tgindex
គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.

គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.

Статистика

professional football team

Последний пост
7 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
258
Тип
открытый
Язык
und
Категория
Спорт
В каталоге с
13 авг.
Подписчики
2 300
+16 за 2 дн.
Сутки
−2
−0,09%
Неделя
 
Месяц
 
Просмотров на пост
1 889
40 постов
Вовлечённость
82,1%
к подписчикам
Постов в день
0,0
всего 258
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1 970
1/48двое суток
2 257
1/72трое суток
2 434

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 7 авг.2 141126

    ✨ សូមស្វាគមន៍មកកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ! ⚽️ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ ស៊ីនឃ្លែរ បាឌី ឌេហ្គា (Sinclair Baddy Dega) មកចូលរួមជាមួយគ្រួសារគិរីវង់សុខសែនជ័យ❤️ 📌 ឈ្មោះ: ស៊ីនឃ្លែរ បាឌី ឌេហ្គា (Sinclair Baddy Dega) 📌 សញ្ជាតិ: ស្វីស 🇨🇭 📌 អាយុ: 27 ឆ្នាំ 📌 តួនាទី: ខ្សែបម្រើកណ្តាល / ខ្សែការពារស្តាំ Sinclair Baddy Dega គឺជាកីឡាករដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យបាល់ទាត់អាជីពនៅប្រទេសស្វីស (Switzerland) ដោយរូបគេអាចលេងបានយ៉ាងល្អក្នុងតួនាទីជាខ្សែបម្រើកណ្តាល និងខ្សែការពារស្តាំ។ រូបគេបានឆ្លងកាត់ការប្រកួតក្នុងលីគអាជីពជាច្រើននៅអឺរ៉ុប ដូចជា -Swiss Super League (លីគកំពូល) -Swiss Challenge League (លីគទី២) -Swiss Promotion League (លីគទី៣) ដោយធ្លាប់រួមរស់ជាមួយក្លិបល្បីៗនៅស៊ុយស៊ រួមមាន Lausanne-Sport, Stade Nyonnais, FC Meyrin និង FC Grand-Saconnex។ លើសពីនេះ Sinclair ក៏ធ្លាប់សម្រេចបានស្នាដៃធំៗក្នុងអាជីព ដោយបានស្ទួយពានរង្វាន់ជើងឯកលីគទី២ (Swiss Challenge League Champion) និងជើងឯកលីគទី៣ (Swiss Promotion League Champion) នៅប្រទេសស្វីស ផងដែរ។ យើងខ្ញុំសូមជូនពរឱ្យ Sinclair Baddy Dega ទទួលបានជោគជ័យ និងជួយក្រុមឱ្យទទួលបានលទ្ធផលល្អក្នុងរដូវកាលថ្មីនេះ! 💪🔥 ------------------------ ✨ Welcome to Kirivong Sok Sen Chey Football Club! ⚽️ We are delighted to officially welcome Sinclair Baddy Dega to the Kirivong Sok Sen Chey family ❤️ 📌 Name: Sinclair Baddy Dega 📌 Nationality: Swiss 🇨🇭 📌 Age: 27 📌 Position: Central Midfielder / Right Back Sinclair Baddy Dega is an experienced Swiss player who possesses great versatility, capable of playing effectively as both a Central Midfielder and a Right Back. He brings a wealth of European experience from Switzerland, having played across top divisions including : -Swiss Super League (1st Division) -Swiss Challenge League (2nd Division) -Swiss Promotion League (3rd Division) With clubs such as Lausanne-Sport, Stade Nyonnais, FC Meyrin, and FC Grand-Saconnex. Throughout his career, Sinclair has achieved significant honors, notably winning championship titles in both the Swiss Challenge League (2nd Division) and the Swiss Promotion League (3rd Division). We wish Sinclair Baddy Dega the best of luck and great success in this new journey with Kirivong Sok Sen Chey FC! 💪🔥 ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 5 авг.2 1031414

    ✨ សូមស្វាគមន៍មកកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ! ⚽️ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ អាដាម ជូហ្សែហ្វ ព្រីហ្សបេក (Adam Jozef Przybek) មកចូលរួមជាមួយគ្រួសារគិរីវង់សុខសែនជ័យ❤️ 📌 ឈ្មោះ: អាដាម ជូហ្សែហ្វ ព្រីហ្សបេក (Adam Jozef Przybek) 📌 សញ្ជាតិ: វេលស៍ / អង់គ្លេស 📌 អាយុ: 26 ឆ្នាំ 📌 តួនាទី: អ្នកចាំទី Adam Przybek កើតនៅទីក្រុង Nuneaton ប្រទេសអង់គ្លេស ហើយរូបគេធ្លាប់ជាអ្នកចាំទីតំណាងឱ្យក្រុមជម្រើសជាតិយុវជនវេលស៍ (Wales Youth National Team) កម្រិត U17, U19 និង U21។ រូបគេបានចាប់ផ្តើមអាជីពបាល់ទាត់នៅក្លិប West Bromwich Albion តាំងពីឆ្នាំ 2007 ដល់ 2018 និងធ្លាប់បានលេងឱ្យក្លិបល្បីៗនៅអង់គ្លេសជាច្រើនដូចជា -Ipswich Town (2019-2021) -Wycombe Wanderers (2021-2022) -Walsall (2022) និង Stevenage (2023) បន្ទាប់មក Adam បានផ្លាស់ទៅលេងឱ្យក្លិប Penybont ពីឆ្នាំ 2023 ដល់ 2025 មុនពេលផ្លាស់ទៅរួមរស់ជាមួយក្លិបយក្សឥណ្ឌូនេស៊ី PERSIB Bandung ក្នុងរដូវកាល 2025/2026 មុនពេលមកកាន់ក្លិបរបស់យើង។ យើងខ្ញុំសូមជូនពរឱ្យ Adam Jozef Przybek ទទួលបានជោគជ័យ និងជួយក្រុមឱ្យទទួលបានលទ្ធផលល្អក្នុងរដូវកាលថ្មីនេះ! 💪🔥 ------------------------ ✨ Welcome to Kirivong Sok Sen Chey Football Club! ⚽️ We are delighted to officially welcome Adam Jozef Przybek to the Kirivong Sok Sen Chey family ❤️ 📌 Name: Adam Jozef Przybek 📌 Nationality: Welsh / English 📌 Age: 26 📌 Position: Goalkeeper Born in Nuneaton, England, Adam Przybek has represented the Wales Youth National Team at the U17, U19, and U21 levels. He developed his early football career at West Bromwich Albion from 2007 to 2018 before playing for several notable English clubs, including -Ipswich Town (2019–2021) -Wycombe Wanderers (2021–2022) -Walsall (2022), and Stevenage (2023). He later joined Welsh club Penybont from 2023 to 2025 before making a move to Indonesian giant PERSIB Bandung for the 2025/2026 season prior to joining our club. We wish Adam Jozef Przybek the best of luck and great success in this new journey with Kirivong Sok Sen Chey FC! 💪🔥 ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 2 авг.2 06372

    🟢 សារសង្ខេបពីលោកគ្រូបង្វឹក ALISTAIR HEATH | EXCLUSIVE INTERVIEW 🎬 «យើងនៅទីនេះ ដើម្បីប្រយុទ្ធ និងដណ្តើមជ័យជម្នះជូនក្លិបគិរីវង់ សុខសែនជ័យ!» ១. ការត្រឡប់មកកម្ពុជា «ពិតជារំភើបខ្លាំងណាស់ដែលបានត្រឡប់មកកាន់ CPL សារជាថ្មី! ខ្ញុំត្រៀមខ្លួនរួចរាល់ក្នុងការនាំយកបទពិសោធន៍ពីអង់គ្លេស អឺរ៉ុប និងកម្ពុជា មកអភិវឌ្ឍក្លិបគិរីវង់សុខសែនជ័យ។» ២. មោទនភាពចំពោះក្លិប 🔰 «ខ្ញុំមានកិត្តិយសយ៉ាងជ្រាលជ្រៅ ដែលទទួលបានសេចក្តីទុកចិត្តឱ្យដឹកនាំក្លិបដែលមានរចនាសម្ព័ន្ធ និងបរិយាកាសដ៏អស្ចារ្យមួយនេះ។» ៣. គោលដៅរដូវកាល 🎯 «បេសកកម្មចម្បង គឺការដំឡើងកម្រិតប្រកួតប្រជែងឱ្យកាន់តែស្វិតស្វាញជាងមុន និងពង្រឹងសមត្ថភាពកីឡាករឱ្យដល់កម្រិតអតិបរមា!» ៤. ទម្រង់លេង និងយុទ្ធសាស្ត្រ ⚽️ «យើងនឹងលេងដោយការគ្រប់គ្រងបាល់ដោយទំនុកចិត្ត (Expressive on the ball) វាយសម្រុកដោយភាពជឿជាក់ និងលេងដើម្បីជ័យជម្នះ!» ៥. ទិសដៅអភិវឌ្ឍ 📈 «យើងមានផែនការការងារច្បាស់លាស់ ហើយត្រឹមវគ្គ Pre-Season ប៉ុន្មានថ្ងៃដំបូងនេះក្រុមទាំងមូលកំពុងដើរលើផ្លូវនៃជោគជ័យយ៉ាងត្រឹមត្រូវ។» ៦. ការអភិវឌ្ឍយុវជន 🌟 «ខ្ញុំនឹងដុសខាត់ធនធានយុវជនគិរីវង់ឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ មិនត្រឹមតែសម្រាប់ក្លិប និងខេត្តតាកែវប៉ុណ្ណោះទេ គឺសម្រាប់ក្រុមជម្រើសជាតិកម្ពុជាផងដែរ!» ៧. ស្មារតីប្រយុទ្ធ 🔥 «ក្រៅពីយុទ្ធសាស្ត្រ ចិត្តសាស្ត្រប្រយុទ្ធមិនរាថយ (Mentality) គឺជាសរសៃឈាមសំខាន់បំផុត! កីឡាកររបស់យើងនឹងរត់តស៊ូប្រយុទ្ធពេញ ៩០នាទី!» ៨. សារជូនអ្នកគាំទ្រ 💚 «យើងនឹងលះបង់បែកញើសឈាមអស់ពីសមត្ថភាពលើទីលាន! សូមបងប្អូនអ្នកគាំទ្របន្តស្រែកហ៊ោរគាំទ្រពួកយើងទាំងក្នុងនិងក្រៅដី! រឹងមាំជាមួយគ្នា! (Stronger Together!)» ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 🎬 រង់ចាំទស្សនាទាំងអស់គ្នា! វីដេអូបទសម្ភាសន៍ពិសេសជាមួយលោកគ្រូបង្វឹក Alistair Heath នឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ! មកដឹងពីគោលដៅ យុទ្ធសាស្ត្រលេង និងសារពិសេសរបស់លោកគ្រូជូនចំពោះអ្នកគាំទ្រទាំងអស់គ្នា! 💚🟢 ------------------------ 🎬 STAY TUNED! An exclusive interview with our Head Coach, Alistair Heath, is coming soon! Get ready to hear about his vision, tactical plans, and a special message for all Kirivong fans! 💚🟢 ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 🟢ថ្ងៃប្រកួតក្នុងដីបានមកដល់ហើយ! ⚽️🔥 ទំព័រប្រវត្តិសាស្ត្រថ្មីនៃការប្រកួតពានរង្វាន់ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧! ⚔️ គិរីវង់សុខសែនជ័យ 🆚 ព្រះខ័នរាជស្វាយរៀង 🗓 ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ⏰ ម៉ោង: ប្រកួត 15:45 រសៀល កីឡដ្ឋាន គិរីវង់សុខសែនជ័យ ------------------------ 🟢 MATCHDAY AT HOME! 🔵 The excitement continues in the Cambodian Premier League 2026/27! Kirivong Sok Sen Chey FC is ready to take on Preah Khan Reach Svay Rieng FC at our home ground. ⚔️ Match: Kirivong Sok Sen Chey FC 🆚 PKR Svay Rieng FC 🗓 Date: Sunday, September 6, 2026 ⏰ Kick-off: 15:45 PM 🏟 Venue: Kirivong Sok Sen Chey Stadium ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 29 июл.2 22251

    📢 សេចក្តីប្រកាសព័ត៌មានផ្លូវការ | OFFICIAL ANNOUNCEMENT ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ មានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការជម្រាបជូនសាធារណជន និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា៖ ក្លិបបានសម្រេចកិច្ចព្រមព្រៀងនាំយកកីឡាករ ទូច ម៉ានុច (TOUCH MANOCH) ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទាត់ បឹងកេត ដើម្បីមកចូលរួមជាមួយក្រុមសម្រាប់រដូវកាល ២០២៦/២៧ ខាងមុខនេះ។ 🤝🟢⬜️ 🌟 ប្រវត្តិ និងបទពិសោធន៍របស់កីឡាករ (Player Profile): - ចាប់ផ្តើមចេញពីសាលាបាល់ទាត់បឹងកេត (U12) ក្នុងតួនាទីជា អ្នកចាំទី មុនពេលផ្លាស់ប្តូរតួនាទីមកលេងជា ខ្សែប្រយុទ្ធ យ៉ាងលេចធ្លោ - ធ្លាប់ចូលរួមហ្វឹកហាត់ជាមួយសាលាបាល់ទាត់កងយោធពលខេមរភូមិន្ទ កម្រិត U15 - បានត្រឡប់មកកាន់សាលាបាល់ទាត់បឹងកេតវិញ នាឆ្នាំ ២០១៨ - ត្រូវបានដំឡើងមកកាន់ក្រុមឈុតធំ (First Team) របស់ក្លិបបាល់ទាត់ បឹងកេត នាឆ្នាំ ២០២២។ គ្រួសារគិរីវង់សុខសែនជ័យ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់កីឡាករ ទូច ម៉ានុច និងសូមជូនពរឱ្យទទួលបានជោគជ័យជានិច្ចជាមួយក្លិបយើង! 💚 ------------------------ Kirivong Sok Sen Chey Football Club is delighted to announce the official signing of TOUCH MANOCH on loan from Boeung Ket FC for the upcoming 2026/27 season. 🌟 PLAYER PROFILE & HIGHLIGHTS: - Started his football journey as a goalkeeper in the Boeung Ket Academy (U12) before making a remarkable positional switch to forward. - Trained with the Army FC Academy at the U15 level. - Returned to Boeung Ket Academy in 2018. - Promoted to Boeung Ket FC’s Senior First Team in 2022. We extend a warm welcome to Touch Manoch to the Kirivong family and wish him a successful and brilliant season ahead! 💚⚪️ ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 29 июл.2 38044

    📢 សេចក្តីប្រកាសព័ត៌មានផ្លូវការ | OFFICIAL ANNOUNCEMENT ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ មានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការជម្រាបជូនសាធារណជន និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា៖ ក្លិបបានសម្រេចកិច្ចព្រមព្រៀងនាំយកកីឡាករ លឹម វិសាល (LIM VISAL) ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទាត់ ភ្នំពេញក្រោន សម្រាប់រដូវកាល ២០២៦/២៧ ខាងមុខនេះ។ 🤝💚⚪️ 🌟 ប្រវត្តិ និងបទពិសោធន៍របស់កីឡាករ (Player Profile): - ចូលរួមជាមួយសាលាបាល់ទាត់ភ្នំពេញក្រោន តាំងពីឆ្នាំ ២០១៣ - ធ្លាប់តំណាងឱ្យភ្នំពេញក្រោន ចូលរួមការប្រកួតពានរង្វាន់អន្តរជាតិជាច្រើនដូចជា៖ ប្រទេសសិង្ហបុរី និងប្រទេសចិន (កម្រិត U12) ព្រមទាំងប្រទេសថៃ (កម្រិត U14) - ចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់យុវជន FFC កម្រិត U15 និង U18 - ត្រូវបានដំឡើងមកកាន់ក្រុមឈុតធំ (First Team) របស់ភ្នំពេញក្រោន តាំងពីឆ្នាំ ២០២២ - អតីតកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ ឆ្នាំ (U19) ចូលរួមការប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៣ គ្រួសារគិរីវង់សុខសែនជ័យ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់កីឡាករ លឹម វិសាល មកកាន់ទឹកដីតាកែវ និងសូមជូនពរឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាមួយក្លិបយើង! 💚⚪️ ------------------------ Kirivong Sok Sen Chey Football Club is delighted to announce the official signing of LIM VISAL on a season-long loan from Phnom Penh Crown FC for the upcoming 2026/27 season. 🤝🟢⬜️ 🌟 PLAYER PROFILE & HIGHLIGHTS: - Joined Phnom Penh Crown Academy in 2013. - Represented Phnom Penh Crown in international youth tournaments across Singapore & China (U12) and Thailand (U14). - Competed in FFC Youth Leagues at U15 and U18 levels. - Promoted to Phnom Penh Crown’s Senior First Team in 2022. - Former Cambodia U19 National Team player, competing in Indonesia in 2023. We warmly welcome Lim Visal to the Kirivong family and wish him a brilliant and successful season ahead in green and white! 💚⚪️ ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 28 июл.2 83742

    📢 សេចក្តីប្រកាសព័ត៌មានផ្លូវការ | OFFICIAL ANNOUNCEMENT ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ មានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែងក្នុងការជម្រាបជូនសាធារណជន និងប្រិយមិត្តអ្នកគាំទ្រទាំងអស់ឱ្យបានជ្រាបថា៖ ក្លិបបានសម្រេចកិច្ចព្រមព្រៀងនាំយកកីឡាករវ័យក្មេងប្រកបដោយសក្តានុពល សុត មុន្នីរតនៈ (SOT MONYRATANAK) ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបបាល់ទាត់ ភ្នំពេញក្រោន សម្រាប់រដូវកាល ២០២៦/២៧ ខាងមុខនេះ។ 🤝💚⚪️ 🌟 ប្រវត្តិ និងបទពិសោធន៍របស់កីឡាករ (Player Profile): - ចូលរួមជាមួយសាលាបាល់ទាត់ភ្នំពេញក្រោន តាំងពីឆ្នាំ ២០១៧ (ក្នុងវ័យ ១២ ឆ្នាំ) - ឆ្លងកាត់ការប្រកួតប្រជែងគ្រប់កម្រិតយុវជន (U12, U15, U18) ក្នុងពានរង្វាន់យុវជនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) - ធ្លាប់តំណាងឱ្យក្លិបចេញទៅប្រកួតពានរង្វាន់អន្តរជាតិនៅប្រទេសចិន (កម្រិត U12) - ត្រូវបានដំឡើងមកកាន់ក្រុមឈុតធំ (First Team) របស់ភ្នំពេញក្រោន ក្នុងរដូវកាល ២០២៤/២៥ គ្រួសារគិរីវង់សុខសែនជ័យ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់កីឡាករ សុត មុន្នីរតនៈ មកកាន់ទឹកដីតាកែវ និងសូមជូនពរឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាមួយក្លិបយើង! 💚⚪️ ------------------------ Kirivong Sok Sen Chey Football Club is delighted to announce the official signing of promising young talent SOT MONYRATANAK on a season-long loan from Phnom Penh Crown FC for the upcoming 2026/27 season. 🤝🟢⬜️ 🌟 PLAYER PROFILE & HIGHLIGHTS: - Joined the Phnom Penh Crown Academy in 2017 at the age of 12. - Developed through all youth ranks (U12, U15, U18), competing in FFC Youth Leagues. - Represented the club in an international tournament in China (U12 level). - Earned a promotion to Phnom Penh Crown’s Senior First Team for the 2024/25 season. We warmly welcome Monyratanak to the Kirivong family and wish him a brilliant and successful season ahead in green and white! 💚⚪️ ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 26 июл.2 97751

    ✨ សូមស្វាគមន៍មកកាន់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ! ⚽️ យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ កើត មាស មកចូលរួមជាមួយគ្រួសារគិរីវង់សុខសែនជ័យ❤️ 📌 ឈ្មោះ: កើត មាស 📌 សញ្ជាតិ: ខ្មែរ 📌 អាយុ: 19 ឆ្នាំ 📌 តួនាទី: ខ្សែការពារ កើត មាស មានស្រុកកំណើតមកពីខេត្តក្រចេះ។ រូបគេបានជាប់ការធ្វើតេស្តចូលរួមជាមួយសាលាបាល់ទាត់ជាតិបាទី U18 នៅក្នុងឆ្នាំ 2021 និងបានហ្វឹកហាត់ពង្រឹងសមត្ថភាពនៅទីនោះរយៈពេល 3 ឆ្នាំ រហូតដល់ឆ្នាំ 2023។ បន្ទាប់មក កើត មាស បានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន នៅក្នុងឆ្នាំ 2023 ដោយបានរួមរស់ និងប្រកួតប្រជែងនៅទីនោះរហូតដល់ឆ្នាំ 2025/2026។ យើងខ្ញុំសូមជូនពរឱ្យ កើត មាស ទទួលបានជោគជ័យ និងជួយក្រុមឱ្យទទួលបានលទ្ធផលល្អក្នុងរដូវកាលថ្មីនេះ! 💪🔥 ------------------------ ✨ Welcome to Kirivong Sok Sen Chey Football Club! ⚽️ We are delighted to officially welcome Koeut Meas to the Kirivong Sok Sen Chey family ❤️ 📌 Name: Koeut Meas 📌 Nationality: Cambodian 📌 Age: 19 📌Position: Defender Hailing from Kratie province, Koeut Meas successfully passed the trials to join the Bati National Football Academy U18 in 2021, where he developed his football skills for 3 years until 2023. After that, he joined Phnom Penh Crown FC in 2023, playing for the club for 3 seasons up until 2025/2026 before making his move to our club. We wish Koeut Meas the best of luck and great success in this new journey with Kirivong Sok Sen Chey FC! 💪🔥 ------------------------ 🌐 Follow us on Instagram: https://www.instagram.com/kirivongsoksenchey_fc/ 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc 🌐 Follow us on Facebook : https://www.facebook.com/Kirivongsoksencheyfc ------------------------ # រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 21 июл.2 85464

    សូមគោរពថ្លែងអំណរគុណកីឡាករ LAKEN LIMBU,AGBODZIE ABBEY និងAZIKE EKENE VICTOR ដែលបានខិតខំបំពេញភារកិច្ច លះបង់កម្លាំងកាយចិត្ត និង រួមចំណែកជាមួយក្លិបនាពេលកន្លងមក។ ក្លិបបាល់ទាត់ គិរិវង់សុខសែនជ័យ សូមជូនពរអ្នកទាំងពីរ ជួបតែសេចក្តីសុខ សំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអាជីពនាថ្ងៃអនាគត។ We would like to express our sincere gratitude to players LAKEN LIMBU,AGBODZIE ABBEY and AZIKE EKENE VICTOR for their dedication, hard work, and contributions to the club during their time with us. Kirivong Sok Sen Chey FC wishes both players the best of luck and continued success in their future careers. ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc ------------------------ #រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 19 июл.2 65714

    សូមគោរពថ្លែងអំណរគុណកីឡាករ ជា វណ្ណសាក់ និងកីឡាករ ជួង មករា ដែលបានខិតខំបំពេញភារកិច្ច លះបង់កម្លាំងកាយចិត្ត និង រួមចំណែកជាមួយក្លិបនាពេលកន្លងមក។ ក្លិបបាល់ទាត់ គិរិវង់សុខសែនជ័យ សូមជូនពរអ្នកទាំងពីរ ជួបតែសេចក្តីសុខ សំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអាជីពនាថ្ងៃអនាគត។ We would like to express our sincere gratitude to players CHEA VANSAK and CHOUNG MAKARA for their dedication, hard work, and contributions to the club during their time with us. Kirivong Sok Sen Chey FC wishes both players the best of luck and continued success in their future careers. ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc ------------------------ #រមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • សូមស្វាគមន៍ ជំនួយការគ្រូបង្វឹក និងគ្រូបង្វឹកកាយសម្បទា លោក Jean Botioba Bouyaloua មកកាន់គ្រួសារគិរីវង់សុខសែនជ័យ ! លោក Jean Botioba គឺជាអតីតកីឡាករ និងជាគ្រូបង្វឹកបាល់ទាត់អាជីពសញ្ជាតិកាមេរូន ដែលមានបទពិសោធន៍យ៉ាងច្រើននៅក្នុងវិស័យបាល់ទាត់កម្ពុជា ព្រមទាំងមានសញ្ញាប័ត្រគ្រូបង្វឹកកម្រិត AFC ‘A’ License។ លោកគ្រូ Jean Botioba ធ្លាប់បានដឹកនាំក្លឹប ISI ដង្កោសែនជ័យ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ ដោយបានរួមចំណែកក្នុងការនាំក្រុមតាំងពីកម្រិតស្ម័គ្រចិត្ត រហូតដល់លីគកំពូលកម្ពុជា និងបានកសាងប្រវត្តិការងាររយៈពេល ៧ ឆ្នាំជាមួយក្លឹប ព្រមទាំងធ្លាប់កាន់តួនាទីជានាយកបច្ចេកទេស (Technical Director) រយៈពេល ៦ ខែផងដែរ។ នៅអំឡុងខែកញ្ញា ឆ្នាំ ២០២៥ លោកត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកនៅក្លឹប Nakhon Si United ក្នុងប្រទេសថៃ ដែលធ្វើឱ្យលោកទទួលបានបទពិសោធន៍បន្ថែមក្នុងតំបន់ មុនពេលមកចូលរួមជាមួយពួកយើង។ ________________ Welcome, Assistant and Fitness Coach Jean Botioba Bouyaloua, to the Kirivong Sok Sen Chey family! Jean Botioba is a Cameroonian professional football coach and former player who possesses extensive experience in Cambodian football, holding an AFC ‘A’ Coaching License. He managed ISI Dangkor Senchey FC from 2018 to 2025, guiding the team from the amateur ranks to the Cambodian Premier League. He established a seven-year legacy with the club, which also included serving as Technical Director for six months. In September 2025, Coach Jean was appointed as the assistant coach for the Thai club Nakhon Si United, further expanding his coaching experience within the region before joining our club. #រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSSC

  • 10 июл.2 7352111

    សូមស្វាគមន៍ លោកគ្រូបង្វឹក ALISTAIR FRANCIS HEATH មកកាន់គ្រួសារ គិរីវង់សុខសែនជ័យ ! Alistair Heath គឺជាគ្រូបង្វឹកបង្គោលដែលមានបទពិសោធន៍ច្រើន ព្រមទាំងមានសញ្ញាប័ត្រគ្រូបង្វឹកកំរិត UEFA ‘A’ ដែលជាសញ្ញាប័ត្រកំរិតខ្ពស់មួយក្នុងវិស័យគ្រូបង្វឹកបាល់ទាត់របស់អឺរ៉ុប។ លោកគ្រូ Alistair មានស្រុកកំណើតនៅទីក្រុង Birmingham ប្រទេសអង់គ្លេសហើយលោកបានចាប់ផ្តើមវិថីជាគ្រូបង្វឹកតាំងពីឆ្នាំ ២០០៤ ដោយបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករ និងការរៀបចំយុទ្ធសាស្ត្រលេងជាច្រើន។ លោកគ្រូ Alistair ធ្លាប់បានចំណាយពេលជាច្រើនឆ្នាំក្នុងតួនាទីជាគ្រូបង្វឹកយុវជន និងជាទីប្រឹក្សាសមាហរណកម្ម (Integration Advisor) ឱ្យក្លឹបល្បីៗនៅប្រទេសអង់គ្លេស ពិសេសគឺក្លឹប Leicester City FC ព្រមទាំងធ្លាប់ឆ្លងកាត់ការងារជាមួយក្លឹប West Bromwich Albion និង Birmingham City ផងដែរ។ នៅចុងឆ្នាំ ២០២១ លោកគ្រូ Alistair បានចូលរួមជាមួយក្លឹប Angkor Tiger ក្នុងតួនាទីជាគ្រូបង្វឹកបង្គោលនៅក្នុងលីគកំពូលកម្ពុជា ដែលធ្វើឱ្យលោកមានការយល់ដឹងច្បាស់អំពីបរិបទបាល់ទាត់ក្នុងស្រុក មុនពេលមកកាន់ទឹកដីខេត្តតាកែវជាមួយយើង។ _________________ Welcome, Head Coach ALISTAIR FRANCIS HEATH, to the Kirivong Sok Sen Chey family! Alistair Heath is an experienced head coach who holds the UEFA ‘A’ Coaching License — a highly regarded professional certification in European football coaching. Originally from Birmingham, England, Coach Alistair began his coaching journey in 2004. Since then, he has focused on tactical development and nurturing players across various levels. He dedicated several years to coaching and player development in England, notably serving as a Youth Coach and Integration Advisor for Leicester City FC, with additional coaching experience at West Bromwich Albion and Birmingham City. In late 2021, Coach Alistair joined Angkor Tiger Football Club as Head Coach in the Cambodian Premier League, gaining valuable experience and understanding of Cambodian football before arriving here in Takeo province. #រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSSC

  • 9 июл.2 83554

    សូមគោរពថ្លែងអំណរគុណលោកគ្រូបង្វឹកអ្នកចាំទី MONTEIRO JULIAO ដែលបានខិតខំបំពេញការងារ ដឹកនាំក្រុម និងរួមចំណែកជាមួយក្លិបនាពេលកន្លងមក។ ក្លិបបាល់ទាត់ គិរិវង់សុខសែនជ័យ សូមជូនពរលោកគ្រូ ជួបតែសេចក្តីសុខ សំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអាជីពនាថ្ងៃអនាគត។ We would like to express our sincere gratitude to Goalkeeper Coach MONTEIRO JULIAO for his dedication, training of our players, and contributions to the club during his time with us. Kirivong Sok Sen Chey FC wishes Coach Juliao the best of luck and continued success in his future career. ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc ------------------------ #រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • 8 июл.2 45861

    សូមគោរពថ្លែងអំណរគុណលោកគ្រូបង្គោល SATYA SAGARA ដែលបានខិតខំបំពេញការងារ ដឹកនាំក្រុម និងរួមចំណែកជាមួយក្លិបនាពេលកន្លងមក។ ក្លិបបាល់ទាត់ គិរិវង់សុខសែនជ័យ សូមជូនពរលោកគ្រូ ជួបតែសេចក្តីសុខ សំណាងល្អ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងអាជីពនាថ្ងៃអនាគត។ We would like to express our sincere gratitude to Head Coach SATYA SAGARA for his dedication, leadership, and contributions to the club during past matches. Kirivong Sok Sen Chey FC wishes Coach Vicheth the best of luck and continued success in his future career. ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on TikTok : www.tiktok.com/@kirivongsoksencheyfc ------------------------ #រួមគ្នាដើម្បីទាំងអស់គ្នា #StrongerTogether #KSC

  • អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ «ការការពារបេតិកភណ្ឌវប្បធម៌ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» Celebrating the 9th Anniversary of the Inscription of the Temple Zone of Sambor Prei Kuk on the World Heritage List 8 July 2017 ~ 8 July 2026 “Safeguarding cultural heritage is the duty of every Cambodian.”

  • អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) «ការការពារបេតិកភណ្ឌវប្បធម៌ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» Celebrating the 18th Anniversary of the Inscription of the Temple of Preah Vihear on the UNESCO World Heritage List (July 7, 2008 – July 7, 2026) “Safeguarding cultural heritage is the duty of every Cambodian.”

  • 25 июн.2 70841

    យើងមានសេចក្តីសោមនស្សរីករាយជម្រាបជូនថា ហង្ស ដាលិ បានចុះកិច្ចសន្យាបន្តកុងត្រារដូវកាលថ្មីបន្តទៀត 💚 ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on tIktok : www.tiktok.com/@kirivongsoksencheyfc

  • យើងមានសេចក្តីសោមនស្សរីករាយជម្រាបជូនថា LOUIS WILLY បានចុះកិច្ចសន្យាបន្តកុងត្រារដូវកាលថ្មីបន្តទៀត 💚 ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on tIktok : www.tiktok.com/@kirivongsoksencheyfc

  • យើងមានសេចក្តីសោមនស្សរីករាយជម្រាបជូនថា គួច ដានី បានចុះកិច្ចសន្យាបន្តកុងត្រារដូវកាលថ្មីបន្តទៀត 💚 ------------------------ 🌐 Follow us on Instagram: https://bit.ly/3hXmnUT 🌐 Join us on Telegram: https://t.me/KirivongKSSC 🌐 Follow us on tIktok : www.tiktok.com/@kirivongsoksencheyfc

គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C. — tgindex