Mardy Chin
Статистикаអរគុណសម្រាប់ការស្រឡាញ់រាប់អាន Thanks for Friendship 🙏🏻🇰🇭🙏🏻
- Последний пост
- 5 сент. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 31
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
https://vt.tiktok.com/ZSAnxjMwM
без подписи
без подписи
🚨🚨🚨 Breaking News: 🛑🛑🛑 ស្ដេចថៃទំនងជាតែងតាំងថាក់ស៊ីនឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តដើម្បីធ្វើយ៉ាងណាយកឲ្យបាននៅទីតាំងប្រាសាទរបស់កម្ពុជា និងប្រឆាំងជាមួយនឹងអំណាចរបស់គណបក្សភូមិចៃថៃនិងគណបក្សប្រជាជនដែលមានមេដឹកនាំវ័យក្មេងភីតា។ ដូចតែយើងបានឃើញ។ការអន្តរាគមន៍របស់អាស៊ានដំបូងគឺត្រូវបានបដិសេធដោយតាក់ស៊ីនហើយគាត់គឺជាអ្នកប្រើលុយឲ្យទាហានបន្តសង្គ្រាមជាមួយកម្ពុជា ដើម្បីសងសឹកឱ្យកូនស្រីខ្លួន។ នៅកម្ពុជាឬជនជាតិកម្ពុជាយើងកាលណាតែកូនប្រព្រឹត្តទង្វើមិនល្អចំពោះអ្នកដទៃអ្នកជិតខាងឪពុកម្ដាយគឺជាអ្នកប្រៀនប្រដៅតែសម្រាប់តាក់ស៊ីនគឺមិនបានប្រដៅកូនពីការប្រមាថកម្ពុជាទេបែរជាយកកំហឹងមកធ្វើការវាប្រហារកម្ពុជាកាន់ជើងកូនស្រីវិញ។ តាក់ស៊ីនពីដំបូងយើងគិតថាអស់ត្រឹមតែអំណាចនិងជីវិតនយោបាយតែលើកនេះប្រហែលជាអស់ទាំងជីវិតទៀត❗️❗️❗️
https://vt.tiktok.com/ZSA9Tyeuh
· នៅក្នុងពិភពអនឡាញ ជប៉ុនភាគច្រើននៅតែ ប្រើ ឈ្មោះបិទ (匿名, tokumei) ដោយសារហេតុផលផ្នែកវប្បធម៌ (ឱនលំទោន/ថែរក្សាភាពព្រមព្រៀងគ្នា) និងហេតុផលផ្នែកសុវត្ថិភាព។ ✨ វាអាចត្រូវបានគេមើលឃើញថា តម្លៃនៃភាពឱនលំទោន និងការថែរក្សាឯកជនភាពរបស់ជប៉ុន គឺជាការលាយបញ្ចូលគ្នារវាង ព្រះពុទ្ធសាសនា + ខុងជឺ + សីលធម៌សាមុរ៉ាយ + បទដ្ឋានសង្គម "wa" ដែលបានបន្តពូជតមក៕ 🇯🇵🇯🇵🇯🇵 #kimkanikar #japan
ចំពោះជនជាតិជប៉ុន ការអួតសម្ញែងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត គឺមិនមែនជាទម្លាប់ធម្មតាទេ។ ទស្សនៈរបស់ពួកគេចំពោះទ្រព្យសម្បត្តិ គឺមានលក្ខណៈខុសប្លែកពីប្រទេសមួយចំនួនទៀត 🌅 🏡 ផ្ទះគឺជាកន្លែងផ្ទាល់ខ្លួន៖ សម្រាប់ជនជាតិជប៉ុន ផ្ទះគឺជារបស់ឯកជន។ វាមិនមែនជាអ្វីដែលត្រូវបង្ហាញ ឬអួតពីតម្លៃរបស់វានោះទេ។ ការថែរក្សាភាពឯកជន គឺសំខាន់ណាស់នៅក្នុងវប្បធម៌ជប៉ុន។ 🚘 រថយន្តគឺគ្រាន់តែជាយានជំនិះ៖ រថយន្តសម្រាប់ជនជាតិជប៉ុន គឺគ្រាន់តែជាមធ្យោបាយធ្វើដំណើរ មិនមែនជាឧបករណ៍សម្រាប់បង្ហាញពីឋានៈសង្គម ឬភាពមានបាននោះទេ។ ពួកគេផ្ដោតលើមុខងារ និងការប្រើប្រាស់ជាក់ស្ដែង មិនមែនលើម៉ាក ឬតម្លៃឡើយ។ ជាទូទៅ ជនជាតិជប៉ុនមានទស្សនៈថា ការខិតខំធ្វើការ និងភាពឧស្សាហ៍ព្យាយាម គឺជារឿងសំខាន់ជាងការបង្ហាញទ្រព្យសម្បត្តិ។ វប្បធម៌របស់ពួកគេផ្ដោតលើគុណតម្លៃខាងក្នុង ដូចជាការគោរពខ្លួនឯង ភាពរាបទាប និងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ដូច្នេះហើយ ទើបគេកម្រឃើញជនជាតិជប៉ុនបង្ហាញ ឬអួតសម្បារទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ១. ការគោរពឯកជនភាព (プライバシーの尊重)៖ ជនជាតិជប៉ុនមានព្រំដែនដ៏ច្បាស់រវាងជីវិតសាធារណៈ និងឯកជន។ ផ្ទះគឺជាកន្លែងបន្តផ្ទាល់ខ្លួន ដែលការចង្អុលបង្ហាញវាតាមបណ្តាញសង្គម ឬការអួតអាងចំពោះមិត្តភក្តិ ត្រូវបានគេមើលឃើញថាជាការមិនសមរម្យ ឬគ្មានទស្សនវិស័យ។ ២. ភាពឱនលំទោន (謙虚さ)៖ ការអួតអាងទ្រព្យសម្បត្តិ (ដូចជាផ្ទះធំ ៗ ឬរថយន្តថ្លៃៗ) ត្រូវបានចាត់ទុកថាជាអំពើអាក្រក់ និងបង្ហាញពីភាពខ្វះខាតខាងផ្លូវចិត្ត។ វប្បធម៌ជប៉ុនយកចិត្តទុកដាក់លើ "ការមិនធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ"។ ការតាំងខ្លួនឯងថាមានសម្បត្តិច្រើន អាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួល ចារចិត្ត ឬអាម៉ាស់។ ៣. ការផ្តោតលើមុខងារ មិនមែនស្ថានភាព (機能性重于地位)៖ សម្រាប់ជនជាតិជប៉ុនជាច្រើន តម្លៃនៃវត្ថុមួយស្ថិតនៅលើភាពមានប្រយោជន៍ និងគុណភាពរបស់វា ជាជាងស្ថានភាពសង្គមដែលវាអាចបង្ហាញ។ រថយន្តមួយគ្រឿងមានន័យថាជាយានដឹកជញ្ជូនដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន មិនមែនជាគ្រឿងអលង្ការសម្រាប់បង្ហាញថាអ្នកមានប៉ុន្មាននោះទេ។ ៤. ការជៀសវាង "ដែកគោលដែលលេចចេញ" (出る杭は打たれる)៖ វប្បធម៌ជប៉ុនផ្តល់តម្លៃយ៉ាងខ្ពស់ដល់ភាពព្រមព្រៀងគ្នានៃក្រុម។ ការប្រកាន់ខ្ជាប់ខ្ជួន និងការមិនធ្វើឱ្យខ្លួនឯងលេចធ្លោ គឺជារឿងធម្មតា។ ការអួតអាងទ្រព្យសម្បត្តិគឺជាការធ្វើឱ្យខ្លួនឯងលេចធ្លោ ដែលអាចនាំមកនូវការរិះគន់ ឬការដកថយពីសង្គម។ "ភាពឱនលំទោន និងការគោរពឯកជនភាព" របស់ប្រជាជនជប៉ុន មិនបានកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងយឺតៗ ពី សាសនា ទស្សនវិជ្ជា និងប្រព័ន្ធសង្គម អស់រយៈពេលរាប់រយឆ្នាំមកហើយ។ ១. ឥទ្ធិពលពីព្រះពុទ្ធសាសនា (សែន និងគំនិតអនិច្ចំ) · ព្រះពុទ្ធសាសនា ជាពិសេសនិកាយ សែន (禅, Zen) មានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់ជប៉ុន។ · Zen បង្រៀនអំពី ភាពសាមញ្ញ (wabi-sabi, 侘寂) និងការទទួលយកភាពមិនបរិបូរណ៍នៃជីវិត → ដែលនាំឱ្យមានតម្លៃនៃការមិនអួតអាង។ · គំនិតអំពី អនិច្ចំ (無常, mujō) ដែលដាស់តឿនថាអ្វីៗទាំងអស់មិនទៀងទាត់ → ហេតុនេះការសន្សំ ឬការអួតអាងទ្រព្យសម្បត្តិគឺគ្មានន័យ ហើយអាចត្រូវបានមើលឃើញថាជាការជាប់ជំពាក់ក្នុងលោកិយ។ ២. ឥទ្ធិពលពីសាសនាខុងជឺ (儒教) · សាសនាខុងជឺត្រូវបានណែនាំចូលមកជប៉ុនប្រហែលសតវត្សរ៍ទី៦ និងមានតួនាទីយ៉ាងសំខាន់ក្នុងយុគសម័យអេដូ (គ.ស. ១៦០៣–១៨៦៨)។ · វាបានដាស់តឿនពី ឋានានុក្រម ភាពព្រមព្រៀងគ្នា និងការដឹងពីតំណែងខ្ពស់-ទាប → ការឱនលំទោនបានក្លាយជាឧបករណ៍សំខាន់ក្នុងការថែរក្សាទំនាក់ទំនងសង្គម។ · តាមទស្សនៈនេះ "ការមិនអួតអាង" គឺជាការគោរពអ្នកដទៃ និងជាការការពារមិនឱ្យមានចំណង់អាឃាត ឬជម្លោះកើតឡើង។ ៣. ប្រព័ន្ធថ្នាក់ត្រកូលសាមុរ៉ាយ (武士道, Bushidō) · សាមុរ៉ាយមានគោលការណ៍សីលធម៌ដែលហៅថា ប៊ូស៊ីដូ (Bushidō) → ដែលកាន់កាប់ភាពស្មោះត្រង់ ភាពក្លាហាន និង ភាពឱនលំទោន។ · សាមុរ៉ាយដែលមានឋានៈខ្ពស់ត្រូវបានគេរំពឹងថានឹង មិនអួតអាងអំណាច ឬទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបង្ហាញពីភាពស្ងប់ស្ងាត់ មានវិន័យ។ #ឃ្លាដែលឆ្លុះបញ្ចាំងពីតម្លៃនេះគឺ៖ · 「実るほど頭を垂れる稲穂かな」 (minoru hodo atama o tareru inaho kana) →"ផ្លែស្រូវដែលស្លឹករឹងមាំ កាលណាវាទទួលបានភាពចម្រើន វាកាន់តែឱនទៅរកដី" = មនុស្សដែលកាន់តែជោគជ័យ គួរតែកាន់តែឱនលំទោន។ ៤. បទដ្ឋានសង្គមជប៉ុន (和, Wa) · ជប៉ុនដាក់ចិត្តលើ "ភាពព្រមព្រៀងគ្នា" (和, wa) → បុគ្គលម្នាក់មិនគួរធ្វើខ្លួនឱ្យលេចធ្លោហួសហេតុ ពីព្រោះវានឹងខូចភាពសម្របសម្រួលនៃក្រុម។ · គំនិតថា "出る杭は打たれる" (deru kui wa utareru) = "ដែកគោលដែលលេចចេញមកនឹងត្រូវគេវាយវិញ" → មនុស្សដែលព្យាយាមបង្ហាញខ្លួនហួសហេតុ ច្រើនតែត្រូវបានសង្គមជំរុញចុះ។ · រឿងនេះត្រូវបានគេមើលឃើញនៅក្នុងឥរិយាបថអនឡាញរបស់ជប៉ុន ដែលពួកគេជ្រើសរើសលាក់ព័ត៌មានផ្ទាល់ខ្លួន និងមិនអួតអាងពីជីវិតរុងរឿង។ ៥. បរិបទសម័យទំនើប · បន្ទាប់ពីសង្គ្រាមលោកលើកទី២ ជប៉ុនបានចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែសង្គមនៅតែកាន់កាប់តម្លៃ "បង្ហាញពីភាពឧស្សាហ៍ព្យាយាម មិនមែនភាពមានបរិបូរណ៍"។
без подписи
