tgindex
នគរស្មេរ🪶 #NokorWriters📚🇰🇭

នគរស្មេរ🪶 #NokorWriters📚🇰🇭

Статистика

ពួកយើងសង្ឃឹមថាអត្ថបទទាំងនេះ អាចជួយជាកម្លាំងចិត្តដល់អ្នកទាំងអស់គ្នាបានតាមរយៈការចែករំលែក🥰🙏រក្សាសិទ្ធិដោយ ក្រុមការងារនគរស្មេរ 📝 contact admin: @NokorBookstore

Последний пост
11 авг.
Последнее чтение
14 авг.
Постов за неделю
1
Всего постов
21
Тип
открытый
Язык
km
В каталоге с
14 авг.
Подписчики
2 998
+1 за 3 дн.
Сутки
+1
+0,03%
Неделя
 
Месяц
 
Просмотров на пост
238
21 постов
Вовлечённость
7,9%
к подписчикам
Постов в день
0,1
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
139
1/48двое суток
159
1/72трое суток
171

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ចួបគ្នាពេលប្រកាសលទ្ធផល ខែកញ្ញាខាងមុខនេះ🅰️📚 បេក្ខជនបាក់ឌុប២០២៥-២០២៦ ឱកាសសហការការងារជាមួយនគរសៀវភៅ🇰🇭 https://t.me/NokorPlus

  • без подписи

  • ភាពរឹងមាំផ្លូវចិត្ត មិនមែនជាការបិទបាំងបេះដូងមិនឱ្យឈឺចាប់ ឬជាការសម្តែងធ្វើជាគ្មានទឹកភ្នែកនោះទេ ប៉ុន្តែវាជាសមត្ថភាពក្នុងការឆ្លងកាត់ការឈឺចាប់ ដោយការយល់ដឹង និងមានក្តីមេត្តាចំពោះខ្លួនឯង។ ថ្ងៃនេះ #នគរសៀវភៅ🇰🇭 សូមចែករំលែកនូវចំណុចសំខាន់ៗទាំង១៥ ដែលមនុស្សមានភាពរឹងមាំខាងផ្លូវចិត្ត តែងតែអនុវត្តជាទម្លាប់ក្នុងជីវិត៖   ១. ទទួលស្គាល់ និងចេះគ្រប់អារម្មណ៍របស់ខ្លួនឯង ពួកគេមិនរត់គេច ឬបង្ខិតបង្ខំឱ្យខ្លួនឯងធ្វើជាខ្លាំងរហូតនោះទេ។ ពួកគេអនុញ្ញាតឱ្យខ្លួនឯងយំរាល់ពេលឈឺចាប់ និងសើចរាល់ពេលមានក្តីសុខ ដោយយល់ថាគ្រប់អារម្មណ៍ទាំងអស់សុទ្ធតែមានតម្លៃ និងជាសញ្ញាប្រាប់ពីតម្រូវការបេះដូង។   ២. កំណត់ព្រំដែនជីវិត ដោយគ្មានអារម្មណ៍ថាខុសឆ្គង ការនិយាយពាក្យថាទេ ចំពោះអ្វីដែលបូមយកថាមពលជីវិត មិនមែនជាភាពអាត្មានិយមឡើយ ប៉ុន្តែជាការឆ្លុះបញ្ចាំងពីការគោរពពេលវេលា សុខភាពផ្លូវចិត្ត និងតម្លៃរបស់ខ្លួនឯង។   ៣. មិនប្រៀបធៀបដំណើរជីវិតខ្លួន ទៅនឹងជីវិតរបស់អ្នកដទៃ ពួកគេយល់យ៉ាងច្បាស់ថា មនុស្សម្នាក់ៗមាននាឡិកាជីវិត និងការតស៊ូខុសៗគ្នា។ ការប្រកួតប្រជែងតែមួយគត់ដែលពួកគេមាន គឺការធ្វើឱ្យខ្លួនឯងប្រសើរជាងកាលពីម្សិលមិញ។   ៤. ទទួលខុសត្រូវ ១០០% លើជីវិតរបស់ខ្លួន ពួកគេឈប់បន្ទោសលើជោគវាសនា បរិយាកាស ឬមនុស្សជុំវិញខ្លួន។ ពួកគេជ្រើសរើសធ្វើជាអ្នកសរសេររឿងរ៉ាវជីវិតដោយដៃខ្លួនឯង ទោះបីជាត្រូវជួបប្រទះនូវឧបសគ្គលំបាកយ៉ាងណាក៏ដោយ។   ៥. លែងដៃពីអ្វីដែលមិនអាចគ្រប់គ្រងបាន ពួកគេមិនចំណាយថាមពលផ្លូវចិត្តទៅលើចិត្តគំនិតរបស់អ្នកដទៃ ឬអតីតកាលដែលកន្លងផុតទៅហើយនោះទេ។ ពួកគេផ្តោតលើតែប្រតិកម្ម និងសកម្មភាពដែលនៅក្នុងដៃរបស់ពួកគេប៉ុណ្ណោះ។   ៦. ចាត់ទុកការបរាជ័យ ជាគ្រូបង្រៀន ពេលជួបការខកបំណង ពួកគេមិនប្រាប់ខ្លួនឯងថា "ខ្ញុំជាមនុស្សបរាជ័យ" នោះទេ ប៉ុន្តែពួកគេនិយាយថា "នេះគ្រាន់តែជាបទពិសោធដែលប្រាប់ខ្ញុំឱ្យកែប្រែវិធីសាស្ត្រប៉ុណ្ណោះ"។   ៧. ស្វែងរកកម្លាំងចិត្តពីជម្រៅបេះដូង ការសរសើរពីអ្នកដទៃជាប្រភពកម្លាំងចិត្តបន្ថែម ប៉ុន្តែមិនមែនជាថ្នាំញៀនដែលពួកគេត្រូវតែមានដើម្បីរស់នោះទេ។ ក្តីសុខ និងតម្លៃរបស់ពួកគេ ត្រូវបានកំណត់ចេញពីបេះដូងខ្លួនឯង។   ៨. ហ៊ានបង្ហាញភាពទន់ខ្សោយ និងស្វែងរកជំនួយ ភាពរឹងមាំពិតប្រាកដ មិនមែនជាការធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯងនោះទេ។ ការហ៊ានពោលពាក្យថា "ខ្ញុំត្រូវការជំនួយ" គឺជាសេចក្តីក្លាហានដ៏អស្ចារ្យនៃការទទួលស្គាល់ភាពជាមនុស្ស។   ៩. លើកលែងទោស ដើម្បីដោះលែងបេះដូងខ្លួនឯង ពួកគេលើកលែងទោសឱ្យអ្នកដទៃ មិនមែនដោយសារអ្នកទាំងនោះស័ក្តិសមនឹងទទួលបានវានោះទេ ប៉ុន្តែដោយសារបេះដូងរបស់ពួកគេស័ក្តិសមនឹងទទួលបានភាពស្ងប់ស្ងាត់ និងមិនមានការចងគំនុំ។   ១០. ស្វាគមន៍ការផ្លាស់ប្តូរ ដោយបេះដូងបើកទូលាយ ជីវិតគឺជាលំហូរនៃការផ្លាស់ប្តូរ។ មនុស្សរឹងមាំមិនភ័យខ្លាចនឹងការចាកចេញពីតំបន់សុវត្ថិភាព ឬតំបន់សុខស្រួលឡើយ ព្រោះពួកគេដឹងថា ការលូតលាស់កើតឡើងតែនៅក្នុងការប្រឈមមុខនឹងអ្វីដែលថ្មីប៉ុណ្ណោះ។   ១១. ចេះរីករាយ និងអបអរសាទរជ័យជម្នះរបស់អ្នកដទៃ ពួកគេមិនមានអារម្មណ៍ថា ភាពជោគជ័យរបស់អ្នកដទៃមកប្លន់យកឱកាសរបស់ខ្លួនឡើយ។ ពិភពលោកនេះមានលំហធំធេងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នារះឡើង។   ១២. ផ្តល់តម្លៃចំពោះពេលវេលានៃភាពស្ងប់ស្ងាត់ ពួកគេមិនភ័យខ្លាចការនៅម្នាក់ឯងនោះទេ។ ពេលស្ងៀមស្ងាត់ជាឱកាសមាសសម្រាប់ស្រូបយកថាមពល ត្រួតពិនិត្យផ្លូវចិត្ត និងផ្សះផ្សាបេះដូងឱ្យមានលំនឹងឡើងវិញ។   ១៣. ប្រឈមមុខនឹងភាពភ័យខ្លាច ដោយជំហានតូចៗ ភាពក្លាហានមិនមែនជាអវត្តមាននៃភាពភ័យខ្លាចនោះទេ ប៉ុន្តែជាការសម្រេចចិត្តដើរទៅមុខ ទោះបីជាបេះដូងនៅតែញ័ររន្ធត់ក៏ដោយ។   ១៤. រស់នៅក្នុងបច្ចុប្បន្នភាព និងមានសតិដឹងខ្លួន អតីតកាលជាការចងចាំ អនាគតកាលជាក្តីស្រមៃ មានតែបច្ចុប្បន្នទេដែលជាជីវិតពិត។ ពួកគេចំណាយពេលរស់នៅ និងស្រូបយកខ្យល់ដង្ហើមក្នុងខណៈនេះឱ្យមានន័យបំផុត។   ១៥. បន្តការរៀនសូត្រ និងអភិវឌ្ឍដោយក្តីស្រឡាញ់ ពួកគេដឹងថា ដំណើរជីវិតគឺជាការរៀនសូត្រគ្មានទីបញ្ចប់។ ពួកគេអត់ធ្មត់ជាមួយដំណើរការលូតលាស់របស់ខ្លួនឯង និងមិនឈប់អភិវឌ្ឍផ្លូវចិត្តឱ្យកាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។   ***ភាពរឹងមាំផ្លូវចិត្ត មិនមែនជាអ្វីដែលយើងកើតមកមានស្រាប់ទាំងអស់នោះទេ ប៉ុន្តែវាជាសិល្បៈនៃការរស់នៅ និងជាជម្រើសដែលយើងត្រូវជ្រើសរើសជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកទើបតែចាប់ផ្តើម ឬកំពុងស្ថិតនៅលើផ្លូវមួយនេះ សូមមេត្តាបើកចិត្តឱ្យល្អ និងមានការអត់ធ្មត់ចំពោះខ្លួនឯង ព្រោះដើមឈើធំដែលធន់នឹងព្យុះភ្លៀងបាន ក៏ត្រូវចំណាយពេលដុះឫសយ៉ាងជ្រៅនៅក្នុងដីរាប់ឆ្នាំដោយស្ងាត់ៗផងដែរ។ អត្ថបទបទដោយ មន់ ភីរក្ស

