អាណាចក្រអ្នកអាន
Статистикаប្រទេសជាតិអាចរីកចម្រេីនបាន លុះត្រាពលរដ្ឋមានចំណេះដឹង។ Facebook: https://web.facebook.com/empireofreaders
- Последний пост
- 13 июл.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ពិសេសពេលស្រុកកើតកលិយុគ។
សន្តានមនុស្សពិបាកកែ។ ប្រសិនបើអ្នកស្គាល់សន្តានមនុស្សហើយ គេនិយាយបែបណាក៏ដោយក៏ចេតនា មិនឆ្ងាយពីសន្តានឡើយ។ ដូចជាសន្តានយួន សៀមជាដើម។
[…] ស្រុកខ្មែរឥឡូវមិនមែនជាស្រុករាស្រ្តខ្មែរនោះទេ។ វាជាស្រុករបស់លោកធុតង្គ តាឥសី ឥសូ អ្នកសច្ចំ អ្នកមានបុណ្យអ្នកចេះប្រស់មនុស្សរស់ឡើងវិញ អ្នកចម្រៀង អ្នកមានទ្រព្យមានអំណាច។ ខ្មែរល្មមដល់ពេលមួយដែលត្រូវដឹងខ្លួនហើយ ប្រយ័ត្នអស់ដីនិងអង្ករច្រកឆ្នាំង។ អ្នកដែលគេពង្វក់បាននោះ ក៏ដោយសារតែយើងមានជំនឿខុសរបៀបនេះដែរ។ មនុស្សយើងខុសពីសត្វត្រង់មនុស្សមានប្រាជ្ញាចេះគិតគូរ។ បើសិនជាខ្មែរមិនចេះយកខួរក្បាលមកប្រើទេនោះ វាពិតជានឹងក្លាយទៅជាសត្វ។ ពេលនោះហើយដែលគេធ្វើអ្វីៗបានតាមចិត្ត។ ដកស្រង់ពីសៀវភៅ កងទ័ពត្រងោល ដោយលោកតា ជុត ខៃ
មិនសំខាន់ថាអ្នកណាជាអ្នកនិយាយ សំខាន់ត្រង់ថា ពាក្យគេនិយាយនោះត្រូវឬខុស បន្ទាប់ពីការពិចារណាដោយស្មោះត្រង់រួច អាណាចក្រអ្នកអាន
без подписи
ក្នុងលោកនេះអ្នកយល់ត្រូវតិចជាងអ្នកយល់ខុស។
សេដ្ឋកិច្ច ការកាត់បន្ថយការពឹងផ្អែកទៅលើរដ្ឋជិតខាងក្នុងវិស័យជំនួញនិងសេដ្ឋកិច្ច គឺជារឿងចាំបាច់បំផុតនៅក្នុង "កាលៈទេសៈមួយ"។ ការពឹងផ្អែកកាន់តែតិចទៅលើរដ្ឋជិតខាង ហើយជំនួសមកវិញដោយការពឹងអាស្រ័យទៅលើរដ្ឋធំ ដែលនៅឆ្ងាយមិនជាប់ពីព្រំដែន គឺជាជម្រើសដ៏ល្អបំផុត។ ការត្រូវប្រកាន់យកជំហរបែបនេះ ត្បិតដើម្បីបញ្ចៀសការដើរជាន់ដានរបស់អ៊ុយក្រែន ដែលផ្ដេកផ្ដួលពឹងផ្អែកទៅលើរដ្ឋធំជិតខាងរបស់ខ្លួន។ អ្វីដែលយើងគួរធ្វើនៅពេលសន្តិភាពនាពេលបច្ចុប្បន្ននេះគឺ ស្វះស្វែងរកជម្រើសឱ្យបានច្រើន ដើម្បីជំនួសការផ្គត់ផ្គង់ថាមពល ប្រេងឥន្ធនៈ អគ្គិសនី ហ្គាស ប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធសេវាទូរស័ព្ទ ។ល។ រួចផុតពី "ការពឹងផ្អែក" ទៅលើរដ្ឋជិតខាង ដរាបនោះហានិភ័យចំពោះសន្តិសុខជាតិនឹងកាន់តែអាចកាត់បន្ថយមកនៅកម្រិតជាអប្បបរមា។ --- ដុកទ្រីន អាណាចក្រអ្នកអាន
без подписи
без подписи
តាម៉ុកធ្វើហួសហេតុពេកហើយ បើយកកៅស៊ូកង់ឡាន និងកៅអីទៅដុតសពអ៊ីចឹង គួរណាស់ក៏គាត់គិតផងដែរថា ប៉ុល ពត គាត់ធ្លាប់តស៊ូទប់ទល់យួនបាន ហើយក៏ធ្លាប់វៃអាមេរិកឈ្នះទៀត។ អ៊ីចឹងបានជាខ្ញុំថា[...] អានបន្ថែម៖ https://www.facebook.com/share/p/1KkfcxjrKt/
“ប្រវត្តិសាស្ត្រ និងចំណុចប្រសព្វសំខាន់ គឺមានផលចំពោះដំណើរការរបស់ស្ថាប័នសេដ្ឋកិច្ច និងនយោបាយ។ ការយល់ពីចំណុចនេះនឹងជួយឱ្យយើងមានគោលការណ៍ល្អិតល្អន់ជាងមុនទាក់ទងនឹងភាពខុសគ្នានៃប្រភព ភាពក្រីក្រ និងភាពស្តុកស្តម្ភ”។ ហេតុអ្វីប្រទេសជាតិមួយដួលរលំ WhyNationsFail អាណាចក្រអ្នកអាន
សុបិន និងការពិត ជាការសិក្សា ហេតុផល នៃព្រឹត្តិការណ៍សំខាន់ៗ ទាំងឡាយដែលកើតមានឡើង នៅប្រទេសកម្ពុជាតាំងពីដើមសតវត្សទី១៩ មកទល់នឹងសព្វថ្ងៃនេះ។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺនៅក្នុងសៀវភៅសុបិន និងការពិតភាគ២ គឺជាការសាកល្បងពន្យល់ហេតុផល ដែលបាននាំឲ្យស្រុកខ្មែរ វិលទៅរករបបចាស់វិញ ក្រោយអន្តរាគមន៍របស់អង្គការសប្រជាជាតិនៅឆ្នាំ១៩៩២ និងការវិលមកវិញ នៃអ្នកដឹកនាំចាស់ ដែលបានគ្រប់គ្រងប្រទេស មុនរបបសធារណរដ្ឋខ្មែរ។ #សុបិននិងការពិត #វ៉ាន់ឌីកាអុន #អាណាចក្រអ្នកអាន
ទម្លាប់តូចៗជាច្រើនបានបំផ្លាញពេលវេលារបស់យើងដោយមិនដឹងខ្លួនជារៀងរាល់ថ្ងៃ។ មនុស្សជោគជ័យឬបរាជ័យលើអាជីពការងារគឺដោយសារទម្លាប់នេះឯង។ អាណាចក្រអ្នកអាន
តំណក់ភ្លៀងអាចលាងជម្រះលម្អងធូលីផ្សេងៗ តែវាហាក់នាំមកជាមួយនៅអនុស្សាវរីយពីកុមារភាពនៅស្រុកស្រែចម្ការដែលហាក់នៅថ្មីៗនៅឡើយ។ ឃ្វាលគោ ដាក់ជុច ចាប់ក្ដាម បាយកកប្រហុកហែក…។ល។
នឹកថាថតវីឌីអូនេះ ឱ្យជាប់សំឡេងចាបយំ ក្រែងមិត្តអ្នកអានបានស្ដាប់ដែរ នឹងបានអន្លង់អន្លោចជាមួយអែតមីន តែព្រះវាយោមិនប្រណី🫠 អាណាចក្រអ្នកអាន
ប្រលោមលោកប្រវត្តិសាស្ត្រ របស់លោកតា ជុត ខៃ បានអានហើយវិលវល់ព្រោះថា វគ្គខ្លះអានទៅ «ពិតដូចមិនពិត មិនពិតដូចពិត»។ ចង់ដឹងថាខ្លឹមសារវាយ៉ាងណានោះ សូមអានសៀវភៅ២ក្បាលខាងក្រោមនេះ... អាណាចក្រអ្នកអាន
រឿង «មិនចុះសម្រុងនឹងជីវិត» ត្រូវបានបកប្រែជាភាសាខ្មែរលើកដំបូងនៅទីក្រុងភ្នំពេញ និងបោះពុម្ពផ្សាយចំនួន ៤៥០០ច្បាប់នៅខែសីហា ឆ្នាំ១៩៧៣ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយ «នគរធំ» ដែលគ្រប់គ្រងដោយលោក សុទ្ធ ប៉ូលីន។ «មិនចុះសម្រុងនឹងជីវិត» ប្រលោមលោកមួយដែលលោក ហ្សង់ប៉ូល សាត្រ បានឲ្យនាមថា «រឿងនិទានផ្នែកទស្សនវិជ្ជា» ជារឿងរបស់បុរសជម្លើយម្នាក់ដែលត្រូវតុលាការកាត់ទោសប្រហារជីវិត ព្រោះតែខ្លួនមិនបានរស់នៅតាមគេតាមឯង ជាពិសេសមិនបានយំនៅពេលបញ្ជុះសពម្ដាយខ្លួន។ អាណាចក្រអ្នកអាន
***ឈុតជំរុញចិត្តកូនៗឱ្យស្រលាញ់សៀវភៅ 👉ចង្រិតដូង បណ្ដុះឯករាជ្យភាពដល់កូនៗ 👉ខ្លាលើភ្នំ ជំរុញការស្រលាញ់សៀវភៅ ចូលចិត្តការអាន និងចេះចែករំលែក 👉ប្រជុំរឿងព្រេងខ្មែរ ប្រមូលផ្តុំរឿងនិទានខ្មែរអប់រំល្អៗសម្រាប់កូនៗ 👉១ឈុតមាន ១១ក្បាល តម្លៃ ៦៦,០០០៛ (Free ដឹក) 👉ឆាតចូលផេក អាណាចក្រអ្នកអាន ដើម្បីបញ្ជាទិញ
អានសៀវភៅពីរក្បាលនេះចប់ អាចឱ្យអ្នកភ្លឺភ្នែកមើលដឹងពីចេតនាមនុស្សទាំងឡាយ...
កំពូលសៀវភៅទាំង៣ក្បាល ដែលកូនខ្មែរគួរអាន! ស្រីហិតោបទេស(៤ភាគ) ល្បិចទល់មេឃ(៣ភាគ) &គតិលោក(១០ភាគ) អានចប់អស់ដាច់ឆ្នាំនេះល្មម។ តស់ ប្រិយមិត្តណាមិនទាន់មាន ជាវទុកអានឱ្យហើយទៅ!