PES66 Sports
Статистика- Последний пост
- 3 апр. 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ឆ្នាំនេះ ក្លិប Barcelona ពិតជាមិនធម្មតាមែន💪💪🔥 ទាំងបុរស និងនារី អាចនឹងបានពាន4ក្នុងរដូវកាលនេះ 🏆
មិនធម្មតា សម្រាប់ហាងឆេងភ្នាល់ល្ងាចនេះ ជម្រើសជាតិកម្ពុជា តគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិអារូបា 2គ្រាប់កន្លះដាច់ ។
ទៅមុនគេទៀតហើយ‼️ អបអរសាទរក្រុម 𝗦𝗮𝗺𝘂𝗿𝗮𝗶 𝗕𝗹𝘂𝗲 ជប៉ុន🇯🇵 ដែលបានកក់សំបុត្រយន្តហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 មុនគេតំបន់អាសុី 🔥🥳 បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតចំនួន 𝟳 ប្រកួតនៅក្នុងពូល 𝗖 ដោយរកបាន 𝟭𝟵 ពិន្ទុ ពោលគឺលេងមិនខ្ចីចាញ់សោះ នឹងភ្លាត់ស្មើ 𝟭 ប្រកួត 🔥🤷♂️
ចត់បាយហើយ‼️ ប្រកួតនេះសម្រាប់ក្រុមជម្រើសជាតិហូឡង់🇳🇱 សាខាអាសុី🇮🇩 ដោយត្រូវបានក្រុមម្ចាស់ផ្ទះអូស្រា្តលី🇦🇺 លត់យ៉ាងចាស់ដៃក្នុងលទ្ធផល 𝟱-𝟭 ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 🥹 ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ដែលជា 𝗟𝗲𝗴𝗲𝗻𝗱 របស់ក្លិប 𝗙𝗖 𝗕𝗮𝗿𝗰𝗲𝗹𝗼𝗻𝗮 លោក 𝗣𝗮𝘁𝗿𝗶𝗰𝗸 𝗞𝗹𝘂𝗶𝘃𝗲𝗿𝘁🇳🇱 បានប្រើប្រាស់កីឡាករជំរើស 𝟭𝟭 ដំបូងទល់នឹងម្ចាស់ផ្ទះអូស្ត្រាលី🇦🇺 ក្នុងការប្រកួតនេះគឺ 𝟭𝟬 រូបមកពីអឺរ៉ុប និងមានតែអ្នកចាំទីកីឡាករ 𝗠𝗮𝗮𝗿𝘁𝗲𝗻 𝗣𝗮𝗲𝘀 ម្នាក់ប៉ុណ្ណោះ ដែលមកពី 𝗠𝗟𝗦🇺🇸 លីគសហរដ្ឋអាមេរិក 😬 អញ្ចឹងបានថា‼️ គ្រូថ្មីមិនប្រាកដថាល្អជាគ្រូចាស់ទេ កាលគ្រូចាស់លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴🇰🇷 ដឹកនាំ អូស្ត្រាលី🇦🇺 ធ្វើអី ឥណ្ឌូនេសុី🇮🇩 អត់បាននោះទេ ពោលគឺស្មើ 𝟬-𝟬 🤗
ជំនួបដែលអ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ានហៅថាជា 𝗔𝗦𝗘𝗔𝗡 𝗦𝘂𝗽𝗲𝗿 𝗕𝗶𝗴 𝗠𝗮𝘁𝗰𝗵 រវាងក្លិបអ្នកមានថៃ🇹🇭 ទល់នឹងក្លិបអ្នកមានម៉ាឡេសុី🇲🇾 ពេលនេះរកឃើញក្លិបបងធំប្រចាំតំបន់អាស៊ានឆ្នាំ𝟮𝟬𝟮𝟱 ហើយ...🤩 ដោយក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 របស់ថៃបានទំលាក់ក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 របស់ម៉ាឡេសុី សរុបលទ្ធផលទាំង 𝟮 ជើង 𝟭-𝟬 ឡើងទៅកាន់វគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី𝟭 ទ្វីបអាសុី 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 🔥 រងចាំមើលថាតើក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 ដែលជាក្លិបតំណាងតំបន់អាស៊ានតែមួយគត់នៅវគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 នេះ នឹងត្រូវជួបក្លិបរបស់ប្រទេសណាជាបន្ត❓🤔 ខណៈដែលរូបមន្តនៃការប្រកួតវគ្គ 8 ក្រុមនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះ មានការផ្លាស់ប្ដូរថ្មី 🌍🔥
ក្រុមយក្សនៅអុីតាលី 𝗔𝗖 𝗠𝗶𝗹𝗮𝗻 ក្រោមការដឹកនាំរបស់លោកគ្រូ 𝗦é𝗿𝗴𝗶𝗼 𝗖𝗼𝗻𝗰𝗲𝗶çã𝗼 ប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់ត្រដាបត្រដួលខ្លាំងមែនទែន ពោលគឺ 𝟰 ប្រកួតរកពុំបានជ័យជំនៈសូម្បីតែ 𝟭 ប្រកួត នឹងចាញ់រហូតដល់ទៅ 𝟯 ប្រកួតឯណោះ ❌❌❌🤕 ខណៈដែលបច្ចុប្បន្នពួកគេបានធ្លាក់ទៅដល់ចំណាត់ថ្នាក់ទី𝟵 នៅ 𝗦𝗲𝗿𝗶𝗮 𝗔 ហើយក៏ទើបតែនឹងជ្រុះចេញពីពានរង្វាន់ 𝗨𝗘𝗙𝗔 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 ថ្មីថ្មោងផងដែរ 🥹 ស្របពេលដែលក្លិប 𝗔𝗖 𝗠𝗶𝗹𝗮𝗻 ក៏កំពុងតែសម្លឹងរកមើលគ្រូថ្មីមកជំនួសលោក 𝗦é𝗿𝗴𝗶𝗼 𝗖𝗼𝗻𝗰𝗲𝗶çã𝗼 ផងដែរ ប្រសិនបើលោក 𝗦é𝗿𝗴𝗶𝗼 𝗖𝗼𝗻𝗰𝗲𝗶çã𝗼 នៅតែបន្តដឹកនាំបែបនេះទៀតនោះ 🔴⚫️
ខ្សែប្រយុទ្ធដែលជាគោលដៅចង់បានរបស់ក្រុមកាំភ្លើងធំ 𝗔𝗿𝘀𝗲𝗻𝗮𝗹 គឺកីឡាករ 𝗩𝗶𝗰𝘁𝗼𝗿 𝗢𝘀𝗶𝗺𝗵𝗲𝗻 ពិតជាកំពូលខ្សែប្រយុទ្ធបញ្ចប់ទីច្បាស់ពិតៗបោះគេមែន ពោលគឺ 𝟮𝟴 ប្រកួតរូបគេស៊ុតបាន 𝟮𝟮 គ្រាប់ និង 𝟱 𝗮𝘀𝘀𝗶𝘀𝘁𝘀 ឲ្យក្លិបទួរគី 𝗚𝗮𝗹𝗮𝘁𝗮𝘀𝗮𝗿𝗮𝘆 នៅរដូវកាលនេះ ⚽️🥅🔥 ខណៈដែលបច្ចុប្បន្នខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា🇳🇬រូបនេះ គឺជាកីឡាករដែលលេងខ្ចីជើងពីក្លិប 𝗡𝗮𝗽𝗼𝗹𝗶 របស់អុីតាលីប៉ុណ្ណោះ ✍️ ល្អដូច 𝗩𝗶𝗰𝘁𝗼𝗿 𝗢𝘀𝗶𝗺𝗵𝗲𝗻🇳🇬 នេះ គួរណាតែមួយលេងនៅ 𝗣𝗿𝗲𝗺𝗶𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲 ឬ 𝗟𝗮 𝗟𝗶𝗴𝗮 មិនគួរទៅលេងនៅលីគទួរគី🇹🇷សោះ និយាយមែន 🙄
ការបណ្ដេញគ្រូចាស់លោក 𝗘𝗿𝗶𝗸 𝘁𝗲𝗻 𝗛𝗮𝗴 ចេញ ហើយជំនួសមកវិញដោយគ្រូថ្មីលោក 𝗥𝘂𝗯𝗲𝗻 𝗔𝗺𝗼𝗿𝗶𝗺 ពុំបានធ្វើឲ្យស្ថានភាពរបស់ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 ប្រសើរឡើងនោះឡើយ ប៉ុន្តែបែរជាកាន់តែយ៉ាប់យុឺនជាងមុនទៅវិញលើសដើម 🥹 ខណៈដែលកាលពីយប់មិញ ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 ដែលដឹកនាំដោយលោក 𝗥𝘂𝗯𝗲𝗻 𝗔𝗺𝗼𝗿𝗶𝗺 បានជ្រុះចេញពីពានរង្វាន់ 𝗙𝗔 𝗖𝘂𝗽 ហើយ ត្រឹមវគ្គ 𝟭𝟲 ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមភ្ញៀវ 𝗙𝘂𝗹𝗵𝗮𝗺 ដោយបាល់កាត់សេចក្ដី 𝟭𝟭 ម៉ែត្រ 🏆❌😥 ដូច្នេះក្ដីសង្ឃឹមឈ្នះពានរបស់ក្រុមបិសាចខ្លាចខ្មោច 𝗠𝗮𝗻.𝗨𝗻𝗶𝘁𝗲𝗱 នារដូវកាលនេះ គឺនៅសល់តែពាន 𝗨𝗘𝗙𝗔 𝗘𝘂𝗿𝗼𝗽𝗮 𝗟𝗲𝗮𝗴𝘂𝗲 ប៉ុណ្ណោះ 🏆😥
𝗔𝘀𝘁𝗼𝗻 𝗩𝗶𝗹𝗹𝗮 នេះមែន ប៉ះក្រុមគេខ្លាំង ឯងនេះខ្លាំងដែរ ដល់តែប៉ះក្រុមគេល្មម ឯងនេះល្មមទៅតាមនឹងដែរ...🙄 ខណៈដែល 𝟮 ប្រកួតមុន សុីសុទ្ធតែក្រុមតោខៀវ 𝗖𝗵𝗲𝗹𝘀𝗲𝗮 និងស្មើជាមួយក្រុមកំពូលតារាងហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹 ដល់តែយប់មិញមកប៉ះម្ចាស់ផ្ទះ 𝗖𝗿𝘆𝘀𝘁𝗮𝗹 𝗣𝗮𝗹𝗮𝗰𝗲 មានអីទក់សាច់បោះគេ 😅
អស់ទាស់‼️ ក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ូតូក្នុងម្នាក់ចំនួន 𝟭 គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ក្រោយពីពួកគេបានជួយឲ្យក្រុមគ្រងជើងឯកពានរង្វាន់បាល់ទះ តេជោលីគ (𝗧𝗲𝗰𝗵𝗼 𝗩𝗼𝗹𝗹𝗲𝘆𝗯𝗮𝗹𝗹 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗟𝗲𝗮𝗴𝘂𝗲) 𝟮 រដូវកាលជាប់គ្នា 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 បន្ទាប់ពីបានយកឈ្នះទៅលើក្រុមទះ វិសាខា 𝟯 ទល់នឹង 𝟬 ក្នុងវគ្គផ្ដាច់ព្រ័ត្រ 🏆🏆🏐🥳
ស្ថិតិប៉ុណ្ណឹង‼️ អាចនិយាយបានថា អ៊ុក សុវណ្ណ គឺជាខ្សែការពារស្លាបដែលល្អជាងគេនៅ 𝗖𝗣𝗟 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះបានរឺទេ❓🤔 ពោលគឺខ្សែការពារស្លាបស្ដាំរបស់ក្លិប វិសាខា កីឡាករ អ៊ុក សុវណ្ណ🇰🇭 កំពុងតែឈរនៅលេខរៀងទី𝟮 ពិភពលោក ក្នុងនាមជាកីឡាករដែល 𝗔𝘀𝘀𝗶𝘀𝘁𝘀 ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេសរុប 𝟭𝟳 លើកសម្រាប់ការប្រកួតនៅក្នុងលីគនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះយោងតាម 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿𝗺𝗮𝗿𝗸𝘁 🎯⚽️😬 ខណៈដែលបច្ចុប្បន្ន អ៊ុក សុវណ្ណ🇰🇭 កំពុងតែនាំមុខលើកីឡាករ 𝗠𝗼𝗵𝗮𝗺𝗲𝗱 𝗦𝗮𝗹𝗮𝗵🇪🇬 របស់ក្លិបហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹🏴 ដែលឈរនៅលេខ 𝟯 និងតាមពីក្រោយកីឡាករ 𝗠𝗮𝘅𝗶𝗺𝗲 𝗟𝗲𝘀𝘁𝗶𝗲𝗻𝗻𝗲🇧🇪 របស់ក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀 𝗙𝗖🇸🇬 ដែលឈរនៅកំពូលតារាងមាន 𝟮𝟬 𝗮𝘀𝘀𝗶𝘀𝘁𝘀 🎯⚽️
បើទោះបីជាក្លិប 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 ធ្លាក់ចេញពីកំពូលតារាង 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ត្រឹមការប្រកួតដំណាក់កាលទី𝟮 សប្ដាហ៍ទី𝟮𝟯 ក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធរបស់ពួកគេ 𝟮 រូបគឺកំពុងតែកាន់កាប់កំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមពេលនេះ ⚽️🥅🔝 1️⃣ កីឡាករហូឡង់ 𝗝𝗲𝗹𝗹𝗲 𝗚𝗼𝘀𝗲𝗹𝗶𝗻𝗸 រកគ្រាប់បាល់បានចំនួន 𝟭𝟲 គ្រាប់ ⚽️🥅 2️⃣ កីឡាករ 𝗔𝗻𝗱𝗿é𝘀 𝗡𝗶𝗲𝘁𝗼 រកគ្រាប់បាល់បានចំនួន 𝟭𝟱 គ្រាប់ ⚽️🥅
នៅក្នុងស្រុកស្ទើតែរកក្រុមគូប្រជែងគ្មានទៀតនោះទេ‼️ ដោយក្លិបអ្នកមានរបស់ម៉ាឡេសុី 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 បានគ្រងជើងឯកលីគកំពូលម៉ាឡេសុី 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗦𝘂𝗽𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲🇲🇾 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ហើយក៏ជាការឈ្នះចំនួន 𝟭𝟭 រដូវកាលជាប់ៗគ្នាផងដែរ 🏆🔥 ស្របពេលដែលលីគកំពូលម៉ាឡេសុី🇲🇾ដោយគិតចាប់ពីឆ្នាំ𝟮𝟬𝟭𝟰 មក គឺគ្មានក្លិបណាឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 នោះទេ 🏆🔝 ខណៈក្លិបផ្សេងដែលឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 ដែលឈ្នះចុងក្រោយបង្អស់ នោះគឺជាក្លិបរបស់សឹង្ហបុី 𝗟𝗶𝗼𝗻𝘀𝗫𝗜𝗜🇸🇬 ដែលបានឈ្នះនៅឆ្នាំ𝟮𝟬𝟭𝟯 🏆
គ្រូបង្វឹកដែលបានដឹកនាំក្រុមបាល់ទាត់បុរស 𝗨𝟮𝟮 ឥណ្ឌូនេសុី🇮🇩 ឈ្នះមេដាយមាស 𝗦𝗲𝗮 𝗚𝗮𝗺𝗲𝘀 លើកទី𝟯𝟮 នៅកម្ពុជាយើងកាលពីឆ្នាំ𝟮𝟬𝟮𝟯 គឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 នោះ...🥇🇰🇭 ពេលនេះរូបលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី 𝗣𝗦𝗦𝗜 បណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩ហើយ បន្ទាប់ពីរូបលោកដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 ធ្វើពុំបានលទ្ធផលល្អទាល់តែសោះនៅក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗨𝟮𝟬 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 𝟮𝟬𝟮𝟰 នេះ 💔 ពោលគឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 ដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 រកបានត្រឹម 𝟭 ពិន្ទុប៉ុណ្ណោះពី 𝟯 ប្រកួតនៅក្នុងពូល ដោយត្រូវហាលអាវពុំអាចឈានទៅកាន់វគ្គបន្តទៀតឡើយ ❌❌🤝
បន្ទាប់ពីបានជួយឲ្យក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 ក្នុងលទ្ធផល 𝟮-𝟬 ការប្រកួតដំណាក់កាលទី𝟮 𝗖𝗣𝗟 សប្ដាហ៍ទី𝟮𝟯 កាលពីល្ងាចម្សិលមិញនោះ... បានធ្វើឲ្យអ្នកចាំទីរបស់ក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ យី ប៊ុនហេង ជិតតាមទាន់កំពូលតារាងអ្នកចាំទីដែលរក្សាសំណាញ់ទី (𝗖𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀) បានច្រើនជាងគេនៅ 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះហើយ 🧤🔜🔝 ពោលគឺ យី ប៊ុនហេង រកបាន 𝟵 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 តាមពីក្រោយកីឡាករ វិរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ដែលកំពុងតែឈរកំពូលតារាងមាន 𝟭𝟭 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 🧤🔥
🔴 Arsenal 🆚 Manchester City
កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ🎥⚽️
Bournemouth🆚 Liverpool
видео или голосовое, без подписи
កម្មវិធីផ្សាយបន្តផ្ទាល់ថ្ងៃនេះ🎥⚽️