tgindex
International Buddhist Institute L.C. (IBI)

International Buddhist Institute L.C. (IBI)

Статистика

We love freedom

Последний пост
15 июл.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
409
+1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
564
21 постов
Вовлечённость
137,9%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • សូមប្រគេននិងជូនដំណឹងដល់ពុទ្ធបរិស័ទ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ព្រះប្រធានសមាគមពុទ្ធសាសនិកកម្ពុជា ព្រះអគ្គជិនសាសនមុនី សែម ចន្ទធីរ៍ (ធម្មសិរី) នឹងនិមន្តចូលរួមកម្មវិធីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលរៀបចំបាឋកថា ក្រោមប្រធានបទទី១ "យុវវ័យ និងការសិក្សា" ធ្វើបទបង្ហាញដោយវាគ្មិន ២រូបគឺ ព្រះអគ្គជិនសាសនមុនី សែម ចន្ទធីរ៍ ព្រះប្រធានសមាគមពុទ្ធសាសនិកកម្ពុជា និងជាអគ្គលេខាធិការពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងឯកឧត្ដម ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្របសម្រួលដោយ បណ្ឌិត ប្រាក់ សម្ផស្ស ។ ប្រធានបទទី២ "ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០" ដោយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ ប្រព្រឹត្តិទៅនៅ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។

  • 13 мая779316

    ទើបបានរកឃើញគម្ពីរមន្ត្រអាគមដ៏កម្របំផុតមួយច្បាប់ និងដែលសក្តិសិទ្ធិយ៉ាងក្រៃលែង ហើយស្ទើតែបាត់បង់បាត់ទៅហើយដែលក្នុងសិលាចារឹកកម្ពុជាយើងធ្លាប់បានបញ្ជាក់ជារើយៗ ថាបុព្វបុរសខ្មែរយើងបានប្រើប្រាស់យ៉ាងពេញនិយមតែជាលក្ខណៈអាថ៌កំបាំតាំងពីមុនសម័យអង្គរ ដែលជាគម្ពីរមន្ត្រីអាគមមួយក្នុងចំណោម ៤ ច្បាប់គឺ សំមោហតន្ត្រៈ, នយោត្តរតន្ត្រៈ, វីណាឝិខតន្ត្រៈ និង ឝិរច្ឆេទតន្ត្រៈ។ បច្ចុប្បន្ននេះ ខ្ញុំព្រះករុណាអាត្មាភាព និងលោកគ្រូ កំ វណ្ណរ៉ា កំពុងតែសហការគ្នារៀបចំបកប្រែ និងរៀបរៀងនូវគម្ពីរដ៏មហាពិសិដ្ឋនេះឡើងវិញ។ អ្វីដែលកាន់តែពិសេសនោះគឺ កិច្ចការនេះនឹងត្រូវធ្វើឡើងដោយអ្នកជំនាញរៀនចេញពីសាលាត្រឹមត្រូវ គឺមួយអង្គជាអនុបណ្ឌិតសំស្ក្រឹត ហើយមួយរូបទៀតជាអ្នកជំនាញខាងសិលាចារឹកបុរាណ និងប្រវត្តិសាស្ត្រខ្មែរ ហើយក៏នឹងអាចមានអ្នកប្រាជ្ញាដទៃទៀតចូលរួមប្រឹក្សាយោបល់បន្ថែមទៀតផងដែរ។ គម្ពីរនោះសូមបង្ហាញត្រឹមនេះសិន៖ ឱំ នមោ មហាភៃរវាយ! ॐ नमो महाभैरवाय । សូមនមស្ការចំពោះព្រះមហាភៃរវៈ! ............................................... .............................................. ៤. ឝ្រុតំ សម្មោហនំ តន្ត្រំ តថា នយោត្តរំ មហត៑ ឝិរច្ឆេទំ ច ទេវេឝ ត្វត្ប្រសាទាត៑ សុទុល៌ភម៑។ ४. श्रुतं सम्मोहनं तन्त्रं तथा नयोत्तरं महत् । शिरच्छेदं च देवेश त्वत्प्रसादात् सुदुर्लभम् ॥ បពិត្រព្រះទេវេសៈ! ទូលបង្គំបានឮនូវតន្ត្រៈ(គម្ពីរមន្ត្រអាគម)ទាំងឡាយមាន សម្មោហនតន្ត្រៈ នយោត្តរតន្ត្រៈ និងឝិរច្ឆេទតន្ត្រៈ ដែលរកបានដោយកម្របំផុត តាមរយៈសេចក្តីប្រោសប្រណីរបស់ព្រះអង្គ។ ................................... ................................... ១០. តទហម៑ សំប្រវក្ស្យាមិ ចិន្តារត្នម៑ ឥវាបរម៑ តន្ត្រំ វីណាឝិខំ នាម និវ៌្យាជេនាឝុសិទ្ធិទម៑។ तदहम् संप्रवक्ष्यामि चिन्तारत्नम् इवापरम् । तन्त्रं वीणाशिखं नाम निर्व्याजेनाशुसिद्धिदम् ॥ ឥឡូវនេះ យើងនឹងប្រាប់អ្នកនូវតន្ត្រៈ(គម្ពីរមន្ត្រីមអាគម)មួយទៀត ដែលប្រៀបដូចជាចិន្តាមណី (ត្បូងសម្រេចនូវសេចក្ដីប្រាថ្នា) មានឈ្មោះថា វីណាឝិខៈ ដែលផ្តល់នូវការសម្រេចប្រាថ្នាគ្រប់យ៉ាងឆាប់រហ័ស។ ............................................... .............................................. ១៧. សង្គ្រាមេ វិជយាថ៌ិ វា បរបាស្ត្រវិមទ៌នម៑ នវម្យាំ បាថ៌ិវំ យាគំ កុវ៌ីត ភគិនីប្រិយម៑។ सङ्ग्रामे विजयार्थी वा परराष्ट्रविमर्दनम् । नवम्यां पार्थिवं यागं कुर्वीत भगिनीप्रियम् ॥ ចំពោះអ្នកដែលប្រាថ្នាជ័យជម្នះក្នុងសង្គ្រាម ឬចង់បង្ក្រាបសត្រូវក្នុងប្រទេសដទៃ គួរធ្វើពិធីយញ្ញដ៏អង់អាចនៅថ្ងៃទី ៩ ដែលជាថ្ងៃជាទីគាប់ចិត្តនៃព្រះភគិនី (ទេវី)។ ១៨. ឯកាទឝ្យាំ យជេទ្យស្តុ ឝិវលោកេ មហីយតេ សុគុប្តេ និជ៌នេ ទេឝេ សរិទ្វាបីតដេ’បិ វា ។ एकादश्यां यजेद्यस्तु शिवलोके महीयते । सुगुप्ते निर्जने देशे सरिद्वापीतटेऽपि वा ॥ បុគ្គលណាដែលធ្វើការបូជានៅថ្ងៃទី ១១ (ឯកាទសី) បុគ្គលនោះនឹងបានរុងរឿងនៅក្នុងសិវលោក (ឋានព្រះសិវៈ)។ ការបូជានោះ គប្បីធ្វើក្នុងទីកន្លែងដ៏ស្ងាត់និងកំបាំង ដែលគ្មានមនុស្សរំខាន ឬនៅតាមមាត់ច្រាំងទន្លេ និងមាត់ស្រះអូរទឹកជាដើម។ ១៩. ក្ឫត្វាទៅ ភូមិសំសុទ្ធឹ សាវិត្រ្យា ទេឝិកោត្តមះ ក្ឫត្វា បូជាំ ប្រកុវ៌ីត ឝិឞ្យាណាមធិវាសនម៑។ कृत्वादौ भूमिसंशुद्धिं सावित्र्या देशिकोत्तमः । कृत्वा पूजां प्रकुर्वीत शिष्याणामधिवासनम् ॥ ជាដំបូង គ្រូដ៏ប្រសើរ (ទេសិកោត្តម) គប្បីធ្វើការជម្រះទីធ្លាដីឱ្យស្អាតបរិសុទ្ធដោយមន្ត្រសាវិត្រី។ បន្ទាប់ពីធ្វើការបូជារួចហើយ គប្បីធ្វើពិធីអធិវាសនៈ (ការរៀបចំសិរីសួស្តី ឬការសូធ្យមន្ត្រចូលសណ្ឋិត) ដល់ពួកសិស្សទាំងឡាយ។ ២០. ចរុកំ សាធនេ បឝ្ចាត៑ សាវិត្រ្យា ទាបយេទ្ពុធះ ឝិឞ្យាណាំ ទន្តកាឞ្ឋំ ច សក្ឞីរំ ទ្វាទឝាង្គុលម៑។ चरुकं साधने पश्चात् सावित्र्या दापयेद्बुधः । शिष्याणां दन्तकाष्ठं च सक्षीरं द्वादशाङ्गुलम् ॥ បន្ទាប់មក គ្រូដែលជាអ្នកប្រាជ្ញនោះគប្បីរៀបចំ "ចរុ" (បាយបូជា) ដោយមន្ត្រសាវិត្រី និងប្រគល់ឈើសម្អាតធ្មេញ មានជ័រទឹកដោះ និងមានប្រវែង ១២ ធ្នាប់ ទៅឱ្យពួកសិស្ស។ ២១. អាចម្យ ឝិឞ្យមាហូយ បញ្ចតត្ត្វបរិឞ្ក្ឫតម៑ សាវិត្រ្យា ប្រោក្ឞយេទ្ភូយស៑ តត្ត្វជប្តំ យថោទិតម៑។ आचम्य शिष्यमाहूय पञ्चतत्त्वपरिष्कृतम् । सावित्र्या प्रोक्षयेद् भूयस् तत्त्वजप्तं यथोदितम् ॥ ក្រោយពីការលាងជម្រះមាត់រួចហើយ គ្រូគប្បីហៅសិស្សដែលបានរៀបចំខ្លួនស្អាតបាតតាមលក្ខណៈបញ្ចតត្ត្វរួចមកសូធ្យមន្ត្រសាវិត្រីប្រោះព្រំម្តងទៀត និងសូធ្យមន្ត្រតត្ត្វៈទៅតាមវិធីដែលបានកំណត់ទុក។ ។ល។ ដោយ ព្រះមហា សុមេធោ អេង សុគង់ អនុបណ្ឌិតសំស្ក្រឹតពីប្រទេសស្រីលង្កា សមាជិកនៃក្រុមស្រាវជ្រាវនិងបកប្រែសិលាចារឹកជាភាសាសំស្ក្រឹតនិងបាឡីនៃរាជបណ្ឌិត្យសភាកម្ពុជា

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • វាចាអ្នកប្រែសម្រួលសៀវភៅបញ្ចតន្ត្រៈពីច្បាប់ដើមជាភាសាសំស្ក្រឹតមកជាភាសាខ្មែរ ជាកំណាព្យភាសាសំស្ក្រឹត ដោយ ព្រះមហា សុមេធោ។

  • без подписи

  • без подписи

  • សិលាចារឹកប្រាសាទបេង K230 ————————————— ១៣.ឝ្រីសូយ៌្យពម៌្មទេពោយន៑ ន្ឫបព្ឫន្ទេនពន្ទិតះ ប្រាទាច្ឆ្រីពទ៌្ធនេភូមិម៑ សុតេធាព្យាស្សទាសកម៑។ ព្រះបាទ ឝ្រីសូយ៌្យពម៌្មទេព (ឝ្រីសូយ៌្យវម៌្មទេវ) អង្គនេះ ដែលទ្រង់ត្រូវបានគោរពវន្ទាដោយពួកគណៈព្រះនរបតីទាំងឡាយ បានព្រះរាជប្រទាននូវភូមិដល់លោក ឝ្រីពទ៌្ធន (ឝ្រីវធ៌នៈ) ដែលជាកូនប្រុសរបស់នាង ធាពី (ធាវី) ទុកជាកម្មសិទ្ធិរបស់ខ្លួនជារៀងរហូត។ ភាពពិសេសប្លែកនៃសំនួនភាសាសំស្ក្រឹតក្នុងសិលាចារឹកប្រាសាទបេង K230 ចារឹកក្នុងមហាសករាជ ៩៤៨ (ស្មើឆ្នាំ ១០២៦ គ្រិស្ដសករាជ)៖ ១.ការប្រើអក្សរ “ព” ជំនួសឱ្យអក្សរ “វ”។ ឧទាហរណ៍៖ ឝ្រីសូយ៌្យវម៌្មទេវ ទៅជា ឝ្រីសូយ៌្យពម៌្មទេព ។ល។ ២. ឈ្មោះថា ធាវី (ធាពី) គឺមែននិយមប្រើតែនៅបច្ចុប្បន្ននេះទេសូម្បីជាងមួយពាន់ឆ្នាំមុនក៏មានប្រើដែរ។ ——————————————- ប្រភពសិលាចារឹកពីលោកគ្រូ កំវណ្ណរ៉ា បកប្រែដោយ ព្រះមហា សុមេធោ សមាជិកគម្រោងបកប្រែសិលាចារឹក នៃរាជបណ្ឌិត្យសភាកម្ពុជា

