ព័ត៌មានបង្ក្រាបគ្រឿងញៀន !
Статистика- Последний пост
- 7 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 154
- 1/48двое суток
- 176
- 1/72трое суток
- 190
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ក្នុងការគ្រប់គ្រង អនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ក្នុងការគ្រប់គ្រង អនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារប្រឆាំងគ្រឿងញៀន។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គីមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, លោកប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ, លោកប្រធានការិយាល័យ មន្ត្រីជំនាញចំណុះមន្ទីរ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។ ក្នុងកិច្ចប្រជុំបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ (ADP DATABASE SYSTEM) ការគ្រប់គ្រង និងការអនុវត្តដីកា ការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងការងារជំនាញពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងស្រាវជ្រាវបទល្មើសគ្រឿងញៀន។ កិច្ចប្រជុំក៏បានពិនិត្យលើបញ្ហាប្រឈមមួយចំនួន និងបទពិសោធន៍នានា ដើម្បីស្វែងរកដំណោះស្រាយ និងលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធបន្តពង្រឹងការទទួលខុសត្រូវក្នុងការបញ្ចូល និងគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា ពង្រឹងការអនុវត្តដីកា និងការងារប្រឆាំងការសម្អាតប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានរវាងអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តខែសីហា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែកក្កដា និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចកន្លងមក ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយការិយាល័យជំនាញទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ បន្ទាប់ពីស្តាប់ការលើកឡើងពីបញ្ហាប្រឈម និងសំណូមពររបស់លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីររួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯកនាយកមន្ទីរ ក៏បានលើកឡើងអំពីការពង្រឹងសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេសការបង្កើនកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់ មួយវិញទៀត មន្រ្តីជំនាញត្រូវបន្តការស្រាវជ្រាវពាក់ព័ន្ធបទល្មើសសម្អាតប្រាក់។ ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើករណីធំៗ និងការងារសម្អាតប្រាក់។ ឯកឧត្តមឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា ការអនុវត្តដីកាដែលនៅសេសសល់ ត្រូវតែបន្តការស្រាវជ្រាវទោះជានៅខេត្តណាក៏ដោយ ដើម្បីចូលរួមទប់ស្កាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕
без подписи
без подписи