tgindex
ស៊ុន មេសា អ្នកនាំពាក្យក្រសួង ក. ប.

ស៊ុន មេសា អ្នកនាំពាក្យក្រសួង ក. ប.

Статистика

ដើម្បីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
68
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
1 008
−2 за 6 дн.
Сутки
−1
−0,10%
Неделя
 
Месяц
 
Просмотров на пост
75
40 постов
Вовлечённость
7,4%
к подписчикам
Постов в день
0,4
всего 68
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
23
1/48двое суток
26
1/72трое суток
28

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ឱកាសការងារចំនួន ៩១,២៩៣ កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ #MLVT #HENGSour #NEA

  • 🎓 ប្រឡងបាក់ឌុបចប់ហើយ! តើគួរជ្រើសរើសបន្តការសិក្សានៅសាកលវិទ្យាល័យ ឬនៅគ្រឹះស្ថានអប់រំបច្ចេកទេសណាមួយដើម្បីទទួលបានជំនាញនាថ្ងៃអនាគត? 🚀 តើគួររៀនជំនាញណាដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារក្នុងរយៈពេល៣ឆ្នាំទៀត? តើគួររៀនជំនាញមួយណា? រៀនដល់កម្រិតណា? ✍️បញ្ញាសិប្បនិម្មិត (AI) 🤖 | អេឡិកត្រូនិកនិងស្វ័យប្រវត្តិកម្ម (Electronics & Automation)⚙️ | មូលដ្ឋានទិន្នន័យ និងបណ្ដាញ (Database & Network) 💻 | មេកានិក (Mechanics) 🔧 | អគ្គិសនី និងថាមពល (Electrical & Energy) ⚡️| បច្ចេកវិទ្យាវិនិច្ឆ័យរកកំហុស (Diagnostic Technology) | សំណង់ស៊ីវិល (Civil Engineering) | ស្ថាបត្យកម្ម (Architecture) | សុវត្ថិភាព និងសុខភាពការងារ (Occupational Safety and Health-OSH)🦺 | ព័ត៌មានវិទ្យា (IT) | និងជំនាញបច្ចេកវិទ្យាផ្សេងទៀត។ 👉 ជ្រើសជំនាញដែលទីផ្សារត្រូវការគឺចាប់យកអនាគតប្រកបដោយចីរភាពស្របតាមការអភិវឌ្ឍនៃសង្គមសេដ្ឋកិច្ច! 📍សូមស្វែងរកគ្រឹះស្ថានឧត្តមសិក្សា ឬគ្រឹះស្ថាន TVET ដែលមានផ្តល់នូវជំនាញខាងលើ ឬហៅមកលេខ☎️១២៩៧ — ដើម្បីសាកសួរព័ត៌មានបន្ថែម🙏 ជ្រើសរើសជំនាញបានត្រឹមត្រូវនៅថ្ងៃនេះ នឹងកសាងមុខរបរ និងអាជីពដ៏រឹងមាំនៅថ្ងៃអនាគត! #MLVT #HENGSour

  • 🎉 អបអរសាទរដល់ក្មួយៗថ្នាក់ទី ១២ ដែលបានបញ្ចប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ🎓   ជំហានដ៏សំខាន់បន្ទាប់របស់ក្មួយៗ គឺ «ការជ្រើសរើសជំនាញដើម្បីបន្តការសិក្សា»។ មុននឹងសម្រេចចិត្ត គួរចំណាយពេលស្វែងយល់ពីខ្លួនឯងលើ ៤ ចំណុចនេះជាមុនសិន៖ ១. ចំណង់ចំណូលចិត្ត៖ តើខ្លួនចូលចិត្ត និងឧបនិស្ស័យចង់ធ្វើអ្វី? ២. ជំនាញ និង សមត្ថភាព៖ តើអ្វីជាចំណុចខ្លាំងរបស់ខ្លួន? ៣. គុណតម្លៃ៖ តើអ្វីជាគុណតម្លៃនៅក្នុងការរស់នៅ និងធ្វើការរបស់ខ្លួន? ៤. បុគ្គលិកលក្ខណៈ៖ តើខ្លួនមានអត្តចរិកដូចម្ដេច?   💡 ការស្គាល់ខ្លួនឯងច្បាស់ នឹងជួយឱ្យក្មួយៗជ្រើសរើសជំនាញសិក្សាបានសមតាមក្តីស្រមៃ និងតម្រូវការជាក់ស្តែងរបស់ក្មួយ និងគ្រួសារ🙏   👉 ប្អូនៗសិស្សានុសិស្សអាចទាញយក​សៀវភៅកម្រងសំណួរ ដើម្បីស្វែងយល់ពីខ្លួនឯង ឬទទួលព័ត៌មានប្រឹក្សា​ អំពីការជ្រើសរើស ជំនាញសិក្សាបន្ថែម នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) ឬទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ https://drive.google.com/file/d/11DX2bdyC9F8wg2r9QMAJOjONEbQZPqQ_/view

  • ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ «វិថី TVET គឺកើតចេញពីការផ្គុំសញ្ញាបត្រម្ដងមួយៗ ហើយនៅពេលចប់សញ្ញាបត្រមួយ ចេញទៅធ្វើការសិនក៏បាន ចាំដល់ពេលជីវភាពមានលំនឹង មកបន្តរៀនយកសញ្ញាបត្រកម្រិតបន្ទាប់ទៀតក៏បាន ឬមួយរៀនបន្តជាប់ៗគ្នាតែម្ដងក៏បាន» #MLVT #HENGSour #TVET

  • 📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩១ ៩៦៧កន្លែង សម្រាប់អ្នកខេត្តកំពង់ធំ នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖ 🗓ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកតាំងគោក 🗓ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបារាយណ៍។ 🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

  • ជូនបងប្អូនសង្គមស៊ីវិល សហជីពនិងអ្នកកាសែតពិនិត្យមើលការតេស្តជំនាញរបស់បងប្អូនអតីតពលករនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង #MLVT #ស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារ #ដើម្បីអតីតពលករថៃ #RPL

  • ជូនបងប្អូនសង្គមស៊ីវិល សហជីពនិងអ្នកកាសែតពិនិត្យមើលការតេស្តជំនាញរបស់បងប្អូនអតីតពលករនៅខេត្តបាត់ដំបង #MLVT #ស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារ #ដើម្បីអតីតពលករថៃ #RPL

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ករណីរោងចក្រវើរីណូ៖ គ្រប់ភាគីឯក​ភាគ្នា ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ហើយកម្មករ​ឯក​ភាព​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​នេះ (ភ្នំពេញ)៖ បន្ទាប់ពីម​ន្ត្រីជំនាញ​នៃក្រសួ​ងការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ បានចុះ​សម្រប​សម្រួល​ករណី​កម្ម​ករនិ​យោជិត​នៃក្រុមហ៊ុន វើរីណូ មេនូ​ហ្វេកឆឺរីង ឯ.ក ដែល​បាន​ធ្វើកូដកម្ម និង​បិទផ្លូ​វចេញ-ចូល​រោងចក្រ កាល​ពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធទាំ​ងអស់បាន​ឯក​ភា​ពលើ ៦ចំណុច ដោយចូលធ្វើការវិញនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងការងារ និង​បណ្តុះបណ្តា​លវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រ​សាសន៍ថា ក្រសួងការងារ តែងតែផ្តល់​អា​ទិភាពដ​ល់​ការសម្រប​សម្រួលដោ​យស​ន្តិវិធី និង​ការសន្ទនារវាងភាគីពាក់ព័ន្ធ ដើម្បីស្វែងរ​កដំ​ណោះ​ស្រា​យដែល​អាចទទួ​លយក​បាន។ ការឯក​ភាពលើ ៦ចំណុច​នេះ គឺជាជំហា​នសំខាន់មួយ​ក្នុងការរក្សា​ស្ថិរភាព​ទំ​នាក់​ទំនងកា​រងារ ការពារផលប្រយោជ​ន៍ស្របច្បា​ប់​របស់​​កម្មករ និងធានា​និរន្តរភាព​នៃការផលិ​តរប​ស់​ស​ហគ្រា​ស។ ក្រសួងនឹ​ងបន្តតាម​ដានកា​រអនុវត្ត​ការឯកភាព​នេះ​យ៉ាង​ជិតស្និ​ទ្ធ។ យោងតាមស្មារតីកិច្ចប្រជុំ ចំណុចសំខាន់ៗដែលបានឯកភាព គឺស​ហជី​ព​មូ​លដ្ឋាន និងកម្មករនិយោជិត នឹងចូលបំពេ​ញ​ការ​ងា​រ​តាម​​តួនាទីរៀងៗខ្លួនជាធម្មតាវិញ ព្រមទាំងអនុវត្តសិទ្ធិ និង​កាត​ព្វកិច្ចស្រ​បតាម​​ច្បាប់ស្ដីពីការងារ ច្បាប់​ស្ដីពី​សហ​ជីព លក្ខ​ន្តិកៈ និងបទ​បញ្ជា​ផ្ទៃក្នុងរ​បស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុនបានឯកភាពពិនិត្យ និងកែលម្អកា​រ​គ្រ​ប់​គ្រង​ផ្ទៃ​ក្នុង ដោ​យប្រធានរដ្ឋបាលក្រុមហ៊ុន នឹង​កែ​ប្រែ​ឥរិ​យាបទ និងរបៀប​របបធ្វើការ​ងារក្នុង​រយៈ​ពេល៣​ខែ។ ក្នុង​ករណី​មិនមា​នការកែល​ម្អដូចកា​រឯកភាព ក្រុម​ហ៊ុ​ននឹងអនុវ​ត្តតាមខ្លឹម​សារដែ​លបា​នព្រ​ម​ព្រៀង​រួម​គ្នា​។ លើសពីនេះ ក្រុមហ៊ុន​ក៏បានឯកភា​ពណែនាំផ្នែករដ្ឋ​បាល និង​គ​ណនេ​​យ្យ ឱ្យពិនិត្យ​ការគណ​នា និង​ការទូទា​ត់​​ប្រា​ក់​ឈ្នួ​លជូនកម្ម​ករនិយោជិ​តឱ្យបានត្រឹ​មត្រូវ។ ទន្ទឹមនឹ​ងនេះ ក្រសួ​ងការងារ ​និង​បណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈ នឹង​ចាត់​ឱ្យ​នាយ​ក​ដ្ឋានអធិ​ការកិច្ចកា​រងារ ចុះធ្វើ​អធិការ​កិច្ច​ពិ​សេស ដើ​ម្បីពិនិត្យ និង​តាមដាន​ការអនុ​វត្តច្បាប់កា​រងា​រ​នៅ​ក្រុ​មហ៊ុននេះ។ បច្ចុប្បន្ន កម្មករនិយោជិ​តភាគច្រើន​បានឯកភា​ពនឹង​ចូល​បំ​ពេញការងា​រវិញ​នៅនេះ ស្របតា​មការព្រម​ព្រៀង​ដែល​ភាគី​ទាំងអស់​បានសម្រេ​ចរួមគ្នា ខណៈក្រសួ​ងកា​រ​ងា​រ និងបណ្ដុះប​ណ្ដាលវិ​ជ្ជាជីវៈ នឹង​បន្តតា​ម​ដាន និង​សម្រប​សម្រួល ដើម្បីធានា​ឱ្យការអនុវ​ត្តការឯ​កភា​ពទាំ​ង ៦ចំណុ​ចប្រព្រឹត្តទៅ​​ដោយរលូន និងស្រ​បតាមច្បាប់៕

  • ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ «ក្នុងជីវិតមនុស្ស ការរៀនគឺមិនចប់នោះទេ ទោះបីនៅរៀនសាលា រៀនចប់ចូលធ្វើការ ឬចេញប្រកបអាជីវកម្ម ក៏នៅតែរៀនជាប់ឥតដាច់» #MLVT #HENGSour #TVET

  • ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ «គោលដៅចុងក្រោយរបស់យុវជនដែលជ្រើសរើសវិថី TVET ជាមធ្យោបាយសម្រាប់ទទួលបានការអប់រំបណ្ដុះបណ្ដាល គឺមិនអន់ជាងយុវជនដែលជ្រើសរើសវិថីអប់រំទូទៅនៅឧត្តមសិក្សានោះទេ» #MLVT #HENGSour #TVET

  • ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ #MLVT #HENGSour #SUNMesa #ស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារ

  • ៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថានៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ ៤៧ ៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានកើនឡើងពី ២ ៧២៥ ដល់ ២ ៨៩០។ លោក ស៊ុន មេសា បានលើកឡើងថា កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តឥតឈប់ឈររបស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិមកលើកម្ពុជា និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជានៅឡើង។ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖ «ទោះបីសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ និងបង្កើតការងារថ្មីជាបន្តបន្ទាប់ ហើយកំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា»។ បន្ថែមពីនេះ លោក បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលត្រូវបានបង្កើតឡើងក្នុងឆមាសទី១ ឆ្នាំ២០២៦ គឺជាភស្តុតាង ដែលបញ្ជាក់ថាកម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់ ស្វែករកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧ ដែលផ្តល់ប្រាក់ចំណូលសមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន ជាជាងការចំណាកស្រុកដោយប្រថុយប្រថានដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាជាដើម៕ #MLVT #HENGSour #SUNMesa #ស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារ

  • без подписи