tgindex
អង្គរសង្ក្រាន្ត | Angkor Sankranta

អង្គរសង្ក្រាន្ត | Angkor Sankranta

Статистика

សូមស្វាគមន៍!នេះជាបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ព្រឹត្តិការណ៍អង្គសង្ក្រាន្ត។ សូមរីករាយ និងទទួលយកព័ត៌មាននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាបន្ទាប់។ សូមអរគុណ

Последний пост
8 июл.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
22
Тип
открытый
Язык
km
В каталоге с
14 авг.
Подписчики
1 278
−1 за 4 дн.
Сутки
−1
−0,08%
Неделя
 
Месяц
 
Просмотров на пост
525
22 постов
Вовлечённость
41,1%
к подписчикам
Постов в день
0,0
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) តំបន់ប្រាសាទសំបូរព្រៃគុក ធ្លាប់ជាទីតាំងរាជធានីខ្មែរនៅសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រ​ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៦) ប្រាសាទព្រះវិហារជាប្រាសាទរបស់បុព្វបុរសខ្មែរដែលស្ថិតក្នុងដែនធិបតេយ្យរបស់កម្ពុជាមានទីតាំងនៅលើកំពូលភ្នំដងរែក ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ កូនខ្មែរគ្រប់រូប តែងចងចាំនិងដឹងគុណជានិច្ចនូវកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនខ្មែរ ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិដ៏មហាសាលនេះ ទុកដល់កូនចៅជំនាន់ក្រោយបន្ត លើកតម្កើងតម្លៃមរតកវប្បធម៌ជាតិខ្មែរ ដែលបុព្វបុរសខ្មែរខំកសាងនិងបន្សល់ទុក។ យើងសូមប្តេជ្ញាការពារបូរណភាពដែនដី និងអធិបតយ្យភាពជាតិឱ្យបានគង់វង្ស។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទូលព្រះបង្គំយើងខ្ញុំ សូមព្រះរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ ។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • អបអរសាទរ ខួបលើកទី ៦៤ នៃការប្រកាសសាលក្រមតុលាការអន្តរជាតិ ស្តីពី ប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦ កាលពី ៦៤ ឆ្នាំមុន ព្រះរាជាណាចក្រកម្ពុជាបានទទួលជោគជ័យលើប្រទេសថៃ ក្នុងការទាមទារការទទួលស្គាល់ក្រោមច្បាប់អន្តរជាតិនូវអធិបតេយ្យភាពរបស់ខ្លួនលើប្រាសាទព្រះវិហារ។ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃអង្គព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះរាជាណាចក្រកម្ពុជាទទួលបាននូវយុត្តិធម៌ក្នុងការការពារសម្បត្តិវប្បធម៌ដ៏ពិសិដ្ឋរបស់ដូនតា។ យើងខ្ញុំទាំងអស់គ្នាជាកូនចៅ បន្តចងចាំនូវស្មារតីស្នេហាជាតិប្រកបដោយភាពអង់អាចនេះ និងសូមប្តេជ្ញាបន្តការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃឱ្យបានឋិតឋេរគង់វង្សជាយូរអង្វែងតទៅ។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • 14 мая1 12023

    ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ សូមលំឱនកាយ វាចារ ចិត្ត ក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ ទូលព្រះបង្គំយើងខ្ញុំជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដសូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរចាកផុតនូវព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្ដរ៍។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • 1 мая1 16025

    អនុមោទនាបុណ្យវិសាខបូជា ពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបី នៅនៃព្រះពុទ្ធសាសនាដែលជាថ្ងៃ សម្មាសម្ពុទ្ធទ្រង់ប្រសូត ចាកឧទ្ទរមាតា ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបី នេះគឺកើតឡើងនៅចំថ្ងៃ ១៥កើតពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ⤵តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត 📱Facebook 📱YouTube 📱Telegram 📱TikTok

  • без подписи

  • без подписи

  • без подписи

  • 17 апр.5544из nokorsankranta

    នគរសង្ក្រាន្ត រង់ចាំទទួលបងប្អូនរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ណា! ពេលមកពីលេងស្រុកកំណើតវិញ កុំភ្លេចចូលលេងព្រឹត្តិការណ៍នគរសង្ក្រាន្តផង🥰 #នគរសង្ក្រាន្ត #nokorsankrata #សសយក #uyfc #2026 ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 13 апр.5084из nokorsankranta

    ពេលវេលាដែលយើងទន្ទឹងរង់ចាំ បានមកដល់ហើយ! ✨🥰 កុំភ្លេចណា ថ្ងៃស្អែកមកចូលរួមសប្បាយរីករាយជាមួយនឹង ព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ ទាំងអស់គ្នា 🎊💖 ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 12 апр.38563из nokorsankranta

