ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance
Статистикаបណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 450
- 1/48двое суток
- 515
- 1/72трое суток
- 556
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
សារលិខិតរំលែកមរណទុក្ខ ជូនចំពោះឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកជំទាវ ទឹម សោភ័ណ ព្រមទាំងក្រុមគ្រួសារ ---------- ក្នុងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម យើងខ្ញុំពិតជាមានសេចក្ដីរន្ធត់ ក្ដុកក្ដួល រំជួលចិត្ត និងសោកស្ដាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់ ឯកឧត្ដម ទឹម ផន សមាជិកព្រឹទ្ធសភា កាលពីថ្ងៃសុក្រ ១កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៩:៤៥នាទីព្រឹក ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
សារលិខិតជូនពរ ក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៩២ វស្សា ឈានចូល ៩៣ វស្សា ជូនចំពោះសម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ---------- នៅក្នុងឱកាសដ៏នក្ខត្តឬក្សថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៩២ វស្សា ឈានចូល ៩៣ វស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន និងភរិយា សូមសម្ដែងគារវកិច្ច និងឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ ប្រោសព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លាជូន សម្តេចសេដ្ឋវិទូភក្តី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសុភមង្គលក្នុងគ្រួសារ។
តើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបានសមិទ្ធផលអ្វីខ្លះ? ----------- សម្រង់វីដេអូ ស្តីពី «សមិទ្ធផលគន្លឹះ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ជំនួបពិភាក្សាជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការនានាដែលការិយាល័យ OHCHR បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ---------- នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា គ.ស. ២០២៦ ដោយប្រតិបត្តិតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានជួបពិភាក្សាការងារជាមួយតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលដឹកនាំដោយ លោកស្រី Matilda Bogner អមដោយមន្រ្តីជំនាញនៃ OHCHR និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាលើទិដ្ឋភាពទូទៅនៃការងារសិទ្ធិមនុស្សពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការលើការរៀបចំកិច្ចសន្ទនាគោលនយោបាយ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោយបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់សិទ្ធិមនុស្ស អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកាតព្វកិច្ចអន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគី។
без подписи
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ---------- នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា គ.ស.២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុបប្រមាណ ៣៦០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគោលបំណង៖ ១. ផ្សព្វផ្សាយ និងចែករំលែកនូវស្នាដៃនីតិសាស្ត្រ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការច្បាប់ ព្រមទាំងបង្ហាញអំពីចក្ខុវិស័យ បេសកកម្ម និងតួនាទីស្នូលរបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរួមចំណែកពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅកម្ពុជា ២. លើកកម្ពស់ការសិក្សាស្រាវជ្រាវ តាមរយៈការឈ្វេងយល់ពីទស្សនវិស័យច្បាប់បុរាណខ្មែរ ថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌នីតិសាស្រ្តខ្មែរពីបុរាណឱ្យស្ថិតនៅគង់វង្ស។ ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេលដំណើរការនៃកម្មវិធីសិក្ខាសាលានេះ និស្សិតបានបង្ហាញការចាប់អារម្មណ៍ ចូលរួមត្រងត្រាប់ស្តាប់ និងទទួលយកចំណេះដឹងយ៉ាងសកម្ម តាមរយៈបទបង្ហាញជុំវិញប្រធានបទសំខាន់ស្តីពី “ក្រមលក្ខណឥន្ទភាសអត្ថាធិប្បាយ” និងកិច្ចពិភាក្សាពីសំណាក់វាគ្មិនតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យ៉ាងស៊ីជម្រៅទៅលើប្រធានបទ។ គួរបញ្ជាក់ផងដែរថា ការសិក្សាឈ្វេងយល់អំពីក្រមលក្ខណឥន្ទភាស ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបំផុសស្មារតីសិស្សនិស្សិត ឱ្យមានមោទនភាព ស្រឡាញ់ និងថែរក្សាច្បាប់ ក៏ដូចជាមរតកវប្បធម៌ខ្មែរដែលបុព្វបុរសបានបន្សល់ទុកឱ្យ ដ្បិតក្រមលក្ខណឥន្ទភាស គឺជានិមិត្តរូបនៃអរិយធម៌ខ្មែរដ៏រុងរឿង ដែលបានបង្ហាញពីភាពចាស់ទុំខាងបញ្ញាស្មារតី សាសនា និងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរតាំងពីបុរាណកាល ដែលមានគុណតម្លៃជាប្រវត្តិសាស្រ្ត គុណតម្លៃសម្រាប់ការអប់រំ គុណតម្លៃគតិយុត្ត និងគុណតម្លៃសម្រាប់សង្គមបច្ចុប្បន្ន។
без подписи
កិច្ចសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ទៅសិក្សានៅ សាធារណរដ្ឋឆែក, ប្រទេសជប៉ុន និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំ២០២៦ ---------- នារសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា គ.ស.២០២៦ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍រួមមាន៖ រដ្ឋាភិបាលសាធារណរដ្ឋឆែក (Czech Government Scholarships), កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) និងអនុបណ្ឌិតរួមសហភាពអឺរ៉ុប (Erasmus Mundus Joint Master) សម្រាប់ឆ្នាំ២០២៦ ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័ន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៤៤រូប។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពុទ្ធិគន្លឹះៗ ដើម្បីជាឧត្ដមប្រយោជន៍ ដល់ការសិក្សា របស់បេក្ខជនជ័យលាភីអាហារូបករណ៍ នៅសាធារណរដ្ឋឆែក, ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នាពេលខាងមុខ។ ជាចុងក្រោយឯកឧត្តមបណ្ឌិត បានចែកជូននូវស្នាដៃនីតិសាស្រ្តរបស់ក្រុមប្រឹក្សានីតិកម្ម ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ ដើម្បីប្រើប្រាស់តាមការចាំបាច់។
без подписи
កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ---------- ប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា គ.ស. ២០២៦, នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ដូចខាងក្រោម៖ ១. បទបង្ហាញ ចែករំលែកចំណេះដឹងនិងបទពិសោធន៍៖ - Startup Cambodia Insight 2025 & Year In Review 2025 - Social Media Marketing for Business - The Bottom Billion - The Bravest You - មួយជំហានម្ដង (Step by Step) - Thinking, Fast and Slow - ឧត្ដមានុវត្តន៍អន្តរជាតិ នៃអភិក្រមរដ្ឋាភិបាលទាំងមូល ២. មតិបូកសរុបលទ្ធផល នៃកិច្ចប្រជុំនិងលើកទិសដៅការងារបន្ត ៣. ការប្រគល់ជូនលិខិតថ្លែងអំណរគុណជូនដល់ សមាជិក សមាជិកា នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដែលបានធ្វើបទបង្ហាញចែករំលែកចំណេះដឹងនិងបទពិសោធន៍ ៤. ផ្សេងៗ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅ ក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។
без подписи
សកម្មភាពកីឡា ជាមួយនឹងការទស្សនាធម្មជាតិនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ---------- ខេត្តកំពត, នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា គ.ស. ២០២៦, ឆ្លៀតឱកាសពីកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារធ្វើសកម្មភាពកីឡា ដោយការដើរ ដែលមានចម្ងាយសរុបប្រមាណ ៦គីឡូម៉ែត្រ ព្រមទាំងបានគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ទស្សនាសួនសត្វ សួនផ្កាចម្រុះ ចំការដំណាំផ្សេងៗ និងការជិះឡូរីកម្សាន្ត ដែលស្ថិតនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិត និងក្រុមការងារបានថតរូបអនុស្សាវរីយ៍ ដើម្បីបង្កើនបរិយាកាសសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ---------- ប្រតិបត្តិតាមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា គ.ស. ២០២៦, នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ និងការផ្សព្វផ្សាយស្នាដៃនីតិកម្ម របស់លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម ដើម្បីពិនិត្យ និងពិភាក្សាតាមរបៀបវារៈ ដូចខាងក្រោម៖ ១. របាយការណ៍បូកសរុបវឌ្ឍនភាពការងារពាក់កណ្ដាលឆ្នាំ២០២៦ របស់ ល.ក.ន. ២. បញ្ហាប្រឈម សំណើ និងដំណោះស្រាយ ៣. បទបង្ហាញ ចែករំលែកចំណេះដឹងនិងបទពិសោធន៍៖ - ភាពរីករាយរបស់បុគ្គលិក - គម្រោងវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំក្នុងគោលនយោបាយសាធារណៈ និងបដិវត្តន៍ឌីជីថល - គម្ពីរបញ្ចវដ្ដ (The Book of Five Rings) ៤. ផ្សេងៗ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅ ក្នុងបរិយាកាសរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំ។
без подписи
កម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ---------- ខេត្តកែប, នាព្រឹក ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា គ.ស. ២០២៦ ក្រោមការដឹកនាំនិងឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំកម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ចំនួនសរុបប្រមាណ ១៥០នាក់។ ទន្ទឹមនេះ ក្រុមការងារបានរៀបចំផ្តល់ជូនស្នាដៃមួយចំនួន ជូនដល់គណៈគ្រប់គ្រងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកិច្ចការស្រាវជ្រាវ និងការបង្កើនសមត្ថភាព។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន និងក្រុមការងារ បានធ្វើទស្សនកិច្ចនៅក្នុងបណ្ណាល័យ នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ផងដែរ។
без подписи
កម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ខេត្តកំពត ---------- ខេត្តកំពត, នារសៀល ថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស. ២០២៦ ក្រោមការដឹកនាំនិងឱវាទានុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម, ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំកម្មវិធីផ្សព្វផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ គម្ពីរត្រៃភូមិ និងកម្រងច្បាប់ខ្មែរតាមបែបបារាំង ជូនគ្រឹះស្ថានសិក្សាធិការ នៅវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ខេត្តកំពត ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ចំនួនសរុបប្រមាណ ១០០នាក់។ ទន្ទឹមនេះ ក្រុមការងារបានរៀបចំផ្តល់ជូនស្នាដៃមួយចំនួន ជូនដល់គណៈគ្រប់គ្រងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកិច្ចការស្រាវជ្រាវ និងការបង្កើនសមត្ថភាព។
без подписи
តើកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈមានគុណតម្លៃអ្វីខ្លះ? ----------- សម្រង់វីដេអូ ស្តីពី «ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដកស្រង់ពីបទបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ក្នុងវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
លិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ---------- លិខិតថ្លែងអំណរគុណរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជូនចំពោះក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្តល់ជូនសៀវភៅកម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តសម្រាប់ផ្តល់ជូនដល់វិទ្យាល័យ ហ៊ុន សែន កោះចិន ដើម្បីជាផ្នែកមួយក្នុងការរួមចំណែកផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹងដល់ការអភិវឌ្ឍរបស់វិទ្យាល័យ ហ៊ុន សែន កោះចិន និងសម្រាប់ជាឯកសារជំនួយដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ពាក់ព័ន្ធនឹងបទប្បញ្ញត្តិគតិយុត្តក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន កោះចិន ខេត្តកណ្តាល។