ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Статистикаសូមអញ្ជើញJoin link https://t.me/mosvycambodia ឆាណែលតេឡេក្រាមផ្លូវការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទទួលបានព័ត៌មានសកម្មភាពថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 47
- Всего постов
- 47
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 358
- 1/48двое суток
- 410
- 1/72трое суток
- 442
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
ខេត្តបាត់ដំបង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ជួន ឡេង នាយករងមូលនិធិជនពិការ តំណាងរបស់ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ រួមជាមួយលោក ម៉ែន ស្រ៊ីថាវរ័ត្ន ប្រធានរដ្ឋបាលសិទ្ធិជនពិការ និងលោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងវគ្គផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តកាតព្វកិច្ចរបស់វិស័យឯកជនលើច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង។ វគ្គផ្សព្វផ្សាយនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមកពី៖ មូលនិធិជនពិការ រដ្ឋបាលសិទ្ធិជនពិការ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរការងារនិងបណ្តាបណ្តាលវិជ្ជាជីវៈខេត្ត សាខាមូលនិធិជនពិការខេត្ត និងតំណាងរោងចក្រ សហគ្រាសវិស័យឯកជន សរុបចំនួន៣៧នាក់។ គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើងក្នុងគោលបំណង ណែនាំអំពីការអនុវត្តកាតព្វកិច្ចជ្រើសរើសជនមានពិការភាពចូលបម្រើការងារនៅតាមវិស័យរដ្ឋ និងវិស័យឯកជន ទៅតាមអត្រាកំណត់នៃបទដ្ឋានជាធរមាន ក៏ដូចជាជម្រុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយបន្តទៅដល់ស្ថាប័ននានា ឱ្យយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសការងារដោយស្មើភាពដល់ជនមានពិការភាព។
ឧត្តរមានជ័យ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជនពិការ ខេត្តឧត្តរមានជ័យ និងមន្ទីរស.អ.យ ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ផ្តល់ជូនជនមានពិការភាពឈ្មោះ ជិត ចូក ភេទប្រុស អាយុ ៣៦ឆ្នាំ មូលហេតុគ្រោះថ្នាក់ចរាចរណ៍មានស្ថានភាពធ្ងន់ធ្ងរ ដាច់ជើងស្តាំលើក្បាលជង្គង់ ដើរមិនរួច រស់នៅជាមួយឪពុកម្តាយចាស់ជរា ក្រីក្រជួបការលំបាក រស់នៅភូមិពងទឹក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កញ្ចប់អំណោយរួមមាន៖ អង្ករ ២៥គ.ក, មី ១កេះ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ស្ករស ១កញ្ចប់, អំបិល ១កញ្ចប់, អាវ ២, ខោ ២ និងថវិកាមួយចំនួន។
без подписи
កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការរៀបចំការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបរិវេណសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួង ស.អ.យ បានអញ្ជើញដឹកនាំប្រតិភូក្រសួង ស.អ.យ ចូលរួមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារការរៀបចំការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ មុខតំណែងគ្រប់គ្រង និងមុខតំណែងវិជ្ជាជីវៈនៃមុខងារគាំទ្ររបស់ក្រសួង ស.អ.យ ជាមួយក្រុមការងារក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ដ្រីនៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ ដោយមានចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញក្រោមឱវាទក្រសួងទាំងពីរ ។
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи