ព័ត៌មានគណនេយ្យនិងសវនកម្ម កម្ពុជា
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 32
- Всего постов
- 33
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 3 011
- 1/48двое суток
- 3 450
- 1/72трое суток
- 3 720
Медиана по постам, которые мы застали свежими и померили через сутки.
Посты
សេចក្តីជូនដំណឹង ស្តីពី ការសម្ភាសន៍ផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារនៅ និយ័តករគណនេយ្យនិងសវនកម្ម 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
សេចក្តីជូនដំណឹង ស្តីពី បញ្ជីរាយនាមបេក្ខជន ប្រលងជាប់លើវិញ្ញាសាសរសេរសម្រាប់ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារនៅ និយ័តករគណនេយ្យនិងសវនកម្ម 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួម “កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាអំពីការផ្លាស់ប្តូរនិងការចែករំលែកទិន្នន័យផ្អែកលើសំណុំទិន្នន័យ (Data Set) ដែលអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានស្នើសុំ ទៅកាន់ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DataEF) តាមរយៈ FSA Data Gateway” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សូ សូភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Center) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ កិច្ចប្រជុំនេះមានគោលបំណង ពិភាក្សាអំពីការចែករំលែកទិន្នន័យសាធារណៈរបស់និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ទៅកាន់ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DataEF) តាមរយៈការធ្វើសន្ធានកម្មរវាងថ្នាលនិងថ្នាល ផ្អែកតាមក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក.ស.ហ.វ.។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និយ័តករក្រោមឱវាទ អ.ស.ហ.។ On the morning of Friday, August 14, 2026, at the Financial Technology Center of the Non-Bank Financial Services Authority (NBFSA), with the high permission of H.E. Bou Tharin, Director General of the Accounting and Auditing Regulator (ACAR), Mr. Chor Rathana, Chief of the Information Management Office, accompanied by technical officials, attended a technical-level meeting on data exchange and sharing based on datasets requested by the General Department of Digital Economy for the Economic and Financial Data Repository (DataEF) via the FSA Data Gateway. The meeting was presided over by H.E. So Sophea, Director of the Financial Technology Center (FinTech Center) of the NBFSA. The purpose of the meeting was to discuss the sharing of public data from regulators and entities under the NBFSA to the Economic and Financial Data Repository (DataEF) through platform-to-platform integration aligned with the Ministry of Economy and Finance (MEF) IT System Architecture Framework. The meeting was attended by leadership and technical officials from the FinTech Center as well as regulators under the NBFSA. 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ និយ័តករគណនេយ្យ និងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យ និងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទំាង សមាជិក សមាជិកា តំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញប្រហែល៣៨០រូប។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី (១)កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ (២)ការប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា (៣)ទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ និង(៤)នីតិវិធីក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម។ On Friday morning, 14 August 2026, the Accounting and Auditing Regulator of the Non-Bank Financial Services Authority, organized a dissemination workshop on “Accounting and Auditing Obligations and Related Regulations” for enterprises and non-profit entities. The workshop was presided over by Mrs. Nean Bony, Deputy Director General, on behalf on H.E. Bou Tharin, Director General of the Accounting and Auditing Regulator, accompanied by management and officials of the Accounting and Auditing Regulator. The dissemination workshop was attended by approximately 380 participants, including representatives of enterprises and non-profit organizations. The dissemination workshop was organized with the objective of raising awareness of the following key areas: 1.Accounting and auditing obligations and relevant regulations; 2.The accounting and auditing profession in Cambodia; 3.An overview of accounting standards; and 4.The procedures for submitting financial reports to the Accounting and Auditing Regulator. 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៩:០០ នាទី នៅអគារ “ក” នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីនៃ ន.គ.ស.។ កិច្ចប្រជុំនេះបានពិភាក្សាលើ៖ ១.សេចក្ដីប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្ដឹងតវ៉ាចំពោះការសម្រេចផាកពិន័យដែលដាក់ចេញដោយនិយ័តករគណនេយ្យនិងសវនកម្ម ២.សេចក្ដីព្រាងប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការផាកពិន័យ ការបង់ប្រាក់ផាកពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ផាកពិន័យ និងការចាត់ចែងប្រាក់ដែលបានមកពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ On Thursday, August 13, 2026, at 9:00 a.m., at Building “A” of the Accounting and Auditing Regulator (ACAR), a meeting was presided over by H.E. Bou Tharin, Director General of the Accounting and Auditing Regulator, with the participation of heads of departments and officials of the ACAR.The meeting discussed the following: 1.The Prakas on the Forms and Procedures for the Submission, Receipt, and Resolution of Appeals against Penalty Decisions Issued by the Accounting and Auditing Regulator (ACAR); 2. The Draft Prakas on the Forms and Procedures for the Imposition and Payment of Fines, the Management of Fine Payment Receipts, and the Management and Use of Proceeds from Fines Imposed for Violations of the Law on Accounting and Auditing and Other Applicable Regulations. 👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា” សម្រាប់វិស័យអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដំណរសម្រាប់ចុះឈ្មោះ https://sites.google.com/view/acar-cifrs/home ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉Website 👉Telegram 👉Facebook
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи