- Последний пост
- 10 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 549
- 1/48двое суток
- 629
- 1/72трое суток
- 678
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
We're Hiring Join PEPY Empowering Youth and help empower Cambodia's next generation through education and youth development. We are currently recruiting for two exciting positions. If you're passionate about creating positive impact and growing your career in the NGO sector, we'd love to hear from you! Siem Reap View the full job descriptions and apply here: https://bongthom.com/job_detail/view_details_40904.html Application deadline: 23 Aug 2026
ដំណឹងជ្រើសរើសបុគ្គលិក!
សូមជូនពរប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់សូមជួបតែសំណាងល្អ សុខសុវត្ថិភាព និងសូមជោគជ័យទាំងអស់គ្នា។ ប្រឹងប្រែងអោយអស់ពីសមត្ថភាព ប្អូនៗអាចធ្វើបាន 👏
Are you a tourism SME in Cambodia ready to grow your business? 🇰🇭 Applications are now open for the TUI Futureshapers Cambodia Programme, designed for both early-stage and growth-stage tourism businesses across all provinces. Over 10 weeks, you will: ✔️ Boost your sales and online presence ✔️ Strengthen your financial management ✔️ Prepare your business for investment and long-term growth ✔️ Pitch for investment opportunities up to USD 50,000 Women-led businesses are strongly encouraged to apply. 🌟 Scan the QR code to apply now or click the link in the comment. Deadline: 31 August 2026. Implemented by Target 8.9 with funding from TUI Care Foundation, in partnership with GIZ Cambodia. #TUIFutureshapers #CambodiaTourism #OpenCall
📢🎓សេចក្តីជូនដំណឹង សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប សូមអញ្ជើញនិស្សិតដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ កម្រិតបរិញ្ញាបត្ររង (ជំនាន់ទី១ ដល់ជំនាន់ទី២២) បរិញ្ញាបត្រ (ជំនាន់ទី១ ដល់ជំនាន់ទី២០) និងបរិញ្ញាបត្រជាន់ខ្ពស់ (ជំនាន់ទី១ ដល់ជំនាន់ទី២០) ហើយមិនទាន់បានមកដកសញ្ញាបត្រ សូមប្រញ៉ាប់រួសរាន់អញ្ជើញមកដកសញ្ញាបត្រ នៅផ្នែកគ្រប់គ្រងធនធានមនុស្ស និងធនធានរូបវន្ត រៀងរាល់ម៉ោងធ្វើការ (ពេលព្រឹកម៉ោង៧:០០នាទី ដល់ម៉ោង១១:៣០នាទី និងពេលរសៀលម៉ោង១៣:៣០នាទី ដល់ម៉ោង ២០:០០នាទី) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ------------------------------------ ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ ☎️ 063 963 300 📲 012 582 213 / 077 829 412 ឥឡូវនេះបងប្អូនអាចភ្ជាប់មកបណ្តាញទំនាក់ទំនងទាំងអស់របស់សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ដោយគ្រាន់តែចុច Link មួយប៉ុណ្ណោះ https://bbu.edu.kh/linksr/ ⛳️អាសយដ្ឋាន៖ ស្ថិតនៅលើផ្លូវពីផ្សារចាស់មកវត្តចក ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប 📍ទីតាងលើ Google Map ចុច Link ខាងក្រោម៖ https://goo.gl/maps/9BAx7Vvj2ws61jsC8
🎓 សិក្ខាសាលាស្តីពី «ទស្សនាវដ្តីវទ្យាសាស្ត្រ និងការសរសេរអត្ថបទស្រាវជ្រាវ» 📚ឱកាសពិសេសសម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ (Postgraduate Program) និងអ្នកសិក្សាស្រាវជ្រាវទាំងឡាយ! សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍សំខាន់ៗអំពីវិធីរបៀបនៃការសរសេរអត្ថវទស្រាវជ្រាវនិងការបង្ហាញអំពីទស្សនាវដ្តីវិទ្យាសាស្ត្រ។ ជួបជាមួយវាគ្មិនកិត្តិយស៖ 👨🏫វាគ្មិនកិត្តិយស (Guest Speaker): សាស្ត្រាចារ្យរងបណ្ឌិត ឈឿត ឃុនលាភ (អនុប្រធាននាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា) 🗓 កាលបរិច្ឆេទ និងទីតាំង: កាលបរិច្ឆេទ: ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង: ចាប់ពីម៉ោង ៧:០០ PM ទីតាំង: សាលប្រជុំអគារ D សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ☎️ ព័ត៌មានលម្អិតអាចសាកសួរ៖ អ៊ីមែល: info@sr.bbu.edu.kh ទូរស័ព្ទ: 063 963300, 012 593 100 or 015 908777 គេហទំព័រ: www.bbu.edu.kh 💡ចូលរួមដើម្បីពង្រឹងសមត្ថភាពសរសេរអត្ថបទស្រាវជ្រាវរបស់អ្នកឱ្យកាន់តែមានស្តង់ដារ និងប្រសិទ្ធភាពខ្ពស់ ! ✨បញ្ជាក់! សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងគ្រូបង្រៀនប៉ុណ្ណោះ!
12 ចំណុចដែលអ្នកជ្រើសរើសបុគ្គលិកស្វែងរក ពីឆ្នាំ2020—>2026! សូមនិស្សិតពិចារណា!
ហេតុអ្វីនិស្សិតកម្រិតឧត្តមសិក្សាគួរចូលរួមការប្រកួតប្រជែងនានា! ១. បំពេញចន្លោះរវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ថ្នាក់រៀនផ្តល់ចំណេះដឹង តែការប្រកួតប្រជែងបង្ខំឱ្យនិស្សិត អនុវត្ត ចំណេះដឹងនោះក្រោមសម្ពាធពេលវេលា និងលក្ខខណ្ឌពិតប្រាកដ។ ២. អភិវឌ្ឍជំនាញទន់ (Soft Skills) ដែលការប្រឡងធម្មតាមិនអាចវាស់វែងបាន ការធ្វើការជាក្រុម ការគ្រប់គ្រងពេលវេលា និងសម្ពាធ ការបង្ហាញ/បញ្ចុះបញ្ចូល (Pitching) ការដោះស្រាយបញ្ហាភ្លាមៗ (critical thinking under pressure) ៣. បង្កើនកម្លាំងប្រកួតប្រជែងផ្ទាល់ខ្លួន (Personal Branding) និស្សិតដែលមានប្រវត្តិការប្រកួតប្រជែង នឹងលេចធ្លោក្នុង CV ជាងគេ — ជាពិសេសសម្រាប់ការសុំអាហារូបករណ៍ ឬការងារជាមួយក្រុមហ៊ុនធំៗ ព្រោះនិយោជកចង់ឃើញភស្តុតាងនៃសមត្ថភាពជាក់ស្តែង មិនមែនត្រឹមតែពិន្ទុសិក្សា។ ៤. បង្កើតបណ្តាញទំនាក់ទំនង (Networking) និស្សិតបានជួបជាមួយអ្នកជំនាញក្នុងវិស័យនានា ដៃគូក្រុមហ៊ុន និងសាកលវិទ្យាល័យដទៃទៀត — ជាឱកាសសម្រាប់ការងារ ឬកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ៥. ឳកាសបញ្ចេញស្នាដៃឬសមត្ថភាព ក្រៅពីទទួលបានរង្វាន់ឬការលើកទឹកចិត្តផ្សេងៗ និស្សិតនឹងទទួលបានឳកាសបញ្ចេញសមត្ថភាព ឬទេពកោសល្យដែលខ្លួនមាន។
សូមប្រុងប្រយ័ត្ន!!! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។ នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុក្នុងទម្រង់ដូចជា៖ Business Plan.exe, Important documents, view privately.exe, តារាងប្រាក់ខែ.exe, ឯកសារ`6.zip ឬ Latest national news.exe ជាដើម។ កុំបើក!!!
👩🏻💻ឱកាសការងារថ្មី! ចូលរួមជាមួយក្រុមការងារយើងថ្ងៃនេះ មន្ទីរព្យាបាលធ្មេញ ជា លាងហេង កំពុងស្វែងរកបុគ្គលិកមានសមត្ថភាព និងពេញចិត្តក្នុងការងារ 👉🏻តំណែង៖ Sales Executive (2 នាក់) 📍ទីតាំង៖ ខេត្តសៀមរាប លក្ខខណ្ឌ៖ - បរិញ្ញាបត្រ (Marketing / Business ឬផ្នែកពាក់ព័ន្ធ) - មានបទពិសោធន៍ Sales / Marketing / Customer Service - មានជំនាញនិយាយ បង្ហាញ និងចរចារល្អ - មានភាពរួសរាយរាក់ទាក់ មានទំនុកចិត្ត និងវិជ្ជមាន - អាចធ្វើដំណើរការងារខាងក្រៅបាន - អាចធ្វើការជាក្រុម និងឯករាជ្យបាន ចាប់អារម្មណ៍? ផ្ញើ CV មកឥឡូវនេះ! 📩Telegram: 012654065
We’re hiring!
