HK មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) by HK Car Inspection (Cambodia) Co., Ltd.
Статистикаមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) by HK Car Inspection (Cambodia) Co., Ltd. នៅ បឹងបៃតង ខណ្ឌសែនសុខ។ ទំព័រហ្វេសប៊ុកផ្លូវការ: https://www.facebook.com/hkcarinspectioncambodia
- Последний пост
- 13 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 15
- Всего постов
- 20
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 681
- 1/48двое суток
- 780
- 1/72трое суток
- 841
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
ទិដ្ឋភាពស្ពានតេជោសន្តិភាពឫស្សីជ្រុំ ដ៏ខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក នារដូវកាលបៃតង ពោធិ៍សាត់៖ ស្ពានតេជោសន្តិភាពឫស្សីជ្រុំ ជាស្ពានខ្ពស់ជាងគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានក្លាយជាទីចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ឈប់ថតរូប ទស្សនាកម្សាន្ត ជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក។ សូមជម្រាបថា ស្ពានតេជោសន្តិភាពឫស្សីជ្រុំ មានកម្ពស់៩០ម៉ែត្រ ប្រវែង ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ មានទីតាំងស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ស្ពាននេះស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១០ ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ និងបានបើកឱ្យពលរដ្ឋធ្វើដំណើរជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥៕
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ច្បាស់ៗ អំពីសុពលភាពធ្វើឆៀកយានយន្តម្ដងៗ ប្រើបានរយៈពេលប៉ុន្មានឆ្នាំ? - រថយន្តគ្រួសារ ៤ ទៅ ៩កៅអី និងរថយន្តដឹកទំនិញគ្រួសារផ្ទុកមិនលើសពី១តោន ថ្មី (បកកេះ) មានសុពលភាព ៤ ឆ្នាំ - រថយន្តដឹកអ្នកដំណើរធុនតូច និងធុនធំ ថ្មី (បកកេះ) ២ឆ្នាំ - រថយន្តដឹកទំនិញធុនស្រាល និងធុនធ្ងន់គ្រប់ប្រភេទ ថ្មី (បកកេះ) ២ឆ្នាំ - រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ថ្មី ២ឆ្នាំ - រថយន្តគ្រួសារ ៤ ទៅ ៩កៅអី និងរថយន្តដឹកទំនិញគ្រួសារផ្ទុកមិនលើសពី ១តោន មានផ្លាកលេខហើយ (2A) សុពលភាព ២ ឆ្នាំ - រថយន្តដឹកអ្នកដំណើរធុនតូច (2A) និងធុនធំ (3A) មានផ្លាកលេខហើយ សុពលភាព ១ឆ្នាំ - រថយន្តដឹកទំនិញធុនស្រាល (2A) និងធុនធ្ងន់ (3A/5A) គ្រប់ប្រភេទមានផ្លាកលេខហើយ សុពលភាព១ឆ្នាំ - រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក (4A) មានផ្លាកលេខហើយ សុពលភាព ១ឆ្នាំ។ សូមបងប្អូនដែលជាម្ចាស់យានយន្តទាំងអស់ ដែលដល់កំណត់ ឬហួសសុពលភាព(ឆៀក) យានយន្ត មេត្តាយករថយន្តមកឆៀក ឱ្យបានទាន់ពេល ដើម្បីកុំឱ្យមានការផាកពិន័យ ដែលនាំឱ្យខាតបង់លុយកាក់ថវិកា និងពេលវេលា ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងការធ្វើដំណើរសុខសុវត្ថិភាពទាំងអស់គ្នា៕
