- Последний пост
- 28 апр.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
វះកាត់ព្យាបាលបបូរមាត់ឆែប និងក្រអូមឆែបដោយឥតគិតថ្លៃ ជាមួយអង្គការស្នាមញញឹមកម្ពុជា — ផ្តល់ស្នាមញញឹមថ្មីដល់កូនរបស់លោកអ្នក! កុមារ ឬក៏បងប្អូនប្រជាពលរដ្ឋដែលមានមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ អាចមកធ្វើការពិនិត្យជំងឺនៅថ្ងៃទី 10 ឧសភា 2026 នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ សូមចាប់យកឱកាសដ៏ល្អនេះ សម្រាប់ស្នាមញញឹមថ្មីប្រកបដោយទំនុកចិត្ត! សូមនាំកូនរបស់លោកអ្នកមកពិនិត្យមើលថាអាចទទួលការវះកាត់នេះបាន ឬក៏អត់។ ការវះកាត់នឹងត្រូវធ្វើនៅថ្ងៃទី 11 ឧសភា ដល់ថ្ងៃ 12 ឧសភា ឆ្នាំ 2026។ ចែករំលែកព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារដែលត្រូវការការព្យាបាលនេះ! #ABABank #SmileCambodia
https://www.facebook.com/share/v/16vECguxF2/?mibextid=wwXIfr
без подписи
វីដេអូ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា–ថៃ និងបញ្ហាសំខាន់ៗជាច្រើនទៀត។ ក្នុងបទសម្ភាសនោះ សម្តេចធិបតី បានថ្លែងថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ។
ក្នុងសប្ដាហ៍ទី២ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៤០នាក់ និងរបួសជិត៩០នាក់ បន្ថែមទៀត! ..... រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ (ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះបរមរាជវាំង វេលាព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
វីរ:កងទ័ពរូបនេះ គ្មានឪពុកម្ដាយ និងប្រពន្ធត្រូវបែកបាក់គ្នា គាត់បានយកកូនទៅផ្ញើនៅវត្ត ព្រោះមិនសង្ឃឹមថានឹងអាចវិលត្រឡប់វិញ។ ១៥៥ថ្ងៃ ពេលត្រឡប់មកវិញ ក៏គ្មានសាច់ញាតិទៅទទួលដូចគេទៀត ពិតជាកំសត់ណាស់។
WATCH VIDEO: កម្ពុជា-ថៃ ព្រមព្រៀងឈប់បាញ់គ្នា, បើអនុវត្តន៍ជោគជ័យរយៈពេល៣ថ្ងៃ ថៃនឹងដោះលែងទាហានខ្មែរទាំង១៨នាក់ https://fna.asia 🔗JOIN US
កុមារតូចៗវង្វេងឪពុកម្ដាយ...។ សិស្សស្រីប្រុសសម្រុករត់ចេញពីសាលារៀន...។ មនុស្សចាស់រត់ចោលផ្ទះ កន្លែងធ្វើការ និងលក់ដូរ...។ ទាំងនេះជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងសង្វេកបំផុតថ្មីមួយទៀតរបស់ពលរដ្ឋសុីវិលកម្ពុជា បន្ទាប់ពីកងទ័ពអាកាសថៃ បើកការឈ្លានពានដោយវាយប្រហារចូលជ្រៅមកដល់ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ៕ Small children were separated from their parents. Young schoolchildren fled from their schools. Elderly people abandoned their homes, workplaces, and shops. These were among the most horrifying and heart-wrenching scenes experienced by Cambodian civilians, following an act of aggression in which the Thai Royal Air Force launched deep-penetration attacks reaching Battambang Province on 24 December 2025. 🌐Join Telegram 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐TikTok 🌐Youtube
នាវេលាម៉ោង ៩:៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបាញ់ផ្លោង គ្រាប់ចូលតំបន់ស៊ីវិលកម្ពុជា ក្នុងភូមិកូនត្រី (ក្បែរផ្លូវជាតិលេខ៥) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋ ចំនួន២នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់ជាកុមារ៕ At 9:40 AM on 24 December 2025, the Thai military fired artillery shells into a Cambodian civilian area in Koun Trei Village (near National Road No. 5), Koub Commune, Ou Chrov District, Banteay Meanchey Province, resulting in two civilians, including one child, sustaining serious injuries. 🌐Join Telegram 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐TikTok 🌐Youtube
без подписи
без подписи
без подписи
без подписи