🔼ក្លឹបបច្ចេកវិទ្យា🔼 នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប នឹងបើកវគ្គបំប៉នការសិក្សាស្ដីពី "បច្ចេកទេសថតវីដេអូដោយប្រើស្មាតហ្វូន និងការកាត់តនៅលើកុំព្យូទ័រ"🎬📱💻ដល់និស្សិតនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ដោយឥតគិតថ្លៃ។ 🗓ចូលរៀនថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ⏰នៅវេលាម៉ោង ២:០០ នាទី ដល់ ៣:០០ នាទីរសៀល 📍ទីតាំង៖ នៅសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប បន្ទប់ពិសោធន៍កុំព្យូទ័រ (A-102) 📱 សូម Join Telegram (https://t.me/TechClubBBU) ✍️ សូម Register (https://forms.cloud.microsoft/r/wYQ87r0Hti) រៀបចំដោយ៖ [BBU-SR Tech_Club]
WeLib ជាគេហទំព័រសម្រាប់អាននិងទាញយកសៀវភៅល្អៗរាប់លានក្យាលដោយមិនគិតលុយ។ និស្សិតអាចស្វែងរកសៀវភៅជា PDF ជាង ៤លានក្បាលលើ https://welib.org/ នាំមកជូនដោយ៖ ក្លឹបអំណានសាកលវិទ្យាល័យបៀលប្រាយ
👏អបអរសាទរពិធីបើកម្មវិធី "ប្រកួតប្រជែងចំណេះដឹងហិរញ្ញវត្ថុ មេនូឡាយហ្វ៍" ------------------------------------ 👉កម្មវិធី "ប្រកួតប្រជែងចំណេះដឹងហិរញ្ញវត្ថុ មេនូឡាយហ្វ៍" ជាវេទិការដែលរៀបចំឡើងក្រោមកិច្ចសហការរវាងសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។ កម្មវិធីនេះ គឺជាកម្មវិធីបណ្តុះបណ្តាលនិស្សិតនៅក្នុងសាកលវិទ្យាល័យដើម្បីជំរុញឱ្យនិស្សិតអាចផ្លាស់ប្តូរពី "អ្នកសិក្សា" ទៅជា "អ្នកបង្កើតដំណោះស្រាយបញ្ហាហិរញ្ញវត្ថុ“។ និស្សិតដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុ ឱកាសការងារក្នុងក្រុមហ៊ុនដោយផ្ទាល់ និងប្រាក់រង្វាន់រហូត ដល់២លានរៀល។ 👉សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប មានកិត្តិយសូមប្រកាសជូនជាសាធារណៈថា សាកលវិទ្យាល័យនឹងដាក់ឱ្យដំណើរការកម្មវិធីប្រកួតប្រជែងនេះចាប់ពីខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ដើម្បីចូលរួមលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុនិងផ្តល់ឱកាសឱ្យនិស្សិតបញ្ចេញសមត្ថភាពក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងសង្គមជាក់ស្តែង។ #bbusr #Manulife #Competition #FinancialChallenges
📣ឱកាសការងារជាមួយក្រុមគ្រួសារវិរៈ ប៊ុនថាំ ! ក្រុមហ៊ុនវិរៈ ប៊ុនថាំ ជ្រើសរើសបុគ្គលិកផ្នែកដូចខាងក្រោម៖ 🔍 Vireak Buntham Express: 1. Deputy Head of Delivery x 1Post 2. HR Manager x 1Post (Responsible for Driver at Garage) 3. HR Regional Manager x 2Posts (ខេត្តសៀមរាប ,ខេត្តបាត់ដំបង) 📌 បេក្ខជនមានចំណាប់អារម្មណ៍សូមយកCV មកដាក់នៅសាខាដែលជិតលោកអ្នកបំផុត ឬទាក់ទងដាក់ពាក្យ៖ 📲 តេលេក្រាម៖ @VET_HumanResources ☎️ លេខទូរសព្ទ៖ 016 888 193 📍ចូលរួមជាមួយក្រុមការងាររបស់យើងថ្ងៃនេះ!✨ #Vetcareers #VirakBunthamExpress
🚴♂️ ព្រឹត្តិការណ៍សប្បុរសធម៌ "ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ" ប្រចាំឆ្នាំ ២០២៦ 🌳 ------------------------------------ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប សូមអំពាវនាវដល់ប្អូនៗនិស្សិត លោកគ្រូ អ្នកគ្រូ និងសាធារណជនទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌ "ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ" ដែលរៀបចំដោយ មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយពីបេសកកម្មរបស់មន្ទីរពេទ្យ និងរៃអង្គាសថវិកាដើម្បីទ្រទ្រង់ដល់ដំណើរការសង្គ្រោះជីវិតកុមារកម្ពុជា។ កម្មវិធីនេះមានការសហការរៀបចំដោយក្រុមហ៊ុន Jaya Catering and Event Service, ក្រុមហ៊ុន Chanra Adventure និងហាងកង់ អាំង គឹមសាន ដោយគ្រោងនឹងមានអ្នកចូលរួមប្រមាណ ១០០០ នាក់។ 📌 ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖ 📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ 📍 ទីតាំងប្រមូលផ្តុំ៖ ទីលានជល់ដំរី (អង្គរធំ) 🚴♀️ សកម្មភាព៖ ជិះកង់ចេញពីលើកំពែងក្លោងទ្វារដីឆ្នាំង ឆ្លងកាត់ក្លោងទ្វារទាំង៤ រួមជាមួយនឹងកម្មវិធីកម្សាន្តកសាងក្រុម (Team Building Games) និងការអប់រំពីបរិស្ថាន។ 🎟 វិភាគទានចូលរួម៖ ២៥ ដុល្លារ ក្នុងម្នាក់ (អ្នកចូលរួមទាក់ទងខាងមន្ទីរពេទ្យកុមារដោយផ្ទាល់)
🎉អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ )🎉
សូមស្វាគមន៍មកកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតសហគ្រិនមហាវិទ្យាល័យសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ឆ្នាំ២០២៦! តើក្រុមណានឹងក្លាយជាម្ចាស់ជ័យលាភីកំពូល៣ក្រុមសម្រាប់ឆ្នាំ២០២៦នេះ? សូមអញ្ជើញលោកលោកស្រីសាធារណៈជន សិស្សានុសិស្ស និស្សិត និងសាស្រ្តាចារ្យទាំងអស់ចូលរួមទស្សនា និងផ្តល់កំលាំងចិត្តដល់ក្រុមនិស្សិតយើង។ ចូលរួមដោយសេរី! កាលបរិច្ឆេទ៖ ៤ កក្កដា ២០២៦ ចាប់ពីម៉ោង៖ ១.០០ រសៀលតទៅ ទីកន្លែង៖ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប សាលប្រជុំធំអគារ D (ជាន់ទី៣) កម្មវិធីសហគ្រិនមហាវិទ្យាល័យទទួលបានការគាំទ្រពីសហគ្រិនខ្មែរ (Khmer Enterprise) "និស្សិតថ្ងៃនេះ សហគ្រិនថ្ងៃស្អែក" "គំនិតច្នៃប្រឌិត ចាប់ផ្តើមពីអ្នក សេដ្ឋកិច្ចខ្លាំង ចាប់ផ្តើមពីយើង" #bbusr #KhmerEnterprise #unipreneur #FinalPitch
J7 Angkor Hotel, a luxury hotel in Siem Reap, is located in the heart of the city, amongst the shopping centers, for business or pleasure with excellent hospitality and friendly service. We are now seeking the qualified applicants for the following positions, and it is time for you to start with us:🥰 https://t.me/PAHJ7H
🗣ពេលវេលានៃការទន្ទឹងរង់ចាំបានជិតមកដល់ហើយ! 🏅តើក្រុមណាមួយនឹងទទួលបានជ័យលាភីនៃការប្រកួតប្រជែងគំនិតអាជីវកម្មសហគ្រិនមហាវិទ្យាល័យនៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ឆ្នាំ២០២៦ ខាងមុខនេះ? 🙏ស្វាគមន៍មកកាន់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ (BBU-SR Unipreneur 2026) ថ្ងៃនេះកម្មវិធីសូមណែនាំនូវកំពូល Judge ទាំង៣រូប (គណៈកម្មការវាយតម្លៃដាក់ពិន្ទុនៃការប្រកួត) ដែលមាន៖ ១-ឧកញ៉ា លួន អានចំណេះ ប្រធានមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប និងជាម្ចាស់អាជីវកម្មបណ្ណាគារ LA ២-អ្នកស្រី នុច គឹមលីនស្ថាបនិកនិងជាម្ចាស់ក្រុមហ៊ុន ATCAM CONSULTING Co.,LTD និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីខេត្តសៀមរាប ៣. លោក ឈឹម ទិត្យអមតៈ ប្រធានកម្មវិធីនវានុវត្តន៍ និងការអប់រំ នៃ Impact Hub Phnom Penh ដែលអ្នកសិក្សាតាម Online Platform SmartStart ULP ហៅលោកថា Coach បូបូ 👍គណៈកម្មការ (Judge) ទាំង៣រូបសុទ្ធសឹងតែជាបុគ្គលដែលបានឆ្លងកាត់ការដឹកនាំអាជីវកម្មផ្ទាល់ខ្លួន ដឹកនាំនិងបង្វឹកសហគ្រិនជាច្រើនឆ្នាំ ហើយជា Judge ដែលមានបទពិសោធន៍ឬអ្នករៀបចំកម្មវិធីប្រកួតប្រជែងសហគ្រិនភាពជាច្រើនមកហើយ។ សង្ឃឹមថានិស្សិតទាំងអស់នឹងទទួលបាននូវទំនុកចិត្ត និងភាពជឿជាក់។