ផ្លូវជាតិលេខ ៧៨-៥ ទៅកាន់តំបន់កន្ទុយនាគនៃតំបន់មុំបីរវាងកម្ពុជា ឡាវ និងវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ សីហា ២០២៦ មានប្រសាសន៍ថា «ត្រូវពុះពារធ្វើឱ្យបានមិនថាផ្លូវ វ័ណ្ឌ ក្នុងចម្ងាយណាទេ ត្រូវធ្វើឱ្យបានចូលពីដីខ្មែរឱ្យដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែរបានទៅមើលកន្លែងចុងប៉ូច មុំ៣ រវាងកម្ពុជា ឡាវ និងវៀតណាម ដោយមិនចាំបាច់ចូលទៅតំបន់តាមប្រទេសវៀតណាម ឬប្រទេសណាទៀត គឺចូលពីប្រទេសយើងតែម្តង»។
«កំណាត់ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ក្នុងខេត្តក្រចេះ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខឆាប់ៗ»។ នេះបើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
តើការដាក់ពាក្យ (ឆៀក) តាម Online មានន័យដូចម្តេច? =============== ការដាក់ពាក្យ (ឆៀក)តាម Online គឺជាការស្នើសុំបំពេញបែបបទ (បំពេញពាក្យ) ដោយខ្លួនឯងតាមរយៈគេហទំព័រ https://techinspection.mpwt.gov.kh របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួចធ្វើការណាត់ជួបនៅតាមមណ្ឌលឆៀកណាមួយ ដើម្បីយកយានយន្តទៅឆៀក។ ចុចត្រង់នេះ ដើម្បីទស្សនាវីដេអូបង្ហាញអំពីរបៀបដាក់ពាក្យតាមប្រព័ន្ធ Online ៖ https://web.facebook.com/watch/?v=2197114440566731&t=1
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ក្រុមការងារឆៀកចល័តរបស់ HK កំពុងផ្តល់សេវាឆៀកយានយន្ត ជូនបងប្អូនប្រជាពលរដ្ឋនៅ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី១០ ដល់ ១៤ សីហា ២០២៦ =============== ប៉ៃលិន៖ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានយានយន្ត ដល់ថ្ងៃកំណត់ ឬហួសសុពលភាពឆៀក សូមរួសរាន់អញ្ជើញមកទទួលសេវាឆៀកឱ្យបានទាន់ពេលវេលាតាមកាលកំណត់ ចាប់ពីថ្ងៃទី១០ ដល់ ១៤ សីហា ២០២៦ ដែលមានទីតាំងស្ថិតនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនផ្ទាល់ ។ 🗓 ចាប់ពីថ្ងៃទី១០ ដល់ ១៤ សីហា ២០២៦ 📌 សូមពិនិត្យមើលក្នុងផែនទី៖ https://maps.app.goo.gl/E6Grumzfsm9TcjFv5?g_st=atm 📲 ក្រុមការងារឆៀកចល័ត HK៖ https://t.me/HK_mobile_Inspection 🕖 ម៉ោងបម្រើសេវា៖ ៧:០០ព្រឹក ដល់ ៥:០០ល្ងាច សូមពុកម៉ែបងប្អូនដែលនៅខេត្តប៉ៃលិន ឬធ្វើដំណើរឆ្លងកាត់ខេត្តនេះ មេត្តាយកយានយន្តមកទទួលសេវាឆៀកឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការហួសសុពលភាព និងការអាក់ខានផ្សេងៗ៕
តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យរថយន្ដខូចញឹកញាប់? ====================== មានមូលហេតុជាច្រើន ដែលម្ចាស់រថយន្តគ្រប់រូបមិនគួរមើលរំលងបាន តែនៅក្នុងអត្ថបទនេះសូមលើកយកកត្តាចាំបាច់មួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖ ១. ម្ចាស់ឡានមានតម្រូវការបើកបរផ្លូវឆ្ងាយជាប្រចាំ តែមិនស័ក្តិសមនឹងកម្លាំងម៉ាស៊ីនរថយន្តរបស់ខ្លួន។ ២. បើកបរក្នុងរដូវវស្សា ចៀសមិនផុតពីការជិះកាត់ទឹក ឬកាត់ដីភក់នោះទេ បើសិនជាមិនមានការលាងសម្អាតដី ពីបាតក្រោមបានល្អទេ នោះវានឹងកាន់ស្និមនៅលើគ្រឿងក្រោម ទុកវាយូរៗទៅបង្កជាច្រែះចាប់ជាក់ជាមិនខានឡើយ។ ៣. ម្ចាស់រថយន្តនខ្លះ មានទម្លាប់ខ្ជិលក្នុងការផ្លាស់ប្តូរប្រេងម៉ាស៊ីន ហើយនៅតែបន្តបើកបររហូតដល់រថយន្តចាប់ផ្តើម មានចេញសញ្ញាព្រមាន ទើបចូលជាង។ ៤. ទុករថយន្តចោល យូរៗបើកម្តង ករណីនេះ វាបង្កផលប៉ះពាល់ដល់កម្លាំងអាគុយ ឬម៉ាស៊ីន។ បន្ថែមពីនេះ ក៏អាចឱ្យសត្វចង្រៃចូលទៅកាត់ខ្សែកន្លែងណាមួយជាក់ជាមិនខានឡើយ៕
ស្វាគមន៍មកកាន់ថ្ងៃប្រឡងប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)! សូមជូនពរបេក្ខជនប្រឡង បាក់ឌុបទាំងអស់ឱ្យការខិតខំប្រឹងប្រែងរបស់អ្នកទទួលបានផ្លែផ្កា និងទទួលបាននិទ្ទេសដូចបំណង!🙏🙏🙏 សម័យប្រឡង៖ ១០ សីហា ២០២៦ #បាក់ឌុប២០២៦ #BacII2026 #អ្នកចេះគឺជាប់
អបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើក តម្កើងតួនាទីឆ្មប ជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលផ្តោតសំខាន់ លើការការពារ និងថែរក្សាចំណេះដឹងប្រពៃណី ដោយផ្សារភ្ជាប់ជាមួយនឹងវិស័យសុខាភិបាលបែបទំនើប ក្នុងការ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនៅតាមសហគមន៍ជនជាតិដើមភាគតិច។ ៩ សីហា ២០២៦
សេចក្តីជូនដំណឹង!!! ============ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) HK បឹងបៃតង សែនសុខ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូន ដែលរស់នៅក្នុង ខេត្តប៉ៃលិន ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ដល់ ១៤ ខែសីហា ឆ្នាំ២០២៦ នេះក្រុមការងារឆៀកចល័តយើងខ្ញុំ នឹងចុះទៅផ្តល់សេវាឆៀក ជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានយានយន្តដល់ថ្ងៃកំណត់ ឬហួសសុពលភាពឆៀក នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនផ្ទាល់។ 👉 សូមពិនិត្យមើលក្នុងផែនទី៖ https://maps.app.goo.gl/E6Grumzfsm9TcjFv5?g_st=atm 👉 សូមចុចតំណភ្ជាប់៖ https://t.me/HK_mobile_Inspection (ក្រុមការងារឆៀកចល័ត) 👉 ចាប់ពីម៉ោង ៧:០០ព្រឹក ដល់ ម៉ោង ៥:០០ល្ងាច។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមពុកម៉ែបងប្អូនដែលនៅខេត្តប៉ៃលិន ឬធ្វើដំណើរឆ្លងកាត់ខេត្តនេះសូមមេត្តាយករថយន្តមកទទួលសេវាឆៀកឱ្យបានទាន់ពេលវេលា កុំបីអាក់ខានឡើយ៕
សូមត្រួតពិនិត្យប្រព័ន្ធហ្វ្រាំងយានជំនិះឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព! =============== យោងតាមប្រការ២១ នៃប្រកាស ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ បានកំណត់ពីការពិនិត្យមើលខ្សែហ្វ្រាំង និងទុយោហ្វ្រាំង តម្រូវឱ្យ៖ - មិនមានស្នាមប្រេះនៅលើខ្សែផ្ទៃទុយោខ្សែហ្វ្រាំងមិនយារធ្លាក់ - អត់មានលេចជ្រាបប្រេង ឬខ្យល់ - ទុយោហ្វ្រាំងកឹបជាប់ល្អ។ --------------------------------- 📍ទីតាំងមជ្ឈមណ្ឌលឆៀក HK បឹងបៃតង សែនសុខ (Map) (https://goo.gl/maps/qSsU6FT5vDU25i4d6) ☎️លេខទំនាក់ទំនងផ្នែកឆៀក៖ 📲 015 389 800 📲 090 389 800 📲 092 389 800 📨Telegram HK ៖ https://t.me/HKCarInspection_BoengBaitong_015 👉បណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន HK៖ https://hk-social-link.vercel.app/