Western International School: IR Channel
Статистика- Последний пост
- 28 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 395
- 1/48двое суток
- 452
- 1/72трое суток
- 488
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
✈️ ស្វាគមន៍ការវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព! សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិ ដែលបានចូលរួម កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ១ ឆ្នាំ នៅសហរដ្ឋអាមេរិក បានវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ ការសិក្សានៅបរទេស មិនត្រឹមតែជាការផ្លាស់ប្តូរទីកន្លែងសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏មានតម្លៃក្នុងការអភិវឌ្ឍសមត្ថភាពរបស់សិស្សឱ្យឈានទៅកម្រិតថ្មី។ ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ សិស្សានុសិស្សបានពង្រីកទស្សនៈ យល់ដឹងអំពីវប្បធម៌អន្តរជាតិ បង្កើនជំនាញភាសាអង់គ្លេសក្នុងជីវិតប្រចាំថ្ងៃ និងការសិក្សា ពង្រឹងភាពឯករាជ្យ ទំនួលខុសត្រូវ និងទំនុកចិត្តលើខ្លួនឯង ព្រមទាំងកសាងមិត្តភាព និងបណ្តាញទំនាក់ទំនងជាមួយមិត្តភក្តិមកពីបណ្តាប្រទេសនានា។ បទពិសោធន៍ទាំងនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលនឹងជួយពួកគេក្នុងការសិក្សាបន្ត និងការត្រៀមខ្លួនក្លាយជាពលរដ្ឋសកលនាពេលអនាគត។ ការវិលត្រឡប់មកដល់ដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បាននាំមកនូវក្តីរំភើប និងមោទនភាពយ៉ាងក្រៃលែងដល់ក្រុមគ្រួសារ ក៏ដូចជាគណៈគ្រប់គ្រង និងបុគ្គលិកនៃសាលាវេស្ទើនអន្តរជាតិ ដែលបានអញ្ជើញទៅទទួលស្វាគមន៍សិស្សានុសិស្សយ៉ាងកក់ក្តៅ។ នៅសាលាវេស្ទើនអន្តរជាតិ យើងជឿជាក់ថា ការអប់រំដែលមានគុណភាព មិនត្រឹមតែបង្រៀនសិស្សក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះបណ្តាល និងជំរុញឱ្យពួកគេរៀនពីពិភពលោកពិត បង្កើនទស្សនវិស័យ និងត្រៀមខ្លួនសម្រាប់ការរស់នៅ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ ✈️ Welcome Back Home Safely! Students from Western International School who participated in the 1-year study exchange program in the United States safely returned to Cambodia between May 29 and June 21, 2026. Studying abroad is not merely a change of environment, but a priceless opportunity for students to elevate their potential to new heights. Over the past year, these students broadened their perspectives, gained intercultural understanding, honed their academic and everyday English skills, and strengthened their independence, responsibility, and self-confidence. They also forged lasting friendships and networks with peers from diverse international backgrounds. These experiences are invaluable assets that will support their ongoing education and prepare them to become global citizens of the future. Their safe arrival at Techo International Airport brought immense joy and pride to their families, as well as to the Western International School representatives, who gathered to extend a warm welcome. At Western International School, we believe that quality education extends far beyond the classroom. It nurtures and inspires students to learn from the real world, expands their vision, and prepares them to thrive and compete on the global stage. ព័ត៌មានបន្ថែម (More Information) ៖ 092 388 309 For full album photos, please click on the Facebook link below: https://www.facebook.com/westernkh2003/posts/pfbid02hzL4q95NDXVE4JzxyP9fMTxrPHyVAKEQgRK1zuixHdxSZHz1PVzyRouWGtqSC1bCl #WesternInternationalSchool #EarlyYears #HolisticEducation #enrollnow #TrustedFor23Years #EarlyBirdOffer #23YearsofExcellenceInEducation #ExchangeProgram #StudentExchange Follow us on: 📱Facebook 📱Telegram 📱TikTok 📱Instagram 📱LinkedIn
📢 សេចក្ដីជូនដំណឹង៖ ការប្រកួតប្រជែងគូរគំនូរសម្រាប់សិស្សានុសិស្ស (អាយុ ១០ ដល់ ១៥ឆ្នាំ) ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់! គណៈគ្រប់គ្រង សាលាវេស្ទើនអន្តរជាតិ សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ ឱ្យបានជ្រាបថា៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សូមអញ្ជើញប្អូនៗចូលរួមកម្មវិធី ប្រកួតប្រជែងគូរគំនូរឆ្នាំ២០២៦ សម្រាប់ទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងជីណាន តាមសំណើរបស់ការិយាល័យកិច្ចការបរទេសរដ្ឋាភិបាលក្រុងជីណាន។ ដូច្នេះប្រសិនបើប្អូនៗមានអាយុដូចខាងលើ ចាប់អារម្មណ៍ក្នុងការចូលរួមប្រកួតគូរគំនូរនេះ ប្អូនៗសិស្សានុសិស្សអាចដាក់ពាក្យចូលរួមកម្មវិធីនេះដូចខាងក្រោម៖ 🎨 ប្រធានបទគំនូរ៖ «ពិធីបុណ្យដែលខ្ញុំចូលចិត្ត» 👋 អាយុ៖ ១០ឆ្នាំ ដល់១៥ឆ្នាំ 📅 កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ 👇 📎 (សូមភ្ជាប់ទម្រង់បែបបទដាក់ពាក្យ និងព័ត៌មានលម្អិតមកជាមួយ) សូមអរគុណ! 🙏 📢 ANNOUNCEMENT: Painting Competition for Students Aged 10-15! 🎨 Dear Parents, Guardians, and Students, The management of Western International School is excited to invite our students (ages 10 to 15) to participate in “Drawing the World with Friendship Among Children” — The Second Jinan International Children’s Painting Contest 2026! This wonderful event is supported by the Department of Education, Youth and Sport. If you love to draw and paint, we encourage you to submit your artwork! 📌 Competition Details: Theme: “My Favorite Festival” 🎊 Eligible Ages: 10 to 15 years old Submission Period: June 1, 2026 – August 10, 2026 🗓 📎 Please find the application form and detailed instructions attached above.
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи