The Mirror News
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 33
- Всего постов
- 35
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 45
- 1/48двое суток
- 51
- 1/72трое суток
- 55
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
សង្ស័យស្រវឹង! មន្ត្រីសមត្ថកិច្ចជិះ ADV បុកកម្មការិនីឆ្លងផ្លូវរបួសធ្ងន់ ប្រជាពលរដ្ឋឃាត់ខ្លួន (ភ្នំពេញ)៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខណៈបុរសម្នាក់ដែលត្រូវបានរាយការណ៍ថា ជាមន្ត្រីសមត្ថកិច្ច ជិះម៉ូតូ Honda ADV ពាក់ផ្លាកលេខ កម្ពុជា K.THEA.9 សង្ស័យបើកបរក្នុងស្ថានភាពស្រវឹង បានបុកស្ត្រីជាកម្មការិនីរោងចក្រ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ តាមបណ្តោយផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានឃាត់បុរសជាអ្នកបើកម៉ូតូ ខណៈមានការអះអាងថា រូបគេបម្រុងលើកម៉ូតូជិះចេញពីកន្លែងកើតហេតុ។ ចំណែកស្ត្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះអន្តរាគមន៍ នាំខ្លួនបុរសរូបនេះទៅប៉ុស្តិ៍ ដើម្បីសួរនាំ និងបន្តនីតិវិធីតាមច្បាប់៕
និស្សិតឆ្នាំទី៤ អាយុ២១ឆ្នាំ ក្កាយជាចោរលួចម៉ូតូ Scoopy-I នៅខណ្ឌទួលគោក ត្រូវសមត្ថកិច្ចឃាត់ខ្លួន! (ភ្នំពេញ)៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវ និងឃាត់ខ្លួនយុវជនអាយុ២១ឆ្នាំម្នាក់ ដែលជានិស្សិតឆ្នាំទី៤ ពាក់ព័ន្ធករណីលួចម៉ូតូ Honda Scoopy-I ស៊េរីឆ្នាំ២០២០ ពណ៌ស កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោងប្រមាណ ១៖៣០នាទីរសៀល តាមបណ្តោយផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីស្រាវជ្រាវពាក់ព័ន្ធម៉ូតូដែលត្រូវបានលួចកាលពីថ្ងៃទី១២ ខែសីហា នៅមុខក្រុមហ៊ុន JGL Logistic Co., Ltd. លើផ្លូវសហព័ន្ធរុស្ស៊ី។ ជនសង្ស័យឈ្មោះ រ៉ា សុវ័ត្រា អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតម៉ូតូរបស់ជនរងគ្រោះ និងទូរស័ព្ទដៃមួយគ្រឿង។ តាមការត្រួតពិនិត្យបឋម មិនរកឃើញសារធាតុញៀនឡើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ឯកឧត្តម ប៉េង ពោធិ៍នា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនលោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ចំពោះមរណភាពលោកឪពុក https://www.themirrornews.com.kh/news/59783.html «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
«ដើរចូលគុកដោយខ្លួនឯង» ករណីយុវជនវាយមន្ត្រីពន្ធនាគារ បង្ហាញពីភាពមិនអាចមើលស្រាលច្បាប់បាន (ព្រះវិហារ)៖ សំណេររបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបានបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលើកឡើងពីករណីបុរសវ័យ ២៦ឆ្នាំម្នាក់ ដែលត្រូវបានរាយការណ៍ថា បានវាយមន្ត្រីពន្ធនាគារខេត្តព្រះវិហារ។ តាមខ្លឹមសារដែលបានផ្សព្វផ្សាយ ករណីនេះមានលក្ខណៈចម្លែក ដោយបុរសរូបនេះមិនត្រឹមតែមានអាកប្បកិរិយាហ៊ានប្រឈមមុខជាមួយមន្ត្រីនោះទេ ប៉ុន្តែថែមទាំងត្រូវបានរាយការណ៍ថា បានទៅដល់មុខពន្ធនាគារដោយខ្លួនឯង ហើយបង្កហេតុវាយមន្ត្រីកំពុងបំពេញភារកិច្ច រហូតត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ទោះជាករណីនេះកើតឡើងក្នុងស្ថានភាពបែបណាក៏ដោយ ការប្រើអំពើហិង្សាលើមន្ត្រីសាធារណៈដែលកំពុងបំពេញភារកិច្ច គឺជារឿងដែលមិនអាចមើលស្រាលបានឡើយ។ ការខឹងសម្បារ ការស្រវឹង ឬបញ្ហាផ្សេងៗ មិនមែនជាហេតុផលដែលអាចយកមកធ្វើជាខែលការពារសកម្មភាពហិង្សាបានទេ ប្រសិនបើអំពើនោះត្រូវបានបញ្ជាក់ថាបានកើតឡើងពិតប្រាកដ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺករណីនេះក៏ជាសាររំឭកថា ច្បាប់មិនមែនជាទ្វារដែលអាចគោះលេងបានតាមអារម្មណ៍នោះទេ។ អ្នកណាប្រព្រឹត្តខុស ត្រូវទទួលខុសត្រូវតាមអំពើរបស់ខ្លួន និងតាមនីតិវិធីច្បាប់ ដោយមិនថាជាមនុស្សធម្មតា ឬអ្នកមានអាកប្បកិរិយាអះអាងថា «ខ្លាំង» ប៉ុណ្ណាក៏ដោយ។ ជាមួយគ្នានេះ ការលើកឡើងពីប្រវត្តិពាក់ព័ន្ធគ្រឿងញៀនរបស់បុគ្គលខាងលើ គួរត្រូវបានបញ្ជាក់ដោយសមត្ថកិច្ច និងផ្អែកលើភស្តុតាង មុននឹងធ្វើការសន្និដ្ឋានជាសាធារណៈ។ ចំណុចសំខាន់ គឺត្រូវបែងចែកឱ្យច្បាស់រវាង ព័ត៌មានដែលបានបញ្ជាក់ និងការសន្និដ្ឋានពីបណ្តាញសង្គម។ ករណីនេះគួរត្រូវបានដោះស្រាយដោយភាពម៉ឺងម៉ាត់ តម្លាភាព និងតាមនីតិវិធី ដើម្បីធានាថាមន្ត្រីដែលកំពុងបំពេញភារកិច្ចទទួលបានការការពារតាមច្បាប់ ហើយអ្នកដែលប្រព្រឹត្តអំពើខុស ត្រូវទទួលខុសត្រូវសមស្របតាមច្បាប់។ សារសំខាន់មិនមែនថា អ្នកណា «ខ្លាំង» ជាងអ្នកណាទេ ប៉ុន្តែគឺថា នៅក្នុងសង្គមនីតិរដ្ឋ គ្មាននរណាគួរយកកំហឹង និងអំពើហិង្សា មកជំនួសច្បាប់ឡើយ៕ «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
ក្រសួងសាធារណការ និងដឹកជញ្ជូនចេញសេចក្ដីជូនដំណឹងស្ដីពីមរណភាពឪពុកបង្កើតរបស់លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល https://www.themirrornews.com.kh/news/59772.html «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
ស្នងការរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានពឹងពាក់ក្រុមមេធាវីឱ្យជួយការពារក្តី ដល់វីរកងទ័ពកម្ពុជាម្នាក់ដែលរងនូវជេរប្រមាថកាតទានពីសំណាក់ស្រី្តជាម្ចាស់ផេក Mr.8 Gaming។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា៖ «ជា លើកទី១ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺវីរៈកងទ័ព ដែលជាជនរងគ្រោះ ឈ្មោះ រិ រិទ្ធ ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលកំពុងឈរជើងនៅប្រាទតាមាន់ក្នុង កងពលតូច លេខ៤២។ ក្រុមមេធាវីកំពុងរៀបចំចាប់ផ្ដើមដំណើរការ រឿងក្ដីនេះហើយ បាទ»៕ «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
នគរបាលបន្តចុះអប់រំអ្នកដឹកទំនិញលើសសំពីងសំពោង និងខុសបច្ចេកទេស ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍ (កំពង់ស្ពឺ)៖ ដោយភាពម្ចាស់ការ និងយកចិត្តទុកដាក់លើសុវត្ថិភាពចរាចរណ៍ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បន្តចុះអប់រំ ណែនាំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកទំនិញដែលដឹកលើសសំពីងសំពោង ឬខុសបច្ចេកទេស ដើម្បីបង្ការហានិភ័យ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ។ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តចុះអប់រំ និងណែនាំដល់អ្នកបើកបរដឹកទំនិញដែលលើសសំពីងសំពោង ខុសបច្ចេកទេស ព្រមទាំងចូលរួមសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងការបញ្ជាណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ កម្លាំងសមត្ថកិច្ចបានអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងរៀបចំទំនិញឱ្យបានត្រឹមត្រូវ មុនពេលធ្វើដំណើរ ដើម្បីរួមគ្នាការពារអាយុជីវិត និងសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវទាំងអស់។ សូមបើកបរដោយការគោរពច្បាប់ សុវត្ថិភាពចរាចរណ៍ គឺជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា៕ «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
без подписи
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Range Rover ស៊េរីថ្មី និងរ៉ឺម៉ក នៅតាមបណ្តោយផ្លូវលេខ៥៩៨ នាវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ព័ត៌មានលម្អិតបន្ថែម នឹងជម្រាបជូននៅពេលក្រោយ។ «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា (ភ្នំពេញ)៖ នៅវេលាម៉ោង ១០:០០នាទី ព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីទទួលនូវព្រះរាជទ្រព្យ ចំនួន ១០០.០០០ ដុល្លារ (មួយរយពាន់ដុល្លារអាម៉េរិក) សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលជាព្រះរាជទ្រព្យផ្ទាល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ដែលបានមកពីការសន្សែសន្សំអស់រយៈពេលជាង ៤០ឆ្នាំ កន្លងមក ដោយចាប់តាំងព្រះអង្គបានបំពេញព្រះរាជតួនាទី ដ៏ថ្លៃថ្លាជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង និងអំឡុងពេល ព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រ រហូតដល់បច្ចុប្បន្ន៕ «Join Us» #កម្ពុជា #CambodiaNews #ព័ត៌មានក្តៅៗ #ឌឹមីរ័រញូស៍
без подписи
ផ្លូវមុខសាលាឃុំបែកចានពោរពេញដោយទឹកដក់ ភក់ និងសំរាម! តើការដឹកនាំមូលដ្ឋានកំពុងមើលរំលងបញ្ហាប្រជាពលរដ្ឋ? (កណ្ដាល)៖ បញ្ហាផ្លូវលិចទឹក ទឹកដក់ ភក់ សំរាម និងទឹកកខ្វក់ហូរពាសពេញផ្លូវ មិនមែនជារឿងតូចតាចដែលអាជ្ញាធរមូលដ្ឋានអាចមើលរំលងបានឡើយ ជាពិសេសនៅតំបន់ជុំវិញ សាលាឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលគួរតែជាតំបន់គំរូផ្នែកអនាម័យ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងបរិស្ថាន។ តាមការលើកឡើងពីប្រជាពលរដ្ឋ និងការសង្កេតជាក់ស្តែងដែលត្រូវបានរាយការណ៍ បរិវេណផ្លូវមុខសាលាឃុំបែកចាននៅតែមានសភាព ទឹកដក់ ភក់ កខ្វក់ និងខ្វះសណ្ដាប់ធ្នាប់ ខណៈតំបន់ជាប់សាលាឃុំក៏ត្រូវបានរាយការណ៍ថា មានការបង្ហូរទឹកស្អុយ និងទឹកកខ្វក់ចេញមកលើផ្លូវ។ ប្រសិនបើការណ៍នេះពិតប្រាកដ វាគួរតែជាបញ្ហាដែលអាជ្ញាធរឃុំត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់ មិនមែនទុកឱ្យបន្តកើតឡើងដដែលៗនោះទេ។ កាន់តែគួរឱ្យព្រួយបារម្ភ គឺបញ្ហាសំរាមដែលត្រូវបានរាយការណ៍ថា មានការប្រមូលផ្តុំជាច្រើនតាមដងផ្លូវ ក្បែរចិញ្ចើមសាលាឃុំ និងក្បែររបងរោងចក្រខាំវ៉ែល រហូតបង្កឱ្យមានក្លិនមិនល្អ និងប៉ះពាល់ដល់សោភ័ណភាព