ធនធានមនុស្ស និង ច្បាប់ការងារ
СтатистикаWe created this channel to share the latest updates on Labour laws and Regulations related to HR Issues in Cambodia.
- Последний пост
- 10:39
- Последнее чтение
- 15 авг.
- Постов за неделю
- 26
- Всего постов
- 33
- Тип
- открытый
- Язык
- английский
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 147
- 1/48двое суток
- 168
- 1/72трое суток
- 181
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
HR Learning 📚✨
без подписи
без подписи
без подписи
без подписи
без подписи
без подписи
✍️គំរូគោលនយោបាយស្តីពី៖ នីតិវិធីស្តង់ដារប្រតិបត្តិការ (SOP): ការគ្រប់គ្រងឯកសារ (Document Control Template) សម្រាប់ការងារផ្នែក Admin Department 📋 នីតិវិធីស្តង់ដារប្រតិបត្តិការ (SOP) នេះមានគោលបំណងបង្កើតប្រព័ន្ធគ្រប់គ្រងឯកសារឲ្យមានភាពច្បាស់លាស់ ធានាថាការងាររដ្ឋបាលដំណើរការបានរលូន ស្របតាមស្តង់ដារ ងាយស្រួលក្នុងការស្វែងរក និងរក្សាបាននូវសុវត្ថិភាពទិន្នន័យ (Data Security)។ 👉 ទាញយកជា File Word 📥 ឥតគិតថ្លៃនៅខាងក្រោមនេះ! 👇
🤣🤐 សួរសំណួរ ១០ ម៉ាត់ គេឆ្លើយ ៣ ពាក្យ!
📌 💼ចំណេះដឹងខ្លីៗ៖ លក្ខខណ្ឌនៃការលាលែងពីការងារភ្លាមៗ (Immediate Resignation) 📝 តើពេលណាដែលបុគ្គលិកអាចលាលែងបានភ្លាមៗ ដោយមិនបាច់ជូនដំណឹងមុន? 🤔 *ប្រសិនបើនាយក ឬនិយោជក ប្រព្រឹត្តកំហុសធ្ងន់ធ្ងរ លើបុគ្គលិក (ដូចជា៖ មិនបើកប្រាក់ខែ 💸, ប្រើអំពើហិង្សា 👊, ជេរប្រមាថធ្ងន់ធ្ងរ, ឬតម្រូវឱ្យធ្វើការក្នុងលក្ខខណ្ឌគ្រោះថ្នាក់ខ្លាំង ⚠️)។ *ក្នុងករណីនេះ បុគ្គលិកមានសិទ្ធិផ្តាច់កិច្ចសន្យាភ្លាមៗ 🚫 ហើយនៅតែមានសិទ្ធិទាមទារប្រាក់បំណាច់ផ្សេងៗតាមច្បាប់ ⚖️។
ជូនចំពោះប្អូនៗបុគ្គលិក ៖ គេមិនស្រឡាញ់មិនអីទេ... ឱ្យតែមេ និង HR នៅស្រឡាញ់ (ព្រោះខំ Training ច្រើន) គឺធ្វើការបន្តបានហើយ! 🙈✨🤣»
🚀 យល់ដឹងពីប្រព័ន្ធឌីជីថលសំខាន់ៗទាំង ៣ សម្រាប់កិច្ចការងារ HR & Admin ប្រព័ន្ធទាំង ៣ នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង អនុលោមភាពច្បាប់ការងារ (Labor Compliance) និងបង្កើនប្រសិទ្ធភាពការងារ៖ 🔹 ១. LACMS (Labor Inspection Management System) មុខងារ៖ ប្រព័ន្ធគ្រប់គ្រងការអធិការកិច្ចការងារ តួនាទី៖ ប្រើសម្រាប់ចុះបញ្ជីក្រុមហ៊ុន/សហគ្រាស និងតាមដានការចុះអធិការកិច្ចការងារតាមបែបឌីជីថលពីក្រសួង។ 🔹 ២. SICMS (Self-Inspection Management System) មុខងារ៖ ប្រព័ន្ធគ្រប់គ្រងការស្វ័យអធិការកិច្ចការងារ តួនាទី៖ តម្រូវឲ្យក្រុមហ៊ុនធ្វើការរាយការណ៍ និងវាយតម្លៃលក្ខខណ្ឌការងារដោយខ្លួនឯងតាមអនឡាញ (២ ដង/ឆ្នាំ)។ 🔹 ៣. FWCMS (Foreign Workers Centralized Management System) មុខងារ៖ ប្រព័ន្ធគ្រប់គ្រងជនបរទេសកម្ពុជា តួនាទី៖ ប្រើសម្រាប់ស្នើសុំកូតា (Quota) ប្រើប្រាស់ពលករបរទេស និងធ្វើប័ណ្ណពលករ/សៀវភៅការងារជនបរទេស (Foreign Work Permit) ឲ្យស្របច្បាប់។ 💡 ចំណុចប្រុងប្រយ័ត្នសម្រាប់ HR/Admin (Key Reminders): SICMS