tgindex
មេធាវី សែង សុភិន (SSLAW)

មេធាវី សែង សុភិន (SSLAW)

Статистика

លេខទូរស័ព្ទ៖ 085 77 16 77 និង 081 61 61 80

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
7
Всего постов
27
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
1 579
+4 за 3 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
365
27 постов
Вовлечённость
23,1%
к подписчикам
Постов в день
1,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
243
1/48двое суток
278
1/72трое суток
300

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ⚖️ LEGAL UPDATE | បច្ចុប្បន្នភាពច្បាប់ | អនុក្រឹត្យ | ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា   អនុក្រឹត្យស្តី ពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ បានកំណត់ច្បាស់អំពីការជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល និងសិទ្ធិរបស់យោធិន។   🔹 អាយុ ១៧–២៥ ឆ្នាំ៖ ត្រូវធ្វើជំរឿន 🔹 អាយុ ១៨–២៥ ឆ្នាំ៖ ស្ថិតក្នុងក្របខណ្ឌកាតព្វកិច្ចយោធា រយៈពេល ២៤ ខែ 🔹 ការជ្រើសរើស៖ ស្ម័គ្រចិត្ត ឬចាប់ឆ្នោត តាមតម្រូវការប្រចាំឆ្នាំ 🔹 លិខិតអញ្ជើញ៖ ត្រូវបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ 🔹 ពន្យារពេល៖ សិស្ស និស្សិត ជនទេសន្តរប្រវេសន៍ការងារ និងមន្ត្រីរាជការដែលបំពេញបេសកកម្មនៅក្រៅប្រទេស អាចស្នើពន្យារ ១ ឆ្នាំម្តង រហូតដល់ ៤ ដង តាមនីតិវិធី 🔹 ការងារ និងការសិក្សា៖ ជាគោលការណ៍ បន្ទាប់ពីបញ្ចប់កាតព្វកិច្ច ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅការងារវិញ និងរក្សាមុខតំណែងដើម ឬបន្តការសិក្សា តាមលក្ខខណ្ឌច្បាប់ 🔹 ប្រាក់ឧបត្ថម្ភ៖ ៤០០.០០០ រៀល/ខែ បូកនឹងគោលរបបផ្សេងៗ 🔹 ជំងឺ/របួស/គ្រោះថ្នាក់៖ ទទួលបានការសង្គ្រោះ និងព្យាបាល 🔹 ពលី មរណៈ ឬពិការ៖ ទទួលបានគោលរបបតាមប្រភេទដែលច្បាប់កំណត់ 🔹 បន្ទាប់ពីបញ្ចប់កាតព្វកិច្ច៖ មានអាទិភាពក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការជ្រើសរើសជាយោធិនអាជីព។

  • ⚖️ LEGAL UPDATE | បច្ចុប្បន្នភាពច្បាប់ | សេចក្តីជូនដំណឹង | ការលើកទឹកចិត្តពន្ធដារ សម្រាប់ការវិនិយោគលើមូលបត្ររដ្ឋក្នុងឆ្នាំ២០២៦   តើការវិនិយោគលើ មូលបត្ររដ្ឋ ក្នុងឆ្នាំ២០២៦ មានអត្ថប្រយោជន៍ពន្ធអ្វីខ្លះ?   យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វិនិយោគិនអាចទទួលបានអត្ថប្រយោជន៍សំខាន់ៗ៖ 🔹 ១. លើកលែងពន្ធលើប្រាក់ចំណូល ការប្រាក់ពីមូលបត្ររដ្ឋគ្រប់ប្រភេទឥណប្រតិទាន ដែលបោះផ្សាយលក់ក្នុងឆ្នាំ២០២៦ ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល តាមលក្ខខណ្ឌកំណត់។   🔹 ២. កាត់បន្ថយពន្ធកាត់ទុក ៥០% អ្នកជាប់ពន្ធនិវាសនជន៖ ៦% → ៣% អ្នកជាប់ពន្ធអនិវាសនជន៖ ១៤% → ៧%   🔹 ៣. លើកលែងពន្ធលើចំណេញមូលធន ចំណេញមូលធនពីការទិញ និងការជួញដូរមូលបត្ររដ្ឋ ត្រូវបានលើកលែងពន្ធតាមលក្ខខណ្ឌកំណត់។   📌 សរុប៖ ការវិនិយោគលើមូលបត្ររដ្ឋដែលបោះផ្សាយក្នុងឆ្នាំ២០២៦ អាចទទួលបានអត្ថប្រយោជន៍ពន្ធ ៣ សំខាន់៖ ការប្រាក់ → លើកលែងពន្ធ | ពន្ធកាត់ទុក → កាត់ ៥០% | ចំណេញមូលធន → លើកលែងពន្ធ។ ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80

  • без подписи

  • без подписи

  • без подписи

  • ⚖️ LEGAL UPDATE | បច្ចុប្បន្នភាពច្បាប់ | ប្រកាស | បំណុលពន្ធពេលផ្ទេរអាជីវកម្ម និងភាគហ៊ុន យោងតាម ប្រកាសលេខ ៥៨៤ សហវ.ប្រក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖   (១). ប្រការ ៣ — ជូនដំណឹង ការផ្ទេរអាជីវកម្ម ផ្ទេរភាគហ៊ុន ឬរំលាយបញ្ចូលសហគ្រាស ត្រូវជូនដំណឹងរដ្ឋបាលសារពើពន្ធក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ។   (២). ប្រការ ៤ — ផ្ទេរអាជីវកម្ម បើម្ចាស់ដើមមិនបានដាក់ពាក្យបិទបញ្ជីពន្ធ អ្នកទទួលការផ្ទេរអាចត្រូវទទួលខុសត្រូវចំពោះ បំណុលពន្ធទាំងអស់ រួមទាំងបំណុលមុនថ្ងៃផ្ទេរ។   (៣). ប្រការ ៥ — ផ្ទេរភាគហ៊ុន ម្ចាស់ភាគហ៊ុនថ្មីទទួលខុសត្រូវចំពោះបំណុលពន្ធ តាមសមាមាត្រភាគហ៊ុនដែលបានទិញ។   (៤). ប្រការ ៦ — រំលាយបញ្ចូល សហគ្រាសថ្មីត្រូវទទួលរ៉ាប់រង បំណុលពន្ធរបស់សហគ្រាសចាស់ៗ។   (៥). ប្រការ ៧–៨ — កម្រិតទទួលខុសត្រូវ និងការគេចវេះពន្ធ ការទទួលខុសត្រូវស្ថិតក្រោមលក្ខខណ្ឌដែលច្បាប់កំណត់ ហើយការគេចវេះពន្ធអាចនាំឱ្យមានការទទួលខុសត្រូវចំពោះបំណុលពន្ធដែលខ្វះខាត។   ⚠️ មុនទិញអាជីវកម្ម ឬភាគហ៊ុន គួរធ្វើ Tax Due Diligence និង Legal Due Diligence ដើម្បីកុំឱ្យទិញអាជីវកម្មហើយទទួលបំណុលពន្ធមកជាមួយដោយមិនដឹងខ្លួន។

