ក្រសួងពាណិជ្ជកម្ម Ministry of Commerce
Статистикаសូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់ព័ត៌មានបន្ថែម៖ • Facebook: https://www.facebook.com/moc.gov.kh • X Account: https://twitter.com/MoCCambodia • Website: https://www.moc.gov.kh
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 115
- Всего постов
- 115
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 293
- 1/48двое суток
- 1 481
- 1/72трое суток
- 1 598
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» ... (ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» ដែលរៀបចំឡើងដោយមានកិច្ចសហការពីក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd.។ កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ប្រៃសណីយ៍កម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជន វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន ប្រតិបត្តិករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ដើម្បីផ្លាស់ប្ដូរទស្សនៈ និងពិភាក្សាលើឱកាស បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយ និងយន្តការជាក់ស្ដែង សម្រាប់កែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលលំហូរពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវាភស្តុភារកម្ម សំដៅគាំទ្រដល់ការពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។… --- His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, Presides over the Opening of a Discussion on “Strengthening Trade, Investment and Logistics Connectivity: Promoting Private Sector Development and Cambodian Products Diversification” ... (Phnom Penh): On the afternoon of Friday, 14 August 2026, at the Koh Pich Convention and Exhibition Center, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, presided over the opening of a discussion on “Strengthening Trade, Investment and Logistics Connectivity: Promoting Private Sector Development and Cambodian Products Diversification” organized in collaboration with Yorker Trade & Marketing Service Co., Ltd. The discussion was attended by leaders and technical officials from the Ministry of Commerce; the Ministry of Industry, Science, Technology and Innovation; the Council for the Development of Cambodia; the Cambodia Chamber of Commerce; Cambodia Post; Cambodia Textile, Apparel, Footwear and Travel Goods Association (TAFTAC); as well as representatives of the private sector, investors, businesspeople, and numerous distinguished guests.… 👉 អានបន្ត… … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
សារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសិកា ហេង គឹមនាង ត្រូវជាម្តាយបង្កើតរបស់ លោក ស៊ាន សុភា អនុប្រធាននាយកដ្ឋាន នៃក្រសួងពាណិជ្ជកម្ម
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
(ម៉ានីល, ហ្វ៊ីលីពីន)៖ នាថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM) តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូសន្ទនាអាស៊ាន ដែលរួមមាន៖ (១) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី៤១, (២) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង លើកទី៧, (៣) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី៤៥, (៤) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី៤៣, (៥) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥ និង (៦) កិច្ចពិគ្រោះយោបល់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៨។ កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៦ របស់ប្រទេសហ្វ៊ីលីពីន ក្នុងគោលបំណងពិនិត្យ តាមដាន ពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើរបៀបវារៈសំខាន់ៗនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានជាមួយភាគីដៃគូអាស៊ានខាងលើ ដែលរួមមាន៖ វឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយដៃគូខាងលើ វឌ្ឍនភាពនៃការអនុវត្តផែនការការងារដែលមានស្រាប់ និងការរៀបចំផែនការការងារថ្មី ព្រមទាំងការត្រៀមរៀបចំសមិទ្ធផលអាទិភាពសេដ្ឋកិច្ច សម្រាប់កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយប្រទេសដៃគូសន្ទនាខាងលើ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ --- (Manila, Philippines): On 9–10 August 2026, in Manila, Philippines, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade and SEOM Lead for Cambodia, led the Cambodian delegation to attend the ASEAN SEOM-Dialogue Partners Consultations, namely: (1) 41st SEOM-India Consultation; (2) 7th SEOM-UK Consultation; (3) 45th SEOM-CER Consultation; (4) 43rd ASEAN Plus Three Consultation; (5) 15th SEOM-EAS Consultation; and (6) 18th SEOM-Russia Consultation. The consultations were held under the 2026 ASEAN Chairmanship of the Philippines to review progress, follow up, discuss, and provide guidance on key agendas related to ASEAN economic integration with the aforementioned Partners. These included: progress in the implementation of existing ASEAN Free Trade Agreements with the Partners; progress in the implementation of existing work programs and the formulation of new ones; as well as preparations for Priority Economic Deliverables (PEDs) for the ASEAN Economic Ministers’ Consultations with the Partners, scheduled to take place in September 2026. … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry of Commerce: 🌐 Facebook 🌐 Telegram 🌐 Website 🌐 YouTube 🌐 X (Twitter)
без подписи