tgindex
METAFENIX មេត្តាហ្វីនិច្ច

METAFENIX មេត្តាហ្វីនិច្ច

Статистика

ឆាណែលតេឡេក្រាមផ្លូវការរបស់រៀនហុងស៊ុយ និងមេត្តាហ្វីនិច្ច

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
5
Всего постов
22
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 034
−6 за 3 дн.
Сутки
−1
−0,05%
Неделя
 
Месяц
 
Просмотров на пост
1 004
22 постов
Вовлечённость
49,4%
к подписчикам
Постов в день
0,7
всего 22
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
499
1/48двое суток
571
1/72трое суток
616

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • រសៀលនេះសប្បាយលេងណាស់! វិជ្ជមាន៖ អ្នកឆុងប្រចាំខែ គួរយកវេលានោះជាឱកាសផ្លាស់ប្តូរនូវទម្លាប់ ចេញពីក្រុមមនុស្សមិនអោយតម្លៃអ្នក ឬកែប្រែអត្តចរិក-ផ្នត់គំនិតជាដើម។ អវិជ្ជមាន៖ អ្នកឆុងប្រចាំខែ គួរប្រយ័ត្នគ្រប់បែបយ៉ាង ពិសេសការធ្វើដំណើរ-បំលាស់ទី។ ហាមដុំស្វានជួសជុល និងបង្កររង្គោះរង្គើរនៅទិសត្បូងឆៀងលិច និងជើងឆៀងកើត។ បើអត់ដឹងថាខ្លួនឯងឆុងប្រចាំខែឬអត់ ចូលមើល៖ https://t.me/ometafenix/2112 ទស្សនៈជីវិត៖ ទោះភ្លើងក្តៅ និងនាំអោយរលាក តែគេនៅទាញប្រយោជន៍ពីភ្លើងបាន ដោយការយកវាជាពន្លឺបំភ្លឺផ្លូវ ឬដាំស្លរជាដើម។ ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច!

  • កុំបី៖ ១. កុំរើសជំនាញតាមមិត្តអូសទាញ ២. កុំរើសជំនាញដែលអាចរកលុយបានច្រើន ៣. កុំរើសអោយតែរួចខ្លួន គួរបី៖ ១. គួររើសតាមទេពកោសល្យ ថាមានទំនោរបែបណា ២. គួររើសអោយត្រូវតាមដួងរាសី ៣. គួររើសអោយត្រូវតម្រូវការនា៤-៥ឆ្នាំទៀត កូនប្រលងបាក់ឌុបរួច មាតាបិតាចាប់ផ្តើមខ្វល់ខ្វាយពីមុខជំនាញដែលកូនគួររៀនបន្តនៅថ្នាក់មហាវិទ្យាល័យ ដែលជាវេលាសម្រួចចំណេះដឹងចាប់យកវិជ្ជាជីវៈចិញ្ចឹមជីវិត។ មនុស្សភាគច្រើន ស្ទើរតែ៨០% អោយកូនរៀននូវមុខវិជ្ជាដែលងាយរកលុយបាន ទោះកូនពេញចិត្តឬមិនពេញចិត្តក្តី។ មាតាបិតាគ្រប់រូបត្រូវចាំថា យើងអាចដឹកសេះទៅកន្លែងមានទឹកបាន តែមិនអាចបង្ខំសេះអោយផឹកទឹកបានទេ! លុយ ជាវត្តុក្រៅកាយដែលមនុស្សគ្រប់គ្នាត្រូវការ តែយើងមិនគួររត់តាមលុយនោះទេ! មនុស្សជាច្រើនបរាជ័យក្នុងជីវិតដោយសារតែរត់តាមលុយ.. ហើយគាត់អាចក្លាយជាទាសកររបស់លុយទៅវិញ។ កាលបើយើងអោយកូនៗចាប់យកអាជីពណាមួយដែលត្រឹមត្រូវតាមដួងរាសី និងតាមទេពកោសល្យ នោះគាត់នឹងអាចមានឱកាសកែប្រែវាសនារបស់គាត់អោយល្អបាន។ ហើយពេលដែលមានអាជីពពិតប្រាកដហើយ ជីវិតនឹងរលូនល្អ លុយក៏រត់មកតាមវិញផងដែរ។ រូបមន្តរបស់មេត្តាហ្វីនិច្ច ការកំណត់អាជីពតាមរាសីត្រូវសិក្សាកត្តាខាងក្រោមចូលគ្នា៖ ១. ធាតុរាសីតួខ្លួន(DAY MASTER) ២. ធាតុសំណាងឬធាតុបំពេញរាសី(Favorable Element) ៣. ករណីខ្លះត្រូវផ្ទៀងផ្ទាត់ជាមួយតារាងឈីមិនតុនជែប្រចាំរាសីបន្ថែម ដើម្បីកំណត់ទេពកោសល្យ។ ទោះយ៉ាងណា ការរៀនសូត្រមុខជំនាញណាក៏ដោយ ក៏ជាធនធានសម្រាប់សង្គមជាតិនាអនាគត។

  • 12 авг.5632915

    [សូមអធ្យាស្រ័យ អត្ថបទនេះអាចប៉ះទង្គិចអ្នកលក់សម្ភារៈមួយតឹក] សម្ភារៈនានាដែលបានប្រើសុទ្ធតែមានជាប់ថាមពលរបស់អ្នកប្រើប្រាស់មុន ឬថាមពលរបស់ទីតាំងដែលវាធ្លាប់នៅពីមុន មកជាមួយ។ បើអ្នកទិញយកមកហើយជាប់ថាមពលល្អ នោះមិនជាបញ្ហាទេ តែចុះបើ វាជាប់ថាមពលមិនល្អមកជាមួយ? គ្មានអ្នកណាមើលឃើញទេ! [បើអ្នកមិនជឿ អូសរំលងទៅកុំនៅបន្តអាននាំសៅហ្មងក្នុងអារម្មណ៍!] បើអ្នកគ្មានជម្រើសសោះព្រោះថវិកា នោះសម្ភារៈមួយតឹកជាជម្រើស។ តែបើអ្នកមានជម្រើសផ្សេងៗ គួរពិចារណារករបស់ថ្មីទៅតាមលទ្ធភាព។ តើអ្នកដឹងឬអត់ថា ពេលគេកាត់ឆុង-រំដោះគ្រោះ គេតែងយកសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់មួយចំនួនដែលធ្លាប់ប្រើហើយមួយឈុតយកទៅធ្វើកិច្ចនិងបោះចោល? ហេតុអ្វី? ព្រោះសម្ភារៈទាំងនោះមានជាប់ថាមពលមិនល្អរបស់អ្នក។ គេយកទៅធ្វើកិច្ចបណ្តេញឧបទ្រុពថានោះជាអ្នក អោយខ្មោចព្រាយទៅតាមវា។ បើអ្នកកំពុងមានរាសីល្អ គេមិនសូវណែនាំអោយប្តូរសម្ភារៈប្រើប្រាស់ទេ! តែបើអ្នកជួបរឿងមិនល្អផ្ទួនៗ គេច្រើនអោយប្តូររបស់ណាមួយចេញ អាចជាសម្លៀកបំពាក់ កន្សែង..។ ខ្ញុំបកមកកត្តាមួយដែលអ្នកប្រើប្រាស់មួយចំនួនកំពុងសប្បាយទិញគ្រឿងសង្ហារឹមនិងបរិក្ខាតុបតែងមួយតឹកធូរៗថ្លៃមកប្រើ ដោយសារមានក្រុមហ៊ុនលក់ឡៃឡុងច្រើនដោយមូលហេតុផ្សេងៗ។ ជាយោបល់ខ្ញុំ - បើទិញមកដាក់ផ្ទះ កុំអីប្រសើរជាង! - បើទិញមកដាក់ការិយាល័យ កុំអីប្រសើរជាង! តែបើចង់ចំណេញ ក៏គួរកុំដាក់អោយអ្នកមានតួនាទីសំខាន់ៗប្រើ។(គណៈគ្រប់គ្រង គណនេយ្យករ រដ្ឋបាល ធនធានមនុស្ស..) មូលហេតុ ក្រុមហ៊ុនឡៃឡុងឥវ៉ាន់ដែលនៅល្អចេញភាគច្រើន ជាក្រុមហ៊ុនក្សៃធន ដែលមានថាមពលក្ស័យធន។ ថាមពលទាំងនោះបាននៅជាប់ជាមួយសម្ភារៈរួចទៅហើយ។ ចុះបើអ្នកយកថាមពលនោះមកចូលកន្លែងរបស់អ្នកវានឹងទៅជាយ៉ាងណា? សម្ភារៈខ្លះគេអាចលាងសម្អាត និងហាលក្រោមកម្តៅថ្ងៃដើម្បីជម្រះថាមពលបាន តែត្រូវមានពន្លឺថ្ងៃល្អ និងអាចហាលអោយបានស្ងួតល្អ។ សម្ភារៈខ្លះបានជាប់DNAរបស់អ្នកប្រើមុន ដែលមិនអាចលាងបានល្អអស់១០០%ទេ។ អ្នកដឹងអត់ថា សម្ភារៈខ្លះនៅកន្លែងបន ខ្លះនៅកន្លែងដែលមានមនុស្សស្លាប់ ខ្លះនៅកន្លែងដែលអំពើហឹង្សា... សូមទោសផងដែលនាំអោយខូចអារម្មណ៍សម្រាប់អ្នកដែលបានទិញយកមកដាក់រួចទៅហើយ តែបងប្អូនសង្កេតមើល បើតាំងពីយកវាចូលកន្លែងហើយនាំសុខសប្បាយ នោះមិនអីទេ.. តែបើនាំរឿងរ៉ាវផ្សេងៗបន្តគ្នា គួរពិចារណាយកចេញ។ សម្រាប់អ្នកមានញាណពិសេស គាត់អាចមានអារម្មណ៍ព្រឺរងារប្លែកៗ រងាក់រងើរ ឬថប់ៗដង្ហើមពេលទៅជិតរបស់នោះ អញ្ចឹងគាត់អាចដឹងថាវាមិនល្អហើយ។ អត្ថបទនេះមិនមានចេតនាវាយប្រហារអ្នកណាទេ តែជាការរំលឹកអោយប្រុងប្រយ័ត្ន។ ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច! #jiangweizhi #lifehack #METAFENIX

