- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 22
- Всего постов
- 22
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 632
- 1/48двое суток
- 724
- 1/72трое суток
- 781
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ។ នាឱកាសដ៏មហាមង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិសង្គហបណ្ឌិត នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ យើងសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន ប្រាជ្ញាស្មារតីភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោត សរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងទេពកោសល្យ ដ៏ប៉ិនប្រសប់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានខិតខំប្រឹងប្រែងលះបង់អស់ពីកម្លាំងកាយពល និងបញ្ញាញាណ ព្រមទាំងបទពិសោធដ៏ឈ្លាសវៃក្នុងការរួមចំណែកដឹកនាំប្រទេសជាតិឱ្យទទួលបាននូវសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ ស្ថិរភាពសង្គម វិបុលភាព សុខុមាលភាព សុខដុមរមនា និងការអភិវឌ្ឍ រីកចម្រើនជឿនលឿនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងធានាបាននូវនិរន្តរភាពនៃ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញឱ្យស្ថិតស្ថេរគង់វង្សជាយូរអង្វែងតរៀងទៅ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ក្នុងដំណើរវិលត្រឡប់ពីការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ របស់ប្រតិភូ ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នាយប់ថ្ងៃទី១១ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាអាកាសយានដ្ឋានអន្តរជាតិតេជោ គេបានឃើញ ក្រុមការងារនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលចាត់តាំងដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ទៅចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្តៅផងដែរ នេះក៏ដោយសារ សមាជិកអាវុធហត្ថរាជធានីភ្នំពេញតែមួយនាក់ គឺនាយចំណង់ ង៉ែត រ៉ាវី ដែលបានទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា លើវិញ្ញាសាប្រយុទ្ធ ឯកត្តជន ៩២ គីឡូក្រាមឡើង ទទួលបានមេដាយមាស នាំយកកិត្តិយសជូនជាតិនិងអង្គភាព។ នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា បានដឹកនាំ អត្ដពលិក ៣២នាក់ ទៅចូលរួមប្រកួត ដណ្តើមបានមេដាយជូនជាតិសរុបរហូតដល់ ៤១ គ្រឿង (មាស ៨ ប្រាក់ ១២ និង សំរឹទ្ធ ២១)។ បើតាមសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ជ័យលាភីមេដាយ ទាំង៤១ បានជួយឲ្យកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ២ ដែលរកបានមេដាយច្រើនជាងគេ ក្នុងចំណោម ២៥ប្រទេស ខណៈកូរ៉េខាងជើង ឈរលេខ១ និងរុស្ស៊ី ឈរលេខ៣ ហើយកម្ពុជា ទទួលបានសិទ្ធិរ៉ាប់រងធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១២ នៅឆ្នាំ ២០២៨៕
видео или голосовое, без подписи
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា! បន្ទាប់ពីមានការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមថាមានករណីហិង្សាបង្កឡើងដោយជនសង្ស័យជាក្មេងទំនើង០២ក្រុម មធ្យោបាយដោយម៉ូតូជាច្រើនគ្រឿង (ចម្រុះម៉ាក) ក្នុងនោះក្រុមទី២មានព្រះនាម បាញ់ស៊ុង កាហ្វេហាងចិន មានគ្នាប្រមាណ ២០នាក់ ភេទប្រុស បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក ប្រដាប់ដោយប្រើ ដាវ,ដុំថ្ម, ដងឆ័ត្រ និងដំបង និងវាយបំផ្លាញម៉ូតូរបស់គូទំនាស់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ប្រមាណ ០៤ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ស្ថានីយ៍ប្រេង TOTAL ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានទទួលព័ត៌មានពីបណ្តាញសង្គម កម្លាំងការិយាល័យជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងក្រុមទី១ ចំនួន០៥នាក់ រួមមាន៖ ទី១ឈ្មោះ អេង ប្រុសដេត ភេទប្រុស, ទី២ឈ្មោះ ភូ សុភាវូធំ ភេទប្រុស ទី៣ឈ្មោះ គឹម សុខហេង ភេទប្រុស ទី៤ឈ្មោះ ចំរើន សំណាង ភេទប្រុស និងឈ្មោះ នឹម រិទ្ធានុត ភេទប្រុស រួមទាំងវត្ថុតាងមួយចំនួនទៀត បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាមានពាក់ព័ន្ធក្នុងអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន។ ក្មេងទំនើងទាំង០៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ ការប្រលងបាក់ឌុបដោយជោគជ័យ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមយ៉ាងសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ការចូលរួមរបស់កងកម្លាំងនេះ គឺជាផ្នែកមួយនៃការសហការយ៉ាងជិតស្និទ្ធជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការប្រឡងទាំងមូលប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាពខ្ពស់ មានសណ្តាប់ធ្នាប់ល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលបំផុតដល់បេក្ខជន អាណាព្យាបាល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។ វត្តមានរបស់កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីនានា ដែលអាចកើតឡើងក្នុងអំឡុងពេលប្រឡង។ តាមរយៈការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្កកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ រួមចំណែកធ្វើឱ្យសម័យប្រឡងបាក់ឌុបឆ្នាំនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ និងធានានូវបរិយាកាសប្រឡងមួយប្រកបដោយទំនុកចិត្តសម្រាប់សិស្សានុសិស្សទាំងអស់។
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи