tgindex
National Assembly of the Kingdom of Cambodia

National Assembly of the Kingdom of Cambodia

Статистика

ផ្សព្វផ្សាយពីសកម្មភាពការងាររបស់រដ្ឋសភា

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
126
Всего постов
129
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
4 260
−5 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
165
40 постов
Вовлечённость
3,9%
к подписчикам
Постов в день
18,0
всего 129
Упоминаний
2
каналов
Охват размещения
оценка
1/24сутки в ленте
136
1/48двое суток
155
1/72трое суток
168

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • តំណាងរាស្ត្រកំពង់ឆ្នាំងប្រគល់ធុងទឹកចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ———————— កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ កុប ម៉ារីយ៉ាស តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនាថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ធុងទឹកចម្រោះទឹកស្អាតរបស់ក្រុមហ៊ុន SIPCO ប្រទេសវៀតណាម តាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ដែល មានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានសមាគម ជូនប្រជាពលរដ្ឋចំនួន ៦៧០ធុង នៅឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីនេះធ្វើនៅសាលាឃុំសែប ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំសែប អនុប្រធានមន្ទីរកិច្ចការនារីខេត្ត លោកអភិបាល នៃគណៈអភិបាលរងស្រុកកំពង់ត្រឡាច ប្រធាន អនុប្រធាន និងសមាជិកអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ត្រឡាច រដ្ឋបាលភូមិ ឃុំ និងប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន SIPCO ប្រទេសវៀតណាម ដែលបានផ្ដល់ធុងទឹក តាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅសហគមន៍តាមរយៈការផ្ដល់ជូននូវធុងចម្រោះដែលមានគុណភាព និងប្រសិទ្ធផលខ្ពស់។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាតត្រូវធ្វើតាមការណែនាំរបស់អ្នកជំនាញដែលបានបង្រៀនពីរបៀបតម្លើង របៀបប្រើប្រាស់ សម្អាត និងថែទាំឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែង។ គួបញ្ជាក់ផងដែរ ក្រុមហ៊ុន SIPCO បានផ្ដល់ជូនចង្ក្រាន និងធុងចម្រោះទឹកតាមរយៈសហព័ន្ធនារីរៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្នុងនោះរួមមានចង្ក្រានចំនួន ១២៤, ៧០៨គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ៣០៧,៣០០គ្រឿង ដោយផ្ដល់ជូនខេត្តចំនួន១០ ទូទាំង ប្រទេសកម្ពុជា រួមមាន៖ កំពង់ឆ្នាំង ប៉ៃលិន ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សៀមរាប ព្រះវិហារ កោះកុង និងព្រះសីហនុ ។ក្នុងនោះខេត្តកំពង់ឆ្នាំងទទួលបានចង្រ្កាន្តចំនួន ២២,៥០៣គ្រឿង និងធុងចម្រោះទឹកស្អាតចំនួន ៥៥,៤៥០គ្រឿង សរុបចំនួន ៧៧៩៥៣គ្រឿង។ នៅថ្ងៃដដែលនោះ ឯកឧត្តមណ្ឌិត បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ នៃសព លោកវីរៈសេនីយ៍ទោ ភោគ ផល្លា អាយុ ៤៥ឆ្នាំ ជាមេបញ្ជាការងកងអនុសេនាតូច ឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ការងារ ក្នុងពេលបំពេញបេសកកម្មបម្រើជាតិមាតុភូមិ។ ឯកឧត្តមបានបន្តអញ្ជើញសួរសុខទុក្ខ អតីតប្រធានភូមិឡពាង ២រូប អតីតសមាជិកភូមិឡពាង១រូប នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ទាប់មក ឯកឧត្តមបណ្ឌិត បានចុះពិនិត្យរបងសាលារៀនបឋមសិក្សាឡពាង ក្រោយពីទទួលបានការចង្អុលបង្ហាញណែនាំពី ឯក ឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពង្រីកផ្ទៃដីរបស់សាលា ឱ្យធំជាងមុន។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាត្រូវកៀរគររកជំនួយពីសប្បុរសជន ដោយក្នុងនោះឯកឧត្តមបណ្ឌិត នឹងអំពាវនាវបន្ថែមពីក្រុមការងារចុះមូលដ្ឋានស្រុក ដើម្បីឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្ថាបនារបង និងពង្រីកផ្ទៃដីសាលារៀន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សិស្សានុសិស្ស៕ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

  • លោកជំទាវ គ្រួច សំអាន សមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងជាអនុប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ របស់ សម្តេចកិត្តិសង្គហបណ្ឌិត គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ។ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒 Facebook 😏 Telegram 😟 Instagram 😱 (X) Twitter 😎 TikTok 🙁 YouTube 🌐 Website

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • សមាជិករដ្ឋសភាកម្ពុជា អញ្ជើញជូនដំណើរគណៈប្រតិភូអន្តរជាតិ ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល --------------------- អាកាសយានដ្ឋានអន្តរជាតិតេជោ៖ សមាជិករដ្ឋសភាកម្ពុជា រួមមាន៖ ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម លី ស៊ុគ្រី និងឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជូនដំណើរបណ្ដាគណៈប្រតិភូសភាអន្តរជាតិ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។ ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូទាំងអស់ បានបិទបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPF-GH9) ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូអន្តរជាតិដែលបានធ្វើមាតុភូមិនិវត្តន៍ នាពេលនេះ រួមមាន ប្រទេស៖ ១-ប្រ៊ុយណេដារូសាឡឹម (Brunei) ២-វ៉ានូអាទូ (Vanuatu) ៣-សាម៉ូអា (Samoa) ៤-ប៉ាពួញូហ្គីណេ (Papua New Guinea) ៥-ហ្វីជី (Fiji)។ ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ថ្នាក់តំបន់នេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់សភាកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យសុខភាពសាធារណៈ និងសុខភាពសកល៕ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

  • без подписи

  • លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ផ្ញេីសារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ របស់ សម្តេចកិត្តិសង្គហបណ្ឌិត គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒 Facebook 😏 Telegram 😟 Instagram 😱 (X) Twitter 😎 TikTok 🙁 YouTube 🌐 Website

  • ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការធ្វើជាម្ចាស់ផ្ទះ  «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩»នៅពេលនេះ ................... វិមានរដ្ឋសភា៖ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩» ដែលបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦  មិនត្រឹមតែជាវេទិកាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់នូវផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចជាច្រើនសម្រាប់ប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗក្រោយពិធីបិទបញ្ចប់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ បានបើកឱកាស សម្រាប់កម្ពុជាក្នុងការបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងសក្តានុពលដ៏សម្បូរបែបរបស់ជាតិ តាមរយៈវត្តមានផ្ទាល់របស់ប្រតិភូ និងសមាជិកសភាមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បន្ថែមលើនេះ ព្រឹត្តិការណ៍នេះក៏បានពង្រឹងកិត្យានុភាពនៃ «ការទូតសភាកម្ពុជា» លើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យសុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពមកកាន់កម្ពុជាផងដែរ។ សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍លម្អិតរបស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដូចតទៅ៖ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

  • ព័ត៌មានវីដេអូ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)​ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយទើបតែបានបិទបញ្ចប់ទៅដោយជោគជ័យថ្មីៗនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃ «ការទូតសភា» ក្នុងការលើកកម្ពស់សុខភាពសកល។ 😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖ 😒Facebook 😏Telegram 😟Instagram 😱 (X) Twitter 😎TikTok 🙁YouTube 🌐 Website

  • без подписи

  • без подписи

  • без подписи

  • без подписи