  • ការឈឺចាប់ពេញមួយជីវិតរបស់គ្រួសារ គឺជាស្នាមរបួសដ៏សែនជ្រៅដែលគ្មានថ្ងៃជាសះស្បើយឡើយ ប្រសិនបើអ្នកគិតខ្លី ឬធ្វើបាបខ្លួនឯង មនុស្សដែលគ្មានតម្លៃនោះ អាចនឹងជ្រុះទឹកភ្នែគសម្តែងត្រឹមតែពីរបីថ្ងៃ រួចគេក៏បន្តរស់នៅ មានស្នេហាថ្មី និងញញឹម សើចសប្បាយយ៉ាងមានក្ដីសុខដដែល! ប៉ុន្តែឪពុកម្ដាយរបស់អ្នក... ពួកគាត់នឹងត្រូវរស់នៅក្នុងគុកនៃទឹកភ្នែក និងការឈឺចាប់រហូតដល់ថ្ងៃចុងក្រោយនៃជីវិត! ការគិតខ្លីចង់សម្លាប់ខ្លួន គឺជាការដាក់ទោសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅបំផុតលើអ្នកមានគុណពេញមួយជីវិត! *** ពីអ្នកនិពន្ធ យ៉ែ សារ៉ាត់ #នគរសៀវភៅ🇰🇭

  • ប្ដូរសំណួរពី «ហេតុអ្វីគេធ្វើបែបនេះ?» មកជា «តើខ្ញុំត្រូវធ្វើអ្វីបន្តទៀត?» ការបន្តចោទសួរខ្លួនឯងថា «ហេតុអ្វីបានជាគេធ្វើបែបនេះដាក់ខ្ញុំ?» មានតែទាញបេះដូងរបស់អ្នកឱ្យលិចលង់ក្នុងអន្ទាក់នៃវង់វង្វេងអតីតកាល និងប្រឹងបន្ទោសខ្លួនឯងដោយការឈឺចាប់ប៉ុណ្ណោះ! ប៉ុន្តែការប្រមូលស្មារតីមកសួរបញ្ជាក់ខ្លួនឯងឡើងវិញថា «តើខ្ញុំត្រូវធ្វើអ្វីបន្តទៀត ដើម្បីកសាងក្ដីសុខ និងអនាគតរបស់ខ្ញុំ?»... គឺជាការភ្ញាក់រលឹកដ៏មានអំណាច ក្នុងការទាញយកសិទ្ធិកំណត់វាសនាជីវិតមកកាន់នៅក្នុងដៃខ្លួនឯងវិញ! វានឹងជួយសង្គ្រោះបេះដូងរបស់អ្នកពីការឈឺចាប់ក្នុងអតីតកាល... ហើយផ្លាស់ប្ដូរអ្នកឱ្យទៅជាមនុស្សដែលមានសន្តិភាពចិត្ត និងមានភាពរឹងមាំ ដែលគ្មាននរណាម្នាក់អាចមកបំផ្លាញ ឬប្រលែងលេងបានទៀតឡើយ! *** ពីអ្នកនិពន្ធ៖ យ៉ែ សារ៉ាត់ #នគរសៀវភៅ🇰🇭

