Cambodia ICT Camp
Статистика- Последний пост
- 29 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 71
- 1/48двое суток
- 81
- 1/72трое суток
- 87
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
📢 Reminder: Letter of Obligation Deadline Cambodia ICT Camp 2026 participants, just a friendly reminder to submit your Letter of Obligation by Friday, 31 July 2026 📄 Please make sure to send it back to us by the deadline this week so we can complete the next steps ✅ We look forward to seeing you at CambodiaICTCamp2026! 💻✨ #LetterofObligation #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក! ✨ យើងពិតជាមានសេចក្តីសោមន្សរីករាយចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យ ស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»! យើងបានផ្ញើអ៊ីមែលជូនដំណឹងដល់បេក្ខជនស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើសរួចរាល់ហើយ។ សូមពិនិត្យប្រអប់សារចូល (Inbox) របស់អ្នក ដើម្បីមើលព័ត៌មានសំខាន់ៗអំពីលទ្ធផលនៃការដាក់ពាក្យ និងជំហានបន្ទាប់ 💬✉️ 📌 យើងរង់ចាំជួបអ្នកទាំងអស់គ្នានៅកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប 🚀🇰🇭 យើងសូមកោតសរសើរដោយស្មោះចំពោះភាពក្លៀវក្លា និងចំណាប់អារម្មណ៍ដែលបង្ហាញដោយអ្នកដាក់ពាក្យទាំងអស់។ 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក! ✨ យើងពិតជាមានសេចក្តីសោមន្សរីករាយចំពោះការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីសហគមន៍ និងសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានដាក់ពាក្យចូលរួមកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» 💚 យើងបានផ្ញើអ៊ីមែលជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសរួចរាល់ហើយ។ សូមពិនិត្យប្រអប់សារចូល (Inbox) របស់អ្នក ដើម្បីមើលព័ត៌មានសំខាន់ៗអំពីលទ្ធផលនៃការដាក់ពាក្យ និងជំហានបន្ទាប់ 💬✉️ 📌 ប្រសិនបើអ្នកបានទទួលអ៊ីមែល សូមអានព័ត៌មានឱ្យបានលម្អិត និងបញ្ជាក់ការចូលរួមរបស់អ្នកតាមការណែនាំ និងក្នុងរយៈពេលដែលបានកំណត់ យើងរង់ចាំជួបអ្នកទាំងអស់គ្នានៅកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប 🚀🇰🇭 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Participants #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
📩 ពិនិត្យមើលអ៊ីមែលរបស់អ្នក! ✨ យើងមានសេចក្តីសោមន្សរីករាយដែលបានទទួលពាក្យស្នើសុំចំនួន ២០៦ ពីយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យ ស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»! យើងបានផ្ញើអ៊ីមែលទៅកាន់អ្នកដែលជាប់ក្នុងបញ្ជីសម្រាំងសម្រាប់វគ្គសម្ភាសន៍។ ប្រសិនបើអ្នកបានដាក់ពាក្យជាអ្នកស្ម័គ្រចិត្ត សូមពិនិត្យមើលប្រអប់សាររបស់អ្នកសម្រាប់ព័ត៌មានលម្អិតបន្ថែម 🌐💬💡 យើងសូមកោតសរសើរដោយស្មោះចំពោះភាពក្លៀវក្លា និងចំណាប់អារម្មណ៍ដែលបង្ហាញដោយអ្នកដាក់ពាក្យទាំងអស់។ សូមអរគុណចំពោះការចូលរួមនៅក្នុងដំណើរការនេះ ហើយយើងសូមជូនពរឱ្យបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងទាំងអស់ទទួលបានលទ្ធផលល្អក្នុងដំណើរការសម្ភាសន៍! 🎉🎉🎉 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Shortlist #Interview #Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
без подписи
❓ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ - សំណួរដែលសួរញឹកញាប់របស់អ្នកចូលរួម កំពុងគិតអំពីការចូលរួមកម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ប៉ុន្តែនៅតែមានសំណួរមួយចំនួននៅក្នុងចិត្តមែនទេ? យើងបានរៀបចំសំណួរដែលសួរញឹកញាប់ខ្លីមួយដើម្បីជួយអ្នកឈ្វេងយល់បន្ថែមអំពីកម្មវិធីនេះ 🌎✨ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសៀមរាប ដោយប្រមូលផ្តុំអ្នកដែលធ្វើការក្នុងវិស័យសិទ្ធិឌីជីថល បញ្ញាសិប្បនិម្មិត ប្រព័ន្ធផ្សព្វផ្សាយ សន្តិសុខសាយប័រ ទិន្នន័យបើកទូលាយ និងការតស៊ូមតិ 🌐🤖 📖 សូមពិនិត្យមើលស្លាយសំណួរដែលសួរញឹកញាប់ដើម្បីឈ្វេងយល់បន្ថែម និងមើលថាតើកម្មវិធីនេះសាកសមនឹងអ្នកឬអត់។ 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Participant #Deadline #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
🚨 ការទទួលការដាក់ពាក្យជាលើកចុងក្រោយ! ការដាក់ពាក្យនឹងបិទបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១២ថ្ងៃត្រង់ (ម៉ោងឧបទ្វីបឥណ្ឌូចិន)ពេលវេលានៃការដាក់ពាក្យជិតផុតហើយ សម្រាប់ការចូលរួមកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦! ការបំពេញបែបបទដាក់ពាក្យសម្រាប់វាគ្មិន និងអ្នកចូលរួមនឹងបិទនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ កុំឱ្យឱកាសរបស់អ្នកខកខានក្នុងការក្លាយជាផ្នែកមួយនៃសហគមន៍ដ៏រស់រវើកនៃអ្នកបច្ចេកវិទ្យា អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន អ្នកតស៊ូមតិសិទ្ធិឌីជីថល និងអ្នកផ្លាស់ប្តូរ 🌐🌎 📍 ខេត្តសៀមរាប ប្រទេសកម្ពុជា 📅 ថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ 📌 ដើម្បីដាក់ពាក្យធ្វើជាវាគ្មិន៖ https://forms.office.com/r/KpMW6DiJk3 📌 ដើម្បីដាក់ពាក្យធ្វើជាអ្នកចូលរួម៖ https://forms.office.com/r/qXyspgcHfG 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #ApplyNow #Speaker #Participant #Deadline #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
без подписи
❓ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ - សំណួរដែលសួរញឹកញាប់សម្រាប់ដាក់ពាក្យជាវាគ្មិន តើអ្នកចាប់អារម្មណ៍ចង់ក្លាយជាវាគ្មិននៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ដែរឬទេ? យើងបានរៀបចំសំណួរដែលសួរញឹកញាប់ដើម្បីជួយសម្រួលដល់វាគ្មិនឱ្យយល់កាន់តែច្បាស់អំពីកម្មវិធីនេះ! កម្មវិធីដែលរៀបចំឡើងដោយអូឌីស៊ី និងអង្គការដៃគូ គឺជាវេទិកាដែលរៀបចំរៀងរាល់ពីរឆ្នាំម្តងដោយប្រមូលផ្តុំសម្លេងចម្រុះមកពីទូទាំងតំបន់ទន្លេមេគង្គ ដើម្បីឈ្វេងយល់ពីបញ្ហាសំខាន់ៗដែលកំណត់អនាគតឌីជីថល។ ចាប់ពីបញ្ញាសិប្បនិម្មិត (AI) និងសិទ្ធិឌីជីថល រហូតដល់សន្តិសុខសាយប័រ និងសុវត្ថិភាពតាមអ៊ីនធឺណិត ព្រមទាំងសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន វាគ្មិននឹងចូលរួមចំណែកដល់ការពិភាក្សាបែបអន្តរកម្ម ការចែករំលែកចំណេះដឹង និងកិច្ចសហការក្នុងតំបន់។ 📌 ដើម្បីដាក់ពាក្យធ្វើជាវាគ្មិន៖ https://forms.office.com/r/KpMW6DiJk3 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Speaker #FAQ #FrequentlyAskedQuestions #ApplyNow #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
