MPTCYCPP
Статистика- Последний пост
- 11 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 79
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 27
- 1/48двое суток
- 30
- 1/72трое суток
- 33
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
សេចក្តីជូនដំណឹង ស្តីពីការប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ --- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធីប្រកួតប្រជែងរចនាតែមប្រិ៍ប្រៃសណីយ៍លើកទី១ ឆ្នាំ២០២៦ ដើម្បីផ្ដល់ឱកាសដល់សាធារណជនដែលមានចំណេះជំនាញ គំនិតច្នៃប្រឌិត និងទេពកោសល្យលើការរចនារូបភាពក្នុងការចូលរួមប្រកួតប្រជែងរចនាតែមប្រិ៍ ប្រៃសណីយ៍ តាមរយៈការបញ្ចេញស្នាដៃសិល្បៈគំនូររបស់ខ្លួនទៅលើប្រធានបទ “ចូររចនាតែមប្រិ៍ប្រៃសណីយ៍ដើម្បី រំលឹកដល់កម្លាំងសាមគ្គីភាពជាតិ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ”... សូមចុចអាន៖ https://go.gov.kh/mptc/0ziyn8 🏆 រង្វាន់ជ័យលាភី (៣ ប្រភេទ)៖ • ពានរង្វាន់ សាមគ្គីភាពជាតិ ថវិកា ២.០០០.០០០ រៀល • ពានរង្វាន់ ទេពកោសល្យសិល្បៈ ថវិកា ២.០០០.០០០ រៀល • ពានរង្វាន់ ច្នៃប្រឌិត ថវិកា ២.០០០.០០០ រៀល (ស្នាដៃជ័យលាភីនឹងត្រូវបោះពុម្ពជាតែមប្រិ៍ប្រៃសណីយ៍ផ្លូវការ) 🗓 កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ (ត្រឹមម៉ោង ១៧:០០) 📥 ព័ត៌មានបន្ថែម និងទាញយកពាក្យ៖ • តំណភ្ជាប់៖ https://go.gov.kh/mptc/stamp2026 • អ៊ីមែល៖ stamp@mptc.gov.kh • ទូរសព្ទ៖ 023 234 999 / 096 676 9311 #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android
без подписи
без подписи
🎓 សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ —- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដើម្បីសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។ សូមចុចអាន៖ https://go.gov.kh/mptc/8fphev 🎁 អត្ថប្រយោជន៍ទទួលបាន៖ -ទទួលបានថ្លៃសិក្សា ១០០% រហូតចប់បរិញ្ញាបត្រ -កុំព្យូទ័រយួរដៃ (Laptop) ១គ្រឿង -ឱកាសការងារល្អៗ និងប្រាក់បៀវត្សខ្ពស់ -ឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ 📅 កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង - បេក្ខជន និងបេក្ខនារី ត្រូវមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ 📞 សម្រាប់ព័ត៌មានបន្ថែម៖ 📱 ទូរសព្ទ/Telegram៖ 070 366 623 / 093 366 623 📧 អ៊ីមែល៖ admissions@aupp.edu.kh 🗺 ទីតាំងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)៖ Google Map https://go.gov.kh/mptc/maps-aupp #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android
без подписи
без подписи
без подписи
без подписи
សេចក្តីជូនដំណឹងបន្ទាន់ ស្តីពី ហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់ (Link) ឬឯកសារនៅក្នុងតេឡេក្រាម --- ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបីផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយកនិងកំពុងគ្រប់គ្រងរួចហើយ។ នាពេលបច្ចុប្បន្ន ក.ប.ទ. សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់ ឬឯកសារហិរញ្ញវត្ថុ... ដើម្បីការពារខ្លួនពីហានិភ័យខាងលើសូមសាធារណជនទាំងអស់អនុវត្តវិធានដូចខាងក្រោម៖ សូមចុចអាន៖ https://go.gov.kh/mptc/3voqb0 #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតស្ម័គ្រចិត្តចេះភាសាបារាំងចំនួន ៥០នាក់ ជាមន្ត្រីទំនាក់ទំនង (Liaision Officer) ចូលរួមរៀបចំព្រឹត្តិការណ៍ “ហ្វ្រង់កូតិច ២០២៦” --- សូមចុចអាន៖ https://go.gov.kh/mptc/0x9nc9 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួងកិច្ចការនារី បានសហការរៀបចំព្រឹត្តិការណ៍ “ហ្វ្រង់កូតិច ២០២៦” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៃបណ្តាប្រទេសនិយាយភាសាបារាំង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការរួមបញ្ចូលនូវកិច្ចពិភាក្សា និងការចែករំលែកបទពិសោធកម្រិតថ្នាក់ដឹកនាំ និងអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យឌីជីថល និងពិព័រណ៍ហ្វ្រង់កូតិចពីក្រសួង ស្ថាប័ន ក្រុមហ៊ុននិងធុរកិច្ចថ្មីជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ក.ប.ទ. សូមប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តចេះភាសាបារាំងចំនួន ៥០នាក់ មកពីដេប៉ាតឺម៉ង់ភាសាបារាំង នៃវិទ្យាស្ថានភាសាបរទេស (IFL) ជាមន្ត្រីទំនាក់ទំនង (Liaision Officer) ចូលរួមរៀបចំព្រឹត្តិការណ៍ខាងលើ ដើម្បីធានាបាននូវការស្វាគមន៍ ការសម្របសម្រួល និងការរៀបចំពីធីការជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ប្រកបដោយភាពរលូន និងកម្រិតវិជ្ជាជីវៈខ្ពស់។ និស្សិតដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំតាមរយៈ QR Code ដែលភ្ជាប់មកខាងក្រោម ឬតំណភ្ជាប់ https://go.gov.kh/dgc/fct ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ #FrancoTech2026 #Francophonie2026 #LiaisonOfficer #IFL #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://t.me/mptcgovkh 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android
без подписи
без подписи
без подписи
без подписи
без подписи
без подписи
កិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល https://www.facebook.com/share/p/19BBhtMGK5/?mibextid=wwXIfr ———————————— Telegram / Tiktok / Facebook
без подписи