  • គេមិនបានរវល់ទេ គឺគេគ្រាន់តែមិនចង់ចំណាយពេលជាមួយអ្នកប៉ុណ្ណោះ... «ក្នុងលោកនេះ គ្មាននរណាម្នាក់រវល់រហូតដល់គ្មានពេលមួយនាទី សម្រាប់មនុស្សដែលគេស្រឡាញ់នោះឡើយ។» ដូច្នេះ ឈប់ប្រឹងរកលេសមកបោកប្រាស់ និងលួងលោមចិត្តខ្លួនឯងទៀតអី... កន្លងមក មនុស្សជាច្រើនត្រូវខាតបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ដោយសារតែការទន្ទឹមរង់ចាំសារបន្តិចបន្តួច ពីមនុស្សដែលមិនដែលចាត់ទុកយើងជាផ្នែកមួយនៃជីវិតគេទាល់តែសោះ។ ពាក្យថា "រវល់" ដែលគេតែងតែប្រាប់អ្នក មិនមែនព្រោះគេមានការងារច្រើនរហូតដល់ដកដង្ហើមមិនរួចនោះទេ ប៉ុន្តែវាជាការបដិសេធយ៉ាងត្រជាក់ស្រេកតែប៉ុណ្ណោះ។ ភ្ញាក់ស្មារតីឡើង... ហ៊ានប្រឈមមុខនឹងការពិត ហើយឈប់ធ្វើជាទាសករផ្លូវចិត្ត អង្គុយរង់ចាំលេសពីមនុស្សដែលគ្មានបេះដូងចំពោះអ្នកទៀតទៅ! ១. ច្បាប់នៃអាទិភាព... គ្មាននរណាម្នាក់រវល់២៤ម៉ោង ដោយគ្មានពេល១នាទីទេ មនុស្សយើង តែងតែមានពេលសម្រាប់អ្វី ឬនរណាម្នាក់ដែលគេចាត់ទុកថាសំខាន់ជានិច្ច។ បើគេចង់ជួបយើង គេនឹងរកវិធីមកជួប តែបើគេមិនចង់ទេ គេនឹងរកលេសរាប់រយ រាប់ពាន់ រាប់សែន រាប់លាន មកដោះសារជាមួយយើង។ ឈប់ប្រឹងបោកប្រាស់ចិត្តខ្លួនឯងថា គេរវល់ទៀតអី... ព្រោះនៅលើលោកនេះ គ្មាននរណាម្នាក់រវល់រហូតដល់គ្មានពេលត្រឹមតែប៉ុន្មានវិនាទី ដើម្បីផ្ញើសារខ្លីមួយ ឬឆ្លើយតបមនុស្សដែលគេស្រឡាញ់ស្មោះនោះឡើយ។ ២. ពាក្យថា "រវល់" គឺជាការបដិសេធបែបស្ងៀមស្ងាត់នៃការមិនឱ្យតម្លៃ ពាក្យថា "រវល់" ភាគច្រើន គ្រាន់តែជាលេសសម្រាប់បិទបាំងចិត្តដែលមិនខ្វល់ខ្វាយពីយើងប៉ុណ្ណោះ។ នៅពេលដែលនរណាម្នាក់ប្រាប់ពាក្យនេះមកកាន់អ្នកញឹកញាប់ពេក វាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនបានស្ថិតនៅក្នុងបញ្ជីរឿងសំខាន់នៃជីវិតគេទៀតឡើយ។ ឈប់ស្រមៃ ឬប្រឹងរកលេសជំនូសគេថា គេមានភារកិច្ចច្រើន រវល់រហូតដល់ដកដង្ហើមមិនរួចទៀតអី... ព្រោះការពិតនោះគឺ គេមិនបានរវល់ខ្លាំងដល់ថ្នាក់នោះទេ គឺគ្រាន់តែគ្មានកន្លែងសម្រាប់អ្នកនៅក្នុងបេះដូងរបស់គេប៉ុណ្ណោះ។ ៣. ឈប់ធ្វើជាមេធាវីការពារមនុស្សដែលមិនដែលចាត់ទុកអ្នកជាផ្នែកនៃជីវិតគេ ឈប់ប្រឹងរកលេសមកលួងចិត្តខ្លួនឯង ឬចេញមុខការពារទង្វើព្រងើយកន្តើយរបស់គេទៀតអី! ការដែលអ្នកចេះតែប្រាប់ខ្លួនឯងថា "គេប្រហែលជាហត់ហើយ" ឬ "គេប្រហែលជាមានការងារច្រើន"... វាប្រៀបដូចជាការដែលអ្នកកំពុងតែធ្វើបាបបេះដូងខ្លួនឯងឱ្យរងទុក្ខអីចឹងដែរ។ រៀនទទួលស្គាល់ការពិតទៅ... គេមិនបានរវល់ដល់ភ្លេចអ្នកនោះទេ តែការពិតគឺគេមិនដែល នឹកគិតដល់អ្នកទាល់តែសោះតែម្តង! ៤. សកម្មភាពជាភាសានៃចិត្ត ឯពាក្យផ្អែមល្ហែមគ្រាន់តែជាខ្យល់បក់ កុំប្រគល់បេះដូង ឬក្ដីស្រឡាញ់ឱ្យទៅគេ ត្រឹមតែពាក្យសន្យា ឬសារផ្អែមល្ហែមដែលមិនពិតអី! ក្ដីស្រឡាញ់ពិតប្រាកដ គេមិនមែនវាស់វែងលើអ្វីដែលមាត់បាននិយាយ ដៃបានសរសេរនោះទេ ប៉ុន្តែគេវាស់វែងតាមរយៈការលះបង់ពេលវេលា ការយកចិត្តទុកដាក់ និងការធ្វើឱ្យឃើញជាក់ស្តែង។ ប្រសិនបើទង្វើរបស់គេបង្ហាញពីភាពឃ្លាតឆ្ងាយ និងត្រជាក់ស្រេក តែមាត់បែរជាខំនិយាយផ្អែមល្ហែមនោះ ចូរជឿលើទង្វើរបស់គេចុះ ព្រោះពាក្យសម្តីអាចកុហកបាន... ប៉ុន្តែទង្វើរបស់មនុស្ស មិនដែលចេះភូតភរឡើយ! ៥. ពេលវេលាជាទ្រព្យមានតម្លៃបំផុត បើគេមិនព្រមចំណាយពេលលើអ្នក គឺគេមិនបានស្រឡាញ់អ្នកទេ មនុស្សយើង តែងតែព្រមចំណាយពេលវេលាដ៏មានតម្លៃ ទៅលើអ្វី ឬនរណាម្នាក់ដែលផ្តល់ក្តីសុខ និងក្តីសង្ឃឹមឱ្យគេតែប៉ុណ្ណោះ។ ប្រសិនបើគេអាចចំណាយពេលរាប់ម៉ោងលេងបណ្តាញសង្គម លេងហ្គេម ឬអង្គុយជជែកលេងជាមួយអ្នកដទៃបាន ប៉ុន្តែបែរជាគ្មានពេលត្រឹមប៉ុន្មាននាទីសោះសម្រាប់អ្នក ចូរដឹងចុះថា អ្នកមិនមែនជាមនុស្សសំខាន់ក្នុងបេះដូងគេឡើយ! ព្រោះមនុស្សដែលស្រឡាញ់អ្នកពិត គេមិនដែលបណ្ដោយឱ្យអ្នកត្រូវទន្ទឹងរង់ចាំ ដល់ថ្នាក់នេះទេ! ៦. មនុស្សដែលស្រឡាញ់អ្នកពិត នឹងបង្កើតពេល មិនមែនបង្កើតលេសទេ មនុស្សដែលស្រឡាញ់ និង​ឱ្យតម្លៃអ្នកពិតប្រាកដ គេនឹងព្យាយាមឆ្លៀតពេលដើម្បីបានជួប ឬនិយាយជាមួយអ្នកជានិច្ច ទោះបីជាគេមានការងាររវល់ខ្លាំងយ៉ាងណាក៏ដោយ។ គេនឹងមិនបណ្តោយឱ្យអ្នកត្រូវអង្គុយរង់ចាំ ឬធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងជាបន្ទុកក្នុងជីវិតគេឡើយ។ ប្រសិនបើអ្នកត្រូវប្រឹងប្រែងទាមទារ ឬអង្វរសុំ សូម្បីតែពេលវេលា និងការយកចិត្តទុកដាក់បន្តិចបន្តួចពីគេនោះ។ នោះបញ្ជាក់យ៉ាងច្បាស់ថា... អ្នកកំពុងតែទាមទារខុសមនុស្សហើយ! ព្រោះមនុស្សល្អ គេមិនបណ្ដោយឱ្យអ្នកត្រូវប្រឹងទាមទារដល់ថ្នាក់នេះទេ! ៧. ដកខ្លួនចេញដោយស្ងៀមស្ងាត់ នៅពេលដឹងថាខ្លួនឯងគ្រាន់តែជាជម្រើស កុំសុខចិត្តធ្វើជាមនុស្សដែលគេនឹកឃើញ តែនៅពេលគេទំនេរ ឬពេលដែលគេគ្មាននរណាម្នាក់ជ្រើសរើសអី... នៅពេលដែលអ្នកដឹងថា តម្លៃរបស់អ្នកត្រូវគេចាត់ទុកត្រឹមជាជម្រើសបម្រុង ចូរមានភាពក្លាហានដើរចេញមកវិញដោយភាពស្ងប់ស្ងាត់ និងថ្លៃថ្នូរបំផុត។ ការចាកចេញដោយស្ងប់ស្ងាត់ ដោយមិនបកស្រាយ ឬមិនតវ៉ា វាមិនមែនជាការចុះចាញ់ទេ ប៉ុន្តែគឺជាការបង្ហាញពីការគោរព និងស្រឡាញ់ខ្លួនឯងដ៏ខ្ពង់ខ្ពស់បំផុត។ ៨. ការអង្វរសុំពេលវេលា គឺជាការបំផ្លាញតម្លៃ និងកិត្តិយសរបស់ខ្លួនឯង ឈប់ផ្ញើសារដេញដោលសួរគេថា "ហេតុអ្វីមិនតប?" ឬ "ហេតុអ្វីគ្មានពេល?"... ទៀតអី! ព្រោះសំណួរទាំងអស់នោះ គ្មានបានផលអ្វី ក្រៅពីធ្វើឱ្យយើងមើលទៅបាត់បង់តម្លៃក្នុងភ្នែកគេប៉ុណ្ណោះ។ ពេលវេលាដែលបានមកពីការទាមទារ ឬអង្វរករ វាមិនមែនជាក្ដីស្រឡាញ់ឡើយ វាត្រឹមជាក្ដីអាណិត ឬជារឿងរំខានសម្រាប់គេតែប៉ុណ្ណោះ។ ចូររក្សាតម្លៃខ្លួនឯងរបស់អ្នក ហើយទុកពេលវេលាទាំងនោះ ឱ្យទៅមនុស្សដែលចង់បានវាពិតប្រាកដចុះ! ៩. មើលឱ្យធ្លុះល្បិចទុកឱ្យរង់ចាំ ដើម្បីទាញយកអំណាចផ្លូវចិត្ត មនុស្សខ្លះ គេប្រើលេសរវល់ ឬតបសារយឺតៗ គ្រាន់តែដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍អន្ទះអន្ទែង និងញៀននឹងការរង់ចាំសារគេតែប៉ុណ្ណោះ។ នេះជាយុទ្ធសាស្ត្រគ្រប់គ្រងអារម្មណ៍មួយ ដែលធ្វើឱ្យយើងខូចចិត្ត ទន់ជ្រាយ និងបាត់បង់ម្ចាស់ការលើជិវិតខ្លួនឯងដោយមិនដឹងខ្លួន។ ដូច្នេះ នៅពេលដែលអ្នកមើលធ្លុះល្បិចនេះហើយ ចូរប្រញាប់ផ្តាច់ការយកចិត្តទុកដាក់ពីគេភ្លាមៗ... ព្រោះអ្នកមិនមែនជាអ្នកទោសផ្លូវចិត្តរបស់នរណាម្នាក់ឡើយ។ ១០. យកពេលវេលាដែលធ្លាប់រង់ចាំគេ មកកសាង និងអភិវឌ្ឍជីវិតខ្លួនឯងវិញ រាល់នាទីដែលអ្នកចំណាយលើការអង្គុយសម្លឹងទៅអេក្រង់ទូរសព្ទដើម្បីរង់តែទន្ទឹងរង់ចាំសារពីគេ គឺជាពេលវេលាដែលអ្នកកំពុងបោះបង់ឱកាសលូតលាស់របស់ខ្លួនឯងចោលដោយឥតប្រយោជន៍បំផុត។ ចូរបង្វែរពេលវេលា និងថាមពលទាំងនោះ មកជាការអានសៀវភៅ ការហាត់ប្រាណ ឬការរៀនជំនាញថ្មីៗវិញ! ធ្វើឱ្យខ្លួនឯងរវល់ជាមួយនឹងការកសាងអនាគត រហូតដល់អ្នកគ្មានពេលសូម្បីតែមួយវិនាទី សម្រាប់អង្គុយសោកស្តាយចំពោះមនុស្សគ្មានចិត្ត គ្មានបេះដូងទៀតឡើយ។ ១១. មនុស្សគ្មានចិត្ត មិនដែលខ្វល់ថាការស្ងាត់ស្ងៀមរបស់គេធ្វើឱ្យអ្នកឈឺចាប់ប៉ុនណាទេ ប្រសិនបើគេស្រឡាញ់ និងបារម្ភពីអ្នកពិតមែន គេច្បាស់ជាមិនអាចទ្រាំទ្រឃើញអ្នកខូចចិត្ត ឬឬបារម្ភក្នុងពេលដែលមិនបានទាក់ទងគ្នានោះឡើយ។ ប៉ុន្តែ បើគេអាចបាត់មុខទៅរាប់ថ្ងៃ រាប់សប្ដាហ៍ រាប់ខែ ដោយមិនខ្វល់ខ្វាយពីអារម្មណ៍អ្នក ហើយត្រឡប់មកវិញជាមួយពាក្យថា "រវល់" យ៉ាងរលូន និងគ្មានអារម្មណ៍ថាខុសឆ្គងនោះ! នោះបញ្ជាក់យ៉ាងច្បាស់ថា ការឈឺចាប់ និងទឹកភ្នែករបស់អ្នកមិនដែលស្ថិតនៅក្នុងចិត្ត ឬនៅក្នុងការគិតរបស់គេទាល់តែសោះ! ១២. បើកទ្វារបេះដូងឱ្យមនុស្សដែលចាត់ទុកអ្នកជាអាទិភាពទីមួយ មិនមែនជាលេស អ្នកស័ក្តិសមនឹងទទួលបានស្នេហាមួយដែលភ្លឺស្វាង ស្នេហាដែលគ្មានការសង្ស័យ និងជាស្នេហាដែលអ្នកមិនបាច់អង្គុយប្រឹងទាយចិត្ត ឬទន្ទឹមរង់ចាំដោយការឈឺចាប់ និងភ័យខ្លាចឡើយ! ចូរដើរចេញពីលេសរវល់ របស់មនុស្សគ្មានបេះដូងចំពោះអ្នកទៅ... ដើម្បីបើកឱកាសឱ្យខ្លួនឯងបានទៅជួបមនុស្សថ្មី។ មនុស្សដែលហ៊ានលះបង់ និងឆ្លៀតបង្កើតពេលដើម្បីបាននៅក្បែរអ្នក... ព្រោះគេមើលឃើញតម្លៃពិតប្រាកដរបស់អ្នក និងចាត់ទុកអ្នកជាអាទិភាពទីមួយក្នុងជីវិតគេជានិច្ច! *** សៀវភៅ... ពីអ្នកនិពន្ធ យ៉ែ សារ៉ាត់ ចេញផ្សាយឆាប់ៗនេះ... រក្សាសិទ្ធិដោយ #នគរសៀវភៅ🇰🇭

