អគ្គនាយកដ្ឋានអន្តោប្រវេសន៍ GDI-News
Статистикаសូមចូលរួមជាសមាជិកតេឡេក្រាមព័ត៌មាន របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI-NEWS) អគ្គនាយកដ្ឋានអន្តោប្រវេសន៍ - General Department of Immigration – (GDI)
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 92
- Всего постов
- 92
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 420
- 1/48двое суток
- 481
- 1/72трое суток
- 519
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន និងវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងរយៈពេល ប្រមាណជិត២ខែនេះ (១៥ មិថុនា - ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ https://www.facebook.com/share/p/1KYYNdEDrV/ 🌐 https://www.tiktok.com/@gdicambodia 🌐 https://t.me/GDIOfficial 🌐 https://www.facebook.com/GDIOfficial/ 🌐 www.immigration.gov.kh
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ផែឧកញ៉ាម៉ុង ផែស្ទឹងហាវ និងផែពហុបំណងកំពត បានធ្វើអនាម័យសម្អាតទីធ្លាជុំវិញបរិវេណអង្គភាព និងតាមបញ្ជរគោលដៅប្រចាំការរបស់ប៉ុស្តិ៍ ដើម្បីរក្សាបរិស្ថាន និងភាពស្អាតរបស់អង្គភាព។ https://www.facebook.com/share/1EEND29Wcu/ 🌐 https://www.tiktok.com/@gdicambodia 🌐 https://t.me/GDIOfficial 🌐 https://www.facebook.com/GDIOfficial/ 🌐 www.immigration.gov.kh
без подписи
без подписи
без подписи
[English Below] ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកចំនួន៨១នាក់បានវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន១៨.៧៩៨នាក់ទៀត ក្នុងនោះស្រី្ត៩.៥១១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ។ The Ministry of Interior of the Royal Government of Cambodia issued a press release reporting that, as of the morning of 14 August 2026, an additional 81 displaced persons returned homes. Of the more than 640,000 displaced persons in total, 18,798 people, including 9,511 women and 6,066 children, remain unable to return homes. https://www.facebook.com/share/p/1DQuRW1d6g/ 🌐 https://www.tiktok.com/@gdicambodia 🌐 https://t.me/GDIOfficial 🌐 https://www.facebook.com/GDIOfficial/ 🌐 www.immigration.gov.kh
ចរាចរណ៍៖ សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦! ..... រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ https://www.facebook.com/share/v/1Hddf1ENi9/ 🌐 https://www.tiktok.com/@gdicambodia 🌐 https://t.me/GDIOfficial 🌐 https://www.facebook.com/GDIOfficial/ 🌐 www.immigration.gov.kh
ចរាចរណ៍៖ សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦! ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។ បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព៦៣ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង២៣ភាគរយ មិនគោរពសញ្ញា១៣ភាគរយ និងគ្មានផ្លាកលេខសម្គាល់១ភាគរយ។ ចំណែករថយន្តមាន៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៣៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍១២ភាគរយ គ្មានបណ្ណបើកបរ ៥ភាគរយ និងគ្មានផ្លាកលេខសម្គាល់ ២ភាគរយ។ ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។ ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។ ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។ សូមបញ្ជាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ៕ https://www.facebook.com/share/p/1CMuazfMDj/ 🌐 https://www.tiktok.com/@gdicambodia 🌐 https://t.me/GDIOfficial 🌐 https://www.facebook.com/GDIOfficial/ 🌐 www.immigration.gov.kh
без подписи
без подписи
без подписи
без подписи
без подписи