- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 44
- Всего постов
- 80
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 18
- 1/48двое суток
- 20
- 1/72трое суток
- 22
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ព័ត៌មានខេត្តកំពត៖អាជ្ញាធរស្រុកអង្គរជ័យអំពាវនាវដល់ពលរដ្ឋឲ្យជឿជាក់ និងបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល
សូមអញ្ជើញសណ្តាប់ និងទស្សនាបទ៖ « បេះដូង ស.ស.យ.ក អ្នកស្រុកទឹកឈូ» - ផ្ដួចផ្ដើមផលិតដោយ៖ លោក អុឹម ច័ន្ទសោធន អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ - ច្រៀងដោយ៖ សួស វឌ្ឍនៈ និង រ័ត្ន រចនា - និពន្ធទំនុកច្រៀងដោយ៖ លោក ចាន់ សុធារិទ្ធិ - សម្របសម្រួលទូទៅដោយ៖ លោក អំ តារា - និពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ខាន់ ចូវយី _ កាត់តវីដេអូ ៖ សត្យាវុធ
សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគនព្រះសង្ឃក្នុងវត្តចំនួនពីរនាក្រុងបូកគោ https://kampot.info.gov.kh/km/article/019ffa3b-7c5a-7000-8742-1a24644e52a0
видео или голосовое, без подписи
កម្ពុជាបញ្ជាក់ថា លំនៅឋានដែលរងផលប៉ះពាល់នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កើតឡើងពីការវាយប្រហាររបស់កងកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ដោយមានការប្រើយន្តហោះចម្បាំង F-16 និងអាវុធធុនធ្ងន់ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ Cambodia stated that the affected homes in Techo Morakot Village, Morakot Commune, Choam Ksan District, Preah Vihear Province, were damaged as a result of attacks by Thai military forces in December 2025, involving F-16 fighter jets and heavy weapons, which caused extensive damage to residential properties, personal belongings, and civilian infrastructure. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
видео или голосовое, без подписи
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវ កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមកម្ពុជា-ថៃ ជាពិសេសកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការវិលត្រឡប់ទៅរក សន្តិភាព ស្ថិរភាព ប្រក្រតីភាព និងការស្តារឡើងវិញឱ្យបានឆាប់រហ័ស។ The Royal Government of Cambodia and the Ministry of National Defence have reaffirmed their commitment to fully respecting and implementing the agreements and joint declarations between Cambodia and Thailand, particularly the agreements of 27 December 2025 and 26 October 2025, in order to promote a swift return to peace, stability, normalcy, and recovery. លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia សេចក្តីប្រកាសព័ត៌មាន | ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្ស បានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ, បណ្តាខេត្តជុំវិញ និងប្រទេសជិតខាង និងបានពុះពារអភិវឌ្ឍសេដ្ឋ-កិច្ច ដោយការលើកកម្ពស់វិស័យ កសិកម្ម, កសិ-ឧស្សាហហកម្ម, ទេសចរណ៍ ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦
видео или голосовое, без подписи
សម្ដេចធិបតី៖ កត្តាគន្លឹះដើម្បីទាញយកសក្តានុពលអភិវឌ្ឍន៍នៃបណ្តាខេត្តភូមិភាគឦសាន រួមមាន៖ - ការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសន្តិសុខ - ការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ Samdech Thipadei: The key factors to unlock the development potential of the northeastern provinces include: - Maintaining absolute peace, stability, and security. - Implementing incentives and delivering efficient public services. Stung Treng Province, 12 August 2026 (Unofficial Translation)
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ប្រាប់ភារធារីស្ថានទូតអាម៉េរិក ថា កម្ពុជាប្តេជ្ញាចិត្តឥតរាថយ ក្នុងការបោសសម្អាត Online Scams AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦-- “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាដែលបានសម្រេចនាពេលកន្លងមក។ ជាកិច្ចឆ្លើយតប លោកស្រី Aleks Zittle បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងយុត្តិធម៌ និងស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រឆាំងហិរញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕ ដោយ ផែន រតនៈ (ប្រភព៖ ក្រសួងយុត្តិធម៌) —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia
видео или голосовое, без подписи
ព័ត៌មានខេត្តកំពត៖ សាខាសមាគមន៍នារីខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តកំពតនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តចំនួនពីរនៅក្រុងបូកគោ 📱Website: www.pdikampot.info 📱Facebook 📱Telegram Channel 📱Youtube
ព័ត៌មានខេត្តកំពត៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពតណែនាំឲ្យរួមគ្នាយកចិត្តទុកដាក់លើកកម្ពស់ប្រពៃណីទំនៀមទម្លាប់សាសនា 📱Website: www.pdikampot.info 📱Facebook 📱Telegram Channel 📱Youtube
ព័ត៌មានខេត្តកំពត៖ សមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលកំពុងជួយលើកកម្ពស់ជីវភាពពលរដ្ឋនៅស្រុកអង្គរជ័យ 📱Website: www.pdikampot.info 📱Facebook 📱Telegram Channel 📱Youtube
វីដេអូសង្ខេប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង”។ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃពុធ ទី១២ សីហា ២០២៦