អនាម័យ និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋ។ មហាជនលើកជាសំណួរថា តើការគ្រប់គ្រងអនាម័យ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ត្រូវបានដាក់ជាអាទិភាពដែរឬទេ? លោក ស៊ិន សំអាង មេឃុំបែកចាន ក្នុងនាមជាអ្នកដឹកនាំរដ្ឋបាលឃុំ គួរតែបង្ហាញឱ្យប្រជាពលរដ្ឋឃើញនូវសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែការឆ្លើយតបនៅពេលមានការរិះគន់ ឬបញ្ហាត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ បញ្ហាសំរាម ទឹកស្អុយ ផ្លូវលិចទឹក និងការរំលោភសណ្ដាប់ធ្នាប់សាធារណៈ គឺជារឿងដែលត្រូវការការចុះពិនិត្យជាប្រចាំ និងការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក៏មានការលើកឡើងអំពី សម្ដី និងអាកប្បកិរិយារបស់លោកមេឃុំ ដែលប្រជាពលរដ្ឋខ្លះយល់ថា មិនសមរម្យជាមួយតួនាទីជាមន្ត្រីសាធារណៈ។ ប្រសិនបើមានការប្រើពាក្យសម្ដីអសីលធម៌ អុងអាត់ ឬបង្ហាញអាកប្បកិរិយាដែលធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ថាត្រូវបានមើលងាយ នោះជាបញ្ហាដែលគួរត្រូវបានពិនិត្យ និងកែលម្អ។ អំណាចរដ្ឋបាលមិនមែនជាអំណាចសម្រាប់បិទមាត់អ្នកសួរ ឬអ្នករិះគន់នោះទេ។ អ្នកកាន់តំណែងសាធារណៈត្រូវមានភាពអត់ធ្មត់ គោរពប្រជាពលរដ្ឋ និងទទួលយកការរិះគន់ដោយស្ថាបនា ព្រោះការរិះគន់របស់ប្រជាពលរដ្ឋអាចជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាតរបស់រដ្ឋបាលមូលដ្ឋាន។ ចំណែក លោក នូ សុវណ្ណារិទ្ធ អភិបាលស្រុកអង្គស្នួល ក៏គួរត្រូវបានស្នើឱ្យបង្កើនការចុះពិនិត្យមូលដ្ឋានដោយផ្ទាល់ និងតាមដានការអនុវត្តរបស់រដ្ឋបាលឃុំឱ្យបានសកម្មជាងមុន។ ប្រសិនបើបញ្ហាសំរាម ផ្លូវខូច ផ្លូវលិចទឹក ទឹកស្អុយហូរលើផ្លូវ ការរំលោភចំណីផ្លូវ និងសំណង់ដែលអាចមិនទាន់មានការអនុញ្ញាត ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ ប៉ុន្តែមិនមានការដោះស្រាយប្រកបដោយប្រសិទ្ធភាព នោះគួរតែមានការត្រួតពិនិត្យថា តើការអនុវត្តរបស់អាជ្ញាធរមូលដ្ឋានមានចន្លោះខ្វះខាតនៅត្រង់ណា។ មហាជនបានបន្តថា ការរិះគន់នេះ មិនមែនជាការវាយប្រហារលើបុគ្គលណាម្នាក់ឡើយ ប៉ុន្តែជាការទាមទារឱ្យមន្ត្រីសាធារណៈគ្រប់លំដាប់ថ្នាក់បំពេញតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ។ មហាជនបានសំណូមពរ សូមឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាពិនិត្យ និងចាត់មន្ត្រីជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ខាងលើ ជាពិសេស៖ *ពិនិត្យបញ្ហាទឹកដក់ ភក់ និងផ្លូវលិចទឹកនៅជុំវិញសាលាឃុំបែកចាន។ *ពិនិត្យប្រភព និងការបង្ហូរទឹកស្អុយ ទឹកកខ្វក់ចូលផ្លូវសាធារណៈ។ *ពិនិត្យការប្រមូលសំរាម និងទីតាំងដែលបង្កក្លិនស្អុយ និងប៉ះពាល់សុខភាពសាធារណៈ។ *ពិនិត្យការរំលោភចំណីផ្លូវ និងសំណង់ដែលអាចមិនទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវ។ *ពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលឃុំ និងស្រុកចំពោះបញ្ហាដែលប្រជាពលរដ្ឋបានរាយការណ៍។ *ដាក់ចេញវិធានការកែលម្អឱ្យមានកាលកំណត់ និងតាមដានលទ្ធផលជាក់ស្តែង។ ប្រជាពលរដ្ឋមិនទាមទារអ្វីលើសពីផ្លូវស្អាត បរិស្ថានល្អ សណ្ដាប់ធ្នាប់ល្អ និងការគោរពពីមន្ត្រីដែលខ្លួនបង់ពន្ធ និងផ្តល់សិទ្ធិឱ្យបម្រើសាធារណៈនោះទេ។ ដូច្នេះ សូមកុំឱ្យបញ្ហាដែលអាចដោះស្រាយបានក្លាយជាបញ្ហារ៉ាំរ៉ៃ។ មេឃុំគួរចុះមើល អភិបាលស្រុកគួរតាមដាន អាជ្ញាធរខេត្តគួរត្រួតពិនិត្យ ហើយបញ្ហាត្រូវមានដំណោះស្រាយជាក់ស្តែង។ ការរិះគន់ពីប្រជាពលរដ្ឋ គួរត្រូវបានចាត់ទុកជាកម្លាំងជំរុញឱ្យការគ្រប់គ្រងមូលដ្ឋានកាន់តែប្រសើរ មិនមែនជារឿងដែលត្រូវប្រតិកម្មដោយកំហឹង ឬមើលរំលងឡើយ៕
без подписи
នគរបាលឃាត់ខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទ ពាក់ព័ន្ធករណីប្រើពាក្យសម្ដីប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ (ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានមុខរបរជាម្ចាស់ហាងលក់ទូរស័ព្ទ និងត្រូវបានសង្ស័យថា បានប្រើពាក្យសម្ដីជេរប្រមាថ និងមានខ្លឹមសារប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។ ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណី ធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាប្រមាណម៉ោង៧:០០នាទី នៅចំណុចបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងមានទីលំនៅនៅបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរ ដើម្បីស្រាវជ្រាវបំភ្លឺអំពីអង្គហេតុ និងសកម្មភាពពាក់ព័ន្ធនឹងករណីខាងលើ មុននឹងអនុវត្តនីតិវិធីបន្តតាមច្បាប់។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺជាដំណាក់កាលនៃការស៊ើបអង្កេត និងសាកសួរតាមនីតិវិធី ហើយការទទួលខុសត្រូវចំពោះបទល្មើស នឹងត្រូវកំណត់តាមអង្គហេតុ ភស្តុតាង និងការសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ច៕
без подписи
без подписи
без подписи
без подписи
នគរបាលឃាត់ខ្លួនស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទ ពាក់ព័ន្ធករណីប្រើពាក្យសម្ដីប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ (ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានមុខរបរជាម្ចាស់ហាងលក់ទូរស័ព្ទ និងត្រូវបានសង្ស័យថា បានប្រើពាក្យសម្ដីជេរប្រមាថ និងមានខ្លឹមសារប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។ ការឃាត់ខ្លួននេះ ពាក់ព័ន្ធនឹងករណី ធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាប្រមាណម៉ោង៧:០០នាទី នៅចំណុចបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ចិន្តា សុវណ្ណារី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងមានទីលំនៅនៅបុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរ ដើម្បីស្រាវជ្រាវបំភ្លឺអំពីអង្គហេតុ និងសកម្មភាពពាក់ព័ន្ធនឹងករណីខាងលើ មុននឹងអនុវត្តនីតិវិធីបន្តតាមច្បាប់។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ សូមបញ្ជាក់ថា ការឃាត់ខ្លួននេះ គឺជាដំណាក់កាលនៃការស៊ើបអង្កេត និងសាកសួរតាមនីតិវិធី ហើយការទទួលខុសត្រូវចំពោះបទល្មើស នឹងត្រូវកំណត់តាមអង្គហេតុ ភស្តុតាង និងការសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ច៕
без подписи