MENG Hong
Статистикаនីតិវិធី និងព័ត៌មានសំខាន់ៗស្តីពី វិស័យសន្តិសុខសង្គម!
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 16
- Всего постов
- 37
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 580
- 1/48двое суток
- 664
- 1/72трое суток
- 716
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
សេចក្តីជូនដំណឹង ស្តីពីអត្រាប្តូរប្រាក់ ប្រចាំខែសីហា ឆ្នាំ២០២៦ #MLVT #HENGSour #បសស #NssfCambodia
កាន់តែទំនើប! កាន់តែងាយស្រួល! និងរហ័សជាងមុន! ទាំងការពិនិត្យសុពលភាព ទាំងការស្នើសុំចុះបញ្ជី ទាំងការស្វែងរកព័ត៌មានសហគ្រាស និងការស្វែងរកព័ត៌មានសំខាន់ៗជាច្រើនទៀត គឺមាននៅក្នុងគេហទំព័រផ្លូវការថ្មីរបស់ ប.ស.ស. ✨ 👉 ចុច Link នេះដើម្បីចូលមើល៖ (www.nssf.gov.kh) "ប.ស.ស. ជានិមិត្តរូបនៃសុខភាព និងសុភមង្គលគ្រួសារអ្នក!" 📌លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!! #MLVT #HENGSour #បសស #NssfCambodia
តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធសេវាសាធារណៈឌីជីថលរបស់ ប.ស.ស. ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកឱ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួល ប.ស.ស. បានធ្វើបច្ចុប្បន្នភាពគេហទំព័រផ្លូវការថ្មីដែលមានតំណភ្ជាប់ "www.nssf.gov.kh" ដែលបានបញ្ចូលប្រព័ន្ធសេវាសាធារណៈឌីជីថលរបស់ ប.ស.ស. ក្នុងថ្នាលតែមួយ ដែលអនុញ្ញាតឱ្យលោកអ្នកអាច៖ - ពិនិត្យមើលព័ត៌មានសហគ្រាស, ពិនិត្យសុពលភាពបណ្ណសមាជិក ប.ស.ស. និងអាចគណនាប្រាក់សោធនដែលត្រូវទទួលបានពី ប.ស.ស. - អាចចុះបញ្ជី និងបង់ភាគទានមក ប.ស.ស. - អាចស្នើសុំចុះបញ្ជីសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត - និងអាចទាញយកកម្មវិធីទូរស័ព្ទដៃ ប.ស.ស. និងអាចតាមដានរាល់ព័ត៌មានសំខាន់ៗរបស់ ប.ស.ស. បានផងដែរ...! «« កាន់តែទំនើប កាន់តែងាយស្រួល និងរហ័សជាងមុន ជាមួយគេហទំព័រផ្លូវការថ្មីរបស់ ប.ស.ស. ! »» លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!! #MLVT #HENGSour #បសស #NssfCambodia
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ឯកឧត្តម ម៉េង ហុង ទទួលស្វាគមន៍ គណៈប្រតិភូក្រសួងមុខងារសាធារណៈ មកទស្សនកិច្ចសិក្សាអំពីមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ប.ស.ស. ................ ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងមុខងារសាធារណៈ ចំពោះដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធជាក់ស្តែង នៃការអនុវត្តមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ប.ស.ស. ដែលដឹកនាំដោយ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ ក្នុងឱកាសជំនួបពិភាក្សា នៃដំណើរទស្សនកិច្ចសិក្សានោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានធ្វើការចែករំលែកអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្ដិសុខសង្គម ការរៀបចំរចនាសម្ព័ន្ធការងារ ការផ្ដល់សេវាជូនសមាជិក ប.ស.ស. ការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល យន្តការគ្រប់គ្រង និងប្រតិបត្តិការមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ប.ស.ស. (Call Center 1286) យ៉ាងលម្អិតផងដែរ។ អានបន្ត…
🎉 អបអរសាទរដល់ប្អូនៗថ្នាក់ទី ១២ ដែលបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ🎓 ទោះជាលទ្ធផលយ៉ាងណាក៏ដោយ ប្អូនៗបានធ្វើល្អបំផុតហើយ! ជំហានដ៏សំខាន់បន្ទាប់គឺ «ការជ្រើសរើសជំនាញដើម្បីបន្តការសិក្សា»។ មុននឹងសម្រេចចិត្ត គួរចំណាយពេលស្វែងយល់ពីខ្លួនឯងលើ ៤ ចំណុចនេះជាមុនសិន៖ ១. ចំណង់ចំណូលចិត្ត៖ តើប្អូនចូលចិត្តធ្វើអ្វី? ២. ជំនាញ និង សមត្ថភាព៖ តើអ្វីជាចំណុចខ្លាំងរបស់ប្អូន? ៣. គុណតម្លៃ៖ តើអ្វីជាគុណតម្លៃនៅក្នុងការរស់នៅ និងធ្វើការរបស់ប្អូន? ៤. បុគ្គលិកលក្ខណៈ៖ តើប្អូនមានអត្តចរិកដូចម្ដេច? 💡 ការស្គាល់ខ្លួនឯងច្បាស់ នឹងជួយឱ្យប្អូនជ្រើសរើសជំនាញសិក្សាបានសមស្រម ។ 👉 ប្អូនៗសិស្សានុសិស្សអាចទាញយកសៀវភៅកម្រងសំណួរដើម្បីស្វែងយល់ពីខ្លួនឯង ឬទទួលព័ត៌មានប្រឹក្សាអំពីការជ្រើសរើសជំនាញសិក្សាបន្ថែមនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឬទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour #NEA