  • без подписи

  • មនុស្សខ្លះចូលមកធ្វើជាមេរៀន មិនមែនជាគូជីវិតទេ... «ការឈឺចាប់ព្រោះស្នេហា មិនមែនជាទីបញ្ចប់នៃជីវិតឡើយ ប៉ុន្តែវាជាចំណុចចាប់ផ្តើម ដែលធ្វើឱ្យយើងរៀនចាស់ទុំជាងមុន។» ឈប់បង្ហូរទឹកភ្នែក ហើយសោកស្តាយមនុស្សដែលមិនស្គាល់តម្លៃរបស់អ្នកទៀតអី។ កន្លងមក យុវវ័យជាច្រើនត្រូវខាតបង់ពេលវេលា ថាមពល និងទ្រាំឈឺចាប់ស្ទើរតែពាក់កណ្តាលជីវិត ដោយសារតែការចាត់ទុកមនុស្សដែលគ្រាន់តែដើរឆ្លងកាត់ ថាជាពិភពលោកទាំងមូលរបស់ខ្លួន។ ដល់ពេលដែលអ្នកត្រូវភ្ញាក់ពីសុបិន ហើយហ៊ានប្រឈមមុខនឹងការពិតហើយ។ ការរៀនកាត់ចិត្ត និងដោះលែងអតីតកាលចោល គឺជាកាដូដំបូងបង្អស់ដែលអ្នកត្រូវផ្តល់ឱ្យខ្លួនឯង ដើម្បីឱ្យបេះដូងមួយនេះបានធូរស្រាល និងមានសេរីភាពឡើងវិញ។ ១. រឿងភាគបញ្ចប់ត្រឹមពាក្យសន្យា តែជីវិតពិតវាស់វែងលើការពិតជាក់ស្តែង ឈប់យកជីវិតពិតទៅប្រៀបធៀបនឹងរឿងភាគក្នុងទូរទស្សន៍ទៀតអី! ស្នេហាក្នុងរឿង អាចមើលទៅផ្អែមល្ហែម និងរលូនល្អ ព្រោះមានគេសរសេរស្គ្រីបទុកឱ្យរួចស្រេច តែជីវិតពិត គ្មាននរណាមកសរសេរតួឯកឱ្យយើងឡើយ។ ការច្រឡំរវាងក្តីស្រមៃក្នុងចិត្ត និងការពិតនៃទំនាក់ទំនង មានតែធ្វើឱ្យបេះដូងខ្លួនឯងត្រូវឈឺចាប់ធ្ងន់ធ្ងរប៉ុណ្ណោះ។ ភ្ញាក់ឡើង... ការស្រឡាញ់គ្នាក្នុងការគិតស្រមៃ វាងាយស្រួលជាងការរស់នៅជាមួយគ្នាក្នុងពិភពពិតណាស់។ ២. ស្នេហាក្នុងក្ដីស្រមៃឥតខ្ចោះ តែស្នេហាក្នុងការពិតត្រូវប្រឈមនឹងធាតុពិត ជាញឹកញាប់ យើងច្រើនតែស្រឡាញ់ត្រឹមតែរូបភាពឥតខ្ចោះដែលយើងបង្កើតឡើងក្នុងចិត្តប៉ុណ្ណោះ មិនមែនស្រឡាញ់មនុស្សពិតប្រាកដម្នាក់នោះឡើយ។ នៅពេលដែលភាពផ្អែមល្ហែមដំបូងត្រូវរលាយបាត់ទៅ ភាពមិនឥតខ្ចោះ និងធាតុពិតរបស់គេនឹងលេចចេញមកជាមិនខាន។ ការបែកបាក់ មិនមែនជារឿងចម្លែកដែលត្រូវទន់ជ្រាយនោះទេ វាគ្រាន់តែជាការដោះម៉ាសចេញ ដើម្បីឱ្យអ្នកឈប់ងងឹតងងុល ហើយមើលឃើញការពិតដោយភាពក្លាហានតែប៉ុណ្ណោះ។ ៣. គេចូលមកធ្វើជាអ្នកបំភ្លឺផ្លូវ មិនមែនអ្នករួមដំណើររហូតឡើយ រៀនទទួលស្គាល់ការពិតនៃជីវិតឱ្យច្បាស់... មនុស្សគ្រប់រូបដែលឈានជើងចូលមកក្នុងជីវិតយើង សុទ្ធតែមានកាលកំណត់ទាំងអស់។ មនុស្សខ្លះ គេចូលមកគ្រាន់តែដើម្បីបើកភ្នែកយើងឱ្យមើលឃើញពិភពលោក និងបង្រៀនយើងឱ្យស្គាល់ថា អ្វីទៅជាក្ដីស្រឡាញ់ ហើយអ្វីទៅជាការឈឺចាប់ប៉ុណ្ណោះ។ នៅពេលភារកិច្ចរបស់គេត្រូវបញ្ចប់ គេក៏ត្រូវចាកចេញទៅ នោះជាធម្មជាតិនៃជីវិតទេ ចូររៀនទទួលយកដោយស្នាមញញឹម ហើយកុំតូចចិត្ត ឬតវ៉ាអីទៀត។ ៤. គេចូលមកដើម្បីឱ្យអ្នកស្គាល់តម្លៃខ្លួនឯងតាមរយៈការបាត់បង់គេ មនុស្សខ្លះចូលមកក្នុងជីវិតយើង មិនមែនដើម្បីមកសាងអនាគតជាមួយយើងឡើយ តែគេចូលមកដើម្បីឱ្យយើងភ្ញាក់ខ្លួនថា កន្លងមក យើងបានលះបង់ និងបាត់បង់កិត្តិយសខ្លួនឯងច្រើនប៉ុនណាដោយសារតែគេ។ ការឈឺចាប់ដែលត្រូវគេមើលរំលង គឺជាមេរៀនដ៏មានតម្លៃ ដាស់យើងឱ្យក្រោកឈរឡើង ហើយប្រាប់ខ្លួនឯងដោយភាពក្លាហានថា «ខ្ញុំមានតម្លៃច្រើនជាងការទៅអង្វរសុំក្ដីស្រឡាញ់ពីមនុស្សដែលគ្មានបេះដូង!»។ ៥. ឈប់តវ៉ានឹងព្រហ្មលិខិត ការប្រឹងទាញមនុស្សអស់និស្ស័យ គឺជារឿងធ្វើបាបខ្លួនឯង នៅពេលដែលនិស្ស័យត្រូវរលត់ផុត ការព្យាយាមប្រឹងទាញគេឱ្យនៅបន្ត គឺមិនខុសពីការកាន់ខ្សែពួរដែលជិតដាច់នោះទេ... កាន់តែទាញ ដៃរបស់យើងកាន់តែមុត និងហូរឈាមកាន់តែខ្លាំង។ ឈប់សួរខ្លួនឯងដោយការឈឺចាប់ថា «ហេតុអ្វីជាខ្ញុំ?» ឬ «ហេតុអ្វីគេប្រែប្រួល?» ទៀតអី! ការរៀនទទួលស្គាល់ថានិស្ស័យត្រូវបញ្ចប់ គឺជាការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរចុងក្រោយសម្រាប់ខ្លួនឯង។ ៦. និស្ស័យមនុស្សមានរដូវកាល ដូចស្លឹកឈើដែលត្រូវជ្រុះតាមពេលវេលា