ព័ត៌មានការអប់រំបឋមសិក្សា - PED News
Статистикаចែករំលែកព័ត៌មាន និងមាតិកាពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា
- Последний пост
- 13 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 3
- Всего постов
- 29
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 615
- 1/48двое суток
- 1 850
- 1/72трое суток
- 1 996
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
សកម្មភាពតេស្តប្រចាំឆមាសទី២ ថ្នាក់ទី២ នៃសាលាបឋមសិក្សាប៉ុលអួន ស្រុកស្ទោង ខេត្តកំពង់ធំ ដោយប្រើថ្នាលបឋមPLP។ អ្នកគ្រូ ផល រក្សា គ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាប៉ុលអួន បានឱ្យដឹងថា នៅថ្នាក់របស់អ្នកគ្រូមានសិស្សសរុប ៤៨នាក់ ហើយសិស្សដែលមានឧបករណ៍សម្រាប់ធ្វើតេស្តមាន ៣៨នាក់។ ដោយឡែកចំពោះសិស្សដែលមិនមានឧបករណ៍សម្រាប់ធ្វើតេស្ត អ្នកគ្រូបានយកទូរស័ព្ទ និងកុំព្យូរទ័រផ្ទាល់ខ្លួនឱ្យសិស្សប្រើប្រាស់ ហើយខ្លះទៀតចែករំលែកពីមិត្តភក្ដិដែលមានឧបករណ៍ដើម្បីធ្វើតេស្ត។ #PLP #CALM #PED #DPE #VPE #នាយកដ្ឋានបឋមសិក្សា #MoEYSCambodia ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
សិទ្ធិរបស់ប្រជាពលរដ្ឋនៅសាលាបឋមសិក្សា ————— ការយល់ដឹងអំពី សិទ្ធិរបស់សិស្ស និងស្តង់ដាសេវាអប់រំ នឹងជួយឱ្យអាណាព្យាបាល សហគមន៍ និងគណៈគ្រប់គ្រងសាលា ចូលរួមតាមដាន និងរួមចំណែកកែលម្អគុណភាពសេវាអប់រំឱ្យកាន់តែប្រសើរ ក្នុងក្របខ័ណ្ឌការងារគណនេយ្យភាពសង្គម។ ប្រភព៖ លេខាធិការដ្ឋាន គជអប - NCDDS #MoEYSCambodia #PED #សាលាបឋមសិក្សា #គណនេយ្យភាពសង្គម #NCDD
នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ សាលាបឋមសិក្សា១០៥ ស្ថិតនៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រជុំរួមជាមួយ គណកម្មការគ្រប់គ្រងសាលារៀន (គ.គ.ស) និងគណកម្មការគ្រប់គ្រងថ្នាក់រៀន (គ.គ.ថ) ស្តីពី ១- រៀបចំការប្រលងឆមាសលើកទី២ តាមសន្លឹកកិច្ចការ និងតាមថ្នាលបឋមPLP នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៦ ២- បង្ហាញចំណូលចំណាយថវិកា (SOF បដិភាគ ថវិកាសប្បុរសជន ថវិកាអង្គការដៃគូ) របស់សាលាក្នុងឆ្នាំ២០២៦ ៣- បង្ហាញផែនការដែលសាលាត្រូវធ្វើបន្ត( ជួសជុលជញ្ជាំងសាលា ចាក់សាបជំរាលបន្ទប់ទឹក ជួសជុលកន្លែងលាងដៃ រៀបចំតុបតែងថ្នាក់ កែលម្អបរិស្ថានសាលា...) ៤- រៀបចំផែនការកម្មវិធីចែករង្វាន់ដល់សិស្សរៀនពូកែប្រចាំឆ្នាំ ៥- ផ្សេងៗ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
នាយកដ្ឋានបឋមសិក្សា សម្របសម្រួលកិច្ចពិភាក្សាផ្តល់ធាតុចូលលើការរៀបចំគម្រោងប្រចាំប្រទេស ស្តីពីកម្មវិធីផ្តល់អាហារតាមសាលារៀន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សា បានសម្របសម្រួលកិច្ចពិភាក្សាផ្តល់ធាតុចូលលើការរៀបចំគម្រោងប្រចាំប្រទេស ស្តីពីកម្មវិធីផ្តល់អាហារតាមសាលារៀន សម្រាប់ដាក់ស្នើសុំការគាំទ្រពីកម្មវិធីពន្លឿនការផ្តល់អាហារតាមសាលារៀន។ កិច្ចពិភាក្សានេះ មានការចូលរួមពីលេខាធិការដ្ឋានគណៈកម្មការដឹកនាំ និងគ្រប់គ្រងកម្មវិធីផ្តល់អាហារតាមសាលារៀន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងអង្គការ Helen Keller តំណាងអង្គការ GIZ កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការ GrowAsia CPSA។ កិច្ចពិភាក្សាបានផ្តោតលើការផ្លាស់ប្តូរយោបល់ និងពិនិត្យលើខ្លឹមសារសំខាន់ៗនៃគម្រោង ដោយទទួលបានធាតុចូល និងអនុសាសន៍ល្អៗពីស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីកែលម្អ និងធ្វើឱ្យគម្រោងកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ អង្គភាពពាក់ព័ន្ធបានឯកភាពបន្តកិច្ចពិភាក្សា និងសហការគ្នាបន្ថែមទៀត ដើម្បីរៀបចំគម្រោងឱ្យបានរួចរាល់ និងស្របតាមកាលកំណត់ដែលបានគ្រោងទុក។ #SchoolFeedingProgram #MoEYSCambodia #PED #DPE