ទាល់តម្រិះ អស់ក្បាច់ ថៃ🇹🇭យកលាមក💩 ធ្វើជាយុទ្ធសាស្រ្តសង្គ្រាម! នេះជាអំពើអមនុស្សធម៌ដ៏អាក្រក់ជូរជាតិបំផុតនៅអាស៊ី និងលើពិភពលោក ប្រចាំឆ្នាំ២០២៥! Having exhausted their options and tactics, Thailand is using feces as a war strategy! This is one of the most heinous acts against humanity in Asia and the world in 2025!” 彻底无计可施,泰国竟然把粪便当作战争战略!这是 2025年 亚洲乃至全世界最恶劣、最丧尽天良的不人道行径! #ThailandStartedTheWar #Scamworld #ScamWorldwild #Internationalscam #Thailandbecamesthaiscam #Thaiscam #Thaiscamland
ដំណឹងបន្ទាន់ ! ពេលនេះសភាសហរដ្ឋអាមេរិក🇺🇸កំពុងបើកការស៊ើប អង្កេត« ការបំពានបទឈប់បាញ់របស់ប្រទេសថៃ🇹🇭!» ដែលស្នើដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ !! 🙏 ប្រភព ៖ លោក Gary Franchi
រាប់សិបឆ្នាំហេីយ ថៃវាដែលហ៊ានចូលព័ទ្ធដីខ្មែរទេ? ជួយឆ្លេីយផង ហេតុអ្វីពេលនេះវាហ៊ាន? សង្រ្គាម 2008 និង 2011 ក៏វាមិនដែលបានសូម្បីមួយចង្អាម។ យេីងដឹងគ្រប់គ្នា។ សង្រ្គាម 5 ថ្ងៃ ក៏វាមិនបានអីដែរ។ ចុះហេតុអ្វីពេលនេះ វាហ៊ានធ្វេីបែបនេះ? យប់ហេីយ ខ្ញុំរវល់ការងារផង កូនឈឺផង ថាមិនចង់និយាយអ្វីទាំងអស់ តែទ្រាំមិនបាន។ ខ្ញុំហ៊ានយកក្បាលមកធានា ថាបេីវាយកដីទាំងនោះបាន (រួមទាំងភ្នំទ្រព្យ និងដីនៅកន្លែងផ្សេងទៀត ដែលវាព័ទ្ធយក)។ តែអ្នកដែលនិយាយថា ថៃយកដីអស់ហេីយនោះ ត្រូវយកក្បាលមកធានាដូចគ្នា ជាពិសេស តា ជាម សុខ ។ ថៃវាទេីបតែធ្វេីបែបនេះ ដោយសារមានបទឈប់បាញ់ទេ។ វាធ្វេីដេីម្បីញុះញ៉ុង បង្កេីនកំដៅ ព្រោះវាបាក់មុខមកយូរហេីយ។ ជាង ៨០ ឆ្នាំចុងក្រោយនេះ ជាចាញ់ប្រៀបខ្មែររហូត វារង់ភាពអាម៉ាស់រហូត តាំងពីបារាំងយក ៣ ខេត្តដែលជប៉ុនកាត់អោយវាមកអោយខ្មែរវិញ ខណ:ដែល ៣ខេត្តដែលវាយកពី ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺនៅដដែល តែរបូតតែខ្មែរ។ វាចាញ់ក្តីនៅ ICJ រឿងព្រះវិហារ រហូតដល់សម័យខ្មែរក្រហម សម័យជំរុំ សង្គ្រាម ២០០៨ និង២០១១ វាចាញ់រហូត។ វាឈឺចាប់ណាស់ ហេីយលេីកនេះ គឺសង្គ្រាមចំថ្ងៃខួបកំណេីត អាអត់កំណេីតស្តេចវាទៀត។ ចឹងវាសុំលេងមួយទំហឹងលេងគិតច្បាប់ទំលាប់អីហេីយ។ តែវាកាន់តែលេង វាកាន់តែខុស ខុសធ្ងន់ទៅៗ ហេីយអាចមានវិបត្តិរាំរ៉ៃផ្ទៃក្នុងដូចជំនាន់រដ្ឋប្រហារ ថាក់ស៊ីនចឹង។ ខ្ញុំនិយាយហេីយនិយាយទៀតថា ថៃមិនមែនបងធំនៅ Asean ទេ តែថៃជាភ្នំភ្លេីងនៅ Asean។ គ្រប់តំបន់ដែលវាចូលមកយកទាំងអស់ (ទាំងអានសេះ និងតំបន់ផ្សេងៗទៀត) រហូតព័ទ្ធយកទាំងផ្ទះប្រជាជនខ្មែរយេីងទៀត សួរថា បេីដីនោះដីម៉ែស្តេចវាមែន ម៉េចខ្មែររស់នៅជាង ២០០ឆ្នាំហេីយ វាមិនមកយក? កាលបារាំងកាត់ដីនោះមកខ្មែរវិញ ម៉េចវាមិនយកអោយហេីយទៅ ម៉េចមកយកពេលនេះ? ព្រោះវាចង់រករឿង វាចង់ប្រេីច្បាប់ព្រៃ ព្រោះសង្គ្រាមមួយចំអិនកំពិស វាចាញ់ប្រៀបខ្មែររហូត ហេីយវាក៏មិនដែលធ្វេីសង្គ្រាមរយ:យូរជាមួយខ្មែររាប់រយឆ្នាំហេីយ ដូចនេះ វាចង់បង្ហាញអោយប្រជាជនវាឃេីញថា វានៅតែខ្លាំងជាងខ្មែរ។ តែថ្នាក់ដឹកនាំកម្ពុជា តាំងពីសម័យសម្តេចតា ស៊ីហនុ មក រហូតដល់សម្តេច តេជោ មិនដែលធ្វេីសង្គ្រាមរយ:ពេលយូរជាមួយវាទេ។ សូម្បីពេលជប៉ុនកាត់ ៣ ខេត្តអោយវា ក៏ខ្មែរយេីងមិនធ្វេីសង្គ្រាមជាមួយវាដែរ។ ខ្មែរឈ្នះវារហូតលេីសង្រ្គាមការទូត និងយន្តការអន្តរជាតិ។ ចឹងលេីកនេះ ក៏ដូចគ្នា គឺយេីងនឹងឈ្នះដោយប្រេីច្បាប់ដោះស្រាយ។ ដោយហេតុនេះហេីយ ទេីបលេីកនេះ វាលេងគ្រប់ក្បាច់ ដេីម្បីអោយខ្មែរផ្ទុះកំហឹង ច្រឡោតទោតទង បេីកការវាយប្រហារជាមួយវាទៀត។ ខ្ញុំលឺអ្នកខ្លះថា ថៃយកគម្រូតាម រ៉ូស្សី ខ្ញុំចេះតែសេីច។ ថៃមានអំណាចដូចរ៉ូស្សី? មួយវិញទៀត ខ្ញុំធ្លាប់និយាយហេីយថា អាអត់កំណេីត Rama 10 នេះ វាឡេីងមក វាចង់បង្កេីតស្នាដៃប្រវត្តិសាស្ត្រជូនប្រជាជនវា កុំអោយគេដៀលវាថា អត់កំណេីត។ តែចាំពាក្យខ្ញុំទុកណា តិចទៀត វាចាញ់ខ្មែរ ហេីយវាដកទ័ពចេញទាំងអស់ដូចជំនាន់ឪពុកវាដកទ័ពចេញពីប្រាសាទព្រះវិហាចឹង។ មុនពេលស្លាប់ ឪពុកវាមិនអស់ចិត្តរឿងព្រះវិហារ ក៏សាកល្បងម្តងទៀតនៅឆ្នាំ ២០០៨ និង ២០១១។ ខ្ញុំសុំនិយាយប៉ុណ្ណឹងសិនចុះ មិនហ៊ានបកស្រាយអាថ៍កំបាំងទេវតាច្រេីនពេកទេ ទុកអោយទេវតាបកស្រាយពេលក្រោយចុះ តែត្រូវចាំរាល់ការបកស្រាយរបស់ខ្ញុំផង ចាំផ្ទៀងមេីល។
🙏🏻🇰🇭🙏🏻 អំណាចនៃភាពស្ងៀមស្ងាត់ (ព្រះបាទជ័យវរ្ម័នទី៧ អត់ធ្មត់ ព្យាយាមតស៊ូ រង់ចាំរបស់ព្រះអង្គមានរយៈពេលដល់ទៅ១៧ឆ្នាំ ) ការស្ងៀមស្ងាត់មិនមែនមានន័យថា គ្មានសកម្មភាពនោះឡើយ ប៉ុន្តែវាគឺជាសកម្មភាពដ៏អស្ចារ្យក្នុងកាលៈទេសៈដ៏សមស្របណាមួយ។ទស្សនវិទូចិន ខុងជឺ និយាយថា “គ្រប់របស់ទាំងអស់សុទ្ធតែមានសម្រស់របស់វា ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមើលឃើញនោះទេ”។ ដូចនេះ ភាពស្ងៀមស្ងាត់ ក៏មានសម្រស់និងអំណាចរបស់វាដែរ។ មនុស្សជាច្រើន មិនឱ្យតម្លៃលើភាពស្ងៀមស្ងាត់ ហើយបានចាត់ទុកវាថា ជាភាពអសកម្ម ភាពកំសាក ឬជាភាពអន់មួយ។ ប៉ុន្តែនៅក្នុងទស្សនទានជាច្រើនរបស់បុគ្គលជោគជ័យសុទ្ធតែបានបង្ហាញពីអំណាចដ៏ខ្លាំងក្លានៃភាពស្ងប់ស្ងាត់ទាំងនោះ។ ទស្សនវិទូក្រិកបុរាណ ជូរីភីឌីស (Euripides) និយាយថា “ការស្ងៀមស្ងាត់ គឺជាការឆ្លើយតបប្រកបដោយគតិបណ្ឌិតបំផុត”។ ចំណែកម្ចាស់ក្សត្រីអង់គ្លេសដ៏ល្បីល្បាញ អេលីហ្សាប៊ែតទី១ លើកឡើងថា “ខ្ញុំចូលចិត្តសង្កេតនិងបន្តនៅស្ងៀមស្ងាត់”។ ដូចនេះ តើអ្វីជាអំណាចនៃភាពស្ងៀមស្ងាត់? ពេលដែលយើងមិនទាន់មានសកម្មភាពឬដំណោះស្រាយដែលមានប្រសិទ្ធភាពមួយ ភាពស្ងៀមស្ងាត់នឹងក្លាយជាសកម្មភាពដ៏មានប្រសិទ្ធភាពបំផុតមួយដោយស្វ័យប្រវត្តិ។ អ្នកមិនអាចប្រថុយធ្វើសកម្មភាពទាំងងងឹតងងុល គ្មានដឹងខុសត្រូវអ្វីឡើយ។ លទ្ធផល ប្រាកដជាមិនដូចអ្វីដែលយើងចង់បានឡើយ។ សកម្មភាពមិនច្បាស់លាស់ នោះលទ្ធផលនឹងមិនច្បាស់លាស់ដូចគ្នាដែរ។ ឆ្លើយតបនឹងសកម្មភាពដែលខុសរួចហើយឬសកម្មភាពដែលមនុស្សគ្រប់គ្នាដឹងរួចហើយ ភាពស្ងប់ស្ងាត់គឺជាការឆ្លើយតបដ៏អស្ចារ្យមួយ។ មនុស្សឆ្កួតម្នាក់ដែលមនុស្សគ្រប់គ្នាបានស្គាល់ កំពុងជេរអ្នក នោះការស្ងៀមស្ងាត់ គឺជាការឆ្លើយតបដ៏ត្រឹមត្រូវបំផុតមួយដែរ។ ចំណែកការឆ្លើយតបជាមួយរឿងរ៉ាវដែលមនុស្សគ្រប់គ្នាដឹងរួចហើយ នោះការឆ្លើយតបនឹងបង្ហាញពីភាពអន់មួយ ដែលផ្ទុយពីភាពស្ងៀមស្ងាត់ ដែលអាចនឹងក្លាយជាចំណុចខ្លាំងវិញ❗️❗️❗️✍🏻 សៀវភៅ #តំណក់ទស្សនៈ #ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា #ខ្មែរស្រលាញ់ខ្មែរ #ខ្មែររួបរួមខ្មែរខ្លាំង
без подписи
ល្បែងទល់នឹងសៀម លេងយ៉ាងម៉េចទើបចំណេញ? ១- ចៀសវាងសង្គ្រាមអោយបានដាច់ខាត៖ គេធំជាងយើង គេមិនចាញ់សម្លុតយើងទេ បើបានវាយម្តងទៀត សៀមនឹងលេងធំជាងមុន យើងក៏រងគ្រោះធំជាងមុនដែរ ដោយសារវាបានបទពិសោធន៍ពីកាលលើកមុន។ ហើយកុំភ្លេចថាបើវាយលើកនេះគឺក្នុងដីខ្មែរសុទ្ធ លទ្ធិផលយ៉ាងម៉េចក៏យើងខូចខាតធ្ងន់ជាងដែរ។ ២- ជឿលើការទូត និងតុលាការអន្តរជាតិ៖ ប្រហែលជាមិនមានផលលឿនដូចបាញ់គ្នា តែអាចសង្គ្រោះជីវិតមនុស្សបាន។ តាមពិតសៀមចៀសរឿងអន្តរជាតិហ្នឹងណាស់ ដូច្នេះមានន័យថាយើងធ្វើត្រូវហើយ។ យើងមិនបាច់សុំគេអោយមកកាន់ជើងយើងទេ សុំអោយតែគេមើលសច្ចភាពបានហើយ។ ៣- បន្តជួយកងទ័ពជួរមុខ៖ កាលមុនអាចត្រឹមឃើញតាមវីដេអូ ឬអានសៀវភៅ ឬស្តាប់ចាស់ៗនិយាយពីវីរភាពរបស់ទ័ពក្នុងរឿងរ៉ាវសង្គ្រាម តែពេលនេះបានឃើញនឹងភ្នែកហើយ។ ពួកគាត់ប្រើទ្រូងរងគ្រាប់ការពារយើង យើងកុំភ្លេចពួកគាត់ទោះពេលអស់សង្គ្រាមក៏ដោយ មានតែខឿននេះមាំទេ ទើបយើងអាចសុខបាន១០០ឆ្នាំទៀត។ ៤- រក្សាសាមគ្គី និងសម្លេងតែមួយ៖ ជួរមុខ ជួរក្រោយ ពីលើដល់ក្រោម សូមបន្តរក្សាសាមគ្គីភាពនិងជំនឿចិត្តលើគ្នាទៅវិញទៅមក។ កាលៈទេសៈបែបនេះ បើតូចហើយមិនតាន់ទេ ដឹងតែចប់របស់គេហើយ។ សៀមមានចំណុចខ្សោយបែកបាក់ផ្ទៃក្នុងហ្នឹងហើយ ទើបសៀមវ៉ល់ដល់ឥលូវ ចង់បានបែបហ្នឹងដែរ? ៥- កសាងសេដ្ឋកិច្ច និងផលិតកម្មក្នុងស្រុក៖ ពេលនេះល្អលើសពេលណាៗទាំងអស់ក្នុងការកសាងសេដ្ឋកិច្ចជាតិអោយរឹងមាំ បង្កើនការផលិត ពង្រីកការគាំទ្រផលិតផល ជំនួសផលិតផលសៀមដែលយើងពហិការ។ រឿងរាមកេរ្តិ៍ប្រាប់យើងថាមិនមែនធំសុទ្ធខ្លាំងទេ! ព្រះរាមប្រើទ័ពស្វា អាចវាយឈ្នះក្រុងរាពណ៌មានសេនាជាយក្សបានព្រោះ៖ - សាមគ្គីភាព និងភាពស្មោះស្ម័គ្រមេកើយ - មូលហេតុនៃសង្គ្រាមសមហេតុផលជាង - មានប្រាជ្ញានិងល្បិចខ្ពស់ បត់បែនបានល្អជាង - ចេះទិញពេលវេលា និងជ្រើសរើសពេលដែលមានប្រយោជន៍ដល់ខ្លួនបំផុត - មេមានព្រហ្មវិហារធម៌ មិនប្រើអំណាចផ្តាច់ការមកលើកូនចៅខ្លួន!
без подписи
រូបត្លុកដែលធ្វើឡើងដោយនិស្សិតសាកលវិទ្យាល័យក្សេត្រសាស្ត្រប្រទេសថៃ អមដោយកំណាព្យមួយឃ្លាដែលមានន័យប្រហាក់ប្រហែលថា: "កូនចៅឈឺស្លាប់ដេកពេញព្រៃ មេទ័ពចង់ល្បីដើររកហ្វេន" រូបនេះបង្ហាញពីទាហានឈឺ និងដេកស្លាប់គលើគ្នា និងមានមេទ័ពម្នាក់ជាសត្វបង្កងឈរញញឹម និងធ្វើដៃជាសញ្ញាបេះដូង។ គេដឹងថាសត្វបង្កងគឺតំណាងឲ្យឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគទី២ថៃ ដោយសារមេទ័ពរូបនេះមានឈ្មោះរហ័សនាមហៅក្រៅថា "គុង" กุ้ง មានន័យថា "បង្កង "។ រូបត្លុកនេះក៏ត្រូវបានគេយកទៅបិទនៅច្រកចូលសាកលវិទ្យាល័យក្សេត្រសាស្ត្រផងដែរ៕ ប្រភព: Somsak Jeemtirasakul
អ្នកក្រត្រូវឆ្នោតបាន១០០ដុល្លា មិនមែនអ្នកមានទេ មានពេលមួយ លោក Elon Musk គឺជាវាគ្មិននៅក្នុងសន្និសីទមួយនៅសហរដ្ឋអាមេរិក ស្តីពីការវិនិយោគ និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលវគ្គ Q&A គាត់បានទទួលសំណួរដែលធ្វើអោយគ្រប់គ្នាសើចទៅវិញ។ -លោកជាបុរសអ្នកមានជាងគេលើលោក តើអ្នកអាចទទួលយកកូនស្រីរបស់អ្នកទៅរៀបការជាមួយបុរសក្រីក្រ និងសាមញ្ញបានទេ? លោកបានមានប្រសាសន៍ថា ៖ ជាដំបូងត្រូវយល់ថា «អ្នកមាន» មិនមែនមានន័យថាមានគណនីធនាគារដ៏អស្ចារ្យនោះទេ ។ ទ្រព្យសម្បត្តិគឺជាសមត្ថភាពដំបូងបង្អស់ដើម្បីបង្កើតទ្រព្យសម្បត្តិ។ ឧទាហរណ៍៖ អ្នកណាម្នាក់ឈ្នះឆ្នោត ឬឈ្នះល្បែង។ ទោះឈ្នះ ១00 លានក៏ដោយ ក៏គាត់មិនក្លាយជាអ្នកមានដែរ៖ គាត់គ្រាន់តែជាអ្នកក្រដែលមានលុយច្រើន។ នោះហើយជាមូលហេតុដែល ៩0% នៃមហាសេដ្ឋីឆ្នោតក្លាយជាអ្នកក្រម្តងទៀតបន្ទាប់ពី ៥ ឆ្នាំ។ យើងអាចជួបអ្នកមានដែលមិនមានលុយ។ ឧទាហរណ៍៖ សហគ្រិនភាគច្រើន។ ពួកគេកំពុងឈានទៅរកការក្លាយជាអ្នកមាន ទោះបីជាពួកគេគ្មានលុយក៏ដោយ ដោយសារតែពួកគេកំពុងអភិវឌ្ឍភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ហើយចំពោះខ្ញុំដែលជាទ្រព្យសម្បត្តិ។ តើអ្នកមាននិងអ្នកក្រខុសគ្នាយ៉ាងណា? និយាយឱ្យសាមញ្ញ៖ អ្នកមានអាចស្លាប់ដើម្បីក្លាយជាអ្នកមាន ចំណែកអ្នកក្រអាចសម្លាប់ដើម្បីមានលុយ។ បើឃើញយុវជនម្នាក់សម្រេចចិត្តហាត់រៀនអ្វីថ្មី តែងតែប្រឹងប្រែងខ្លួនឯង ជឿថាខ្លួនជាអ្នកមាន។ បើឃើញយុវជនដែលគិតថាខ្លួនក្រដោយសាររដ្ឋ នោះអ្នកមានសុទ្ធតែជាមនុស្សអាក្រក់ ជាចោរ ហើយតែងតែរិះគន់អ្នកដទៃ ជឿថាខ្លួនជាអ្នកក្រ។ អ្នកមានជឿថាគេត្រូវការតែព័ត៌មាន និងរៀនដើម្បីជោគជ័យ មនុស្សក្រគិតថាអ្នកដទៃត្រូវឱ្យលុយគេដើម្បីយក។ សរុបមកពេលខ្ញុំនិយាយថាកូនស្រីមិនរៀបការជាមួយអ្នកក្រ ខ្ញុំមិននិយាយរឿងលុយទេ។ ខ្ញុំកំពុងនិយាយអំពីសមត្ថភាពរបស់បុរសក្នុងការបង្កើតទ្រព្យសម្បត្តិ។ សុំទោសដែលនិយាយបែបនេះ ប៉ុន្តែឧក្រិដ្ឋជនភាគច្រើនគឺជាជនក្រីក្រ។ ពេលប្រឈមមុខនឹងលុយ ចាញ់បោកគេ ប្លន់ លួច... សម្រាប់ពួកគេ វាជាផ្លូវចេញ ព្រោះពួកគេមិនបានរៀនជំនាញរកលុយដោយខ្លួនឯង។ ដូចរឿងរបស់សន្តិសុខក្រីក្រនៅធនាគារមួយ ថ្ងៃមួយគាត់ឃើញកាបូបពេញ គាត់បានយកកាបូបនោះទៅឱ្យអ្នកគ្រប់គ្រងធនាគារ។ មនុស្សបានហៅបុរសនេះថាជាមនុស្សល្ងង់ តែតាមពិតបុរសម្នាក់នេះគ្រាន់តែជាអ្នកមានគ្មានលុយ។ ដើម្បីថ្លែងអំណរគុណដល់គាត់ ធនាគារបានផ្តល់ការងារឱ្យគាត់ជាអ្នកទទួលភ្ញៀវ ហើយនៅពេលទំនេរគាត់បានទៅសាលារៀន។ បីឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន ហើយ 10 ឆ្នាំក្រោយមកគាត់បានក្លាយជាអ្នកគ្រប់គ្រងប្រចាំតំបន់នៃធនាគារនេះដោយមានបុគ្គលិករាប់រយនាក់នៅក្រោមគាត់។ ប្រាក់ចំណូលរបស់គាត់ឥឡូវនេះគឺច្រើនជាងចំនួនដែលគាត់បានបង់មកវិញច្រើនដង ហើយគាត់មានឋានៈសង្គម និងមោទនភាពដែលលាក់លុយមិនអាចនាំមកបាន!
без подписи
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបង្ហោះសារក្នុងបណ្តាញសង្គមថា ប្រទេសចិន និងកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយគ្នាជម្នះការរំខានពីខាងក្រៅនានា និងរួមដៃគ្នាក្នុងការពន្លឿនការកសាងសហគមន៍ចិន-កម្ពុជាគ្រប់កាលៈទេសៈជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ។ 👉🏻 លម្អិត៖ https://kh.cc-times.com/posts/24625