Cambodia Development Center
СтатистикаThis platform aims to share a reliable, up-to-date and real-time info, in Cambodia, region and the world including morning news brief, research and source for research, books, research articles.
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Книги
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 660
- 1/48двое суток
- 756
- 1/72трое суток
- 815
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយ ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។ 📅 ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ 📍CJCC 🔗 ចុះឈ្មោះត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈ ៖ https://forms.gle/d5YCxDir8Kiwrs798
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ១. សម្ដេចធិបតី និងប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ពិភាក្សាការងារ។ ២. ស្រីលង្កា បើកស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជាជាផ្លូវការ។ ៣. រាជរដ្ឋាភិបាល លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្រោមលក្ខខណ្ឌមួយចំនួន។ ៤. អភិបាលរាជធានីភ្នំពេញ ស្នើUNESCO រាយការណ៍ពីការខូចខាតប្រាសាទព្រះវិហារដោយយោធាថៃ។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ១. កម្ពុជា-ម៉ាឡេស៊ី បើកកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការ លើកទី៣។ ២. កម្ពុជា នឹងរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២ ចាប់ពីថ្ងៃទី២៦-២៨ ខែសីហា។ ៣. កម្ពុជា-ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ២៥០លានដុល្លារ។ ៤. កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការមុខងារសាធារណៈ។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំង Scam Online និងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រភពវីដេអូ៖ https://www.bloomberg.com/news/videos/2026-07-23/cambodian-pm-pledges-to-tackle-evolving-scam-networks-video
видео или голосовое, без подписи
видео или голосовое, без подписи
ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហសម័យ ___ ម.អ.ក សូមធ្វើការចែករំលែក អត្ថបទស្រាវជ្រាវដែលនិពន្ធដោយ លោក សុខន តារាពី នាយករង ម.អ.ក ចុះផ្សាយនៅក្នុងទស្សនាវដ្តី សហសម័យកម្ពុជា វ៉ុល០៤ លេខ០២។ អត្ថបទនេះត្រូវបានសរសេរឡើងក្រោមកិច្ចសហការរវាង ម.អ.ក ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន និងទស្សនវដ្តីសហសម័យកម្ពុជា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនាគោលនយោបាយ ស្តីពីទំនាក់ទំនងកម្ពុជា–ចិន។ អត្ថបទនេះបង្ហាញពីការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន ចាប់ពីការផ្លាស់ប្តូរទំនាក់ទំនងតាំងពីបុរាណ និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ រហូតដល់ការអភិវឌ្ឍទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ អត្ថបទ ក៏បានវិភាគអំពីមូលដ្ឋាននៃភាពជាដៃគូដ៏រឹងមាំនេះ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងពិនិត្យលើន័យសំខាន់របស់ទំនាក់ទំនងនេះក្នុងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្ត។ ទាញយកអត្ថបទជាភាសាអង់គ្លេស៖ ម.អ.ក
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្ពុជា» នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ស្របតាមចក្ខុវិស័យចូលរួមជំរុញការអភិវឌ្ឍកម្ពុជាផ្អែកលើមូលដ្ឋានពិត វិទ្យាសាស្ត្រ និងវិជ្ជាជីវៈ ម.អ.ក ជឿជាក់ថា ការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» នឹងក្លាយជាយន្តការ និងវេទិកាជាតិដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហការរវាងស្ថាប័នស្រាវជ្រាវ ក្នុង និងក្រៅប្រទេស ផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ការស្រាវជ្រាវផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយជាតិស្របតាមរបៀបវារៈអភិវឌ្ឍន៍ជាតិ។ ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានអញ្ជើញម.អ.ក ចូលរួមជាសមាជិកនៃគំនិតផ្តើមជាតិដ៏មានសារៈសំខាន់នេះ។ ម.អ.ក ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកទាំងអស់នៃបណ្តាញ ដើម្បីរួមចំណែកលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតចំណេះដឹង និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ១. សម្ដេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុន ជម្រាបលា។ ២. កម្ពុជា ធ្វើសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក។ ៣. កម្ពុជា បង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ទៅហ្វ៊ីលីពីន។ ៤. កម្ពុជា នឹងរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+៣ ចាប់ពីថ្ងៃទី៣-៥ ខែសីហា នៅខេត្តសៀមរាប។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