ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
Статистикаសាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍
- Последний пост
- 11 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 51
- Тип
- открытый
- Язык
- km
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 57
- 1/48двое суток
- 65
- 1/72трое суток
- 70
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
បណ្ឌិត ញិល រដ្ឋា ចង់ឱ្យមានការបង្កើនកូតានិស្សិតទៅរៀននៅរុស្ស៊ីបន្ថែម https://www.kampucheathmey.com/local-news/1165757 📲 Telegram | YouTube | X (Twitter)
សាររំលែកមរណទុក្ខ គោរពជូនចំពោះ ឯកឧត្តម ហ៊ុន សុច្ចរា អនុប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ឈុត គន្ធី សុច្ចរា ព្រមទាំងក្រុមគ្រួសារ យើងខ្ញុំទាំងអស់គ្នាជាទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងសមាជិក នៃសមាគម អតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី (ស.ន.ក.ស.រ.) មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឧបាសិកា ឈុត សំអុល ត្រូវជាឪពុកក្មេករបស់ ឯកឧត្ដម ហ៊ុន សុច្ចរា អនុប្រធានក្រុមប្រឹក្សាភិបាល និងត្រូវជាឪពុកបង្កើត លោកជំទាវ ឈុត គន្ធី សមជិក នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤៖១៥ ទាបភ្លឺ ក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធ។ សូម ឯកឧត្ដម ហ៊ុន សុច្ចរា លោកជំទាវ ឈុត គន្ធី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា។
без подписи
без подписи
без подписи
без подписи
វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅរាជធានីភ្នំពេញ ក្រោមប្រធានបទស្ដីពី ”ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល”។ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រាជ្យបណ្ឌិតសភាកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ _____________ 👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr #ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents.
без подписи
без подписи
🎉 សូមអបអរសាទរ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែងជូនចំពោះ លោក ញូង ម៉ានិត ជាអតីតនិស្សិតបញ្ចប់ការសិក្សា ជំនាញវិស្វកម្មនុយក្លេអ៊ែរ ពីសាកលវិទ្យាល័យBauman Moscow State Technical University, បច្ចុប្បន្នជាមន្ត្រីនៃក្រសួងបរិស្ថាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានសមាគម ដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ KOICA-Hallym NEXT Fellowship ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញ ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅ Hallym University សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសដ៏វិសេសនេះ សមាគម សូមជូនពរលោក ញូង ម៉ានិត ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច សម្រេចបានលទ្ធផលសិក្សាល្អប្រសើរ មានសុខភាពល្អ សុវត្ថិភាព និងនាំយកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ថ្មីៗ មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមាគមឱ្យកាន់តែរីកចម្រើន។ សូមអបអរសាទរ! 🇰🇭🎓
យុវជន ឃឿន ចន្ទតូ បញ្ចប់បរិញ្ញាបត្រ«ជំនាញនុយក្លេអ៊ែរ»ពីរុស្ស៊ី គ្រោងនឹងយកចំណេះដឹងមកអភិវឌ្ឍន៍កម្ពុជា
ប្រតិភូយុវជនកម្ពុជា ៧រូប នឹងចូលរួមកម្មវិធី World Youth Festival 2026 ក្រោមអធិបតីភាពលោក ពូទីន ប្រធានាធិបតីរុស្ស៊ី 👉🏻 លម្អិត៖ https://kh.cc-times.com/posts/30120
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU) នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី https://fna.asia/c2bd1a1 🔗JOIN US
មោទនភាពជាតិ! យុវជនឆ្នើមកម្ពុជា ៧រូប នឹងតំណាងប្រទេសចូលរួមកម្មវិធីយុវជនអន្តរជាតិដ៏ធំបំផុតនៅរុស្ស៊ី https://www.kampucheathmey.com/local-news/1161390 📲 Telegram | YouTube | X (Twitter)
ជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO” រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ #កម្ពុជា #រុស្ស៊ី #камбоджа #россия #WYT2026 #Ekaterinburg #Russia
без подписи
без подписи
без подписи
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ចំនួន ០៧រូប ក្នុងកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ 🇷🇺🇰🇭 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ក្រោមកិច្ចសហការសម្របសម្រួលរវាង ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី យុវជនកម្ពុជាឆ្នើមចំនួន ០៧រូប ត្រូវបានជ្រើសរើសដោយនាយកដ្ឋានមហោស្រពយុវជនពិភពលោក (World Youth Festival Directorate) ឱ្យតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិភូយុវជន ចូលរួមកម្មវិធី World Youth Festival 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាព ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងយុវជនមកពីបណ្តាប្រទេសជុំវិញពិភពលោក។ អានអត្ថបទពេញ៖ https://www.facebook.com/share/p/1913quWtAF/
без подписи