ក្រសួងបរិស្ថាន MoE Channel
Статистикаបរិស្ថានល្អ លំនៅឋានស្អាត យើងរួមគ្នាឈប់ប្រើប្លាស្ទិក យើងរួមគ្នាវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ
- Последний пост
- 14 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 11
- Всего постов
- 33
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 94
- 1/48двое суток
- 107
- 1/72трое суток
- 116
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
https://telegra.ph/DE-SPL-08-12 - ខ្ញុំ គឺជាផ្នែកមួយនៃធម្មជាតិ!
ចាប់ពីថ្ងៃទី១២ ខែសីហា នេះតទៅ សហភាពអឺរ៉ុបបានបោះជំហានយ៉ាងសំខាន់មួយទៀតនៅក្នុងកិច្ចប្រឹងប្រែងគ្រប់គ្រងបរិស្ថាន តាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការនូវបទប្បញ្ញត្តិស្តីពីសំបកវេចខ្ចប់ និងសំណល់សំបកវេចខ្ចប់ (PPWR)។ គំនិតផ្តួចផ្តើមផ្នែកនីតិប្បញ្ញត្តិនេះ មិនត្រឹមតែរៀបចំឡើងដើម្បីកាត់បន្ថយបរិមាណសំណល់សំបកវេចខ្ចប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅជាយុទ្ធសាស្ត្រក្នុងការជំរុញការកែច្នៃ និងការប្រើប្រាស់ឡើងវិញ ព្រមទាំងពង្រឹងទីផ្សាររួមរបស់អឺរ៉ុបឱ្យកាន់តែមាននិរន្តរភាពផងដែរ។ ក្នុងដំណាក់កាលអនុវត្តដំបូងនេះ ការផ្លាស់ប្តូរភ្លាមៗត្រូវបានផ្តោតយ៉ាងសំខាន់ទៅលើសុវត្ថិភាពសុខភាពសាធារណៈ និងអភិបាលកិច្ចបរិស្ថាន ដោយមានការដាក់កម្រិតយ៉ាងតឹងរ៉ឹងទៅលើការប្រើប្រាស់សារធាតុគីមី PFAS ឬដែលគេស្គាល់ថាជា "សារធាតុគីមីស្ថិតស្ថេរយូរអង្វែង" នៅក្នុងប្រភេទសំបកវេចខ្ចប់ដែលប៉ះផ្ទាល់ជាមួយម្ហូបអាហារ។ ទន្ទឹមនឹងនេះ ការកំណត់និយមន័យរួមជាស្តង់ដារមួយត្រូវបានដាក់ឱ្យអនុវត្តនៅទូទាំងតំបន់អឺរ៉ុប ដើម្បីធានាបាននូវសង្គតិភាព ជាពិសេសទាក់ទងនឹងតួអង្គប្រតិបត្តិករ និងយន្តការទទួលខុសត្រូវបន្ថែមរបស់អ្នកផលិត (EPR)។ លើសពីនេះ ការតម្រូវឱ្យមានព័ត៌មាន និងស្លាកសញ្ញាសម្គាល់ថ្មីៗនៅលើសំបកវេចខ្ចប់ នឹងជួយសម្រួលដល់ការកំណត់អត្តសញ្ញាណក្រុមហ៊ុនផលិត និងក្រុមហ៊ុននាំចូល ដែលជាការបង្កើនតម្លាភាព និងភាពជាអ្នកទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពចំពោះរាល់ផលិតផលដែលត្រូវបានដាក់លក់នៅលើទីផ្សារ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីផ្តល់លទ្ធភាព និងពេលវេលាគ្រប់គ្រាន់ដល់វិស័យឯកជនក្នុងការសម្របខ្លួន និងកែប្រែប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន បទប្បញ្ញត្តិស្នូលភាគច្រើននៃ PPWR នេះ នឹងត្រូវដាក់ឱ្យអនុវត្តជាបណ្តើរៗ ដោយកំណត់យកចន្លោះពេលចាប់ពីឆ្នាំ២០២៨ ឡើងទៅ។ ជាពិសេស លក្ខខណ្ឌតម្រូវយ៉ាងមុតស្រួចដែលពាក់ព័ន្ធនឹងសមត្ថភាពនៃការកែច្នៃឡើងវិញ សមាមាត្រកាតព្វកិច្ចនៃការប្រើប្រាស់វត្ថុធាតុដើមកែច្នៃនៅក្នុងសំបកវេចខ្ចប់ប្លាស្ទិក ព្រមទាំងការរចនាសំបកវេចខ្ចប់ប្រកបដោយនិរន្តរភាព នឹងចូលជាធរមានពេញលេញនៅឆ្នាំ២០៣០។ យុទ្ធសាស្ត្រនៃការអនុវត្តតាមដំណាក់កាលនេះ សបញ្ជាក់ឱ្យឃើញពីការគិតគូរជាប្រព័ន្ធរបស់ស្ថាប័នរៀបចំគោលនយោបាយ ដែលប្រាថ្នាចង់បាននូវការផ្លាស់ប្តូរជាស្ថាពរជាជាងការដាក់គំនាបភ្លាមៗ។ ដោយមើលឃើញពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែង គណៈកម្មការអឺរ៉ុបក៏បានបង្ហាញពីភាពបត់បែនខាងនីតិប្បញ្ញត្តិ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្តីកង្វល់នានារបស់ភាគីពាក់ព័ន្ធផងដែរ។ តួយ៉ាង គណៈកម្មការបានស្នើឱ្យមានការលុបចោលនូវលក្ខខណ្ឌដែលតម្រូវឱ្យអ្នកផលិតលក់ទំនិញឆ្លងកាត់ព្រំដែន ត្រូវតែងតាំងតំណាងស្របច្បាប់សម្រាប់គម្រោង EPR របស់ពួកគេ ដែលសំណើនេះកំពុងស្ថិតក្រោមការពិនិត្យពិភាក្សាយ៉ាងហ្មត់ចត់ដោយសភាអឺរ៉ុប និងរដ្ឋសមាជិក។ ដើម្បីធានាបាននូវជោគជ័យនៃការអនុវត្តគោលនយោបាយនេះ គណៈកម្មការអឺរ៉ុបនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិក និងអ្នកពាក់ព័ន្ធ ដោយបានបោះពុម្ពផ្សាយនូវឯកសារគោលការណ៍ណែនាំ និងឯកសារសំណួរ-ចម្លើយ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីជួយជ្រោមជ្រែងអាជីវកម្មក្នុងការបោះជំហានចូលទៅកាន់យុគសម័យថ្មីនៃសេដ្ឋកិច្ចចក្រាប្រកបដោយទំនុកចិត្ត។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់៖ https://link.europa.eu/knkPcx
без подписи
ក្រសួងបរិស្ថានគាំទ្រ និងពង្រីកកិច្ចសហការជាមួយអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមតំបន់ការពារធម្មជាតិ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានទទួលជួប លោក ម៉ា ចិត្រា និងក្រុមការងារនៅទីស្តីការក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រីកការគ្រប់គ្រងធនធានធម្មជាតិ តារយៈពង្រីកកិច្ចសហការរវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដែលជាការការចូលរួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ ដើម្បីធានាបាននូវការការពារ និងអភិរក្សព្រៃឈើប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ចំណុចសំខាន់ៗនៃកិច្ចសហការនេះ គឺជា យុទ្ធសាស្រ្ត ២.១ ដែលជាជំហានទី២ នៃការអនុវត្តសសរស្តម្ភទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន។ ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ធ ជាពិសេស អ្នកស្រឡាញ់បរិស្ថាន និងសហគមន៍មូលដ្ឋាន ដែលបានរួមសហការយ៉ាងសកម្ម ជាមួយមន្ត្រីឧទ្យានុរក្ស ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កិច្ចសហការនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើ និងធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា៕ https://www.facebook.com/share/p/1DSYryXjHF/
https://freshnews.com.kh/wish/436548-2026-08-03-16-12-33
https://telegra.ph/Moe-08-03-2 ក្នុងមួយថ្ងៃទប់ស្កាត់ទឹកកខ្វក់ចំនួនជាង៧ម៉ឺនម៉ែត្រគូប មិនឱ្យបំពុលបរិស្ថាននិងប្រភពទឹកធម្មជាតិ...
https://freshnews.com.kh/localnews/436436-2026-08-03-09-44-57
https://www.facebook.com/share/p/1HTVkBethV/
ផែនការយុទ្ធសាស្ត្រ និងលទ្ធផលនៃការដាំស្ដារព្រៃឈើឡើងវិញ ឆ្នាំ២០២៦ ដើម្បីចូលរួមបង្កើនគម្របព្រៃឈើ និងស្តារឡើងវិញនូវតំបន់រិចរិល របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី
https://freshnews.com.kh/localnews/435960-2026-07-29-14-25-51
https://angkorflash.com/?p=31498 មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ បានដកហូតឈើចំនួន៥០ សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