កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital
Статистикаឆានែលតេឡេក្រាមផ្លូវការរបស់ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ។ Official Enterprises Go Digital Channel.
- Последний пост
- 6 авг.
- Последнее чтение
- 12 авг.
- Постов за неделю
- 0
- Всего постов
- 28
- Тип
- открытый
- Язык
- km
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 839
- 1/48двое суток
- 961
- 1/72трое суток
- 1 037
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
📰 វគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល!” នៅក្នុងទីរួមខេត្តពោធិ៍សាត់ 💠 នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦ នៅទីរួមខេត្តពោធិ៍សាត់នៃខេត្តពោធិ៍សាត់, ក្រុមការងារនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) បានរៀបចំវគ្គចាប់យកឌីជីថលស្តីពី “តស់! ចាប់យកឌីជីថល” នៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital (EGD) ដែលគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ជំនាញ, ជូនដល់សហគ្រាសនៃអាជីវកម្មគោលដៅ ដែលស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់។ វគ្គចាប់យកឌីជីថលនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃ ម.ធ.ត.។ 🌟 វគ្គចាប់យកឌីជីថលនេះ មានគោលបំណងផ្តល់ឱកាសដល់សហគ្រាស និង អ្នកផ្តល់ដំណោះស្រាយឌីជីថលមានឱកាសក្នុងការជួបពិភាក្សាលើបញ្ហាដែលសហគ្រាសបាន និង កំពុងជួបប្រទះ និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាទាំងនោះ ប្រកបដោយប្រសិទ្ធភាព និង សក្តិសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ 🎉 ម.ធ.ត. ដែលជាស្ថាប័នអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តពោធិ៍សាត់, អ្នកបង្ហាត់បង្ហាញ, ភ្ញៀវកិត្តិយស, ក្រុមហ៊ុនដែលជាអ្នកផ្តល់ដំណោះស្រាយឌីជីថល និង អាជីករទាំងអស់ដែលបានសហការ និង ចូលរួមកម្មវិធីប្រកបដោយភាពរហូន។ 🧿 ចុះឈ្មោះប្រឹក្សាយោបល់៖ https://hopp.to/egd ⚙️ រៀបចំដោយ៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស Enterprises Go Digital នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Techo Startup Center, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ⚙️ សហការរៀបចំដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ⚙️ គាំទ្រដោយថវិកា៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
[English Below] 🎯វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញដែលបានប្រព្រឹត្តទៅនៅខេត្តសៀមរាប 🔹នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" (ម.ធ.ត.) និង ក្រុមហ៊ុន Clickable Impact បានរៀបចំ « វគ្គពិគ្រោះយោបល់អំពីការចាប់យកបច្ចេកវិទ្យាឌីជីថលជាមួយអ្នកជំនាញ» ដែលជាផ្នែកមួយនៃយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍នៅកម្ពុជា។ វគ្គពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ។ 💠កម្មវិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារអមតៈ ដោយមានការអញ្ជើញចូលរួមពីតំណាងសហគ្រាស ដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដែលរួមមាន៖ សេវាកម្មស្នាក់នៅ, ភ្នាក់ងារទេសចរណ៍, ភោជនីយដ្ឋាន និង សេវាកម្មទេសចរណ៍ផ្សេងទៀត។ ⭐️គោលបំណងចម្បងនៃវគ្គពិគ្រោះយោបល់នេះ គឺដើម្បីវាយតម្លៃពីកម្រិតនៃការចាប់យកបច្ចេកវិទ្យាឌីជីថលរបស់សហគ្រាសនីមួយៗ និង ការផ្គូផ្គងរវាងសហគ្រាសធុនមីក្រូ តូច និង មធ្យម និង ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល។ 💠ការផ្គូផ្គងនេះត្រូវបានធ្វើឡើងយ៉ាងជាក់លាក់ ដោយផ្អែកលើចំណុចខ្វះខាតផ្នែកបច្ចេកវិទ្យារបស់អាជីវកម្ម ឬសហគ្រាសនីមួយៗ ទៅនឹងជំនាញផ្ទាល់របស់ក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ទាំង ៧ រួមមាន៖ BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology និង UDAYA Technology។ នៅក្នុងវគ្គនេះ ម្ចាស់សហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន ៥៤ រូប (ស្ត្រី ៣៦ រូប) បានអញ្ជើញចូលរួម និង បានទទួលផែនការចាប់យកឌីជីថលដែលត្រូវនឹងតម្រូវការប្រភេទអាជីវកម្មរបស់ពួកគាត់ ក៏ដូចជាទទួលបានឱកាសជួបពិភាក្សា និង ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយក្រុមហ៊ុនផ្តល់សេវាកម្មដំណោះស្រាយឌីជីថល ✨ កម្មវិធីនេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយម្ចាស់សហគ្រាសជាច្រើនបានធ្វើការពិភាក្សាយ៉ាងផុសផុល និង ឈានទៅរកការសម្រេចចិត្តក្នុងការជាវសេវាកម្មដំណោះស្រាយឌីជីថលយកមកប្រើប្រាស់ ពីក្រុមហ៊ុនដៃគូភ្លាមៗនៅក្នុងថ្ងៃកម្មវិធីផ្ទាល់តែម្តង! 🎯 Digital Adoption Consultation— Siem Reap 🔹 On 31 July 2026, the Enterprises Go Digital (EGD) Department of Techo Startup Center (TSC) and Clickable Impact organized the Digital Diagnostic and Digital Adoption Plan Workshop as part of the Tourism Digital Adoption Initiative (DAI) Campaign in Cambodia. This consultation was specially designed to address the practical needs of micro, small, and medium enterprises (MSMEs). 💠 The event was held at the Landing Gold Hotel and brought together 54 MSME representatives (36 women) from the accommodation, tour operator, restaurant, and other tourism-related sectors. ⭐️ The event was a great success, with many business owners engaging in lively discussions and choosing to purchase digital solution services directly from partner companies on the spot! ⚙️ This matchmaking was carefully tailored by aligning each business's specific technology gaps with the specialized expertise of 7 leading strategic DSPs, including: BanhJi, BookMeBus, CheckinMe, MAQSU, Metfone, Monakom Technology, and UDAYA Technology. During the workshop, the MSME owners received a Digital Adoption Plan customized to their business needs, alongside direct networking opportunities with these digital solution experts. ✨ The workshop concluded with fruitful results, as many enterprise owners actively consulted with the strategic DSPs and made immediate decisions to adopt their digital solutions right on the spot! -------------- 🌐ប្រព័ន្ធផ្សព្វផ្សាយសង្គម/Official Social Media Channels: https://hopp.to/egd ⚙️Implemented By/អនុវត្តដោយ: កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" Enterprises Go Digital/Techo Startup Center ⚙️Organized By/រៀបចំដោយ: Clickable Impact ⚙️Technical Supported By/គាំទ្របច្ចេកទេសដោយ : Asian Development Bank (ADB) ⚙️Funded By/គាំទ្រថវិកាដោយ: Government of Japan