- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 8
- Всего постов
- 22
- Тип
- открытый
- Язык
- km
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 86
- 1/48двое суток
- 98
- 1/72трое суток
- 106
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ភពសៅរ៍ Saturn ---------------------------------------- ភពសៅរ៍ (Saturn) គឺជាភពទី៦ក្នុងប្រព័ន្ធព្រះអាទិត្យ។ វាជាភពឧស្ម័នយក្ស ដែលមានដង់ស៊ីតេទាបជាងទឹក។ ភពសៅរ៍វិលជុំវិញខ្លួនឯងលឿនណាស់ (១ថ្ងៃ មានត្រឹមតែប្រហែល ១០,៧ ម៉ោង) ប៉ុន្តែវិលជុំវិញព្រះអាទិត្យយឺត (១ជុំ ប្រើពេល ២៩ ឆ្នាំនៃផែនដី)។ ភពសៅរ៍មានមុខកាត់ប្រហែល ១១៦ ៤៦៤ គីឡូម៉ែត្រ ពោលគឺអាចផ្ទុកផែនដីរបស់យើងបានដល់ទៅ ៧៦០ ឯណោះ។ ភពសៅរ៍គឺជាភពដែលមានព្រះច័ន្ទច្រើនជាងគេបំផុតទី១ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយយោងតាមទិន្នន័យចុងក្រោយពី អង្គការ NASA ភពសៅរ៍មានព្រះច័ន្ទដែលត្រូវបានបញ្ជាក់ជាផ្លូវការរហូតដល់ទៅ ២៩៣ ព្រះច័ន្ទ។ ប្រព័ន្ធខ្សែក្រវាត់របស់ភពសៅរ៍ គឺជាប្រព័ន្ធខ្សែក្រវាត់ដែលធំជាងគេ បំផុត និងស្រស់ស្អាតបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ បើទោះបីជាមើលពីចម្ងាយឃើញដូចជាបន្ទះរឹងតែមួយបន្ទះក៏ដោយ ប៉ុន្តែតាមពិតវាត្រូវបានបង្កើតឡើងពីដុំទឹកកក កម្ទេចថ្ម និងធូលីរាប់ពាន់លានដុំដែលកំពុងវិលជុំវិញភពនេះក្នុងល្បឿនលឿនខ្លាំង។ យ៉ាងណាក៏ដោយខ្សែក្រវាត់នេះពិតជាមានកម្រាស់ស្តើងខ្លាំងណាស់ហើយវាអាចនឹងរលាយបាត់ទាំងស្រុងក្នុងរយៈពេល ១០០ ទៅ ៣០០ លានឆ្នាំខាងមុខ។ © Discoveries https://t.me/discoveries_kh
без подписи
без подписи
ចក្រភពអូតូម៉ង់ --------------------------------------- ចក្រភពអូតូម៉ង់ (Ottoman Empire) គឺជាអាណាចក្រឥស្លាមដ៏ធំធេង និងមានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ភូមិសាស្ត្រនយោបាយរវាងអឺរ៉ុប និងអាស៊ី។ ចក្រភពនេះបានកកើតឡើងចាប់ពីឆ្នាំ ១២៩៩ រហូតដល់ឆ្នាំ ១៩២២ (មានអាយុកាលជាង ៦ សតវត្ស)។ រាជធានីរបស់ចក្រភពនេះគឺ កុងស្តង់ទីណូប (Constantinople) ដែលត្រូវបានវាយដណ្តើមបានពីចក្រភពប៊ីហ្សង់ទីន (Byzantine) ក្នុងឆ្នាំ ១៤៥៣ ហើយបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា អ៊ីស្តង់ប៊ុល (Istanbul) នៃប្រទេសទួរគី។ ក្នុងអំឡុងសតវត្សទី១៦ ដល់ទី១៧ ដែលជាចំណុចកំពូលនៃអំណាច អាណាចក្រនេះបានពង្រីកទឹកដីគ្របដណ្តប់លើទ្វីបចំនួនបី រួមមាន ភាគអាគ្នេយ៍នៃអឺរ៉ុប (តំបន់បាល់កង់) អាស៊ីខាងលិច (មជ្ឈិមបូព៌ា) និងអាហ្វ្រិកខាងជើង។ © Discoveries https://t.me/discoveries_kh
без подписи
без подписи
без подписи
សូមជម្រាបប្រាប់បងប្អូនថា ឥឡូវនេះមុននឹងសរសេរសំណេរ ឬអត្ថបទអ្វីមួយបង្ហោះសូមពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយផង🙂
ជម្រាបសួរពីចម្ងាយបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នា!🙏❤️ ស្អែកនេះគឺថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ហើយ ដូច្នេះមកថ្ងៃនេះខ្ញុំបាទសូមជូនពរដល់បេក្ខជនទាំងអស់ឱ្យមានសុខភាពល្អ ទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ ចៀសផុតពីគ្រោះភ័យទាំងពួង ចងចាំទាំងអស់រាល់មេរៀនដែលធ្លាប់បានរៀនកន្លងមក ជាពិសេសគឺទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។🙏☘️✨ សូមបេក្ខជនទាំងអស់តាំងចិត្ត តាំងស្មារតីឱ្យស្ងប់ កុំភ័យខ្លាច ព្យាយាមបញ្ចេញឱ្យអស់នូវសមត្ថភាពដែលមានទាំងប៉ុន្មាន ជាពិសេសនោះគឺមិនត្រូវធ្វេសប្រហែសក្នុងការប្រឡងឡើយ។ សូមអរគុណ។🙏🆎💪
без подписи
без подписи
без подписи
без подписи
ពុទ្ធកិច្ច៥ យ៉ាង
តើអ្នកដឹងទេ? ---------------------------------- ការធ្វើឃាតព្រះអង្គម្ចាស់ ហ្រ្វង់ ហ្រេឌីណង់ (Archduke Franz Ferdinand) រជ្ជទាយាទនៃចក្រភពអូទ្រីស-ហុងគ្រី និងព្រះជាយា សូហ្វី (Sophie) នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤ ក្នុងទីក្រុងសារ៉ាយ៉េវ៉ូ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលបានរុញច្រានពិភពលោកទាំងមូលឱ្យធ្លាក់ចូលទៅក្នុង «សង្គ្រាមលោកលើកទី១»។ នៅពេលព្រឹកជនដៃដល់ម្នាក់ឈ្មោះ នេដេល្យកូ ឆាប្រ៊ីណូវីត (Nedeljko Čabrinović) បានគប់គ្រាប់បែកសំដៅលើរថយន្តព្រះអង្គម្ចាស់ ប៉ុន្តែគ្រាប់បែកនោះបានផ្លាតទៅផ្ទុះក្រោមរថយន្តអមដំណើរផ្សេងទៀត បណ្ដាលឱ្យមន្ត្រីនិងប្រជាជនមួយចំនួនរងរបួស។ ក្រោយមកព្រះអង្គម្ចាស់បានសម្រេចព្រះទ័យយាងទៅសួរសុខទុក្ខអ្នករបួសនៅមន្ទីរពេទ្យ។ ក៏ប៉ុន្តែអ្នកបើកបរក៏បានបើកវង្វេងចូលទៅក្នុងផ្លូវតូចមួយ ហើយព្យាយាមថយក្រោយវិញ ចំពីមុខហាងលក់អាហារមួយកន្លែង។ ចៃដន្យ ហ្កាវ្រីឡូ ព្រីនស៊ីប (Gavrilo Princip) យុវជនស៊ែប៊ីអាយុ១៩ឆ្នាំ ដែលជាសមាជិកក្រុមដៃខ្មៅ បានឈរនៅទីនោះល្មម។ គេបានដកកាំភ្លើងខ្លីបាញ់ប្រហារចំនួន ២គ្រាប់ ចំកញ្ចឹងកព្រះអង្គម្ចាស់ និងចំផ្ទៃពោះព្រះជាយា សូហ្វី បណ្ដាលឱ្យអ្នកទាំងពីរសុគតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ 🌐 Discoveries
без подписи
без подписи
без подписи
ជម្រាបសួរបងប្អូន!🙏 @lessons_general_bot នេះជា Telegram Bot ដែលទើបតែត្រូវបានបង្កើតសម្រាប់ដាក់បណ្ដុំឯកសារផ្សេងៗសម្រាប់អ្នកសិក្សា។
សង្គ្រាមស៊ីវិល ------------------------------ សង្គ្រាមស៊ីវិលនៅកម្ពុជា គឺជាជម្លោះយោធាដ៏រ៉ាំរ៉ៃដែលបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨ ដោយបានឆ្លងកាត់ដំណាក់កាលនយោបាយ និងរបបគ្រប់គ្រងជាច្រើន និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ។ សង្គ្រាមនេះត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ១៩៩៨ ក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ។ •ដំណាក់កាលទី១ (១៩៧០-១៩៧៥)៖ ផ្ដើមឡើងបន្ទាប់ពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយលោកសេនាប្រមុខ លន់ នល់។ ជម្លោះកើតឡើងរវាងកងទ័ពសាធារណរដ្ឋខ្មែរ (គាំទ្រដោយអាមេរិក) និងចលនាតស៊ូរណសិរ្សរួបរួមជាតិកម្ពុជា។ •ដំណាក់កាលទី២ (១៩៧៥-១៩៧៩)៖ ខ្មែរក្រហមបានឡើងកាន់អំណាច និងបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ។ ទោះបីជាសង្គ្រាមទ្រង់ទ្រាយធំបានអន់ថយ ប៉ុន្តែវាបានក្លាយជាសង្គ្រាមផ្ទៃក្នុងតាមរយៈការជម្រុះផ្ទៃក្នុងបក្ស និងការសម្លាប់ប្រជាជនឯងជិត ៣លាននាក់។ •ដំណាក់កាលទី៣ (១៩៧៩-១៩៩៨)៖ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ កម្ពុជាបានឈានចូលដំណាក់កាលសង្គ្រាមស៊ីវិលសារជាថ្មី។ វាជាសមរភូមិរវាងរដ្ឋកម្ពុជា (គាំទ្រដោយវៀតណាម) និងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (ត្រីភាគី)។ © Discoveries https://t.me/discoveries_kh