មតិអ្នក(matenak.com)
Статистикаចែករំលែកព័ត៌មានចម្រុះពិត លឿនរហ័ស ផ្តល់ប្រយោជន៍ចំណេះដឹង សិក្សា ប្រវត្តិសាស្ត្រជាតិ អន្តរជាតិ មានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីសង្គមខ្មែររីកចម្រើន ។
- Последний пост
- 28 июл.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 23
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 136
- 1/48двое суток
- 155
- 1/72трое суток
- 168
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
មន្ត្រីនគរបាលយុត្តិធម៌ ACU ៦០០នាក់ ត្រៀមចុះសមរភូមិបាក់ឌុប ២០២៦ នៅក្នុងបរិយាកាសស្ងប់ស្ងាត់ តែពេញដោយអានុភាពនៃការត្រងត្រាប់ស្តាប់ នូវអនុសាសន៍របស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចាក់បញ្ចូល «ស្មារតីប្រយុទ្ធ» ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ACU ទាំង ៦០០ រូប មុនពេលត្រៀម បោះជំហានចូលកាន់សមរភូមិប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦។ កិត្តិនីតិកោសលបណ្ឌិត បានសង្កត់ធ្ងន់ថា មន្ត្រីគ្រប់រូបគឺជា «អាវក្រោះនៃភាពស្មោះត្រង់ និងជាជញ្ជាំងដែកនៃតម្លាភាព» — នេះមិនមែនត្រឹមតែជាបេសកកម្មចុះបំពេញភារកិច្ចតាមទម្លាប់នោះទេ ប៉ុន្តែជា «បេសកកម្មការពារកិត្តិយស និងអនាគតជាតិ» ដែលត្រូវសម្តែងចេញនូវភាពបរិសុទ្ធ ស្មោះត្រង់ និងភាពជាគំរូដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គភាព។ ប្រធាន ACU បានផ្តល់នូវមន្ត្រីទាំងអស់ប្រកាន់ខ្ជាប់នូវវិន័យដែកថែប ប៉ុន្តែត្រូវរក្សាឥរិយាបថ សុភាពរាបសា ដាក់ខ្លួន និងរាប់អាន ប្រកបដោយភាពឈ្លាសវៃ និងបត់បែន។ មន្ត្រី ACU ដាច់ខាតមិនជ្រៀតជ្រែកលើការងារបច្ចេកទេសរបស់ក្រសួងអប់រំឡើយ ប៉ុន្តែត្រូវឈរជា «អ័ក្សកណ្តាល» ក្នុងការធានាឱ្យបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ និងភាពស្អាតស្អំ ដើម្បីឱ្យលទ្ធផលនៃការប្រឡងក្លាយជា «លទ្ធផលមាស» ស្របតាមស្មារតី «ចេះ គឺជាប់» របស់រាជរដ្ឋាភិបាល ។ ការប្រឡងបាក់ឌុប មិនមែនជាព្រឹត្តិការណ៍ធម្មតាតាមទម្លាប់នោះទេ ប៉ុន្តែជា «បដិវត្តន៍កែប្រែផ្នត់គំនិតសង្គម» ដែលបានបុកគ្រឹះតាំងពីឆ្នាំ២០១៤! ក្នុងដំណើរ ១២ ឆ្នាំមកនេះ មន្ត្រីនគរបាលយុត្តិធម៌ អ.ប.ព. និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តរាប់ម៉ឺននាក់ បានបោះជំហានយ៉ាងស្វាហាប់ក្នុងការ វាយបំបាក់វប្បធម៌ «ពឹងពាក់ អន្តរាគមន៍ និងភាពមិនប្រក្រតី» ហើយជំនួសមកវិញនូវសករាជថ្មីនៃ «ការប្រឹងប្រែងរៀនសូត្រពិត និងសមត្ថភាពពិត» ដែលសាធារណជន និងសង្គមទទួលស្គាល់។ ការចុះបេសកកម្មនាពេលនេះ គឺជាការប្រមូលផ្តុំ «កម្លាំងដែកថែប» ដើម្បីការពារសមិទ្ធផលប្រវត្តិសាស្ត្រនេះឱ្យបានដាច់ខាត ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់មកបំផ្លាញ ឬធ្វើឱ្យរស់ឡើងវិញបានឡើយ! ជាបទបញ្ជាផ្ទាល់ដាច់ខាត កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានដុតបញ្ឆេះឱ្យមន្ត្រីទាំង ៦០០នាក់ បញ្ចេញ «ឆន្ទៈដែក ២ យ៉ាង»៖ ទី១ ត្រូវធ្វើជា របាំងបង្ការ និងទប់ស្កាត់ រាល់បាតុភាពមិនប្រក្រតីណាដែលប្រឆាំងនឹងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់នានា។ ទី២ ត្រូវ សហការយ៉ាងសកម្ម ដោយអនុវត្តតាមបទប្បញ្ញត្តិ និងការទទួលខុសត្រូវដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ឱ្យបាន ១០០% ដើម្បីការពារកិត្តិយស និងភាពត្រឹមត្រូវនៃសញ្ញាបត្របាក់ឌុបកម្ពុជា!
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи