ស.ស.យ.ក. បម្រើការនៅធនាគារជាតិនៃកម្ពុជា
Статистикаក្រុមការងារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបម្រើការនៅធនាគារជាតិនៃកម្ពុជា
- Последний пост
- 17 июн.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://www.facebook.com/share/p/1LEt7RNooC/?mibextid=wwXIfr
សេចក្តីថ្លែងការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
កាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភា ឆ្នាំ២០២៦ លោក អែម កំណាន់ អនុប្រធានស.ស.យ.ក. បម្រើការនៅធនាគារជាតិនៃកម្ពុជា និងសមាជិក សមាជិកា បានចូលរួមកម្មវិធី«ដាស់ស្មារតីជាតិ» ដែលប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) នាពហុកីឡដ្ឋានជាតិអូឡាំពិក។ https://www.facebook.com/share/p/17RAug2bac/?mibextid=wwXIfr
ការចងចាំ និងឈឺចាប់ដែលកើតចេញពីការបាត់បង់ គឺជាស្នាមរបួសមួយដែលនៅដិតដាមក្នុងបេះដូង ហើយមិនងាយរលាយទៅតាមពេលវេលានោះឡើយ។ ប៉ុន្តែ ទោះជាការបាត់បង់នោះធ្វើឱ្យយើងឈឺចាប់យ៉ាងណាក៏ដោយ យើងត្រូវប្រែក្លាយការឈឺចាប់នោះទៅជាកម្លាំងចិត្តក្នុងការបន្តដំណើរទៅមុខ។ ជំនួសឱ្យការរស់នៅក្នុងភាពសោកសៅនៃអតីតកាល យើងអាចយកការចងចាំ និងសេចក្ដីស្រឡាញ់ដែលពួកគេបានបន្សល់ទុក មកធ្វើជាកម្លាំងជំរុញឱ្យរស់នៅដោយភាពរឹងមាំ ខិតខំប្រឹងប្រែង និងបន្តកសាងអនាគតឱ្យកាន់តែប្រសើរ។ #ដាស់ស្មារតីជាតិ #២៨ឧសភា #DayofReckoning #28May
ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមលំឱនកាយ វាចារ ចិត្ត ក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ ទូលព្រះបង្គំយើងខ្ញុំជាសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូប សូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរចាកផុតនូវព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្ដរ៍។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងសេចក្តីសុខ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
លោកជំទាវ ជា សិរី ចេញវីដេអូពន្យល់ករណីការទូទាត់សងប្រាក់ HuiOne Pay ។ សេចក្ដីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា៖ ធនាគារជាតិនៃកម្ពុជាសូមសម្តែងនូវការសោកស្តាយ ចំពោះការប៉ះទង្គិចដែលបានកើតឡើងនៅពេលដែលមានការតវារបស់អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ HuiOne Pay កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមុខទីស្នាក់ការធនាគារជាតិនៃកម្ពុជា ដែលបង្កឡើងដោយជនឆ្លៀតឱកាសមួយចំនួន។ កន្លងមក ធនាគារជាតិនៃកម្ពុជា បានចូលរួមដោះស្រាយបញ្ហានេះ ជាមួយ អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដោយសន្តិវិធី ប្រកបដោយសេចក្តីថ្លៃថ្នូ និងការទទួលខុសត្រូវ។ ធនាគារជាតិនៃកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បន្តដោះស្រាយបញ្ហាដោយសន្តិវិធី។ JOIN CHANNEL 📱
без подписи
លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា https://www.facebook.com/share/1U8jV9K327/?mibextid=wwXIfr
⚠️ សូមប្រុងប្រយ័ត្ន! ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា កម្មវិធី PAI ឬ PaiPay មិនមានភាពស្របច្បាប់ទេ។ MESSAGE | JOIN US 🔔
ធនាគារជាតិនៃកម្ពុជា ចេញប្រកាស ស្តីពីការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឱ្យប្រើប្រាស់ជំនួសប្រកាស ស្តីពី ការផ្តល់សន្ទនីយភាពចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ #NBC ប្រកាសនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សន្ទនីយភាពចាំបាច់សម្រាប់ជាជម្រើសកាន់តែរឹងមាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលនឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ប្រកាសនេះអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលកំពុងជួបបញ្ហាសន្ទនីយភាពបណ្ដោះអាសន្ន ស្នើសុំសន្ទនីយភាពចាំបាច់ជាជម្រើសចុងក្រោយ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រោមក្របខ័ណ្ឌនៃប្រកាសថ្មីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទីជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល។ The National Bank of Cambodia has issued Prakas No. B37.026.204 Prokor, dated 20 March 2026, on Emergency Liquidity Assistance for Deposit-Taking Banking and Financial Institutions as an update to the existing Prakas No. B7-015-153 Prokor, dated 17 March 2015, on Emergency Liquidity Assistance for Banks and Financial Institution. The purpose of this Prakas is to establish a framework for providing emergency liquidity assistance as a sound option for deposit-taking banking and financial institutions, which will serve as a more effective mechanism to mitigate risks and maintain financial stability. This Prakas allows deposit-taking banking and financial institutions that are experiencing temporary liquidity problems to request emergency liquidity as a last-resort option, with the objective of preventing systemic risks and preserving financial stability. At the same time, under the framework of this new Prakas, the National Bank of Cambodia will continue to perform its role as a supervisory authority and support financial stability by ensuring that the provision of emergency liquidity is implemented prudently, with clear conditions, and based on risk management principles for the entire banking system. MESSAGE | JOIN US 🔔
📣 ធនាគារជាតិនៃកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ស្ដីពី នីតិវិធីនៃការធ្វើអភិបាលបណ្ដោះអាសន្ន និងជម្រះបញ្ជីធនាគារ PRINCE Plc. និងធនាគារពាណិជ្ជ Panda #NBC MESSAGE | JOIN US 🔔