  • ⚖️ LEGAL INSIGHTS | ច្បាប់សម្រាប់ជីវិតប្រចាំថ្ងៃ | បើផ្ទះត្រូវបានលក់ឡាយឡុងដោយតុលាការ ហើយលក់បានថ្លៃជាងបំណុល — តើលុយដែលនៅសល់ជារបស់អ្នកណា? នេះជាសំណួរដែលម្ចាស់ផ្ទះ ឬកូនបំណុលជាច្រើនអាចចង់ដឹង ជាពិសេសនៅពេលអចលនទ្រព្យត្រូវបានលក់ដោយបង្ខំដោយតុលាការ ដើម្បីសងបំណុលធនាគារ។ (១). ធនាគារមិនអាចយកលើសពីបំណុលដែលមានសិទ្ធិទាមទារបានទេ យោងតាម មាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី ម្ចាស់បំណុលហ៊ីប៉ូតែកមានសិទ្ធិទទួលការទូទាត់ដោយអាទិភាពពីអចលនវត្ថុដែលបានដាក់ហ៊ីប៉ូតែកធានាបំណុល។ ប៉ុន្តែសិទ្ធិនេះ មិនមែនមានន័យថា ធនាគារអាចយកប្រាក់ទាំងអស់ពីការលក់ផ្ទះនោះបានទេ។ តាម មាត្រា ៨៥២ នៃក្រមរដ្ឋប្បវេណី ទំហំនៃសិទ្ធិរបស់ម្ចាស់បំណុលហ៊ីប៉ូតែក រួមមាន ប្រាក់ដើម ការប្រាក់ក្នុងរយៈពេលដែលច្បាប់កំណត់ និងសំណងខូចខាតដែលពាក់ព័ន្ធនឹងការមិនអនុវត្តកាតព្វកិច្ច។ និយាយឱ្យងាយយល់៖ ម្ចាស់បំណុល មានសិទ្ធិយកត្រឹមចំនួនដែលខ្លួនមានសិទ្ធិទាមទារតាមច្បាប់ និងលិខិតអនុវត្តប៉ុណ្ណោះ។ (២). មុននឹងបែងចែកប្រាក់ ត្រូវទូទាត់សោហ៊ុយសម្រាប់ការអនុវត្តសិន នៅក្នុងការលក់ដោយបង្ខំ តុលាការមិនយកប្រាក់ទាំងអស់ទៅសងធនាគារភ្លាមៗទេ។ យោងតាម មាត្រា ៣៧៦ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី សោហ៊ុយសម្រាប់ការអនុវត្ត គឺជាបន្ទុករបស់កូនបំណុល។ បន្ទាប់មក ទើបមានការបែងចែកប្រាក់ទៅម្ចាស់បំណុលតាម លំដាប់អាទិភាព និងសិទ្ធិដែលមានតាមច្បាប់។ (៣). ប្រាក់ដែលនៅសល់ ត្រូវប្រគល់ឱ្យអ្នកណា? នេះជាចំណុចសំខាន់បំផុត។ យោងតាម មាត្រា ៣៩៩ វាក្យខណ្ឌទី១ នៃក្រមនីតិវិធីរដ្ឋប្បវេណី បន្ទាប់ពីទូទាត់សោហ៊ុយសម្រាប់ការអនុវត្ត និងចែកចាយប្រាក់ទៅម្ចាស់បំណុលដែលមានសិទ្ធិរួចហើយ ប្រាក់ដែលនៅសេសសល់ ត្រូវប្រគល់ទៅឱ្យកូនបំណុលនៃការអនុវត្តវិញ។ ដូច្នេះ កូនបំណុល មិនបាត់បង់សិទ្ធិលើប្រាក់ដែលនៅសល់ពីការលក់ទ្រព្យរបស់ខ្លួននោះទេ។ 👉 ឧទាហរណ៍ងាយយល់ សន្មតថា៖ 🏠 ផ្ទះត្រូវបានលក់ឡាយឡុងបាន USD 150,000 💵 បំណុលដែលត្រូវទូទាត់ = USD 100,000 ⚖️ សោហ៊ុយសម្រាប់ការអនុវត្ត = USD 5,000 ➡️ បន្ទាប់ពីទូទាត់បំណុល និងសោហ៊ុយរួច នៅសល់ USD 45,000។ ជាគោលការណ៍ ប្រាក់ USD 45,000 នេះ ត្រូវប្រគល់ជូន កូនបំណុលនៃការអនុវត្តវិញ មិនមែនជាប្រាក់របស់ធនាគារដោយស្វ័យប្រវត្តិនោះទេ។ (៤). បើមិនយល់ស្របនឹងការបែងចែកប្រាក់ តើអាចធ្វើអ្វី? ប្រសិនបើកូនបំណុលយល់ថា ការបែងចែកប្រាក់ ឬការសរសេរលើតារាងចែកចំណែករបស់តុលាការ មិនត្រឹមត្រូវ អាចប្រើប្រាស់សិទ្ធិតវ៉ាតាម មាត្រា ៤៩១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។ លើសពីនេះ ករណីជាក់លាក់ខ្លះ អាចពាក់ព័ន្ធនឹងគោលការណ៍ «សេចក្តីចម្រើនឥតហេតុ» តាមមាត្រា ៧៣៦ នៃក្រមរដ្ឋប្បវេណី ប្រសិនបើមានការទទួលបានផលប្រយោជន៍ដោយគ្មានមូលហេតុស្របច្បាប់។ ⚖️ ចំណុចដែលគួរចងចាំ ការលក់ផ្ទះដើម្បីសងបំណុល មិនមានន័យថា ម្ចាស់បំណុលអាចយកប្រាក់ទាំងអស់ដែលបានពីការលក់នោះទេ។ ប្រាក់ត្រូវបានចាត់ចែងតាម សិទ្ធិ និងលំដាប់អាទិភាពដែលច្បាប់កំណត់ ហើយបន្ទាប់ពីទូទាត់បំណុល និងសោហ៊ុយដែលត្រូវទូទាត់រួច ប្រាក់ដែលនៅសេសសល់ ត្រូវប្រគល់ជូនកូនបំណុលនៃការអនុវត្តវិញ តាមមាត្រា ៣៩៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ 📌 ចំណាំ៖ ករណីជាក់ស្តែងអាចមានភាពខុសគ្នា ប្រសិនបើមានម្ចាស់បំណុលច្រើន ហ៊ីប៉ូតែកច្រើន សិទ្ធិអាទិភាពផ្សេងទៀត ឬសោហ៊ុយដែលត្រូវទូទាត់តាមច្បាប់។ ដូច្នេះ គួរពិនិត្យ តារាងចែកចំណែក និងឯកសារអនុវត្តរបស់តុលាការ ជាក់លាក់មុនធ្វើការសន្និដ្ឋាន។ __ ខ្លឹមសារនៃអត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងទូទៅអំពីច្បាប់ និងមិនមែនជាការផ្តល់យោបល់ផ្លូវច្បាប់សម្រាប់ករណីជាក់លាក់ណាមួយឡើយ។ #SSLAW #LegalInsights #LegalUpdate #CivilLaw #CivilProcedure #BankingLaw #DebtCollection #Mortgage #CambodiaLaw ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • без подписи