ស្លឹកឈើត្រូវតែជ្រុះនៅពេលដល់រដូវ ឯមនុស្សអស់ចិត្តក៏ត្រូវតែចាកចេញទៅដូចគ្នា។ ការប្រឹងរឹងទទឹងចង់ដាំដើមឈើឱ្យលូតលាស់កណ្តាលវាលខ្សាច់ គឺមានតែធ្វើឱ្យខ្លួនឯងខកចិត្ត និងហត់នឿយផ្លូវចិត្តតែប៉ុណ្ណោះ។ រៀនទទួលស្គាល់ថា គេបានបំពេញតួនាទីក្នុងជីវិតរបស់អ្នករួចរាល់ហើយ ទើបបេះដូងរបស់អ្នកអាចជួបនូវក្តីសុខ និងភាពស្ងប់ស្ងាត់ពិតប្រាកដបាន។ ៧. ប្រែក្លាយការឈឺចាប់នៃការបាត់បង់ ឱ្យទៅជាកម្លាំងជំរុូធ្វើឱ្យយើងកាន់តែចាស់ទុំ ការបាត់បង់មនុស្សម្នាក់ មិនមែនជាការបាត់បង់ពិភពលោកទាំងមូលនោះទេ... ប៉ុន្តែវាជាឱកាសដ៏ល្អក្នុងការកសាងពិភពលោកថ្មីមួយទៀត ដែលរឹងមាំជាងមុន។ ទឹកភ្នែកដែលស្រក់ចុះជារៀងរាល់យប់ កុំបណ្តោយឱ្យវាជ្រុះដោយឥតប្រយោជន៍អី! ចូរប្រើវាជាទឹកលាងសម្អាតភ្នែក ដើម្បីឱ្យយើងមើលឃើញជីវិតកាន់តែច្បាស់ និងរៀនរស់នៅដោយមានភាពចាស់ទុំជាងមុន។ ៨. ប្រែក្លាយស្នាមរបួសក្នុងចិត្ត ឱ្យទៅជាក្រោះការពារខ្លួនសម្រាប់ថ្ងៃស្អែក រាល់មុខរបួសដែលគេបន្សល់ទុក គឺជាមេរៀនដ៏មានតម្លៃបំផុត ដែលគ្មានសាលាណាអាចបង្រៀនយើងបានឡើយ។ វាបង្រៀនយើងឱ្យចេះការពារបេះដូងខ្លួនឯង មើលមនុស្សឱ្យធ្លុះ និងរៀនស្រឡាញ់ដោយប្រើខួរក្បាលពិចារណាដឹកនាំបេះដូង។ ស្នាមរបួសនៅថ្ងៃនេះ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា អ្នកបានឆ្លងកាត់ការឈឺចាប់រួចមកហើយ ហើយអ្នកអាចរស់នៅបន្តទៀតដោយភាពរឹងមាំ និងមានអំណាចលើជីវិតខ្លួនឯង! ៩. ការចាកចេញរបស់គេ គឺជាលិខិតអញ្ជើញឱ្យអ្នកត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ នៅពេលគេដើរចេញ អ្នកអាចនឹងមានអារម្មណ៍ថាឯកា ឬទទេស្អាតក្នុងចិត្ត... ប៉ុន្តែភាពទទេស្អាតនោះហើយ ជាចន្លោះទំនេរសម្រាប់ឱ្យអ្នកបំពេញក្ដីស្រឡាញ់ចំពោះខ្លួនឯងឡើងវិញ។ កន្លងមក យើងបានខាតបង់ពេលវេលា កម្លាំងចិត្ត និងថាមពលច្រើនពេកលើគេរួចហើយ។ ដល់ពេលហើយ ដែលអ្នកត្រូវយកថាមពលទាំងនោះ មកថែរក្សាផ្លូវចិត្ត និងប្រឹងប្រែងធ្វើតាមក្ដីស្រមៃរបស់ខ្លួនឯងវិញ! ១០. ជីវិតរបស់អ្នកជាសៀវភៅមួយក្បាល គេគ្រាន់តែជាចំពូកមួយដែលត្រូវបត់បិទ កុំឱ្យតែការបញ្ចប់នៃចំពូកមួយ ធ្វើឱ្យអ្នកទន់ជ្រាយ រហូតដល់ថ្នាក់សម្រេចចិត្តដុតចោលសៀវភៅជីវិតទាំងមូលឱ្យសោះ! មនុស្សម្នាក់ដែលចាកចេញទៅ គេគ្រាន់តែជាតួអង្គឆ្លងកាត់មួយក្នុងសាច់រឿងដ៏វែងឆ្ងាយរបស់អ្នកប៉ុណ្ណោះ។ ចូរមានភាពក្លាហានបត់ទំព័រចាស់ចោលដោយសេចក្តីថ្លៃថ្នូរ ដើម្បីត្រៀមសរសេរចំពូកថ្មីនៃជីវិត ដែលពោរពេញដោយពន្លឺ និងក្តីសង្ឃឹមឡើងវិញ! ១១. ភាពស្ងប់ស្ងាត់ក្រោយការបែកបាក់ គឺជាកន្លែងដែលភាពរឹងមាំរបស់អ្នកចាប់កំណើត ការបាត់បង់វត្តមានរបស់គេ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឯកា... ប៉ុន្តែភាពឯកានេះហើយ ជាកន្លែងបណ្ដុះការតាំងចិត្តរបស់អ្នកឱ្យកាន់តែខ្លាំងក្លា។ នៅពេលគ្មានគេមកជះឥទ្ធិពលលើអារម្មណ៍របស់អ្នកទៀត អ្នកនឹងដឹងថា អ្នកមានម្ចាស់ការ និងមានអំណាចលើជីវិតខ្លួនឯងខ្លាំងប៉ុនណា។ បេះដូងដែលធ្លាប់តែទន់ជ្រាយ នឹងប្រែជារឹងមាំ និងមានថាមពលឡើងវិញជាមិនខាន! ១២. អ្នកមិនបានបាត់បង់ស្នេហាទេ គឺគេទេដែលបាត់បង់មនុស្សស្មោះ កុំស្ដាយក្រោយចំពោះក្ដីស្រឡាញ់ និងការលះបង់ដ៏បរិសុទ្ធ ដែលអ្នកបានផ្ដល់ឱ្យមនុស្សខុសអី! ក្ដីស្រឡាញ់ទាំងនោះមិនបានបាត់បង់ទៅណាឡើយ វានឹងត្រឡប់មកជួយព្យាបាលបេះដូងរបស់អ្នកវិញ នៅពេលអ្នកចេះឈប់ប្រគល់វាឱ្យមនុស្សដែលមិនស្គាល់តម្លៃ។ អ្នកមិនបានបាត់បង់អ្វីទាល់តែសោះ... គឺគេទៅវិញទេ ដែលជាអ្នកបាត់បង់មនុស្សស្មោះត្រង់ និងបាត់បង់ឱកាសមាសក្នុងជីវិតរបស់គេ! *** អត្ថបទដោយ យ៉ែ សារ៉ាត់ រក្សាសិទ្ធិដោយ #នគរសៀវភៅ🇰🇭 https://t.me/NokorWriters

