យក្សដឹង - YD POST
СтатистикаEverything in your hand ✋ Contact : 097 87 80 216 Pay us Matcha 🍵 ABA: 003288917
- Последний пост
- 16 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 13
- Всего постов
- 35
- Тип
- открытый
- Язык
- английский
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 339
- 1/48двое суток
- 388
- 1/72трое суток
- 419
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🟡 អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៥នាក់! នៅវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចផ្លូវបេតុង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០២គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕ ប្រភព : អ.ហ.ភ.ព
без подписи
без подписи
без подписи
без подписи
без подписи
без подписи
🟡 ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អ.ហ.ភ.ព
🚨 ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំ បាត់ខ្លួន ក្រោយធ្វើដំណើរពីម៉ាឡេស៊ីទៅថៃ ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Qi Meng អាយុ ២៤ឆ្នាំ ត្រូវបានរាយការណ៍ថា បាត់ខ្លួន ក្រោយធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦។ តាមព័ត៌មានពីមិត្តភក្តិ នាងបានធ្វើដំណើរតាមជើងហោះហើរ Malaysia Airlines MH784 និងមកដល់អាកាសយានដ្ឋាន Suvarnabhumi។ ក្រោយចាកចេញពីព្រលានយន្តហោះ នាងត្រូវបានគេអះអាងថា បានទទួលការជិះរថយន្តពីមនុស្សមិនស្គាល់ម្នាក់ ដែលប្រាប់ថា កំពុងធ្វើដំណើរទៅ Chiang Mai ដូចគ្នា។ ក្រោយឡើងរថយន្ត នាងបានបាត់ការទាក់ទងជាមួយគ្រួសារ និងមិត្តភក្តិ ហើយមិនអាចទាក់ទងបានរហូតមកដល់ពេលនេះ។ ស្ថានទូតចិនប្រចាំប្រទេសថៃ បានបញ្ជាក់កាលពីថ្ងៃទី ១១ ខែសីហា ថា គ្រួសាររបស់ Qi Meng បានស្នើសុំជំនួយពីស្ថានទូត ហើយស្ថានទូតកំពុងផ្តល់ជំនួយចាំបាច់ និងសហការជាមួយអាជ្ញាធរថៃ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការថា នាងស្ថិតនៅទីណា ឬមានអ្វីកើតឡើងចំពោះនាងឡើយ។ ⚠️ ចំពោះព័ត៌មាន និងការសន្និដ្ឋានផ្សេងៗដែលកំពុងចែករំលែកតាមបណ្តាញសង្គម ដូចជាការជាប់ពាក់ព័ន្ធនឹងបណ្តាញជួញដូរមនុស្ស ឬការធ្វើដំណើរមកកម្ពុជា គឺ មិនទាន់មានការបញ្ជាក់ពីអាជ្ញាធរឡើយ។ គ្រួសាររបស់នាងកំពុងបន្តស្វែងរកព័ត៌មាន ដើម្បីរកឱ្យឃើញទីតាំង និងសុវត្ថិភាពរបស់នាង។ Singapore Uncensored - Bringing you uncensored coverage
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ក្នុងដំណើរវិលត្រឡប់ពីការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ របស់ប្រតិភូ ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នាយប់ថ្ងៃទី១១ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាអាកាសយានដ្ឋានអន្តរជាតិតេជោ គេបានឃើញ ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចាត់តាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ទៅចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ នេះក៏ដោយសារ សមាជិកអាវុធហត្ថរាជធានីភ្នំពេញតែមួយនាក់ គឺនាយចំណង់ ង៉ែត រ៉ាវី ដែលបានទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា លើវិញ្ញាសាប្រយុទ្ធ ឯកត្តជន ៩២ គីឡូក្រាមឡើង ទទួលបានមេដាយមាស នាំយកកិត្តិយសជូនជាតិនិងអង្គភាព។ នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា បានដឹកនាំ អត្ដពលិក ៣២នាក់ ទៅចូលរួមប្រកួត ដណ្តើមបានមេដាយជូនជាតិសរុបរហូតដល់ ៤១ គ្រឿង (មាស ៨ ប្រាក់ ១២ និង សំរឹទ្ធ ២១)។ បើតាមសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ជ័យលាភីមេដាយ ទាំង៤១ បានជួយឲ្យកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ ដែលរកបានមេដាយច្រើនជាងគេ ក្នុងចំណោម ២៥ប្រទេស ខណៈកូរ៉េខាងជើង ឈរលេខ១ និងរុស្ស៊ី ឈរលេខ៣ ហើយកម្ពុជា ទទួលបានសិទ្ធិរ៉ាប់រងធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ ២០២៨៕ យក្សដឹងប៉ុស្តិ៍
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យជាក្មេងទំនើង០២ក្រុម មធ្យោបាយដោយម៉ូតូជាច្រើនគ្រឿង (ចម្រុះម៉ាក) ក្នុងនោះក្រុមទី២មានព្រះនាម បាញ់ស៊ុង កាហ្វេហាងចិន មានគ្នាប្រមាណ ២០នាក់ ភេទប្រុស បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ប្រមាណ ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងក្រុមទី១ ចំនួន០៥នាក់ រួមមាន៖ ទី១ឈ្មោះ អេង ប្រុសដេត ភេទប្រុស, ទី២ឈ្មោះ ភូ សុភាវូធំ ភេទប្រុស ទី៣ឈ្មោះ គឹម សុខហេង ភេទប្រុស ទី៤ឈ្មោះ ចំរើន សំណាង ភេទប្រុស និងឈ្មោះ នឹម រិទ្ធានុត ភេទប្រុស រួមទាំងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។ ក្មេងទំនើងទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។ តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់។
https://youtu.be/1DMmxBRIexQ
🟡 ប្រឡងថ្ងៃនេះ ដើម្បីកសាងជាតិថ្ងៃស្អែក https://youtu.be/XkAgNrammNQ
без подписи
без подписи
без подписи
без подписи
без подписи
без подписи