🎉អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ #MLVT #HENGSour #បសស #NSSF #MENGHong
🎉 តស់ៗ! មកចូលរួមឆ្លើយសំណួរយករង្វាន់ទាំងអស់គ្នា! ដើម្បីទទួលបានរង្វាន់ពី ប.ស.ស.! 📍លក្ខខណ្ឌងាយៗដើម្បីចូលរួមលេង៖ ✅ លក្ខខណ្ឌទី១៖ ចុច Like ផេកផ្លូវការរបស់ “បេឡាជាតិសន្តិសុខសង្គម - ប.ស.ស.” ✅ លក្ខខណ្ឌទី២៖ Comment ចម្លើយដែលត្រឹមត្រូវ និង Mention ឈ្មោះមិត្តភក្តិ ចំនួន ៥នាក់ ✅ លក្ខខណ្ឌទី៣៖ Like និងចែករំលែកមាតិកានេះជាសាធារណៈ ដោយភ្ជាប់ជាមួយ Hashtag " #បសស " ចំណាំ៖ 👉 ការចូលរួមឆ្លើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ 👉 អ្នកឈ្នះរង្វាន់8រូបនឹងត្រូវជ្រើសរើសដោយចៃដន្យ (Random) ក្នុងចំណោមអ្នកគោរពតាមលក្ខខណ្ឌ ហើយប្រកាសឈ្មោះនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ 📌កុំភ្លេចចូលរួមផ្តល់ចម្លើយទាំងអស់គ្នាណា...!! បញ្ជាក់៖ សម្រាប់ការឆ្លើយយករង្វាន់ ធ្វើឡើងតាមរយៈផេកផ្លូវការ ប.ស.ស. តែប៉ុណ្ណោះ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! #MLVT #HENGSour #បសស #NssfCambodia
📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩១ ៩៦៧កន្លែង សម្រាប់អ្នកខេត្តកំពង់ធំ នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកតាំងគោក 🗓ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបារាយណ៍។ 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour
ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីជំរុញការប្រើប្រាស់ឌីជីថល (Digital Transformation) កាន់តែមានភាពទំនើប ក្នុងសេវាសាធារណៈ .............. (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងថ្នាក់ដឹកនាំ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ” នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមវត្តមានអញ្ជើញបើកពីសំណាក់លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីជំរុញការប្រើប្រាស់ឌីជីថល (Digital Transformation) ឱ្យកាន់តែមានភាពទំនើបក្នុងសេវារដ្ឋបាលសាធារណៈ ជាពិសេសការលើកកម្ពស់គុណភាពការងារចម្បងៗ ដែលរួមមានដូចខាងក្រោម៖ (១)- ការពន្លឿនល្បឿនការងារ និងកាត់បន្ថយពេលវេលា៖ បញ្ញាសិប្បនិម្មិត (AI) អាចជួយស្វ័យប្រវត្តិកម្មលើកិច្ចការរដ្ឋបាលទូទៅ ការចងក្រងទិន្នន័យ ការបកប្រែភាសា និងការបង្កើតសេចក្តីព្រាងឯកសារផ្សេងៗ ដែលជួយឱ្យមន្ត្រីអាចបំពេញភារកិច្ចបានលឿន និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ (២)- ការបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ៖ តាមរយៈការប្រើប្រាស់ប្រព័ន្ធជំនួយឆ្លាតវៃ (AI Chatbots ឬប្រព័ន្ធស្វ័យប្រវត្តិ) អាចឆ្លើយតបចំពោះសំណួរ និងតម្រូវការសេវាសាធារណៈ បានឆាប់រហ័ស គ្រប់ពេលវេលា និងត្រឹមត្រូវ។ (៣)- ការវិភាគទិន្នន័យ និងការសម្រេចចិត្តកាន់តែល្អប្រសើរ៖ បញ្ញាសិប្បនិម្មិត (AI) មានសមត្ថភាពខ្ពស់ក្នុងការចម្រាញ់ និងវិភាគទិន្នន័យធំៗ (Big Data) ដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាចធ្វើការសម្រេចចិត្ត និងដាក់ចេញនូវផែនការបានយ៉ាងជាក់លាក់។ (៤)- ការលើកកម្ពស់ការច្នៃប្រឌិត និងការផលិតមាតិកាផ្សព្វផ្សាយ៖ មន្ត្រីជំនាញអាចប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតរូបភាព វីដេអូស្ពត អត្ថបទអប់រំ និងការផ្សព្វផ្សាយផ្សេងៗឱ្យកាន់តែទាក់ទាញ និងងាយយល់សម្រាប់សាធារណជន។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅចំនួន ១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពីគ្រប់អង្គភាពស្ថិតនៅក្រោមចំណុះរបស់ក្រសួងផ្ទាល់ សរុបប្រមាណជា ១២០នាក់៕
без подписи