  • ⚖️ LEGAL UPDATE | ការចេញ E-Wallet ក្នុង “បណ្តាញតែមួយ” ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹង រូបិយវត្ថុ​អេឡិច​ត្រូនិក (E-Money/E-Wallet) សម្រាប់ប្រើប្រាស់ក្នុងបណ្តាញតែមួយ (Single-Purpose E-Money)។ 🔹 តើ "E-Wallet ក្នុងបណ្តាញតែមួយ" ជាអ្វី? ជាប្រព័ន្ធ/App ដែលអតិថិជនដាក់ប្រាក់ជាមុន ដើម្បីទូទាត់ទំនិញ ឬសេវាកម្ម នៅតែក្នុងអាជីវកម្មពួកគេតែប៉ុណ្ណោះ។   🔹 មិនចាំបាច់សុំអាជ្ញាប័ណ្ណ ប្រសិនបើ៖ • អតិថិជនម្នាក់ៗមានទឹកប្រាក់ក្នុង E-Wallet មិនលើស ២០០.០០០ រៀល • ទឹកប្រាក់សរុបក្នុងប្រព័ន្ធ មិនលើស ៨០.០០០.០០០ រៀល និង • ប្រើប្រាស់សម្រាប់ទូទាត់ទំនិញ/សេវាកម្មរបស់អាជីវកម្មខ្លួនឯងតែប៉ុណ្ណោះ។   📌 ប៉ុន្តែត្រូវជូនដំណឹង: អាជីវកម្មដែលស្ថិតក្នុងលក្ខខណ្ឌខាងលើ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦។   ⚠️ សម្រាប់អ្នកប្រើប្រាស់: E-Wallet ប្រភេទនេះ មិនមែនជាគណនីធនាគារ ហើយមិនមែនជាប្រព័ន្ធសម្រាប់ដកប្រាក់ជាសាច់ប្រាក់ ឬទទួលការប្រាក់ឡើយ។ អ្នកប្រើប្រាស់គួរយល់ច្បាស់ពីលក្ខខណ្ឌ និងជៀសវាងការរក្សាទុកប្រាក់លើសពីការចាំបាច់។

  • ⚖️ ប្រសិនបើអ្នកខ្ចីប្រាក់ទទួលមរណភាព តើបំណុលរលត់ទេ?   មានមតិជាច្រើនយល់ច្រឡំថា នៅពេលអ្នកខ្ចីប្រាក់ទទួលមរណភាព បំណុលក៏រលត់ទៅតាមនោះដែរ។ តាមពិត នេះមិនមែនជាគោលការណ៍នៃច្បាប់កម្ពុជាទេ។   ផ្អែកតាម ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងបទប្បញ្ញត្តិធនាគារ ខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖   (១). បំណុលមិនរលត់ដោយសារមរណភាពរបស់កូនបំណុល យោងតាម មាត្រា ១១៤៥ និងមាត្រា ១១៤៧ នៃក្រមរដ្ឋប្បវេណី សន្តតិកម្មចាប់ផ្តើមភ្លាមនៅពេលមតកជនទទួលមរណភាព ហើយ សិទ្ធិ និងកាតព្វកិច្ច របស់មតកជន រួមទាំងបំណុលផង ត្រូវផ្ទេរទៅសន្តតិជន លើកលែងតែកាតព្វកិច្ចដែលមានលក្ខណៈផ្ទាល់ខ្លួនមិនអាចផ្ទេរបាន។   បើមានសន្តតិជនច្រើននាក់ ពួកគេត្រូវទទួលខុសត្រូវ តាមសមាមាត្រនៃចំណែកមរតក ដែលខ្លួនទទួលបាន ស្របតាម មាត្រា ១១៤៨ នៃក្រមរដ្ឋប្បវេណី។   (២). សន្តតិជនមិនចាំបាច់សងបំណុលទាំងអស់ជានិច្ចទេ ច្បាប់ផ្តល់ជម្រើសដល់សន្តតិជនក្នុងរយៈពេល ៣ ខែ (អាចសុំពន្យារបាន) ចាប់ពីថ្ងៃដឹងថាខ្លួនជាសន្តតិជន ស្របតាម មាត្រា ១២៤៨ នៃក្រមរដ្ឋប្បវេណី ដោយអាចជ្រើសរើស៖ ✅ ទទួលមរតកដោយគ្មានលក្ខខណ្ឌ (មាត្រា ១២៥៤ នៃក្រមរដ្ឋប្បវេណី) – ទទួលទាំងទ្រព្យ និងបំណុលទាំងអស់។ ✅ ទទួលមរតកដោយមានកម្រិត (មាត្រា ១២៥៦ នៃក្រមរដ្ឋប្បវេណី) – ទទួលខុសត្រូវសងបំណុល ត្រឹមតម្លៃទ្រព្យមរតក ដែលបានទទួលប៉ុណ្ណោះ។ ✅ បោះបង់សិទ្ធិទទួលមរតក (មាត្រា ១២៦០ នៃក្រមរដ្ឋប្បវេណី) – ត្រូវចាត់ទុកថាមិនធ្លាប់ជាសន្តតិជន ហើយ មិនទទួលខុសត្រូវលើបំណុល នោះឡើយ។   (៣). តើបណ្តឹងទាមទារបំណុលរបស់ធនាគារនឹងទៅជាយ៉ាងណា? ប្រសិនបើកូនបំណុលស្លាប់ ខណៈសំណុំរឿងកំពុងស្ថិតនៅតុលាការ នីតិវិធីនឹងត្រូវ ផ្អាកជាបណ្តោះអាសន្ន ស្របតាម មាត្រា ១៧៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី រហូតដល់សន្តតិជនចូលមកបន្តនីតិវិធី។   ទោះជាយ៉ាងណា ប្រសិនបើកូនបំណុលបានតែងតាំងមេធាវីរួចហើយ សិទ្ធិតំណាងដោយអាណត្តិរបស់មេធាវីមិនរលត់ដោយសារមរណភាព ស្របតាម មាត្រា ៥៥ នៃក្រមនីតិវិធីរដ្ឋប្បវេណី។   ក្នុងករណីនេះ បើចាំបាច់ ធនាគារអាចស្នើសុំតុលាការឱ្យ សន្តតិជនចូលមកបន្តនីតិវិធី តាម មាត្រា ១៧៥ និង ១៧៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី។   (៤). តើធនាគារអាចអនុវត្តដោយបង្ខំលើទ្រព្យបញ្ចាំបានទេ (លក់ឡាយឡុង)? យោងតាម មាត្រា ១២៦៩ នៃក្រមរដ្ឋប្បវេណី ម្ចាស់បំណុលមានសិទ្ធិទាមទារសងបំណុលពីទ្រព្យមរតក មុនការបែងចែកមរតក។   ប្រសិនបើបំណុលមាន ទ្រព្យបញ្ចាំ ធនាគារអាចបន្តនីតិវិធី អនុវត្តដោយបង្ខំ ឬលក់ឡៃឡុងទ្រព្យបញ្ចាំ ដើម្បីទូទាត់បំណុល ស្របតាមច្បាប់ និងបទប្បញ្ញត្តិធនាគារពាក់ព័ន្ធ។ ក្នុងករណីនេះ បើមាន អ្នកធានា (Guarantor) ធនាគារក៏អាចទាមទារឱ្យអ្នកធានាបំពេញកាតព្វកិច្ចតាមកិច្ចសន្យាផងដែរ។   (៥). ផលប៉ះពាល់ចំពោះធនាគារ ក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ ករណីមរណភាពដែលបណ្តាលឱ្យមានការខកខានសងប្រាក់ អាចនាំឱ្យឥណទានត្រូវបានចាត់ថ្នាក់ជា ឥណទានមិនដំណើរការ (Non-Performing Loan - NPL) ហើយធនាគារត្រូវអនុវត្តវិធានការប្រមូលបំណុល និងធ្វើសំវិធានធនតាមបទប្បញ្ញត្តិជាធរមាន។   📌 ជាសរុបមក៖ មរណភាពរបស់អ្នកខ្ចីប្រាក់ មិនធ្វើឱ្យបំណុលរលត់ឡើយ។ បំណុលនឹងក្លាយជាផ្នែកមួយនៃមរតក និងត្រូវផ្ទេរទៅសន្តតិជន ស្របតាម មាត្រា ១១៤៥, ១១៤៧ និង ១១៤៨ នៃក្រមរដ្ឋប្បវេណី។ ទន្ទឹមនឹងនេះ សន្តតិជនក៏មានសិទ្ធិការពារខ្លួនតាមច្បាប់ តាមរយៈ ការទទួលមរតកដោយមានកម្រិត (មាត្រា ១២៥៦) ឬ ការបោះបង់សិទ្ធិទទួលមរតក (មាត្រា ១២៦០)។ ចំណែកឯធនាគារ អាចបន្តការទាមទារបំណុលពីសន្តតិជន អ្នកធានា និងទ្រព្យបញ្ចាំ ព្រមទាំងបន្តនីតិវិធីតុលាការតាម មាត្រា ៥៥, ១៧៣, ១៧៥ និង ១៧៦ នៃក្រមនីតិវិធីរដ្ឋប្បវេណី និងបទប្បញ្ញត្តិធនាគារពាក់ព័ន្ធ។   💡 Legal Insight: មុនពេលទទួល ឬបោះបង់មរតក សន្តតិជនគួរពិនិត្យទាំង ទ្រព្យសម្បត្តិ និងបំណុល របស់មតកជនឱ្យបានច្បាស់លាស់ និងស្វែងរកការប្រឹក្សាពីអ្នកជំនាញផ្នែកច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន។ ____________ អត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ជាទូទៅប៉ុណ្ណោះ មិនមែនជាយោបល់ផ្នែកច្បាប់សម្រាប់ករណីជាក់លាក់ឡើយ។   #LegalInsights #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • 📌 សេចក្តីជូនដំណឹង៖ ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យ​លើការខកខាន​តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ   ក្រសួងពាណិជ្ជកម្ម បានបន្តអនុគ្រោះរយៈពេល ៦ ខែ ដល់ក្រុមហ៊ុនដែលខកខាន​តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដោយអនុញ្ញាតឱ្យបង់ត្រឹម ប្រាក់ពិន័យសម្រាប់ ១ ឆ្នាំ​ចុងក្រោយ និងបង់កម្រៃសេវាតម្កល់ប្រតិវេទន៍តាមចំនួនឆ្នាំ​ដែលខកខានជាក់ស្តែង។ ដើម្បីទទួលបានការអនុគ្រោះនេះ ក្រុមហ៊ុនត្រូវចូលរួម ការត្រួតពិនិត្យ​សាវតារ​ម្ចាស់ហ៊ុន (Background Check)។   ជាវិធានការ៖ ម្ចាស់ក្រុមហ៊ុនគួររួសរាន់បំពេញកាតព្វកិច្ច និងលក្ខខណ្ឌ​ដែលបានកំណត់ក្នុងរយៈពេលអនុគ្រោះ។ បើមិនអនុវត្តទេ ក្រុមហ៊ុនអាច​ត្រូវបានចាត់ទុកជា ក្រុមហ៊ុនអកម្ម (Inactive Company) ដែលអាចប៉ះពាល់ដល់ស្ថានភាព និងសិទ្ធិផ្លូវច្បាប់របស់ក្រុមហ៊ុន។ #LegalUpdate #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • без подписи

  • 📌 សេចក្តីជូនដំណឹងបន្ទាន់៖ អនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ   ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញវិធានការអនុគ្រោះពន្ធ រួមមាន៖ (១) ព្យួរពន្ធបន្ថែមលើការយឺតយ៉ាវបង់ពន្ធប្រថាប់ត្រាក្នុងករណីកំណត់រហូតដល់ដំណាច់ឆ្នាំ២០២៧, (២) បន្តអនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រាតែមួយដងចុងក្រោយសម្រាប់អចលនទ្រព្យផ្ទេរបន្តដៃគ្នា, (៣) អនុញ្ញាតបង់ពន្ធលើសំណង់ចុងក្រោយដោយផ្អែកលើលិខិតអនុញ្ញាតសាងសង់ ឬការបញ្ជាក់ពីអាជ្ញាធរ និង (៤) លើកលែងពន្ធប្រថាប់ត្រាសម្រាប់យោធិន និងនគរបាលជាតិដែលបំពេញបេសកកម្មជួរមុខ។ វិធានការនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ៤ សីហា ២០២៦។   📍វិធានការដែលត្រូវធ្វើ៖ ម្ចាស់អចលនទ្រព្យដែលមានឯកសារកំពុងដំណើរការ គួររួសរាន់បំពេញនីតិវិធីចុះបញ្ជី និងបង់ពន្ធឱ្យបានទាន់ពេល ដើម្បីទទួលបានការអនុគ្រោះតាមគោលការណ៍ថ្មី។ #LegalUpdate #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • 📌 ចំណេះដឹងច្បាប់៖ ក្នុងករណីបទល្មើសមិនជាក់ស្តែង តើមន្រ្តីនគរបាលយុត្តិធម៌អាច «វាយខ្នោះ» ជនសង្ស័យបានដែរឬទេ? ការប្រើប្រាស់ខ្នោះ មិនអាស្រ័យតែថា «បទល្មើសជាក់ស្តែង» ឬ «មិនជាក់ស្តែង» ប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើមូលដ្ឋានច្បាប់ និងនីតិវិធីដែលអនុញ្ញាតដោយតុលាការ និងច្បាប់ជាធរមាន។   (១). ករណីបទល្មើសមិនជាក់ស្តែង ត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ យោងតាម មាត្រា ១៩០ និងមាត្រា ១៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមស៊ើបសួរ អាចចេញ៖ 👉 ដីកាបង្គាប់ឱ្យនាំខ្លួន ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ស្វែងរក និងនាំជនសង្ស័យមកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ។ 👉 ដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីចាប់ខ្លួន និងនាំជនសង្ស័យទៅឃុំខ្លួនស្របតាមច្បាប់។   ដូច្នេះ ក្នុងករណីបទល្មើសមិនជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌មិនអាចចាប់ខ្លួន ឬវាយខ្នោះតាមអំពើចិត្តបានឡើយ ប៉ុន្តែអាចអនុវត្តបាននៅពេលមានមូលដ្ឋានច្បាប់ និងដីកាពីតុលាការស្របតាមច្បាប់។   (២). ហេតុអ្វីបានជាត្រូវប្រើខ្នោះ? ការប្រើប្រាស់ខ្នោះ មិនមែនជាទណ្ឌកម្ម ឬការផ្តន្ទាទោសជាមុននោះទេ។ ប៉ុន្តែ វាជា វិធានការសន្តិសុខ ក្នុងពេលអនុវត្តដីកា ដើម្បី៖ 👉 បង្ការការរត់គេចខ្លួនរបស់ជនសង្ស័យ 👉 ការពារសុវត្ថិភាពរបស់មន្ត្រីអនុវត្តច្បាប់ 👉 ការពារសុវត្ថិភាពរបស់សាធារណជន និងអ្នកពាក់ព័ន្ធ និង 👉 ធានាឱ្យការអនុវត្តនីតិវិធីព្រហ្មទណ្ឌប្រព្រឹត្តទៅដោយរលូន។   ករណីគ្រោះថ្នាក់ចរាចរណ៍ បុកមនុស្សស្លាប់ ហើយរត់គេច៖ មានសំណួរជាច្រើនសួរថា៖ «បើអ្នកបើកបររត់គេចពីកន្លែងកើតហេតុ ហើយចូលខ្លួននៅថ្ងៃបន្ទាប់ តើមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ អាចវាយខ្នោះបានដែរឬទេ?»   តាមទស្សនៈផ្លូវច្បាប់ ចម្លើយគឺ អាចធ្វើបាន ប្រសិនបើការអនុវត្តនោះស្របតាមនីតិវិធីច្បាប់។   (៣). សមត្ថកិច្ចឃាត់ខ្លួន យោងតាម មាត្រា ៦៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍មានសិទ្ធិ ឃាត់ខ្លួនអ្នកបើកបរ ដើម្បីសាកសួរ ប្រមូលព័ត៌មាន និងធ្វើកំណត់ហេតុ ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។​   ដូច្នេះ បើទោះបីជាជនសង្ស័យចូលខ្លួនក្រោយពេលកើតហេតុក៏ដោយ នីតិវិធីឃាត់ខ្លួននៅតែអាចចាប់ផ្តើមបាន ដើម្បីបន្តសំណុំរឿងទៅកាន់អយ្យការ និងតុលាការ។   (៤). បទល្មើសដែលត្រូវទទួលទោសដាក់ពន្ធនាគារ យោងតាម មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ករណីបើកបរបង្កឱ្យមនុស្សស្លាប់ ហើយរត់គេចពីកន្លែងកើតហេតុ គឺជាបទល្មើសដែលអាចប្រឈមនឹង ទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ។   ដោយសារបទល្មើសនេះមានទោសដាក់ពន្ធនាគារ វាមិនមែនជាករណីដែលអាចបញ្ចប់ដោយការផាកពិន័យអន្តរការណ៍នោះឡើយ។   យោងតាម មាត្រា ៦៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំណុំរឿងបែបនេះត្រូវបញ្ជូនទៅអយ្យការ និងតុលាការដើម្បីចាត់ការតាមនីតិវិធីព្រហ្មទណ្ឌ។   (៥). ការអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ យោងតាម មាត្រា ៧២ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរត្រូវទទួលខុសត្រូវចំពោះបទល្មើសរបស់ខ្លួនតាម ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។   ដូច្នេះ នៅពេលមន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍អនុវត្តការឃាត់ខ្លួន ឬចាប់ខ្លួនជនសង្ស័យ ដើម្បីបញ្ជូនទៅតុលាការ គាត់អាចប្រើប្រាស់ វិធានការបង្ខំ និងឧបករណ៍បង្ខាំង (ខ្នោះ) ក្នុងគោលបំណងធានាសុវត្ថិភាព និងបង្ការការរត់គេចខ្លួន ស្របតាមច្បាប់។​   ✅ សេចក្តីសន្និដ្ឋាន ការចូលខ្លួនក្រោយពេលកើតហេតុ មិនមានន័យថា ជនសង្ស័យមិនអាចត្រូវបានចាប់ខ្លួន ឬប្រើប្រាស់ខ្នោះបានទេ។   ផ្ទុយទៅវិញ ប្រសិនបើជាបទល្មើសដែលច្បាប់កំណត់ទោសដាក់ពន្ធនាគារ ជាពិសេសករណីបើកបរបង្កឱ្យមនុស្សស្លាប់ ហើយរត់គេចពីកន្លែងកើតហេតុ មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ មានសិទ្ធិអនុវត្តវិធានការចាប់ខ្លួន និងប្រើប្រាស់ខ្នោះ ដោយផ្អែកលើ មាត្រា ១៩០ និង មាត្រា ១៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និង មាត្រា ៦៣, ៦៤, ៧២ និង ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។   ជាចុងក្រោយ គួរបញ្ជាក់ថា ការវាយខ្នោះមិនមែនជាការផ្តន្ទាទោសជាមុន ឬការសន្និដ្ឋានថាជននោះមានទោសឡើយ។ វាគ្រាន់តែជាវិធានការនីតិវិធី និងសន្តិសុខ ដែលអនុញ្ញាតដោយច្បាប់ ដើម្បីធានាឱ្យដំណើរការយុត្តិធម៌មានប្រសិទ្ធភាព និងការពារការរត់គេចខ្លួនរបស់ជនសង្ស័យ។ ____________ អត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ជាទូទៅប៉ុណ្ណោះ មិនមែនជាយោបល់ផ្នែកច្បាប់សម្រាប់ករណីជាក់លាក់ឡើយ។ #LegalInsights #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • 27 июл.42893из preah_khan

    🎥[វីដេអូខ្លី] ប្រសិនបើប្ដីឬប្រពន្ធ ទិញផ្ទះឬដី ដោយដាក់តែឈ្មោះខ្លួនឯង ខុសច្បាប់ដែរទេ? 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

  • 📌 ចំណេះដឹងច្បាប់៖ ករណីមានគ្រោះថ្នាក់ប៉ះទង្គិចគ្នារវាង ស្រឡាង និងសាឡង់ដឹកខ្សាច់បែបនេះ តើច្បាប់កំណត់ «អ្នកខុស» និង «អ្នកទទួលខុសត្រូវ» ដូចម្តេច? នៅពេលកើតមានគ្រោះថ្នាក់ប៉ះទង្គិចរវាង ស្រឡាង និង សាឡង់ដឹកខ្សាច់ មនុស្សជាច្រើនតែងសួរថា៖ តើភាគីណាជាអ្នកខុស? ហើយអ្នកណាត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់? ចម្លើយមិនអាចសន្និដ្ឋានបានភ្លាមៗនោះទេ។ តាម «ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក» ការកំណត់កំហុសត្រូវផ្អែកលើការស៊ើបអង្កេត និងភស្តុតាងបច្ចេកទេសជាមុនសិន។ (១). តើអាជ្ញាធរកំណត់អ្នកខុសដោយរបៀបណា? អាជ្ញាធរមានសមត្ថកិច្ចរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានសិទ្ធិស៊ើបអង្កេត និងកំណត់មូលហេតុនៃគ្រោះថ្នាក់ តាម មាត្រា ១២៣។ ក្នុងការស៊ើបអង្កេត អាជ្ញាធរនឹងពិនិត្យជាពិសេសលើ៖ • ការអនុវត្តវិធាននាវាចរណ៍ និងការចៀសគ្នា តាម មាត្រា ៨៣ និង ៨៤។ • ការប្រើប្រាស់សញ្ញាព្រមាន ដូចជា ស៊ីផ្លេ និងភ្លើងសញ្ញា តាម មាត្រា ៩០, ១០៥ និង ១០៦។ • ការបើកបរក្នុងល្បឿនសុវត្ថិភាព និងការប្រុងប្រយ័ត្នរបស់នាយនាវា តាម មាត្រា ៨១, ៨២, ៨៣ និង ៨៤។ ប្រសិនបើរកឃើញថា ភាគីណាមួយបានរំលោភវិធានទាំងនេះ ឬធ្វេសប្រហែសក្នុងការបើកបរ ភាគីនោះអាចត្រូវបានកំណត់ថាមានកំហុស។ (២). អ្នកមានកំហុស ត្រូវទទួលខុសត្រូវអ្វីខ្លះ? (ក). ការទទួលខុសត្រូវសំណងរដ្ឋប្បវេណី យោងតាម មាត្រា ១២៥៖ • ប្រសិនបើនាវាមួយមានកំហុស នាវានោះត្រូវសងការខូចខាតទាំងស្រុង។ • ប្រសិនបើភាគីទាំងពីរមានកំហុស ការទទួលខុសត្រូវនឹងត្រូវបែងចែកតាមសមាមាត្រកំហុសរបស់ភាគីនីមួយៗ។ • ជាទូទៅ ម្ចាស់នាវា ឬម្ចាស់អាជីវកម្មដឹកជញ្ជូន គឺជាអ្នកទទួលខុសត្រូវលើការសងសំណង។ (ខ). ការទទួលខុសត្រូវរដ្ឋបាល តាម មាត្រា ២៥៣ ភាគីដែលរំលោភច្បាប់ អាចប្រឈមនឹងវិធានការរដ្ឋបាល ដូចជា៖ • ស្តីបន្ទោសជាលាយលក្ខណ៍អក្សរ • ពិន័យជាប្រាក់ • ព្យួរ ឬដកហូតលិខិតអនុញ្ញាតបើកបរ • ព្យួរ ឬដកហូតអាជ្ញាបណ្ណអាជីវកម្ម ជាដើម។ (គ). ការទទួលខុសត្រូវព្រហ្មទណ្ឌ ប្រសិនបើការធ្វេសប្រហែសបណ្តាលឱ្យមានជនរងគ្រោះ៖ • បណ្តាលឱ្យមានរបួស៖ អាចប្រឈមទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ តាម មាត្រា ២៥៨។ • បណ្តាលឱ្យមានអ្នកស្លាប់៖ អាចប្រឈមទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ តាម មាត្រា ២៥៩។ 📌 ជាសរុបមក ការកំណត់ថា ភាគីណាជាអ្នកខុស មិនអាចធ្វើឡើងដោយការសន្និដ្ឋាន ឬតាមការបង្ហោះនៅលើបណ្តាញសង្គមនោះទេ។ តាមច្បាប់ វាត្រូវផ្អែកលើ ការស៊ើបអង្កេតបច្ចេកទេស និងភស្តុតាង របស់អាជ្ញាធរមានសមត្ថកិច្ច ស្របតាម ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក។ អ្នកដែលត្រូវបានរកឃើញថាមានកំហុស អាចប្រឈមនឹង ការទទួលខុសត្រូវសំណងរដ្ឋប្បវេណី រដ្ឋបាល និងព្រហ្មទណ្ឌ អាស្រ័យលើអង្គហេតុ និងផលវិបាកដែលបានកើតឡើង។ ____________ អត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ជាទូទៅប៉ុណ្ណោះ មិនមែនជាយោបល់ផ្នែកច្បាប់សម្រាប់ករណីជាក់លាក់ឡើយ។ #LegalInsights #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • 📌 ចំណេះដឹងច្បាប់៖ តើមន្ត្រីនគរបាលអាចបដិសេធមិនទទួលពាក្យបណ្តឹងរបស់​ប្រជាពលរដ្ឋបានដែរឬទេ? យោងតាម ក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីនគរបាលយុត្តិធម៌ (JP) មិនមានសិទ្ធិបដិសេធមិនទទួលពាក្យបណ្តឹង របស់ប្រជាពលរដ្ឋឡើយ។ ការទទួលពាក្យបណ្តឹង គឺជា កាតព្វកិច្ចតាមផ្លូវច្បាប់ មិនមែនជាជម្រើស​របស់​មន្ត្រីនោះទេ។ តើច្បាប់ចែងដូចម្តេច? ✅ មាត្រា ៧១៖ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវទទួលពាក្យបណ្តឹងទាមទារ និងពាក្យបណ្តឹងបរិហារ។ ✅ មាត្រា ៧២៖ រាល់ពាក្យបណ្តឹងដែលបានទទួល ត្រូវធ្វើកំណត់ហេតុ ឱ្យបានត្រឹមត្រូវ។ ✅ មាត្រា ៧៣៖ គ្រប់អង្គភាពនគរបាលយុត្តិធម៌ ត្រូវមានបញ្ជីចុះពាក្យបណ្តឹង ដើម្បីកត់ត្រាពាក្យបណ្តឹង។ ✅ មាត្រា ៧៥៖ មន្ត្រីនគរបាលយុត្តិធម៌ មិនអាចតម្កល់សំណុំរឿងព្រហ្មទណ្ឌទុកឥតចាត់ការបានឡើយ។ អំណាចសម្រេចតម្កល់រឿងទុកឥតចាត់ការ មានតែ ព្រះរាជអាជ្ញា ប៉ុណ្ណោះ។ បើនគរបាលមិនព្រមទទួលពាក្យបណ្តឹង តើអ្នកគួរធ្វើដូចម្តេច? 📌 (១). ដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅព្រះរាជអាជ្ញា យោងតាម មាត្រា ៣៧ ព្រះរាជអាជ្ញា ជាអ្នកដឹកនាំ និងត្រួតពិនិត្យសកម្មភាពរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយអាចបញ្ជាឱ្យបើកការស៊ើបអង្កេតតាមនីតិវិធី។ 📌 (២). ប្តឹងអំពីកំហុសវិជ្ជាជីវៈរបស់មន្ត្រី លោកអ្នក អាចប្តឹងទៅ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដែលមានសមត្ថកិច្ចត្រួតពិនិត្យ និងវិន័យលើមន្ត្រីនគរបាលយុត្តិធម៌ តាម មាត្រា ៣៤, ៣៥ និង ៥៩។ តើមន្ត្រីដែលបដិសេធមិនទទួលពាក្យបណ្តឹង ប្រឈមនឹងអ្វីខ្លះ? (១). ទណ្ឌកម្មវិន័យ យោងតាម មាត្រា ៦៤ និង ៦៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ មន្ត្រីដែលប្រព្រឹត្តកំហុសវិជ្ជាជីវៈ អាចត្រូវបាន៖ • ហាមឃាត់មិនឱ្យបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ជាបណ្តោះអាសន្ន (រហូតដល់ ៥ ឆ្នាំ) ឬ • ហាមឃាត់ជាស្ថាពរ។ (២). ទំនួលខុសត្រូវព្រហ្មទណ្ឌ អាស្រ័យលើអង្គហេតុជាក់ស្តែង មន្ត្រីអាចប្រឈមនឹងបទល្មើសដូចខាងក្រោម៖ 🔹 មាត្រា ៥២៨ ក្រមព្រហ្មទណ្ឌ បទមិនប្តឹងបរិហាបទឧក្រិដ្ឋ ឬបទមជ្ឈិម៖ • ពន្ធនាគារ ១ ដល់ ៣ ឆ្នាំ • ពិន័យ ២.០០០.០០០ ដល់ ៦.០០០.០០០ រៀល 🔹 មាត្រា ៥៨៦ ក្រមព្រហ្មទណ្ឌ បទទប់ស្កាត់ការអនុវត្តច្បាប់៖ • ពន្ធនាគារ ២ ដល់ ៥ ឆ្នាំ • ពិន័យ ៤.០០០.០០០ ដល់ ១០.០០០.០០០ រៀល • ប្រសិនបើការរារាំងបណ្តាលឱ្យការអនុវត្តច្បាប់គាំង ឬខូចខាតធ្ងន់ធ្ងរ ទោសអាចកើនដល់ ៥ ដល់ ១០ ឆ្នាំ។ 🔹 មាត្រា ៥៨៨ ក្រមព្រហ្មទណ្ឌ បទរំលោភអំណាច៖ • ពន្ធនាគារ ២ ដល់ ៥ ឆ្នាំ • ពិន័យ ៤.០០០.០០០ ដល់ ១០.០០០.០០០ រៀល ជាសរុបមក៖ ការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដែលច្បាប់បង្គាប់ មិនមែនជាអំណាចក្នុងការជ្រើសរើសរបស់មន្ត្រីនគរបាលយុត្តិធម៌ឡើយ។ ប្រសិនបើមន្ត្រីណាម្នាក់បដិសេធមិនទទួលពាក្យបណ្តឹង ប្រជាពលរដ្ឋមានសិទ្ធិដាក់បណ្តឹងដោយផ្ទាល់ទៅ ព្រះរាជអាជ្ញា និងអាចប្តឹងអំពីកំហុសវិជ្ជាជីវៈរបស់មន្ត្រីនោះទៅ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ អាស្រ័យលើអង្គហេតុជាក់ស្តែង មន្ត្រីដែលបំពានកាតព្វកិច្ច អាចប្រឈមទាំង ទណ្ឌកម្មវិន័យ និង ទោសព្រហ្មទណ្ឌ តាមច្បាប់ជាធរមាន។ _ អត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ជាទូទៅប៉ុណ្ណោះ មិនមែនជាយោបល់ផ្នែកច្បាប់សម្រាប់ករណីជាក់លាក់ឡើយ។ #LegalInsights #SSLAW #lawfirm ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions

  • 22 июл.44353из preah_khan

    🎧Podcast EP14: [វគ្គ១] សួរព្រះខ័នអំពីច្បាប់៖ ទំនាក់ទំនងក្នុងគ្រួសារ —- តើតុលាការតែងតែមានទំនោរផ្ដល់សិទ្ធិអំណាចមេបាទៅម្ដាយជាងឳពុកក្រោយការលែងលះ ឬយ៉ាងណា? - ប្រសិនបើប្ដីឬប្រពន្ធ ទិញផ្ទះឬដី ដោយដាក់តែឈ្មោះខ្លួនឯង ត្រូវចាត់ទុកជាលាក់បាំងទំនុកចិត្ត ឬយ៉ាងណា? - ក្នុងករណីអ្នកមានអំណាចមេបាមិនគោរពតាមសាលក្រមស្ថាពររបស់តុលាការ តើត្រូវប្រឈមនឹងទោសទណ្ឌដែរទេ? - បើអ្នកមានអំណាចមេបាហាមឃាត់មិនឱ្យឳពុក ឬម្ដាយ ជួបកូន តើគេអាចឈប់ផ្ដល់អាហារកិច្ចបានអត់? - ក្នុងករណីរស់នៅជាមួយគ្នាដោយពុំមានអេតាស៊ីវិល ហើយគេបានបណ្ដេញភាគីណាមួយចេញពីផ្ទះ តើយើងមានសិទ្ធិប្ដឹងគេបានទេ? - តើត្រូវមានដំណោះស្រាយបែបណា ក្នុងករណីដែលប្ដីឬប្រពន្ធ ចុះចោលផ្ទះដោយពុំមានមូលហេតុ? ទាំងនេះ គឺជាសំណួរមួយចំនួនរបស់ប្រិយមិត្តនៅក្នុងនាទីសួរព្រះខ័នអំពីច្បាប់នៅរាត្រីនេះ។ សូមតាមដានស្ដាប់ចម្លើយនៃសំណួរខាងលើនេះ ជាមួយលោកមេធាវី សែង សុភិន សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានការិយាល័យមេធាវី អេស អេស ឡ (SSLAW) ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

  • 21 июл.4298из preah_khan

    🎙Highlight ៖ នាទីសួរព្រះខ័ន ស្ដីពី«ទំនាក់ទំនងក្នុងគ្រួសារ» —- នៅវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែកក្កដា ស្អែកនេះ, លោកមេធាវី សែង សុភិន សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានការិយាល័យមេធាវី អេស អេស ឡ (SSLAW) នឹងអញ្ជើញធ្វើជាវាគ្មិន នៅក្នុងនាទីសួរព្រះខ័នអំពីច្បាប់លើប្រធានបទស្ដីពី«ទំនាក់ទំនងក្នុងគ្រួសារ»។ សូមកុំភ្លេចរង់ចាំទស្សនា! ចូលមកកាន់ក្រុមផ្លូវការ នៃនាទីសួរព្រះខ័ន«អំពីច្បាប់»៖ សួរព្រះខ័ន 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan

  • 📌 ចំណេះដឹងច្បាប់៖ រថយន្តធុនធំដាច់ហ្វាំង បង្កគ្រោះថ្នាក់ស្លាប់ និងរបួសច្រើននាក់ តើអ្នកណាខ្លះត្រូវទទួលខុសត្រូវតាមច្បាប់?   ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធុនធំ ដូចជា រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ ដែលមានបញ្ហាបច្ចេកទេស (ឧ. ដាច់ហ្វាំង) ហើយបណ្តាលឱ្យមានអ្នកស្លាប់ ឬរបួសច្រើននាក់ មិនមែនមានតែអ្នកបើកបរប៉ុណ្ណោះដែលអាចទទួលខុសត្រូវនោះទេ។ តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការទទួលខុសត្រូវអាចពាក់ព័ន្ធនឹងភាគីជាច្រើន៖   ⚖️ (១). អ្នកបើកបរ៖ ទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ យោងតាម មាត្រា ៧២ អ្នកបើកបរត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ប្រសិនបើការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចតាមច្បាប់ បណ្តាលឱ្យអ្នកដទៃរងគ្រោះ។ 🔹 បង្កឱ្យមានអ្នករបួស (មាត្រា ៨៣) ·       ប្រសិនបើបណ្តាលឱ្យជនរងគ្រោះអសមត្ថភាពការងារចាប់ពី ៨ ថ្ងៃឡើងទៅ៖ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ ខែ ដល់ ២ ឆ្នាំ និងពិន័យជាប្រាក់ ពី ២ លាន ដល់ ១០ លានរៀល។ ·       ប្រសិនបើមានអ្នករបួសច្រើននាក់៖ ទោសអាចកើនដល់ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ លាន ដល់ ១៥ លានរៀល។   🔹 បង្កឱ្យមានអ្នកស្លាប់ (មាត្រា ៨៥) ·       អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ៤ លាន ដល់ ១៥ លានរៀល។ ·       ប្រសិនបើបណ្តាលឱ្យស្លាប់មនុស្សច្រើននាក់៖ អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ ពី ១០ លាន ដល់ ២៥ លានរៀល។   ⚖️ (២). ម្ចាស់យានយន្ត ឬក្រុមហ៊ុន៖ អាចទទួលខុសត្រូវផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ក្រៅពីអ្នកបើកបរ ម្ចាស់យានយន្ត ឬក្រុមហ៊ុនដែលជាម្ចាស់យានយន្ត អាចត្រូវទទួលខុសត្រូវផងដែរ។ 🔹 ផ្នែករដ្ឋប្បវេណី (មាត្រា ៧២) ម្ចាស់ ឬអ្នកគ្រប់គ្រងយានយន្ត អាចមានកាតព្វកិច្ចសងសំណងចំពោះការខូចខាតដែលបង្កឡើងដល់ជនរងគ្រោះ។ 🔹 ផ្នែកព្រហ្មទណ្ឌរបស់នីតិបុគ្គល (ក្រុមហ៊ុន) ·       មាត្រា ៨៤៖ ប្រសិនបើពាក់ព័ន្ធបទល្មើសបង្កឱ្យមានរបួស ក្រុមហ៊ុនអាចត្រូវពិន័យជាប្រាក់ ពី ៥ លាន ដល់ ២០ លានរៀល។ ·       មាត្រា ៨៦៖ ប្រសិនបើបង្កឱ្យមានអ្នកស្លាប់ ក្រុមហ៊ុនអាចត្រូវពិន័យជាប្រាក់ ពី ១០ លាន ដល់ ៥០ លានរៀល។   លើសពីនេះ នីតិបុគ្គលអាចប្រឈមនឹងទោសបន្ថែម ដូចជា ការរំលាយក្រុមហ៊ុន ការបិទអាជីវកម្ម ឬការផ្សព្វផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបទប្បញ្ញត្តិពាក់ព័ន្ធ។   ⚙️(៣). កាតព្វកិច្ចថែទាំ និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ការដាច់ហ្វាំង ឬបញ្ហាបច្ចេកទេសផ្សេងៗ អាចជាចំណុចសំខាន់ក្នុងការកំណត់ការទទួលខុសត្រូវ។ តាម មាត្រា ៤៩ រថយន្តធុនធំដែលប្រើប្រាស់ក្នុងអាជីវកម្ម ត្រូវតែធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) រៀងរាល់ ១ ឆ្នាំម្តង។   ប្រសិនបើរកឃើញថា ម្ចាស់យានយន្ត ឬអ្នកបើកបរមិនបានគោរពតាមលក្ខខណ្ឌបច្ចេកទេស ឬអនុញ្ញាតឱ្យយានយន្តមានឆៀកផុតសុពលភាព (មាត្រា ៦៦) នោះអាចក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការទទួលខុសត្រូវតាមច្បាប់។   📌 សរុប៖ ក្នុងករណីរថយន្តធុនធំដាច់ហ្វាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៖ ✅ អ្នកបើកបរ អាចប្រឈមនឹងទោសព្រហ្មទណ្ឌ។ ✅ ម្ចាស់យានយន្ត ឬក្រុមហ៊ុន អាចត្រូវសងសំណងដល់ជនរងគ្រោះ។ ✅ ក្រុមហ៊ុនក៏អាចប្រឈមនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ និងទោសបន្ថែម ប្រសិនបើមានលក្ខខណ្ឌតាមច្បាប់។   ⚖️ ច្បាប់មានគោលបំណងមិនត្រឹមតែដាក់ទោសអ្នកបង្កហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យម្ចាស់យានយន្ត និងអ្នកប្រើប្រាស់យានយន្តមានការទទួលខុសត្រូវក្នុងការពារសុវត្ថិភាពសាធារណៈ។ អត្ថបទនេះ មានគោលបំណងផ្តល់ចំណេះដឹងផ្នែកច្បាប់ជាទូទៅប៉ុណ្ណោះ មិនមែនជាយោបល់ផ្នែកច្បាប់សម្រាប់ករណីជាក់លាក់ឡើយ។ #LegalInsights #ចំណេះដឹងច្បាប់ #ច្បាប់ចរាចរណ៍ #សុវត្ថិភាពចរាចរណ៍ ➡️ ព័ត៌មានបន្ថែមអំពីច្បាប់ សូមចុច៖ 👉 ក្រុមតេឡេក្រាម I Telegram 👉 ទំព័រហ្វេសបុក I SSLAW 👉 ទំព័រហ្វេសបុក I មេធាវី សែង សុភិន 👉 085 77 16 77 និង 081 61 61 80 ⚖️ SSLAW — Law and Solutions