    «ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា 🇰🇭» សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈព្រឹត្តិការណ៍នគរសង្រ្កាន្ត បានចូលរួមចំណែកក្នុងការលើកតម្កើងអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបានបន្សល់ទុក ក្នុងស្មារតីបន្តថែរក្សា ការពារឱ្យបានគង់វង្ស។ ជាមួយគ្នានេះ ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងរងការយាយីពីប្រទេសជិតខាង ក្រុមគ្រួសារ ស.ស.យ.ក. បានបន្តរួបរួមគ្នាជាធ្លង់មួយ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងវីរកងកម្លាំងជួរមុខ តាមរយៈសកម្មភាព និងយុទ្ធនាការនានា។ ជាពិសេស ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងបានបន្តបង្ហាញការគាំទ្រក្រោមរូបភាពជាច្រើន ដូចជា៖ ១- ការរៀបចំពិធីជួបជុំអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅតាមបណ្តាជំរំជនភៀសសឹក ចំនួន ១២ទីតាំង ក្នុង ៥ខេត្ត ២- យុទ្ធនាការ “១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ” ៣- ការរៀបចំ និងវេចខ្ចប់នំខ្ញី និងអំបុក បង្កប់នូវក្ដីស្រឡាញ់ និងការដឹងគុណដល់វីរកងកម្លាំងជួរមុខ ៤- ការបរិច្ចាគប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែកនៃចំណូលពីការលក់ស្តង់នឹងជូនទៅបងប្អូនភៀសសឹក ៥- ការបរិច្ចាគប្រាក់ចំណេញពីការលក់បន្តោងសោររូបកងកម្លាំង ៦- បន្ថែមពីនេះការរៀបចំការរចនាខ្លោងទ្វារ អាវក្រុមការងារនិងយុវជនស្ម័គ្រចិត្ត និង Poster ដើម្បីគាំទ្រដល់វីរៈកងកម្លាំងជួរមុខ និងជនភៀសសឹក ៧- ការសហការជាមួយវិស័យឯកជនក្នុងការចូលរួមបរិច្ចាគដល់បងប្អូនជនភៀសសឹក។ ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋជនរួមជាតិពីគ្រប់ទិសទី យើងនឹងរៀបចំទីតាំងបរិច្ចាគ ដែលលោកយាយលោកតាពុកម៉ែ អុំពូមីងបងប្អូនអាចបន្តនាំយកថវិកា សម្ភារៈនានាបញ្ជូនទៅជួរមុខជាបន្តបន្ទាប់។ ទីតាំងសម្រាប់បរិច្ចាគ ចំនួន ៣ទីតាំង រួមមាន៖ 📍 ស្តង់ព័ត៌មាន នៅក្នុងបរិវេណរូបសំណាក់លោកយាយពេញ 📍 ស្តង់ព័ត៌មាន នៅបរិវេណមុខវត្តឧណ្ណាឡោម និង 📍 ក្នុងភូមិវប្បធម៌ ចូលរួមព្រឹត្តការណ៍នគរសង្រ្កាន្ត៖ បានទាំងថែរក្សាមរតកវប្បធម៌ដូនតា បានទាំងបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #Nokorsankranta #NS26 #KhmerNewYear #សសយក #កម្ពុជា #UYFC #cambodia ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 12 апр.35522из nokorsankranta

    ត្រៀមខ្លួនរួចហើយឬនៅ អ្នកស្មគ្រ័ចិត្តគ្នាយើង? ✨💕 យើងសូមណែនាំ អាវយុវជនស្ម័គ្រចិត្ត នៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំនេះ។ ការរចនារបស់អាវនេះបានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការបង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ អរិយធម៌ខ្មែរ ដែលបុព្វបុរសបានខិតខំថែរក្សាការពារ ក៏ដូចជាស្មារតីរួបរួម សាមគ្គី របស់យុវជនខ្មែរ ក្នុងការចូលរួមអភិរក្ស និងលើកតម្កើងតម្លៃជាតិឲ្យកាន់តែរឹងមាំ។ អាវនេះគឺជានិមិត្តរូបនៃ ការចូលរួម លះបង់ របស់អ្នកទាំងអស់គ្នា! #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 11 апр.32612из nokorsankranta

    ទិដ្ឋភាពតាមទីតាំងទាំង ៥ នៃការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានបង្ហាញសម្រស់ និងគួរឱ្យទាក់ទាញ ដែលត្រៀមរួចជាស្រេចក្នុងការទាក់ទាញ និងស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកចូលរួមទស្សនា និងរីករាយ នាឱកាសចូលឆ្នាំថ្មីខាងមុខនេះ។ កម្មវិធីនេះ នឹងប្រព្រឹត្តិទៅរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ កុំភ្លេចចូលរួមទាំងអស់គ្នាណា!✨🥰 #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 11 апр.35613из nokorsankranta

    📢 សេចក្ដីជូនដំណឹង ស្តីពី ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ឆ្នាំ២០២៦ សូមចូលទៅបំពេញពាក្យសុំចុះឈ្មោះ ដើម្បីទទួលបានបណ្ណអ្នកសារព័ត៌មានតាមរយៈតំណ https://tinyurl.com/24nkg677 ឬស្គែន QR code ដូចមានភ្ជាប់ជូន។ #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 9 апр.37633из nokorsankranta

    សូមចូលរួមស្តាប់ល្ខោននិយាយរឿង៖ « នគរសង្ក្រាន្តខ្មែរ ថែមរតកជាតិ »ទាំងអស់គ្នា! ដើម្បីជាការរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យគង់វង្សយូរអង្វែង។ ជួបគ្នាឆាប់ៗនេះក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត😍 #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • 8 апр.39923из nokorsankranta

    សកម្មភាពហាត់សមគុនល្បុក្កតោរបស់យុវជនខ្មែរ ដើម្បីត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាពេលខាងមុខ។ គុនល្បុក្កតោ គឺជាមេនៃសិល្បៈក្បាច់គុណខ្មែរដែលមានប្រវត្តិដ៏យូរលុងតាំងពីសម័យមហានគរ។ ដើម្បីថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ ព្រឹត្តិការណ៍នគរសង្ក្រាន្តនឹងនាំមកជូននូវទស្សនីយភាពក្បាច់គុណដ៏អស្ចារ្យនេះ ដើម្បីជូនបងប្អូនទស្សនាកម្សាន្ត និងស្វែងយល់ពីមរតកដូនតា។ #នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា #Nokorsankranta #NS26 #KhmerNewYear #Cambodia #សសយក #UYFC ភ្ជាប់ជាមួយបណ្តាញសង្គមរបស់យើង៖ 📱 facebook 📱 instagram 📱 youtube 📱 tiktok 📱Telegram

  • без подписи

  • без подписи

  • без подписи