Hun Many Channel
Статистика- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 38
- Всего постов
- 378
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 197
- 1/48двое суток
- 225
- 1/72трое суток
- 243
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ ចំនួន ៧នាក់ សហការជាមួយរដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែលពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំសុខភាព និងពិនិត្យព្យាបាលជំងឺជូនប្រជាជនភៀសសឹកដែលផ្ទុះអាវុធតាមបន្ទាត់ព្រំដែន និងផ្តល់សេវាដោយឥតគិតថ្លៃ បានចំនួន ២៨នាក់ ស្រី ១៨នាក់ ។ កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក ។🙏
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក សូ វណ្ណធិន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកវើនសៃ បានដឹកនាំកម្លាំងយុវជន ស.ស.យ.ក និងបាននាំយកគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ទៅចូលរួមបុណ្យសព លោក ខាន់ កាន់ហា ត្រូវជាលោកឪពុកបង្កើត លោក កាន់ហា លែវ ដែលជាវីរៈកងទ័ពជួរមុខប្រចាំតំបន់មុំបី ខេត្តព្រះវិហារ ស្ថិតក្នុងភូមិបានប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។
ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកប្រាសាទបល្ល័ង្ក បានរៀបចំកិច្ចប្រជុំការងារចាំបាច់ ដើម្បីជ្រើសរើសប្រធាន ស.ស.យ.ក. និងពិនិត្យវឌ្ឍនភាពការងារ ក្រោមអធិបតីភាព លោក គង់ សំអាត អភិបាល នៃគណ:អភិបាលស្រុក ដោយមានអ្នកចូលរួមចំនួន ៣២ នាក់ស្រី ០៥ នាក់ នៅសាលប្រជុំសាលាស្រុកប្រាសាទបល្ល័ង្ក។
без подписи
без подписи
ឯកឧត្តម ហ៊ុន ម៉ានី៖ សម្លេងរួមរបស់ប្រជាជាតិខ្មែរ ជាការផ្តល់កម្លាំងចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ហើយសម្លេងរួមរបស់ប្រជាជាតិខ្មែរទាំងមូលក៏ជាការបង្ហាញទៅលើឆាកអន្ដរជាតិថា កម្ពុជាមិនទន់ជ្រាយនោះទេ។ នៅពេលដែលប្រទេសជាតិប្រឈមមុខនឹងហានិភ័យ ឬបញ្ហាប្រឈមណាមួយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែងតែបង្ហាញនូវស្មារតីសាមគ្គីភាព និងការរួបរួមជាធ្លុងមួយ ដោយចូលរួមគាំទ្រតាមគ្រប់មធ្យោបាយ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ តាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារជាតិ និងការពារអធិបតេយ្យភាពរបស់កម្ពុជា។ លើសពីនេះ សម្លេងរួមរបស់ប្រជាជាតិខ្មែរ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងការពារឧត្តមប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ សម្លេងរួមមួយនេះ ក៏ជាសារដែលអាចបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមានឯកភាពជាតិ មានសាមគ្គីភាព និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ។ #សសយក #កម្ពុជា #UYFC #Cambodia 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
https://www.facebook.com/share/p/19JHRZz8Fb/?mibextid=wwXIfr
без подписи
без подписи