tgindex
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ

Статистика

ឆាណែលផ្លូវការ 🎯ផ្ដល់ព័ត៌មានអំពីការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយមិនបង់ថ្លៃ ការជ្រើសរើសបុគ្គលិក ព្រមទាំងចែករំលែកនូវចំណេះដឹងដែលមានសារៈសំខាន់ដល់សិស្ស និស្សិត និងសាធារណជន។ 🎯គោលដៅនៃការបណ្តុះបណ្តាល÷«រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ»។

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
86
Всего постов
161
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
2 111
+30 за 5 дн.
Сутки
+3
+0,14%
Неделя
 
Месяц
 
Просмотров на пост
42
40 постов
Вовлечённость
2,0%
к подписчикам
Постов в день
12,3
всего 161
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
36
1/48двое суток
41
1/72трое суток
44

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • យើងអន់ចិត្តព្រោះអត់ទីផ្សារ តែយើងភ្លេចគិតពីគុណភាពរបស់យើងអាចដាក់ចូលទីផ្សារបានឬអត់។ រកការងារមិនបានចោទថាខ្វះការងារ តែមិនបានពិនិត្យសមត្ថភាពខ្លួនឯងថា ធ្វើការងារកើតឬអត់? សៀវភៅទម្លាប់៧យ៉ាងដែលនាំឲ្យមានប្រសិទ្ធភាព គឺឲ្យយើងផ្តោតលើអ្វីដែលយើងអាចគ្រប់គ្រងបាន អ្វីដែលយើងអាចគ្រប់គ្រងបានគឺសមត្ថភាពរបស់យើង បើយើងចេះច្បាស់លាស់ ធ្វើការកើត មិនខ្វះការងារឲ្យយើងធ្វើនោះទេ សំខាន់យើងអត់ផ្តោតលើខ្លួនឯង អត់អភិវឌ្ឍខ្លួនឲ្យមានសមត្ថភាព តែចោទថាគេអត់ជួល។ គេជួលអ្នកណាធ្វើការកើត ជួលមកឲ្យជួយបង្កើតប្រយោជន៍បន្ថែម មិនមែនជួលឲ្យមកបន្ថែមបន្ទុកនោះទេ។ Cr: Dara Kim

  • (PTCTK-C1MHS007/26) បង្រៀនដោយលោកគ្រូ ថាច់ សៀង គ្រូបង្រៀនជំនាញសេវាកម្មកាត់សក់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ━━━━༻❀༺━━━━ Join #TVET #TboungKhmum 🌐https://t.me/+VUMxdr9GKo4xYTFl 🌐https://t.me/ptctboungkhmum 🌐 www.tiktok.com/@sokha.yann7 🌐| https://web.facebook.com/profile.php?id=61551905097627 🌐| http://www.ptctbk.edu.kh 🌐 https://www.youtube.com/@ptctk2506

  • ធ្វើហាងម្ហូប ឬភេសជ្ជៈ តែងតែមានការកំពប់ ខូច ហួសដឺឡេ សាច់ស្អុយ ឬបន្លែរលួយជាដើម បើអ្នកមិនបានគិតគូរពីចំណុចនេះទេ ពេលបូកសរុបបញ្ជីប្រចាំខែ អ្នកនឹងឃើញបាត់លុយចំណេញដោយមិនដឹងមូលហេតុ។ ១០. បូកបញ្ចូលចំណាយលាក់កំបាំង ៥% ទៅ ១០% ត្រូវត្រៀមថវិកាសម្រាប់ចំណាយតូចតាចដែលអ្នកមើលរំលង ពេលគិតគូរដំបូង។ មុនបើកហាង យើងតែងគិតតែពីថ្លៃឈ្នួល និងថ្លៃបុគ្គលិក ប៉ុន្តែជាក់ស្តែង វាមានចំណាយលាក់កំបាំងជាច្រើនដូចជា... ថ្លៃសេវាធនាគារ (កាត់កាត/QR) ថ្លៃថែទាំជួសជុលម៉ាស៊ីនត្រជាក់ ថ្លៃអាជ្ញាប័ណ្ណ ថ្លៃសំរាម អ៊ីនធឺណិត សាប៊ូលាងចាន ជាដើម, ការត្រៀមទុក ៥%-១០% នៃទំហំលក់ នឹងធ្វើឱ្យអ្នកមិនភ័យព្រួយពេលមានការចំណាយទាំងនេះកើតឡើង។ ១១. គណនាពេលវេលាស្រង់ដើមវិញឱ្យបានច្បាស់លាស់ ត្រូវដឹងថា តើត្រូវប្រើពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ទើបអ្នកអាចប្រមូលទុនវិនិយោគសរុបត្រឡប់មកវិញ។ បើអ្នកបោះទុន ២០,០០០ ដុល្លារ ដើម្បីបើកហាង ហើយរំពឹងថាចំណេញសុទ្ធ ១,០០០ ដុល្លារ ក្នុងមួយខែ នោះអ្នកនឹងប្រើពេល ២០ខែ (ជិត២ឆ្នាំ) ទើបយកដើមមកវិញបាន, សម្រាប់ហាងខ្នាតតូច ពេលវេលាស្រង់ដើមមិនគួរយូរជាង ១.៥ ទៅ ២ ឆ្នាំនោះទេ ព្រោះអាយុកាលនៃការជួលទីតាំង និងម៉ូដតុបតែងហាងអាចនឹងត្រូវផ្លាស់ប្តូរ។ ១២. គិតគូរពីថ្លៃសេវាដឹកជញ្ជូន ២០% ទៅ ៣០% ពេលកំណត់តម្លៃ ប្រសិនបើអ្នកចង់លក់លើ App ដឹកជញ្ជូន អ្នកត្រូវគិតពីភាគរយដែលគេកាត់។ App ដឹកជញ្ជូនភាគច្រើនកាត់កម្រៃជើងសារពី ២០% ទៅ ៣០% បើអ្នកលក់ម្ហូបក្នុងហាងតម្លៃ ៣ ដុល្លារ ហើយលក់លើ App ក៏ ៣ ដុល្លារ នោះអ្នកនឹងខាតចម្បង ឬអស់ចំណេញរលីង ដូច្នេះ អ្នកត្រូវពិចារណាដំឡើងតម្លៃបន្តិចលើ App ឬរៀបចំឈុតប្រូម៉ូសិន ដើម្បីអាចប៉ះប៉ូវកម្រៃដែលគេកាត់នេះបាន ដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នក។ Credit: សុវត្ថន៍-Sovathn

  • រូបមន្ត ១២ យ៉ាង ប្រើសម្រាប់គណនាមុនពេលបើកហាង ថ្ងៃនេះសុវត្ថន៍មានរូបមន្តល្អៗ លោកអ្នកអាចយកប្រើការបានសម្រាប់បើកហាង... ឬអានដើម្បីជាចំណេះដឹងក៏បាន មុនលោកអ្នកបើកហាងមួយៗ លោកអ្នកត្រូវដឹងអ្វីខ្លះ? រៀបចំបែបណា? អានអត្ថបទនេះអ្នកនឹងយល់ដឹង តស់! សុវត្ថន៍ប្រាប់តិចនិកខ្លះៗ មានចំនួន ១២ ចំណុច ដូចខាងក្រោម.... ១. បើកហាង ត្រូវលក់ឱ្យបានច្រើនជាង "ថ្លៃឈ្នួល x 10" ចំណូលពីការលក់សរុបប្រចាំខែ ត្រូវតែធំជាងថ្លៃជួលទីតាំងគុណនឹង ១០ដង។ បើអ្នកចង់ជួលតូបឬហាងមួយដែលមានតម្លៃ ៥០០ ដុល្លារ ក្នុងមួយខែ អ្នកត្រូវសួរខ្លួនឯងថា តើទីតាំងនេះអាចឱ្យអ្នកលក់បានចំណូល ៥,០០០ ដុល្លារ (500$ x 10) ក្នុងមួយខែដែរឬទេ? បើអ្នកវាយតម្លៃថាលក់មិនដល់ទំហំហ្នឹងទេ មិនគួរជួលទីតាំងនោះឡើយ ព្រោះថ្លៃឈ្នួលវានឹងស៊ីប្រាក់ចំណេញអ្នកអស់ ធ្វើឱ្យហាងពិបាករស់ណាស់។ ២. ជួលបុគ្គលិក ចំណាយមិនត្រូវលើសពី ១៥% នៃទំហំលក់ ថវិកាដែលត្រូវបើកប្រាក់ខែឱ្យបុគ្គលិកទាំងអស់ មិនត្រូវលើសពី ១៥% នៃចំណូលពីការលក់សរុបនោះទេ។ បើហាងអ្នកមួយខែលក់បាន ១០,០០០ ដុល្លារ ការចំណាយលើប្រាក់ខែបុគ្គលិក (រួមទាំងអ្នកគ្រប់គ្រង និងខ្លួនឯងបើធ្វើការក្នុងហាងដែរ) គួរតែស្ថិតក្នុងរង្វង់ ១,៥០០ ដុល្លារ ចុះក្រោម។ ការកំណត់បែបនេះជួយឱ្យហាងមានលំហូរសាច់ប្រាក់ល្អ និងមិនមានសម្ពាធធ្ងន់ធ្ងរទៅលើការចំណាយថេរហួសហេតុ។ ៣. ចំណាយលើទីផ្សារ ១០% (ប្រសិនបើលក់ដាច់ហើយ អាចបន្ថយមកត្រឹម ៥%) ត្រូវកាត់ទុកថវិកាសម្រាប់ធ្វើទីផ្សារ តាមកម្រិតនៃភាពជោគជ័យរបស់ហាង។ នៅពេលហាងទើបបើកថ្មីៗ មិនសូវមានអ្នកស្គាល់ អ្នកត្រូវហ៊ានចំណាយរហូតដល់ ១០% នៃចំណូល ដើម្បីធ្វើការផ្សព្វផ្សាយ (ដូចជា បាញ់អេត Facebook, ជួល Influencer, ឬធ្វើប្រូម៉ូសិនទាក់ទាញ)។ ប៉ុន្តែនៅពេលដែលហាងចាប់ផ្តើមមានម៉ូយប្រចាំ គេស្គាល់ច្រើនហើយ អ្នកអាចកាត់បន្ថយការចំណាយនេះមកនៅត្រឹម ៥% ដើម្បីសន្សំទុកជាប្រាក់ចំណេញវិញ។ ៤. កំណត់តម្លៃលក់ដោយបូកបញ្ចូលប្រាក់ពន្ធតាំងពីថ្ងៃដំបូង (ទោះបីជាមិនទាន់ដល់ពេលត្រូវបង់ពន្ធក៏ដោយ) កុំលក់ថោកពេកដោយភ្លេចគិតពីថ្លៃពន្ធអាករផ្សេងៗ ត្រូវបូកវាចូលទៅក្នុងតម្លៃផលិតផលតាំងពីថ្ងៃបើកហាងដំបូង។ រឿងនេះសំខាន់ណាស់! អ្នកលក់ថ្មីថ្មោងតែងតែគិតថា ហាងខ្លួនតូចមិនទាន់ជាប់ពន្ធ (ដូចជាអាករលើតម្លៃបន្ថែម VAT ១០%) ក៏លក់ក្នុងតម្លៃថោក ប៉ុន្តែនៅថ្ងៃអនាគត ពេលហាងអ្នករីកធំ ហើយត្រូវរដ្ឋតម្រូវឱ្យបង់ពន្ធ ប្រសិនបើអ្នកទៅដំឡើងថ្លៃម្ហូប/ភេសជ្ជៈភ្លាមៗ ភ្ញៀវច្បាស់ជារអ៊ូ និងអាចឈប់ទិញ ដូច្នេះ ត្រូវគិតគូរបូកវាចូលតាំងពីដើម ដើម្បីឱ្យភ្ញៀវស៊ាំនឹងតម្លៃនោះ (ហើយពេលមិនទាន់ជាប់ពន្ធ អា ១០% ហ្នឹង គឺជាប្រាក់ចំណេញបន្ថែមរបស់អ្នកសិន)។ ៥. ធ្វើអាជីវកម្មភោជនីយដ្ឋាន ប្រាក់ចំណេញត្រូវតែមានច្រើនជាង ២០% ប្រាក់ចំណេញសុទ្ធ នៃការបើកហាងអាហារ ត្រូវតែនៅសល់យ៉ាងហោចណាស់ ២០% នៃទំហំលក់សរុប។ របរម្ហូបអាហារជារបរដែលហត់នឿយខ្លាំង និងមានហានិភ័យខ្ពស់ (ទំនិញឆាប់ខូចគុណភាព, ឡើងថ្លៃសាច់/បន្លែ...) ដូច្នេះ បន្ទាប់ពីទូទាត់ចំណាយទាំងអស់ (ថ្លៃដើមទំនិញ ថ្លៃឈ្នួល បុគ្គលិក ភ្លើងទឹក ទីផ្សារ...) ប្រាក់ដែលនៅសល់ចូលហោប៉ៅអ្នក ត្រូវតែមានលើសពី ២០% ទើបស័ក្តិសមនឹងកម្លាំងញើសឈាមដែលបានបញ្ចេញ និងអាចឱ្យអាជីវកម្មឈរជើងបានយូរអង្វែង, បើគណនាទៅឃើញចំណេញតិចជាងនេះ គួរតែពិចារណារៀបចំយុទ្ធសាស្ត្រ ឬតម្លៃឡើងវិញ។ ៦. ថ្លៃដើមវត្ថុធាតុដើម មិនត្រូវលើសពី ៣០% ទៅ ៣៥% ការចំណាយលើការទិញសាច់ បន្លែ គ្រឿងទេស ឬវត្ថុធាតុដើមផ្សេងៗ គួរតែស្ថិតនៅចន្លោះ ៣០% ទៅ ៣៥% នៃតម្លៃលក់។ បើអ្នកលក់កាហ្វេមួយកែវតម្លៃ ៣ ដុល្លារ ថ្លៃដើមនៃគ្រាប់កាហ្វេ ទឹកដោះគោ ស្ករ និងកែវ មិនគួរលើសពី ១ ដុល្លារ (ប្រហែល ៣០%) នោះទេ, បើថ្លៃដើមខ្ពស់ជាងនេះ អ្នកនឹងពិបាករកប្រាក់ចំណេញណាស់ ព្រោះអ្នកនៅមានចំណាយផ្សេងទៀតដូចជា ថ្លៃឈ្នួល និងបុគ្គលិក។ ៧. ត្រូវមានទុនបម្រុង យ៉ាងហោចណាស់ ៣ ទៅ ៦ ខែ ក្រៅពីប្រាក់សម្រាប់រៀបចំទីតាំង និងទិញសម្ភារៈ អ្នកត្រូវមានសាច់ប្រាក់តម្កល់ទុកសម្រាប់ទប់ទល់ការចំណាយប្រចាំខែយ៉ាងតិច ៣ ទៅ ៦ ខែ។ ហាងទើបបើកថ្មីៗ កម្រនឹងទទួលបានប្រាក់ចំណេញនៅខែទី១ ឬទី ២ ណាស់ ព្រោះភ្ញៀវមិនទាន់ស្គាល់ច្រើន, បើអ្នកមានលុយតែមួយចំហៀង គឺល្មមតែទិញឥវ៉ាន់ និងជួលកន្លែង ពេលដល់ចុងខែគ្មានលុយបង្វិល ហាងនឹងត្រូវបិទទ្វារមុនពេលដែលវាអាចដំណើរការបានល្អ។ ៨. ត្រូវដឹងពីចំណុចរួចដើមប្រចាំថ្ងៃ ត្រូវគណនាឱ្យដឹងថា តើក្នុងមួយថ្ងៃត្រូវលក់ឱ្យបានប៉ុន្មានកែវ ឬប៉ុន្មានចាន ទើបគ្រប់ទប់ទល់នឹងចំណាយប្រចាំថ្ងៃ។ បើចំណាយសរុប (ថ្លៃឈ្នួល បុគ្គលិក ទឹកភ្លើង) ក្នុងមួយថ្ងៃគឺ ៥០ ដុល្លារ ហើយចំណេញពីកាហ្វេមួយកែវគឺ ១ ដុល្លារ អ្នកត្រូវដឹងថាអ្នក "ដាច់ខាត" ត្រូវលក់ឱ្យបាន ៥០ កែវ ក្នុងមួយថ្ងៃទើបរួចខ្លួន (មិនចំណេញ មិនខាត)។ លក់ចាប់ពីកែវទី ៥១ ឡើងទៅទើបជាប្រាក់ចំណេញពិតប្រាកដ។ ៩. ត្រៀមការខាតបង់លើការខូចខាតប្រមាណ ៣% ទៅ ៥% ក្នុងការគណនាថ្លៃដើម ត្រូវបូកបញ្ចូលការខូចខាតវត្ថុធាតុដើមប្រហែល ៣% ទៅ ៥% នៃទំហំលក់។

  • без подписи

  • без подписи

  • 14 авг.59из molvtkhmer

    👩‍🎓👨‍🎓ប្អូនៗដែលទើបបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គួរស្វែងយល់ពីទីផ្សារការងារក្នុងការរៀបចំផែនការអាជីពប្រកបដោយជោគជ័យ! នាពេលបច្ចុប្បន្ននេះ តើអ្នកដឹងទេថាអនុវិស័យណាខ្លះដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា? ផ្ទាំងផ្សព្វផ្សាយខាងក្រោមនេះគឺជា អនុវិស័យសំខាន់ៗទាំង១៤ ដែលជាកម្លាំងចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពបង្កើតឱកាសការងារយ៉ាងសន្ធឹកសន្ធាប់ សម្រាប់សិស្ស-និស្សិត និងអ្នកស្វែងរកការងារ។ 👉យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១០ ២៣៦ ៦៥៥/ ០៩៧ ៥៧៥ ១៤៥១ ឬ ១២៩៧៕ ប្រភព៖ ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន ឆមាសទី២ ឆ្នាំ២០២៦ #MLVT #HENGSour #NEA

  • без подписи

  • 14 авг.58из molvtkhmer

    ខេត្តត្បូងឃ្មុំ មានឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ ចំនួន ៣៩២ កន្លែង #MLVT #HENGSour #NEA

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 14 авг.25из molvtkhmer

    សេចក្តីជូនដំណឹង ស្តីពីការធ្វើតេស្តចំណេះដឹងផ្នែកកសិកម្ម និងភាសាដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងតេស្តកាយសម្បទាសម្រាប់បេក្ខជនដែលបានដាក់ពាក្យទៅធ្វើការក្នុងវិស័យកសិកម្ម នៅរដ្ឋអ៉ីស្រាអែល #MLVT #HENGSour

  • សម្តេចធិបតី៖ បើយើងប្រឹង ភាពនៃជោគជ័យអត់ សេរ៉ូ ទេ

  • https://www.facebook.com/share/p/1HWRwGqbsY/?mibextid=wwXIfr