⏰ ខកខានមិនបានដាក់ពាក្យទាន់ពេលមែនទេ? ពួកយើងមានដំណឹងល្អ! ថ្ងៃផុតកំណត់នៃការដាក់ពាក្យសម្រាប់វាគ្មិន និងអ្នកចូលរួមនៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ត្រូវបានពន្យារពេលដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១២:00 ថ្ងៃត្រង់ (ម៉ោងឧបទ្វីបឥណ្ឌូចិន)! នេះជាឱកាសដ៏ល្អសម្រាប់អ្នកក្នុងការចែករំលែកគំនិតរបស់អ្នកនិង រៀនសូត្រពីអ្នកដទៃ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍បច្ចេកវិទ្យា និងឌីជីថលរបស់ប្រទេសកម្ពុជានៅសៀមរាប នាថ្ងៃទី ១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ 🌐🤖🌎 📌 ដើម្បីដាក់ពាក្យធ្វើជាវាគ្មិន៖ https://forms.office.com/r/KpMW6DiJk3 📌 ដើម្បីដាក់ពាក្យធ្វើជាអ្នកចូលរួម ៖ https://forms.office.com/r/qXyspgcHfG 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #ApplyNow #Speaker #Participant #Deadline #Extension #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
📢 ការគាំទ្រការធ្វើដំណើរសម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦! 🌐 ចូលរួមជាមួយយើងក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ កម្មវិធីនេះនឹងប្រមូលផ្តុំអ្នកចូលរួម អ្នកអនុវត្ត អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន អ្នកតស៊ូមតិលើសិទ្ធិឌីជីថល និងអ្នកចូលចិត្តបច្ចេកវិទ្យាដើម្បីរៀនសូត្រ សហការ និងឈ្វេងយល់ពីអនាគតនៃការច្នៃប្រឌិតឌីជីថល 🌎 👉🏻 សម្រាប់ព័ត៌មានលម្អិត សូមស្គែន QR នៅលើផ្ទាំងរូបភាព ឬចុចតាមតំណភ្ជាប់នេះ ដើម្បីពិនិត្យមើលផ្នែកសំណួរទូទៅនៅលើគេហទំព័រកម្មវិធី៖ https://cambodiaict.net/camp-2026/faq/ 📌 ដើម្បីដាក់ពាក្យធ្វើជាវាគ្មិន៖ Fill | Call for Speakers of Cambodia ICT Camp 2026 📌 ដើម្បីដាក់ពាក្យធ្វើជាអ្នកចូលរួម៖ Fill | Call for Participants of Cambodia ICT Camp 2026 📌 ដើម្បីដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្ត៖ Fill | Call for Volunteers of Cambodia ICT Camp 2026 🔗 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #TravelSupport #Speaker #Participant #Volunteer #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
ឱកាសស្ម័គ្រចិត្តបានមកដល់ហើយអ្នកទាំងអស់គ្នា! 😁👋✨ សម្រាប់យុវជនរបស់យើងដែលចង់ក្លាយជាអ្នកស្ម័គ្រចិត្តរបស់កម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦» អាចដាក់ពាក្យបានហើយឥឡូវនេះ! គណៈកម្មាធិការរៀបចំកម្មវិធីកំពុងបើកឱកាសឱ្យនិស្សិត ឬយុវជនកម្ពុជាចំនួន ៥-១០ នាក់ ចូលរួមជាមួយយើងក្នុងនាមជាអ្នកស្ម័គ្រចិត្ត និងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការរៀបចំសម្រាប់កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ 🌐🤖 👉 ដាក់ពាក្យតាមរយៈតំណភ្ជាប់៖ https://forms.office.com/r/agvvXMmFx2 📌 ថ្ងៃផុតកំណត់ដាក់ពាក្យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ (ម៉ោងឧបទ្វីបឥណ្ឌូចិន) 👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Volunteer #Opportunity #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
ដាក់ពាក្យឥឡូវនេះ ដើម្បីចូលរួមកម្មវិធី «កម្ពុជា អាយស៊ីធីខែម ២០២៦»! ✍️✨ កម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលមានវត្តមានរយៈពេលពីរឆ្នាំម្តង! ដូចគ្នានឹងកម្មវិធីពីមុនៗដែរ កម្មវិធីនឹងផ្តល់វេទិកាដ៏សកម្ម និងសហការសម្រាប់វាគ្មិន និងអ្នកចូលរួម ដើម្បីជួប ចែករំលែក និងឆ្លុះបញ្ចាំងពីអនាគតឌីជីថលរបស់ប្រទេសកម្ពុជា ក៏ដូចជាតំបន់ទន្លេមេគង្គ 🌐🇰🇭 កម្មវិធីមានការចូលរួមពីអ្នកចូលរួមចម្រុះក្នុងវិស័យដូចជា ទិន្នន័យបើកទូលាយ ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មាន បញ្ញាសិប្បនិម្មិត (AI) សុវត្ថិភាពអនឡាញ សិទ្ធិឌីជីថល