  • 11 авг.6503417

    រដូវកាលភ្ជុំចិននឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ខែសីហា រហូតដល់ ថ្ងៃទី១១ ខែកញ្ញា! ថ្ងៃ១៣ សីហា ទ្វានរកបើក គេចាប់ផ្តើមចេញមក ថ្ងៃ២៧ សីហា គេចេញពាសវាលពាសកាល ថ្ងៃទី១១ កញ្ញា ទ្វានរកបិទ គេចូលវិញ ចប់ភ្ជុំចិន វេលាទាំងនេះសុទ្ធតែជាវេលាមានថាមពលយិនខ្លាំង ដូចបានជម្រាបជូនតាំងពីចាប់ផ្តើមចូលព្រះវស្សា។ សូមរក្សាការប្រុងប្រយ័ត្ន និងកុំនៅក្រៅផ្ទះយប់ពេក! ក្នុងរយៈពេលនេះកុំចូលព្រៃ កុំដើរបោះតង់ កុំឡើងភ្នំស្ងាត់ជ្រងំ!

  • កាលបើមិនមានឆុងអ្វីទេ តែឧស្សាហ៍មានបញ្ហា នោះអាចជាសញ្ញាប្រាប់ថាអ្នកខ្វះតុល្យភាពយិនយ៉ាង! ធ្វើអ្វីក៏ដោយ នៅកន្លែងណាក៏ដោយ កុំអោយពេក! ងងឹតពេក ភ្លឺពេក អ៊ូអរពេក ស្ងាត់ពេក គិតច្រើនពេក ប្រហែសពេក ហូបច្រើនពេក តមច្រើនពេក សម្តីមុតពេក ឆាប់ប៉ះអារម្មណ៍ពេក ... ព្រះនាងសិតា មានគ្រោះក៏ដោយសារតែទ្រង់ស្អាតពេក! កុំអោយពេក!

  • វេលាឆុង មិនមែនសុទ្ធតែនាំអោយមិនល្អទេ! វេលាឆុង អាចជាវេលាលុតដំធ្វើអោយយើងរឹងមាំ និងល្អស្រស់ជាងមុន! ឧទាហរណ៍សាមញ្ញមួយដែលយើងងាយយល់ នោះគឺ ការតែងមែករុក្ខជាតិ(PRUNING)។ រុក្ខជាតិខ្លះត្រូវបានគេកាត់ គេពត់ គេចង គេយកឈើ-ដែកមកដំទម្លុះ... ដើម្បីអោយ៖ - លាស់ល្អជាងមុន  - ចេញផ្កា - កាន់ផ្លែ - មានរាងស្អាតជាងមុន - សុខភាពក៏ល្អជាងមុន វេលាឆុងតែងនាំជម្រើសពីរមកអោយយើង៖ ១. បណ្តែតបណ្តោយដេកដួលតាមថាមពលឆុង ២. យកថាមពលឆុងជាការរក្សាកំដៅចិត្តអោយតស៊ូពុះពារឈានទៅគោលដៅជីវិត ការជ្រើសរើសយកផ្លូវមួយណា ជាការសម្រេចចិត្តរបស់អ្នក! អានហើយកុំត្អូញថាជីវិតរបស់អ្នកពិបាកជាងអ្នកដទៃ បើអ្នកមិនពុះពារដោយខ្លួនឯងមុនទេ គ្មានអ្នកណាអាចពុះពារជំនួសអ្នកបានទេ! ជូនពរសំណាងល្អ ពីមេត្តាហ្វីនិច្ច!

  • 8 авг.735342

    ទិដ្ឋភាពអ្នកខ្លះក្នុងខែវក.. ជីវិតតាប៉ែ តែសប្បាយ 🤣😂😅

  • 8 авг.759344

    ខាល និងវក ជាគូបដិបក្ស តែពេលខាលជួបវក មិនមែនសុទ្ធតែជាវេលានាំអោយមានវិបត្តិធ្ងន់ធ្ងរនោះឡើយ! គន្លឹះមួយដែលគួរដឹង៖  នៅពេលដែលយើងដឹងថាវេលាឆុងចូលមក(ជិត)ដល់ យើងត្រូវផ្លាស់ប្តូរខ្លួនឯង មុននឹងកម្លាំងថាមពលបង្ខំយើងអោយផ្លាស់ប្តូរ! តើគួរផ្លាស់ប្តូរអ្វី? ចម្លើយអាស្រ័យលើថា តើអ្នកកំពុងមានសម្ពាធអ្វី ឬវិបត្តិអ្វី ឬកំពុងធ្វើអ្វី? ឧទាហរណ៍ថា អ្នកកំពុងស្ត្រេសលើការងារ សម្រាកមិនសូវបានគ្រប់គ្រាន់។ ដូច្នេះអ្នកត្រូវផ្លាស់ប្តូរវិធីដោះស្រាយការងារ វិធីសម្រាក វិធីរម្ងាប់អារម្មណ៍ វិធីរក្សាសុខភាព..ជាដើម។ ហេតុអ្វីបានដល់សុខភាព? ចុះអ្នកមើលឧទាហរណ៍ខាងលើមានចាប់អារម្មណ៍ថា សម្រាកមិនសូវបានគ្រប់គ្រាន់ដែរឬទេ? បើសម្រាកមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់សុខភាពជាក់ជាមិនខាន។ បើអ្នកមិនផ្លាស់ប្តូរខ្លួនឯងអោយបានសម្រាកមុនទេ ថាមពលនឹងផ្លាស់ប្តូរអ្នក! ការផ្លាស់ប្តូរនោះគឺ ជម្ងឺនឹងកើតមានឡើងដែលនឹងធ្វើអោយអ្នកបានសម្រាកពីការងារ។ សួរថា សម្រេចខ្លួនឯង និងគេបង្ខំអោយសម្រេច តើមួយណាល្អជាង? ជាការពិតដែលថា ពេលឆុង រឿងស្ទើរ១០០ជំពូកនឹងកើតឡើង តែវាគ្រាន់តែជាល្បើយវិញ្ញាសារជីវិតដែលកើតឡើង ដើម្បីអោយអ្នករៀនដោះស្រាយ រៀនកសាងខ្លួនអោយខ្លាំងជាងមុនប៉ុណ្ណោះ! វេលាឆុង ប្រៀបដូចជារដូវកាលក្នុងជីវិតយើងអញ្ចឹង! រៀននិពន្ធទំព័រជីវិតរបស់យើងអោយល្អស្របតាមរដូវកាលនៃជីវិត! មេត្តាហ្វីនិច្ច

  • 7 авг.733475

    គេមកហើយ.. បើយើងខ្លាច បើយើងរអាល បើយើងស្ត្រេស បើយើងខ្វល់ហួសប្រមាណ វានឹងកាន់តែបានចិត្ត! កុំគិតច្រើនពេក កុំបារម្ភហួសប្រមាណ កុំធ្វើកិច្ចការដោយខ្ជីខ្ជារ កុំឆាប់បាក់ទឹកចិត្ត ចូរតាំងចិត្តអោយស្ងប់ ជាមួយស្មារតីប្រុងប្រយ័ត្នលើគ្រប់កិច្ចការដែលត្រូវធ្វើ! ថាមពលវាមកបែបណា ជារឿងរបស់វា។ សំខាន់យើងប្រឹងដើរទៅមុខ ជាមួយផែនការច្បាស់លាស់រួមទាំងភាពហ្មត់ចត់លើកិច្ចការទាំងឡាយ! ភ្លៀងធ្លាក់មក ជាកិច្ចការរបស់មេឃ សំខាន់យើងរៀបចំមធ្យោបាយធ្វើដំណើរ និងរកផ្លូវវៀងសុវត្ថិភាព ដើម្បីឆ្ពោះទៅដល់គោលដៅ! កុំគេចវេសអោយសោះ! បើគេចថ្ងៃនេះ អ្នកនឹងជួបវាម្តងទៀតនៅ៦០ខែក្រោយដដែល! គួរយកវេលានេះមកជាបទពិសោធន៍ជីវិត ដើម្បីជោគជ័យនៅវេលាក្រោយ។ ពេលដែលអ្នកគ្រប់គ្រងស្ថានការណ៍បានហើយ អ៊ូខុងដ៏គួរអោយខ្លាច នឹងក្លាយជាអ៊ូខុងតូចច្រម៉ក់នេះវិញ!

  • មិនដឹងគេហេក ឬប្អូនមានចេតនាទេ តែដើម្បីការពារសហគមន៍របស់យើងអោយមានសុវត្ថិភាព ខ្ញុំត្រូវបិទគណនីរបស់ប្អូនមិនអោយចូលក្រុមទៀតទេ!

  • 7 авг.878359

    ល្ងាចនេះ ចាប់ពីម៉ោង ១៩៖៤៤នាទីតទៅ នឹងចូលដល់ខែវកហើយ! រាល់ការផ្លាស់ប្តូរថាមពល តែងតែមានអ្នកទទួលវិញ្ញាសារថ្មីដែលត្រូវដោះស្រាយ និងអ្នកដែលត្រូវប្រមូលផលឬលាភីពីការដោះស្រាយវិញ្ញាសារដែលបានពុះពារជម្នះកន្លងមក។ ក្នុងដែនចក្រវាឡទាំងមូល គ្មានអ្វីដែលបានមកដោយធូរនោះទេ! គ្រាន់តែពេលខ្លះ យើងឃើញគេទទួលផលបានស្រួល ដោយសារយើងមិនបានដឹងពីរឿងរ៉ាវ១០០ជំពូកដែលគេបានពុះពារក្រោយឆាកមុននឹងទទួលបានផលនោះនៅលើឆាកប៉ុណ្ណោះ! បើជីវិតពិបាកពេក សាកគិតបែបនេះ បំណាច់តែមើលរឿងរន្ធត់ហើយ មើលអោយដឹងថាវារន្ធត់កម្រិតណាមើល! កូនសោរវិញ្ញាសារជីវិត៖ កុំចាំដល់ភ្លៀងធ្លាក់ ទើបស្ទុះស្ទាររកទិញឆ័ត្រ-អាវភ្លៀង! រីករាយខែថ្មី!

  • 5 авг.1 00161

    без подписи

  • 3 авг.1 200176

    នៅតែប៉ុន្មានថ្ងៃទៀតទេ ដល់ខែភ្លើងយ៉ាងលើវកហើយ!

  • 28 июл.1 566427

    អ្នកណាខ្លះនឹកបើកខែលការពារ? ព្រឹកព្រលឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ចន្លោះម៉ោងខាល(០៣៖០០ ដល់ ០៤៖៥៩នាទីទៀបភ្លឺ) ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើងឆៀងកើត ដើម្បីសមាធិសញ្ជឹងគិតប្រមើលមើលនូវថាមពលជារង្វង់ខែលការពារដួងរាសីនិងរាងកាយ សមាជិកក្រុមគ្រួសារ ផ្ទះសម្បែង និងដែនដីកម្ពុជាទាំងមូល។ ការសមាធិបើកខែលការពារនេះជាការប្រើកម្លាំងថាមពលចក្រវាឡមកជួយជាខែលដើម្បីការពារយើងពីការរាតត្បាតពីថាមពលអាក្រក់ទាំងឡាយដែលអាចនឹងកើតមានឡើង ព្រោះចាប់ពីថ្ងៃទី៣០ ខែកក្កដា តរៀងទៅជាវេលាចូលព្រះវស្សាហើយ។

  • 22 июл.1 3752

    без подписи

  • 17 июл.1 709610

    без подписи

  • 17 июл.1 748112

    ម៉ោះ មកអ៊ុតលទ្ធផល!

  • 16 июл.1 50964

    без подписи

  • 16 июл.1 35821

    ជីតដល់ម៉ោងហើយ!

  • 16 июл.1 30955

    អ្នកស្វះស្វែងសិក្សា ត្រៀមៗ! វេបសាយប្រលង៖ https://web.jomnes.net/sc2026/