Report: ត្រូវធ្វើស្វ័យអធិការកិច្ច ២ ដង/ឆ្នាំ (ឆមាសទី១ ត្រឹមខែមិថុនា & ឆមាសទី២ ត្រឹមខែធ្នូ)។ Foreign Quota: ស្នើសុំកូតាពលករបរទេសសម្រាប់ឆ្នាំបន្ទាប់ ឲ្យបានមុន ថ្ងៃទី ៣០ ខែវិច្ឆិកា។ Work Permit: ស្នើសុំ/ពន្យារប័ណ្ណពលករបរទេស ឲ្យបានមុន ថ្ងៃទី ៣១ ខែមីនា រៀងរាល់ឆ្នាំ ដើម្បីចៀសវាងការប្រាក់ពិន័យ។ #HR #HRManager #LaborLaw #LACMS #SICMS #FWCMS #CambodiaHR #AdminTips #Compliance
ជូនចំពោះបុគ្គលិកទាំងអស់ ៖ កុំឆ្ងល់ថាហេតុអ្វីបានជា HR ញញឹមប្លែកៗពេលដើរកាត់... ព្រោះ HR ដឹងរឿងអ្នកទាំងអស់គ្នានៅក្នុងដៃអស់ហើយ! 🙈🤣✨»
📌 ចំណេះដឹងខ្លីៗ៖ រយៈពេលផ្អាកសន្យាការងារ (Suspension of Contract) 🤔 តើសន្យាការងារអាចត្រូវផ្អាកជាបណ្តោះអាសន្នបានក្នុងករណីណាខ្លះ? 🧐 *មូលហេតុ៖ ការកាត់បន្ថយធនធាន, ជំងឺព្យាបាលយូរ (មានលិខិតពេទ្យ) 🏥, ការអវត្តមានដោយសារគ្រោះថ្នាក់ការងារ, ឬការជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងក្រុមហ៊ុន... 📉។ *សិទ្ធិបុគ្គលិក៖ អំឡុងពេលផ្អាកសន្យា និយោជកមិនត្រូវបញ្ឈប់បុគ្គលិកឡើយ 🚫, ហើយត្រូវទទួលបុគ្គលិកឱ្យចូលធ្វើការវិញនៅពេលមូលហេតុផ្អាកត្រូវបញ្ចប់ ✅។
𝗪𝗵𝗼 𝗱𝗼𝗲𝘀 𝗛𝗥 𝗿𝗲𝗮𝗹𝗹𝘆 𝗿𝗲𝗽𝗼𝗿𝘁 𝘁𝗼?
កាន់តែទំនើប! កាន់តែងាយស្រួល! និងរហ័សជាងមុន! ទាំងការពិនិត្យសុពលភាព ទាំងការស្នើសុំចុះបញ្ជី ទាំងការស្វែងរកព័ត៌មានសហគ្រាស និងការស្វែងរកព័ត៌មានសំខាន់ៗជាច្រើនទៀត គឺមាននៅក្នុងគេហទំព័រផ្លូវការថ្មីរបស់ ប.ស.ស. ✨ 👉 ចុច Link នេះដើម្បីចូលមើល៖ (www.nssf.gov.kh) "ប.ស.ស. ជានិមិត្តរូបនៃសុខភាព និងសុភមង្គលគ្រួសារអ្នក!" 📌លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!! #MLVT #HENGSour #បសស #NssfCambodia
អត់មានដុះស្លាបអីទេមេ... គឺដុះ "បំណុល" ទើបត្រូវរត់ទៅរកប្រាក់ខែថ្មីហ្នឹង! ចូលមកសារភាពក្នុង Comment មក!»🤣🤣🤣
មេដឹកនាំដណ្តើមស្នាដៃ (Credit-taking Manager) 📉: មនុស្សប្រភេទនេះមានអារម្មណ៍ថា សមត្ថភាព និងការលេចធ្លោរបស់កូនចៅ គឺជាការគំរាមកំហែងដល់តំណែង ឥទ្ធិពល ឬអំណាចរបស់ពួកគេ ជំនួសឲ្យការមើលឃើញថាវាជាជោគជ័យរួមរបស់ក្រុម ។ លក្ខណៈសម្គាល់៖ * ដណ្តើមស្នាដៃ: យកគំនិត និងលទ្ធផលល្អៗរបស់កូនចៅធ្វើជាស្នាដៃខ្លួនឯង 🏆 តែពេលខុស បោះកំហុសឲ្យកូនចៅ 💥។ * បិទបាំងឱកាស: មិនឲ្យកូនចៅលេចធ្លោ 🚫 មិនឲ្យឡើងធ្វើបទបង្ហាញ ឬជួបថ្នាក់លើជាន់ខ្ពស់ 🚧។ * តាមដានជ្រុល (Micromanage) 🕵️: គ្រប់គ្រងគ្រប់ជំហាន ព្រោះខ្លាចបាត់បង់អំណាច 📉។
ជូនចំពោះប្អូនៗ ៖ មុននឹងផ្ញើសារមក HR... សុំពិនិត្យ១ ភ្លែតណាសិន! HR ឆាប់កាត់យល់ន័យផ្សេងណាស់ 🙈🤣»
📌 💼 ចំណេះដឹងខ្លី៖ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំ (Payment for Unused Annual Leave) 🏖💰 តើប្រាក់ឈប់សម្រាកនៅសល់ត្រូវទូទាត់យ៉ាងដូចម្តេចពេលលាលែងពីការងារ? 🤔 *នៅពេលបុគ្គលិកលាលែងពីការងារ ឬត្រូវបញ្ឈប់ ហើយនៅសល់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ (Annual Leave) ដែលមិនទាន់បានប្រើ 🗓 និយោជកត្រូវ ទូទាត់ជាសាច់ប្រាក់ 💸 ជូនបុគ្គលិកសម្រាប់ថ្ងៃដែលនៅសល់នោះទាំងអស់។ 🙌