និងការស្រាវជ្រាវនិងការតស៊ូមតិ។អ្នកចូលរួមនឹងមានឱកាសចូលរួមក្នុងការសិក្សាស៊ីជម្រៅដែលផ្តល់ដោយអ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានបទពិសោធន៍នៃការអនុវត្តបច្ចេកវិទ្យា 🌎🤖📊 👉 ដាក់ពាក្យតាមរយៈតំណភ្ជាប់៖ https://forms.office.com/r/qXyspgcHfG 📌 បិទទទួលពាក្យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ (ម៉ោងឧបទ្វីបឥណ្ឌូចិន) 👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #Participant #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #CamIDF #ODC
ចូលរួមជាវាគ្មិនរបស់ កម្ពុជា អាយស៊ីធីខែម ២០២៦ ទាំងអស់គ្នា! អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មលើប្រព័ន្ធអនឡាញ ការទំនាក់ទំនងឌីជីថល បញ្ញាសិប្បនិម្មិត និងសិទ្ធិឌីជីថល ទាំងក្នុងស្រុក និងអន្តរជាតិ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះជាវាគ្មិន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងកម្មវិធីរបស់យើង។ នេះគឺជាឱកាសដ៏ល្អមួយក្នុងការផ្លាស់ប្តូរយោបល់ បំផុសគំនិតដល់អ្នកដទៃ និងក្លាយជាផ្នែកមួយនៃប្រព័ន្ធអេកូឌីជីថលដែលកំពុងរីកចម្រើននៅប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតនៅតាមតំបន់ទន្លេមេគង្គ 💡 👉 ដាក់ពាក្យតាមរយៈតំណ៖ https://forms.office.com/r/KpMW6DiJk3 📌 លោកអ្នកអាចដាក់ពាក្យបានរហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ 👉 គេហទំព័រកម្ពុជា អាយស៊ីធីខែម៖ https://cambodiaict.net/km/ #CallforSpeakers #Speaker #CambodiaICTCamp2026 #CambodiaICTCamp #ICT #Cambodia #ODC
без подписи
APIGA កម្ពុជាកំពុងស្វែងរកអ្នក! 🚀💥 មិនថាអ្នកចង់បង្កើនចំណេះដឹងអំពីអភិបាលកិច្ចអ៊ីនធឺណិត ឬបង្កើតមិត្តភក្តិថ្មីទេ ព្រឹត្តិការណ៍នេះគឺសម្រាប់អ្នក។ 💻🤝 ដូច្នេះ តើអ្នកកំពុងរង់ចាំអ្វីទៀត? 🤩 ប្រញាប់ឡើង ថ្ងៃផុតកំណត់គឺថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2025 ម៉ោង 11:59 យប់! ⏳ 🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/NXXygpnxsJ9gnku98 តាមដានពួកយើងសម្រាប់ព័ត៌មានថ្មីៗបន្ថែម! 😍 ------------------------- APIGA Cambodia is calling YOU! 🚀💥 Whether you're looking to sharpen your knowledge in internet governance or make new friends, this is the event for you. 💻🤝 So, what are you waiting for? 🤩 Hurry, deadline is November 20, 2025, 11:59 PM! ⏳ 🔗 Apply here: https://forms.gle/NXXygpnxsJ9gnku98 Follow us for more updates! 😍 #APIGACambodia2025 #InternetGovernance #CallForApplication #ODC
[ENGLISH BELOW] តោះ! មកចូលរួមក្នុងការស្ទង់មតិទាំងអស់គ្នា! ✍️📝 ការប្រមូលមតិនេះត្រូវបានធ្វើឡើងដើម្បីជួយនាំផ្លូវឱ្យវេទិកាអភិបាលកិច្ចអ៊ិនធឺណិតយុវជនលើកទី១នៅកម្ពុជាអាចបំពេញតាមការរំពឹងទុក និងតម្រូវការរបស់យុវជនអ្នកចូលរួម។ 🤩 អ្នកអាចចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះក្នុងការបំពេញមតិនេះ។ 🙌 👉សូមចូលរួមធ្វើការស្ទង់មតិនៅទីនេះ៖ https://forms.gle/pqWa6H3W7aqt6css5 សូមតាមដានទំព័រហ្វេសប៊ុកនេះ ដើម្បីយល់ដឹងបន្ថែមអំពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជននៅកម្ពុជា! ----- Join us to do the survey together! ✍️📝 The survey is conducted to help guide the first Youth Internet Governance Forum in Cambodia to meet the expectations and needs of youth participants. 🤩 It will take only take 10 minutes to complete this survey. 🙌 Follow this Facebook Page to learn more about Cambodia Youth Internet Governance Forum! #YIGF #YouthInternetGovernanceForumCambodia #YouthInternetGovernanceForum #InternetGoverance #YouthForum