  • без подписи

  • «ការពិតដ៏ជូរចត់ និងមេរៀនជម្រៅចិត្ត ១៥ចំណុច» ដែលអ្នកត្រូវតែអាន ដឹង និងបើកភ្នែកទទួលយក ដើម្បីដាស់ស្មារតីខ្លួនឯងឡើងវិញ! ១. ជីវិតឯងមានតម្លៃជាងស្នេហាក្លែងក្លាយ កុំយកជីវិតដ៏មានតម្លៃ ដែលឪពុកម្ដាយបីបាច់ថែរក្សា និងពលិកម្មរាប់សិបឆ្នាំ ទៅផ្លាស់ប្ដូរជាមួយមនុស្សម្នាក់ដែលសូម្បីតែចិត្តស្មោះត្រង់មួយក៏គេគ្មានឱ្យអ្នកផងនោះ។ ការសម្លាប់ខ្លួនព្រោះតែមនុស្សក្បត់ មិនមែនជាការសងសឹក ឬធ្វើឱ្យគេស្ដាយក្រោយទេ វាគឺជាភាពល្ងង់ខ្លៅ ដែលធ្វើឱ្យគេសើចចំអក ហើយទុកឱ្យអ្នកមានគុណអ្នកយំសោកសង្រេងអស់មួយជីវិត។ ២. ទឹកភ្នែកអ្នកថ្លៃ គ្មានហេតុផលត្រូវស្រក់ឱ្យមនុស្សគ្មានតម្លៃ មនុស្សដែលហ៊ានបោះបង់ ឬក្បត់ទំនុកចិត្តអ្នក គេមិនស័ក្តិសមសូម្បីតែជូតស្បែកជើងឱ្យអ្នកផង មិនបាច់និយាយដល់ការស្រក់ទឹកភ្នែក ឬបូជាជីវិតឱ្យគេឡើយ។ ចែកឱ្យដាច់រវាងការសោកស្តាយចំពោះការបាត់បង់មនុស្សស្មោះត្រង់ និងការខាតពេលជាមួយមនុស្សអសារបង់។ ៣. ការបោះបង់ គឺជាការរំដោះឯងចេញពីអន្ទាក់ នៅពេលដែលគេដើរចេញពីជីវិតអ្នក កុំអង្វរ! ចូរអរគុណដល់ព្រហ្មលិខិតដែលបានដកជាតិពុលចេញពីជីវិតអ្នក។ ការចាកចេញរបស់គេ មិនមែនជាបរាជ័យរបស់អ្នកទេ ប៉ុន្តែវាជាការបើកផ្លូវឱ្យអ្នកបានជួបមនុស្សដែលស្គាល់តម្លៃអ្នកពិតប្រាកដ។ ៤. កុំស្រឡាញ់គេ លើសពីការស្រឡាញ់ខ្លួនឯង កាលណាអ្នកស្រឡាញ់គេរហូតភ្លេចមើលថែ និងឱ្យតម្លៃខ្លួនឯង គេនឹងមើលឃើញអ្នកជារបស់ថោក ដោយស្វ័យប្រវត្តិ។ ស្នេហាដែលគ្មានការគោរពខ្លួនឯង គឺជាផ្លូវឆ្ពោះទៅរកការគាបសង្កត់ និងការមើលងាយតែប៉ុណ្ណោះ។ ៥. ការឈឺចាប់ គឺជាសារធាតុបំប៉នឱ្យឯងរឹងមាំ ភាពឈឺចាប់នៅពេលនេះ មិនមែនមកដើម្បីបំផ្លាញអ្នកទេ ប៉ុន្តែវាមកដើម្បីដុសខាត់ឯងឱ្យក្លាយជាមនុស្សថ្មីដែលរឹងប៉ឹងជាងមុន។ បេះដូងដែលធ្លាប់បាក់បែក និងត្រូវបានជួសជុលឡើងវិញ គឺជាបេះដូងដែលមានអានុភាព និងភាពចាស់ទុំបំផុត។ ៦. គ្មាននរណាម្នាក់ជួយអ្នកបាន ក្រៅពីចិត្តខ្លួនឯងឡើយ គ្រូពេទ្យចិត្តវិទ្យា ឬសៀវភៅរាប់ពាន់ក្បាល អាចត្រឹមតែចង្អុលផ្លូវ តែអ្នកដែលត្រូវឈានជើងដើរគឺខ្លួនឯង។ បើអ្នកជ្រើសរើសការគេងក្រញ៉ង់យំសោកក្នុងងងឹត គ្មាននរណាម្នាក់អាចអូសអ្នកឡើងបានឡើយ លុះត្រាតែអ្នកសម្រេចចិត្តក្រោកឈរដោយខ្លួនឯង។ ៧. ពេលវេលានឹងព្យាបាល តែសកម្មភាពអ្នកជាអ្នកកែប្រែ កុំអង្គុយរង់ចាំឱ្យពេលវេលាព្យាបាលមុខរបួសដោយទទេៗ ខណៈដែលអ្នកនៅតែតាមអូសមើល Profile គេ ឬដេកនឹកអតីតកាល។ ពេលវេលានឹងគ្មានន័យឡើយ ប្រសិនបើអ្នកមិនព្រមកាត់ផ្តាច់រាល់ការទំនាក់ទំនង និងឈប់បង្កើតរបួសថ្មីឱ្យខ្លួនឯង។ ៨. ឪពុកម្ដាយ គឺជាស្រមោលនៃការលះបង់ពិតប្រាកដ សាកក្រឡេកមើលសក់ស្កូវ និងស្នាមជ្រីវជ្រួញលើផ្ទៃមុខពុកម៉ែរបស់អ្នកបន្តិចមើល! ពួកគាត់ខិតខំប្រឹងប្រែងរាប់រយពាន់ជំពូក ដើម្បីឱ្យអ្នកមានថ្ងៃនេះ។ កុំស្វែងរកស្នេហាស្លាប់រស់ពីមនុស្សចម្លែក រហូតភ្លេចមើលឃើញស្នេហាគ្មានលក្ខខណ្ឌរបស់មនុស្សដែលរង់ចាំមើលភាពជោគជ័យរបស់អ្នកនៅផ្ទះ។ ៩. ភាពស្ងប់ស្ងាត់ និងការអភិវឌ្ឍខ្លួន គឺជាការសងសឹកដ៏ល្អបំផុត ការជេរប្រមាថ ឬការសុំអង្វរ ជារឿងថោកទាបបំផុត។ បើចង់សងសឹកមនុស្សដែលមើលងាយអ្នក ចូររស់នៅឱ្យបានល្អជាងមុន ជោគជ័យជាងមុន ស្អាតស្អំជាងមុន និងមានសុភមង្គលជាងមុន រហូតដល់ថ្ងៃមួយ គេត្រូវងើយមុខសម្លឹងមើលឯងដោយក្តីស្តាយក្រោយ។ ១០. គេមិនស្រឡាញ់អ្នក មិនមែនមានន័យថាអ្នកគ្មានតម្លៃទេ ការដែលមនុស្សម្នាក់មិនចេះមើលថែត្បូងពេជ្រ មិនមែនមកពីត្បូងពេជ្រនោះជាដុំថ្មឡើយ ប៉ុន្តែមកពីភ្នែកគេខ្វាក់ មើលមិនធ្លុះ។ កុំយកតម្លៃនៃជីវិតអ្នក ទៅផ្ញើលើភ្នែក ឬមាត់របស់មនុស្សដែលគ្មានការយល់ដឹង។ ១១. រៀនរស់នៅតែម្នាក់ឯងឱ្យមានសុភមង្គល បើអ្នកមិនអាចមានក្តីសុខនៅពេលនៅម្នាក់ឯងបានទេ អ្នកនឹងក្លាយជាទាសករនៃអារម្មណ៍របស់អ្នកដទៃជានិច្ច។ សេចក្តីសុខដែលពិតប្រាកដ និងរឹងមាំបំផុត គឺសេចក្តីសុខដែលកើតចេញពីភាពស្ងប់ស្ងាត់ និងការពេញចិត្តស្ដូកស្ដម្ភជាមួយខ្លួនឯង។ ១២. អនាគតរបស់អ្នក ធំធេងជាងរឿងស្នេហាវ័យក្មេងនេះឆ្ងាយណាស់ អ្នកទើបតែដើរបានមួយជ្រុងតូចនៃពិភពលោកតែប៉ុណ្ណោះ! នៅមានមនុស្សល្អៗរាប់ពាន់នាក់ មានទីកន្លែងស្អាតៗ និងមានជោគជ័យជាច្រើនទៀតដែលកំពុងរង់ចាំអ្នកនៅខាងមុខ។ កុំឱ្យការខកចិត្តចំពោះមនុស្សម្នាក់ មកបិទទ្វារអនាគតដ៏ភ្លឺស្វាងរបស់អ្នកឱ្យសោះ។ ១៣. ការព្រមទទួលស្គាល់ការពិត គឺជាចំណុចចាប់ផ្តើមនៃសេរីភាព ឈប់រកលេសឱ្យគេ! បើគេស្រឡាញ់អ្នក គេមិនធ្វើឱ្យអ្នកឈឺចាប់ម្ដងហើយម្ដងទៀតឡើយ។ ការទទួលស្គាល់ថាគេមិនបានស្រឡាញ់យើងទេ គឺជាការឈឺចាប់បណ្តោះអាសន្ន តែវាជាការរំដោះចិត្តអ្នកឱ្យមានសេរីភាពជារៀងរហូត។ ១៤. គ្មានស្នេហាណាដែលខ្វះមិនបាន ក្រៅពីខ្យល់ដង្ហើមខ្លួនឯងឡើយ មុនពេលស្គាល់គេ អ្នកក៏អាចរស់នៅបានយ៉ាងសប្បាយរីករាយ។ ចុះហេតុអ្វីពេលគ្មានគេ អ្នកបែរជាគិតថារស់មិនបាន? ចងចាំថា មនុស្សគ្រប់រូបគ្រាន់តែជាអ្នកដំណើរដែលឆ្លងកាត់ជីវិតអ្នក គ្មាននរណាម្នាក់ជាខ្យល់អុកស៊ីសែនរបស់ឯងឡើយ។ ១៥. ក្រោកឈរឡើង រៀបចំកាយសម្បទា និងកសាងជីវិតថ្មី ឈប់ដេកយំ! ក្រោកទៅលុបមុខ បោកខ្នើយ ហាត់ប្រាណ អានសៀវភៅ និងធ្វើការងារអភិវឌ្ឍសមត្ថភាពខ្លួនឯងឡើងវិញ។ ចាប់ពីវិនាទីនេះតទៅ ចូរធ្វើជាម្ចាស់នៃជីវិតខ្លួនឯង ហើយប្រាប់ទៅពិភពលោកថា គ្មានមនុស្សណា ឬការឈឺចាប់ណា អាចផ្តួលរំលំអ្នកបានឡើយ! *** អត្ថបទដោយ យ៉ែ សារ៉ាត់ រក្សាសិទ្ធិដោយ #នគរសៀវភៅ🇰🇭 https://t.me/NokorWriters

  • без подписи

  • ធ្វើអ្វីដែលត្រូវធ្វើនៅថ្ងៃនេះ ដោយភាពក្លាហាន និងគ្មានការភ័យខ្លាច។ 💪✨

  • 16 июл.2531из NokorBooksPublisher

    នគរសៀវភៅ🇰🇭 👉កុម្ម៉ង់សៀវភៅ https://t.me/NokorBookstore មើលស្តុក និងតម្លៃ https://t.me/NokorBookstocks

  • 16 июл.2051из NokorBooksPublisher

    នគរសៀវភៅ🇰🇭 👉កុម្ម៉ង់សៀវភៅ https://t.me/NokorBookstore មើលស្តុក និងតម្លៃ https://t.me/NokorBookstocks

  • 16 июл.1791из NokorBooksPublisher

    នគរសៀវភៅ🇰🇭 👉កុម្ម៉ង់សៀវភៅ https://t.me/NokorBookstore មើលស្តុក និងតម្លៃ https://t.me/NokorBookstocks

  • 16 июл.1952из NokorBooksPublisher

    នគរសៀវភៅ🇰🇭 👉កុម្ម៉ង់សៀវភៅ https://t.me/NokorBookstore មើលស្តុក និងតម្លៃ https://t.me/NokorBookstocks

  • យល់ដឹងពីសេចក្តីស្លាប់ ដើម្បីរស់នៅក្នុងជីវិតឱ្យកាន់តែមានន័យ។ ✨

  • 15 июл.25333из ChanSothearithChannel

    «កុំចាំទាល់តែជីវិតល្អឥតខ្ចោះ ទើបអនុញ្ញាតឱ្យខ្លួនឯងមានក្ដីសុខ» ក្នុងសម័យកាលដែលគ្រប់គ្នារវល់ដេញតាមជោគជ័យ យុវវ័យភាគច្រើនតែងដាក់លក្ខខណ្ឌតឹងរ៉ឹងឱ្យខ្លួនឯង ដោយគិតថា «ទាល់តែមានការងារល្អ មានលុយច្រើន ឬរៀនចប់ ទើបអាចសប្បាយចិត្តបាន»។ ការគិតបែបនេះ ប្រៀបដូចជាការដាក់ច្រវាក់ឃុំឃាំងខ្លួនឯងឱ្យរស់ក្នុងសម្ពាធអ៊ីចឹង ព្រោះការពិតនៃជីវិត គឺតែងមានរឿងមិនដូចបំណងកើតឡើងជាប្រចាំ។ ក្ដីសុខដ៏ពិតប្រាកដ មិនមែនជាការទៅដល់គោលដៅនៅចុងបញ្ចប់នៃផ្លូវឡើយ ប៉ុន្តែវាជាសមត្ថភាពក្នុងការមើលឃើញរឿងវិជ្ជមានតូចៗតាមដងផ្លូវ ដូចជាការបានក្រេបកាហ្វេក្ដៅៗ ឬផឹកអ្វីដែលអ្នកចូលចិត្ត ការបានអានសៀវភៅដែលអ្នកស្រឡាញ់ ឬការអង្គុយមើលថ្ងៃលិចដោយចិត្តស្ងប់។ ចូររៀនដកដង្ហើមវែងៗ ឱបក្រសោបភាពមិនល្អឥតខ្ចោះនៃបច្ចុប្បន្នកាល ហើយអនុញ្ញាតឱ្យបេះដូងរីករាយនឹងជីវិតចាប់ពីថ្ងៃនេះទៅ ព្រោះពេលវេលាដែលហួសទៅហើយ មិនអាចហៅត្រឡប់មកវិញបានឡើយ។ #ចាន់សុធារិទ្ធិ #ចសធរ #នគរសៀវភៅ🇰🇭 https://t.me/ChanSothearithChannel

  • без подписи

  • без подписи