  • ព្រះពោធិសត្វខ្មែរនៅសម័យព្រះបាទស្រីជយវម៌្មទី៥ ៧.វិយទ្វិលវសុប្រាប្ត ប្រាជ្យរាជ្យោវភូវយះ រាជាឝ្រីជយវម៌្មេតិ ជយឝ្រីលិង្គិតោនិឝម៑។ មានព្រះរាជាមួយព្រះអង្គព្រះនាម ឝ្រីជយវម៌្ម (ទី៥) ដែលត្រូវបានឱបក្រសោបហើយដោយជ័យជំនះ និងស្រីសួស្តីជានិច្ច ដែលបានឡើងសោយសិរីរាជ្យសម្បត្តិដ៏មហិមា ក្នុងមហាសករាជ ៨៩០ (វិយត៑=០, វិល=៩, វសុ=៨) (ស្មើនឹង ឆ្នាំ ៩៦៨ នៃគ្រិស្ដសករាជ)។ ៨.[សវ៌្វាកា]យ៌្យភិត្កាន្តិ ទ៌្ទានន្ទិគ្ទន្តិទៃន្យក្ឫត៑ [មទាន]ង្គារសង្ហរ៑ត្រិ តាវតី យស្យ ឝូរតា។ សេចក្តីក្លាហានរបស់ព្រះអង្គ គឺជាតេជះដែលបំផ្លាញរាល់ឧបសគ្គទាំងពួង ហើយធ្វើឱ្យសត្រូវដែលខ្លាំងដូចដំរីសឹកដ៏ក្លៀវក្លាត្រូវធ្លាក់ក្នុងភាពទន់ទាបអាម៉ាស់ និងជាអ្នករំលាយនូវមោទនភាពទាំងឡាយនៃបច្ចាមិត្រ។ ៩.តទ្រាជ្យេភូជ្ជគទ្គីត គុណោ យោ មុនិបុង្គវះ បទ្មវៃរោចនាភិខ្យោ ជគទ្បទ្មវិរោចនះ។ នៅក្នុងរាជ្យរបស់ព្រះអង្គ មានអ្នកប្រាជ្ញដ៏ខ្ពង់ខ្ពស់ម្នាក់ (មុនិបុង្គវ) ដែលមានគុណធម៌ល្បីល្បាញពេញក្នុងលោក នាមថា “បទ្មវៃរោចនៈ” ដែលប្រៀបដូចជាព្រះអាទិត្យដែលធ្វើឱ្យផ្កាឈូកគឺពិភពលោកមានភាពភ្លឺស្វាង។ ១០.ទានឝីលក្ឞមាវីយ៌្យ ធ្យានប្រជ្ញាទយោគុណាះ សាត្មីក្ឫតាះ ប្រវ្ឫត្យៃវ យស្យ[នវាទ]វហិស្ក្ឫតាះ។ គុណធម៌ទាំងឡាយមាន ទាន, សីល, ក្សមា (ខន្តី), វីយ៌្យ (វីរិយៈ), ធ្យាន (ឈាន) និង ប្រជ្ញា (បញ្ញា) ជាដើម(បារមី ទាំង ៦ ប្រការដែលព្រះពោធិសត្វត្រូវបំពេញក្នុងទស្សនៈមហាយាន) ត្រូវបានលោកប្រតិបត្តិបានយ៉ាងខ្ជាប់ខ្ជួន ដោយ[មិនមែនគ្រាន់តែជាការនិយាយស្តីឱ្យចេញត្រឹមតែពីមាត់]ខាងក្រៅនោះឡើយ។ ១១.វុទ្ធមាត្រិន្ទ្រមៃត្រេយ វុទ្ធលោកេឝពជ្រិណាម៑ ប្រតិមាស្ថាបិតាស្តេន ចន្ទ្រចន្ទ្រគ្រហាង្កិតេ។ ព្រះប្រតិមាទាំងឡាយរួមមាន ព្រះពុទ្ធមាតា (ព្រះនាងប្រជ្ញាបារមិតា) ព្រះមៃត្រេយដ៏ធំ ព្រះពុទ្ធ ព្រះលោកេឝ និង ព្រះពជ្របាណិ ត្រូវបានលោកស្ថាបនាទុកហើយ នៅក្នុងមហាសករាជ ៩១១ (កំណត់ដោយលេខ ចន្ទ្រ=១, ចន្ទ្រ=១, គ្រហ=៩) (ស្មើនឹង ឆ្នាំ ៩៨៩ នៃគ្រិស្ដសករាជ)។ ១២.សត្វាន្មោក្ឞេឝឝោទិក្ឞុ ឝោកាគ្និមារមានសេ ហ្ឫឞ្ដហ្ឫត្សុសតាមស្មិ ន្ទេវាន្សោតិឞ្ឋិបត្សមម៑។ ដើម្បីរំដោះសត្វលោកឱ្យរួចផុតពីភ្លើងនៃសេចក្តីសោកសៅដែលកំពុងដុតរាលដាលក្នុងចិត្ត និងដើម្បីធ្វើឱ្យចិត្តរបស់សប្បុរសជនមានសេចក្តីត្រេកអរ លោកបានប្រតិស្ឋានព្រះប្រតិមាទាំងឡាយនេះទុកជាទីគោរពសក្ការៈនៅក្នុងទីនេះ។ ១៣.ធម៌្មប្រិយាធម៌្មមិមំ រក្ឞតាធម៌្មរាក្ឞសាត៑ តមាង្សិឃ្នន្តិលោកាន្ហិ ភាស្ករោត្យេវភាស្ករះ។ ហៃអស់អ្នកដែលស្រឡាញ់ព្រះធម៌ទាំងឡាយ! សូមជួយថែរក្សានូវព្រះធម៌នេះ ឱ្យរួចផុតពីពួករាក្ស័ស(បិសាច)ដែលបំផ្លាញព្រះធម៌ ព្រោះថា មានតែព្រះអាទិត្យ(សប្បុរស)ប៉ុណ្ណោះ ដែលអាចកម្ចាត់ភាពងងឹត(សភាវអាក្រក់)នៃលោកបាន។ ១៤.ទាសិន្ទាសញ្ចភូម្យាទិ ធនន្តស្យៃប្រទាយសះ ករីវវន្ធនិម៌្មុក្ត ឝ្ឝាន្តយេវនមាយយៅ។ បន្ទាប់ពីលោក(បទ្មវៃរោចន)នោះ បានថ្វាយនូវទាសាទាសី ដីធ្លី និងទ្រព្យធនទាំងឡាយ[ដល់ព្រះសាសនាហើយ] ក៏បានចាកចេញទៅកាន់ព្រៃ ដើម្បីស្វែងរកសន្តិបទ ប្រៀបដូចជាដំរីដែលរួចផុតពីចំណងដូច្នោះដែរ។ សិលាចារឹកថ្មពួក K225 ប្រភពពីលោកគ្រូ កំ វណ្ណរ៉ា បកប្រែជាសេចក្ដីខ្មែរដោយ ព្រះមហា សុមេធោ អេង សុគង់ សមាជិកគម្រោងបកប្រែសិលាចារឹកកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

  • លោកប្អូនអាចផ្ញើមកកូរណាផង

  • Great 👍

  • без подписи

  • 25 янв.1 4651

    без подписи