[OPPORTUNITY] 📣Call for Organizing Committee for the Cambodia Youth Internet Governance Forum 📣 Are you looking for an opportunity to make an impact on digital and internet development in Cambodia? Are you interested in enhancing digital skills and literacy? The Cambodia Youth Internet Governance Forum is for you! The official call for the organizing committee: https://opendevelopmentcambodia.net/km/about/jobs/ Be a part of our fantastic team, register now: https://forms.gle/FPErSoH1qVpousfw8 Deadline for application: May 7, 2023.
[OPPORTUNITY] Call for Applications for eMpowering Youths Across ASEAN (EYAA) Programme: Cohort 3 this week! Implemented in partnership with Maybank Foundation, the programme aims to gather 120 youth volunteers (aged 18-35) from ten ASEAN countries to collaborate with local civil society organisations (CSO) and social enterprises (SE) to implement community projects in Cambodia, Indonesia, Malaysia, The Philippines, and Singapore. We are inviting your organisation to apply for the programme as an implementing partner that will help and guide 12 youth volunteers from ten ASEAN Countries to implement a community object in your community. Below are the benefits that you will receive as a selected CSO or SE: • A grant of up to USD 27,000 per community project • Regional workshop on project management and leadership • Regional exposure Apply at bit.ly/EYAA3_IP by 5 March 2023 at the latest.
[English below] សន្តិសុខឌីជីថលគឺជាប្រធានបទមួយដែលនៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២។ វាសំដៅលើ វិធីសាស្ត្រដែលប្រើដើម្បីការពារទិន្នន័យអនឡាញ ឯកជនភាព និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ ហើយជាប្រធានបទសំខាន់មួយ ពីព្រោះទោះបីជាការប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណិតបានកើនឡើងយ៉ាងឆាប់រហ័សក្នុងទសវត្សរ៍ចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏សន្ទស្សន៍នៃជំនាញសុវត្ថិភាពឌីជីថលនៅមានកម្រិតនៅឡើយ។ អានអត្ថបទពេញនៅទីនេះ៖ https://cambodiaict.net/km/cambodia-ict-camp-2022-digital-security/ ------------------ Digital security was one of the themes around which some of the Cambodia ICT Camp 2022 were arranged. It refers to approaches and methods used to protect an individual’s online data, privacy, and identity. It is an important topic because although the use of mobile phones and the internet snowballed in the last decade in Cambodia, indexes of digital security skills remain limited. Read more: https://cambodiaict.net/cambodia-ict-camp-2022-digital-security/ Stay connected with us on: Website | Facebook | Twitter | YouTube #cambodiaictcamp #cictcamp22 #digitalsecurity