នាថ្ងៃទី៨ ដល់ទី៩ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានរៀបចំវគ្គសិក្ខាសាលាស្ដីពី ការរៀបចំសកម្មភាពសិក្សា តេស្តប្រចាំខែ ឆមាស សម្រាប់បញ្ចូលក្នុងថ្នាលបឋម PLP ដែលមានការអញ្ជើញចូលរួមពីក្រុមគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ក្រុមការងារថ្នាលបឋមPLP គ្រូបង្រៀននៅតាមរាជធានីខេត្ត និងអ្នកពាក់ព័ន្ធ។ #PLP #CALM #MoEYSCambodia #DPE #PED ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
ក្នុងនាមជានាយកសាលាមួយរូប តើលោកអេម ចំរើន មានទស្សនៈ និងសំណូមពរបែបណាខ្លះ ក្រោយចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបង្រៀនសម្របតាមសមត្ថភាពសិស្ស(PTOM)" នេះ? 🤔💡 ចម្លើយមាននៅវីដេអូនេះ! សូមទស្សនាទាំងអស់គ្នា! 👇 #នាយកដ្ឋានបឋមសិក្សា #PED #PLP #ថ្នាលបឋម #កម្មវិធីបឋម #PTOM
ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនពរ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស បេក្ខជនប្រឡងទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ សូមទទួលបានលទ្ធផលល្អជាទីពេញចិត្តគ្រប់ៗគ្នា។📚🙏🏻 #នាយកដ្ឋានបឋម #PED #Bacll
លិខិតថ្លែងអំណរគុណ ជូនចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសហគមន៍ នៃសាលាបឋមសិក្សា ដែលបានបំពាក់ LCD Projector ឬ Smart TV គ្រប់បន្ទប់រៀន និងបន្ទប់ផ្សេងទៀត ដើម្បីបម្រើឱ្យការបង្រៀន និងរៀនស្របតាមបរិបទបរិវត្តកម្មឌីជីថល និងជួយចូលរួមអភិវឌ្ឍកំណែទម្រង់វិស័យអប់រំ។ សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសាលាបឋមសិក្សាចំនួន ១៧៦ ដែលបានបំពាក់ LCD Projector ឬ Smart TV បាន១០០%នៃ បន្ទប់រៀន ក្រោមការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអង្គការដៃគូនានា ព្រមទាំងថវិកាមូលនិធិដំណើរការសាលារៀន។ នាយកដ្ឋានបឋមសិក្សា សូមលើកទឹកចិត្តដល់គ្រប់សាលាបឋមសិក្សាដែលមិនទាន់បានបំពាក់ LCD Projector ឬ Smart TV ឱ្យបន្តជំរុញការកៀរគរធនធានពីសហគមន៍ តាមរយៈការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាល និងសប្បុរសជន ដើម្បីបំពាក់ឧបករណ៍ឌីជីថលនៅតាមបន្ទប់រៀនឱ្យបានគ្រប់បន្ទប់ សំដៅលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនឱ្យកាន់តែប្រសើរឡើង។ #LCD #SmartTV #MoEYS #PED #ModelSchoolStandard ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
កិច្ចប្រជុំតម្រង់ទិសស្តីពី ការស្ម័គ្រចិត្តរបស់គរុសិស្ស ក្នុងការចូលរួមជួយបង្រៀនសិស្សតាមរយៈកម្មវិធី PTOM អំឡុងពេលចុងឆ្នាំសិក្សា២០២៥-២០២៦ និងពេលមហាវិស្សមកាល ខាងមុខ អនុវត្តតាមលិខិតលេខ ៤៣៤៨ អយក.បស ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា បានដឹកនាំកិច្ចប្រជុំស្តីពីការស្ម័គ្រចិត្តរបស់គរុសិស្ស ប្រមាណ៥០០នាក់ ក្នុងការចូលរួមជួយបង្រៀនសិស្សតាមរយៈកម្មវិធី PTOM អំឡុងពេលវិស្សមកាល។ កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួនបីរួមមាន[...] #PTOM #PLPEcosystem #DPE #MoEYSCambodia ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំ និងគ្រប់គ្រងកម្មវិធី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំនិងគ្រប់គ្រងកម្មវិធីផ្តល់អាហារតាមសាលារៀនសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន អនុប្រធានគណៈកម្មការដឹកនាំនិងគ្រប់គ្រងកម្មវិធី តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។ កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធី ព្រមទាំងបានពិនិត្យឆ្លងយោបល់លើឯកសារពាក់ព័ន្ធសម្រាប់គាំទ្រការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ជាពិសេសការបង្ហាញឱ្យឃើញអំពីតួនាទីរបស់ការផ្តល់អាហារតាមសាលារៀននៅកម្ពុជាទាំងក្នុងកម្រិតជាតិ តំបន់ និងសាកលលោក។ កិច្ចប្រជុំបានដំណើរការប្រកបដោយលទ្ធផលជាទីពេញចិត្ត ស្ថិតក្នុងបរិយាកាសរីករាយ។ #PED #SchoolMealFeedingProgramme #កម្មវិធីផ្ដល់អាហារតាមសាលារៀន #MoEYSCambodia ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
នាយកដ្ឋានបឋមសិក្សា ដោយមានការគាំទ្រពីអង្គការ UNICEF បានរៀបចំវគ្គបំប៉នសមត្ថភាពស្តីពីការអប់រំបំណិនជិវិតតាមមូលដ្ឋាន ជូនដល់នាយក/នាយិកា នាយករង/នាយិការង គ្រូ បង្រៀនថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦ មកពីសាលាបឋមសិក្សាទាំងអស់ក្នុងស្រុកកងមាស ខេត្តកំពង់ចាម មានអ្នកចូលរួមសរុបចំនួន ២៤៦ នាក់ ស្រី ១៧៧ នាក់ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីឱ្យសិក្ខាកាមទទួលបាននូវចំណេះដឹងបន្ថែមអំពីការអំរំបំណិនជីវិតតាមមូលដ្ឋាន ដែលមានខ្លឹមសារដូចខាងក្រោម – កំណត់បានពីនិយមន័យ និងសារៈសំខាន់នៃបំណិនជីវិតតាមមូលដ្ឋាន – ប្រាប់បានពីបំណិនរឹង និងបំណិនទន់ឬបំណិនសតវត្សរ៍ទី២១ – រៀបរាប់បានពីយន្ដការ និងដំណើរការនៃការជ្រើសរើសប្រធានបទ – អនុវត្ដបានតាមជំហានទាំង៦ដំណាក់កាលនៃសិក្សាមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន – ពន្យល់បានពីរបៀបរង្វាយតម្លៃសិស្ស លើការអនុវត្ដលើគម្រោងរបស់ខ្លួន – ប្រើប្រាស់សៀវភៅនិងឯកសារធនធានទាក់ទងនឹងបំណិនជីវិតតាមមូលដ្ឋាន – មានសមត្ថភាពបន្ដក្នុងការចុះជួយសាលារៀន លើមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន។ #PED #MoEYS #LocalLifeSkills ——————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
📚 ការអប់រំតាមបែបព្រះពុទ្ធសាសនា នៅសាលាបឋមសិក្សាចតុមុខ ជារៀងរាល់ថ្ងៃពុធ ព្រះភិក្ខុ ជុំ ជៀម តែងតែនិមន្តទៅបង្រៀនសិស្សានុសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ អំពីការអប់រំប្រកបដោយពុទ្ធិ តាមបែបព្រះពុទ្ធសាសនា។ សកម្មភាពនេះស្របទៅនឹងអាទិភាព១ក្នុងចំណោមអាទិភាពទាំង៨ របស់នាយកដ្ឋានបឋមសិក្សា ដែលនោះគឺ «ការអប់រំវិន័យ សីលធម៌ ឥរិយាបថ និងចរិយាសម្បទា»។ 🌱🙏 #នាយកដ្ឋានបឋមសិក្សា #PED #ការអប់រំវិន័យសីលធម៌ឥរិយាបថនិងចរិយាសម្បទា
កិច្ចប្រជុំស្តីពី វឌ្ឍនភាព និងការត្រៀមរៀបចំផែនការអនុវត្តសមាសភាគរង ១.២ លើកកម្ពស់ការទទួលបានសេវាកម្មអប់រំកុមារតូចប្រកបដោយគុណភាព នៃគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ហេង គ្រេង អគ្គលេខាធិការរង និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP) បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាព និងការត្រៀមរៀបចំផែនការអនុវត្តសមាសភាគរង ១.២ លើកកម្ពស់ការទទួលបានសេវាកម្មអប់រំកុមារតូចប្រកបដោយគុណភាព។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត ណូ ហ្វាតា និងលោក Tsuyoshi Fukao ទីប្រឹក្សាអប់រំជាន់ខ្ពស់ និងជាប្រធានក្រុមការងារបច្ចេកទេសធនាគារពិភពលោក និងលោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សាផងដែរ។[...] #SchoolReadiness #DECE #DPE #PLPEcosystem #BEIP #MoEYSCambodia ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានសម្របសម្រួលកិច្ចប្រជុំ ស្ដីពី ការរៀបចំសេចក្ដីណែនាំស្តីពីដំណើរការគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សា និងទិសដៅអនុវត្តសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា២០២៦–២០២៧ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជានាយកខុទ្ទកាល័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំ ថ្នាក់ដឹកនាំនិងមន្ត្រីនៃនាយកដ្ឋានជំនាញពាក់ព័ន្ធ។ #DGE #MoEYS #អគ្គនាយកដ្ឋានអប់រំ #PED #DPE
កម្មវិធីសិក្ខាសាលាស្ដីពី “ការសិក្សាឈ្វេងយល់អំពីអាទិភាពនៃការអប់រំបឋមសិក្សា” នាថ្ងៃទី១-២ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានបឋមសិក្សាបានរៀបចំសិក្ខាសាលាស្ដីពី “ការសិក្សាឈ្វេងយល់អំពីអាទិភាពនៃការអប់រំបឋមសិក្សា” ដែលមានការចូលរួមពីលោកគ្រូ អ្នកគ្រូមកពីសាលាបឋមសិក្សាក្នុងរាជធានីខេត្ត។ នាយកដ្ឋានបឋមសិក្សា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សិក្ខាកាមទាំងអស់គ្នាដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងថ្ងៃចុងសប្ដាហ៍ ដើម្បីស្ម័គ្រចិត្តចូលរួមផ្លាស់ប្ដូរបទពិសោធនៃការអប់រំ ដើម្បីយកទៅអនុវត្តក្នុងមូលដ្ឋាន។ ស្មារតីមហាគ្រួសារអប់រំបឋមសិក្សា គឺសាមគ្គីភាពដើម្បីគុណភាពអប់រំកម្រិតបឋមសិក្សាឱ្យកាន់តែប្រសើរ។ #VPE #PED #PLP #DPE #MoEYSCambodia #Volunteer_for_Primary_Education
ទស្សនៈសិក្ខាកាម ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលការបង្រៀនសម្របតាមសមត្ថភាពសិស្ស PTOM និងបានយកទៅអនុវត្តក្នុងការជួយសិស្សនៅក្នុងសាលាបឋមសិក្សារបស់ខ្លួន។ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
🗣 ក្នុងនាមជាគ្រូឧទ្ទេសនៃសាលាគរុកោសល្យ និងវិក្រឹតការមួយរូប តើកញ្ញា ឡុង រដ្ឋា យល់បែបណា ក្រោយចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបង្រៀនសម្របតាមសមត្ថភាពសិស្ស" ? 🧐 🎬 ចម្លើយមាននៅក្នុងវីដេអូនេះ សូមទស្សនាដោយមេត្រី #នាយកដ្ឋានបឋមសិក្សា #PED #PLP #ថនាលបឋម #កមមវធបឋម #PTOM
វគ្គបំប៉នសមត្ថភាពគ្រូបង្រៀនថ្នាក់៤ ស្ដីពីការអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ឆា ឈីង ផ្សារភ្ជាប់នឹងការអប់រំបំណិនជីវិតតាមមូលដ្ឋាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និកណ្ដាល រៀបចំដោយនាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយអង្គការមូលនិធិសិទ្ធិកុមារ មានអ្នកចូលរួម ៣៦នាក់ ស្រី ២៥នាក់។ ការរៀបចំវគ្គបំប៉ននេះ មានគោលបំណងផ្ដល់ចំណេះដឹងពីបញ្ញត្តិសំខាន់ៗ លើមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន និងការអប់រំហិរញ្ញវត្ថុមូលដ្ឋាន ដោយផ្ដោតលើគោលគំនិត៤គឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ និងមានសមត្ថភាពក្នុងការសម្របសម្រួល និងដឹកនាំការបង្រៀនកម្មវិធី ឆា ឈីង តាមជំហានទាំង៦ដំណាក់កាល នៃការអនុវត្តមុខវិជ្ជាបំណិនជីវិតតាមមូលដ្ឋាន។ ————————————— តាមដានបណ្ដាញសង្គមនាយកដ្ឋានបឋមសិក្សា https://linktr.ee/Primary_Education_Department
без подписи
без подписи