tgindex
ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

Статистика

ចែករំលែកនូវប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

Последний пост
1 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
9 099
−18 за 5 дн.
Сутки
−4
−0,04%
Неделя
 
Месяц
 
Просмотров на пост
3 776
20 постов
Вовлечённость
41,5%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
3 127
1/48двое суток
3 583
1/72трое суток
3 864

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 1 авг.2 6141056

    ធ្វើជូនតាមសន្យា៖ វិទ្យាល័យអន្លង់ធំ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើខេត្តសៀមរាប អគារសិក្សាថ្មីនេះ បានសម្រេចការងារបានរួចរាល់ ១០០ភាគរយ នាដើមខែឧសភា ឆ្នាំ២០២៦កន្លងទៅ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការសម្រាប់ការសិក្សារបស់សិស្សានុសិស្ស នៅក្នុងបវេសនកាលថ្មីខាងមុខនេះ ក្នុងគោលដៅឆ្លើយតបនឹងកំណើនសិស្សានុសិស្សពីមួយឆ្នាំទៅមួយ និងជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាលសិស្ស ក៏ដូចជាសុវត្ថិភាពក្នុងការធ្វើដំណើររបស់សិស្សានុសិស្សផងដែរ។ ជាងនេះទៅទៀត វិទ្យាល័យថ្មីនេះ នឹងជួយកាត់បន្ថយអត្រាបោះបង់ការសិក្សាកម្រិតវិទ្យាល័យ ក្នុងគោលដៅពង្រឹង និងអភិវឌ្ឍមូលធនមនុស្សបន្ថែមក្នុងសហគមន៍ និងសង្គមជាតិក្នុងពេលអនាគត។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 29 июл.3 45510420

    មិនមានការបង្រួមក្រសួង ស្ថាប័នរបស់រដ្ឋ ដូចការផ្សាយព័ត៌មានមួយចំនួននោះឡើយ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 25 июл.4 37212116

    ជាដំបូងខ្ញុំសូមអរគុណចំពោះការចូលរួមជាមតិយោបល់ របស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធជាមួយនឹងបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចនិងមធ្យម (SME) ជួបប្រទះ។ ផ្អែកលើយោបល់របស់បងប្អូននិងលទ្ធផលនៃការសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់បន្ថែមជាមួយតួអង្គពាក់ព័ន្ធ ជាពិសេសវិស័យឯកជន រាជរដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនដើម្បីដោះស្រាយបញ្ហាសំខាន់ៗជូន SME ។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 24 июл.3 8399232

    សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 23 июл.3 5969324

    ជោគជ័យធំកើតមកជោគជ័យតូចៗច្រើនផ្គុំគ្នា 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 22 июл.3 33010316

    ក្នុងការដោះស្រាយបញ្ហា ត្រូវមានការច្នៃប្រឌិត និងភាពបត់បែនដោយមិនត្រូវបោះបង់ ឬប្រញាប់បដិសេធថាធ្វើមិនបាន ព្រមទាំងមិនត្រូវយកឧបសគ្គដាក់មុខដោយគិតថាទៅមិនរួចនោះឡើយ ផ្ទុយទៅវិញ ត្រូវខិតខំស្វែងរកគ្រប់ មធ្យោបាយដើម្បីសម្រេចកិច្ចការនោះឱ្យបានជោគជ័យ។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 17 июл.3 3559410

    ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ទីក្រុងសៀងហៃ ថ្ងៃសុក្រ ទី១៧ កក្កដា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 17 июл.3 9078113

    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទ​ពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅទីក្រុងសៀងហៃ (សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ដែលប្រារព្ធធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 16 июл.3 64410612

    សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចការងាររបស់ខ្ញុំនៅសាធារណរដ្ឋប្រជាមានិតចិន។ យើងបានពិភាក្សានិងឯកភាពគ្នា អំពីសារៈសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកម្ពុជា-ចិន អោយកាន់តែរឹងមាំលើគ្រប់វិស័យ។ ទីក្រុងប៉េកាំង ថ្ងៃព្រហស្បតិ៍ ទី១៦ កក្កដា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 14 июл.3 38611615

    ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។ ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។ សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នា។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 2 июл.4 12714315

    មន្ត្រីក្នុងជួររាជរដ្ឋាភិបាលបច្ចុប្បន្នភាគច្រើន គឺមិនមែនសុទ្ធតែ«កូនអ្នកធំ»នោះទេ ហើយជំរុញឱ្យយុវជនប្រឹងប្រែងកសាងសមត្ថភាព 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 2 июл.4 14412311

    នៅពេលដែលប្រជាជនមានសមត្ថភាព បានក្លាយទៅជាទ្រព្យរបស់ប្រទេសជាតិ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 27 июн.5 18913510

    អាទិភាពរបស់រាជរដ្ឋាភិបាលគឺ ប្រទេសជាតិនិងប្រជាជន ទឹកដីនិងឯករាជ្យភាពជាតិ ជីវភាពរស់នៅនិងអាយុជីវិតប្រជាជន 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 27 июн.4 27610813

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យកែសម្រួលនីតិវិធី កុំឱ្យស្មុគស្មាញ និងជាន់តួនាទីគ្នា ចំពោះការចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណ ការត្រួតពិនិត្យទំនិញ ដើម្បីសម្រួលការធ្វើធុរកិច្ច និងធានាសុវត្ថិភាពអ្នកប្រើប្រាស់ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 22 июн.5 10815222

    ប្រទេសយើងស្រឡាញ់សន្តិភាព ព្រោះយើងមានសង្រ្គាមច្រើនហើយប៉ុន្តែយើងក៏មិននៅស្ងៀមឱ្យគេបន្តជាន់គ្រប់បែបយ៉ាងនោះទេ... 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 21 июн.3 8161089

    ក្រោយពីត្រលប់មកពីប្រជុំនៅសហព័ន្ធរុស្សី ខ្ញុំបានឆ្លៀតឱកាសនាំគ្រួសារទៅជិះទូកទៅទន្លេសាប នៅចុងឃ្នៀស ខេត្តសៀមរាប តាមការសន្យាជាមួយកូនៗ។ ក្នុងដំណើរកម្សាន្តនោះ ខ្ញុំក៏បានជួបជជែកលេងជាមួយបងប្អូនតំណាងសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដោយបានស្ដាប់អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសំណូមពររបស់ពួកគាត់ ជាពិសេសពាក់ព័ន្ធជាមួយនឹងការបែងចែកភាពលាភនៃចំណូលពីសេវាទេសចរណ៍រវាងគ្រឹះស្ថានអង្គរនិងសហគមន៍។ ជាក់ស្ដែង ស្ថិតនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងរងសម្ពាធដោយសង្គ្រាមនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ រាជរដ្ឋាភិបាលបានសម្រេចឲ្យដំឡើងភាគលាភសម្រាប់ផ្តល់ជូនដល់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ឆ្លើយតបទៅនឹងសំណូមពររបស់តំណាងសហគមន៍ និងក្រោយពីបានពិភាក្សាជាមួយឯកឧត្តមអគ្គនាយកនៃគ្រឹះស្ថានអង្គរ ខ្ញុំបានសម្រេចឯកភាពជាគោលការណ៍ ឱ្យរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍នៅដដែលសម្រាប់ជូនសហគមន៍ ទោះជាទៅថ្ងៃមុខតម្លៃប្រេងឥន្ធនៈចុះវិញក៏ដោយ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។ អ្វីជាការស្នើសុំរបស់ខ្ញុំគឺ សូមសហគមន៍បន្តការសាមគ្គីរួបរួមគ្នា ក្នុងការរៀបចំ និងផ្ដល់សេវាល្អ ប្រកបដោយតម្លាភាពជូនភ្ញៀវទេសចរណ៍ ដើម្បីធានាបាននូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀតមកទស្សនានៅទីនោះ។ ថ្ងៃសៅរ៍ ទី ២០ មិថុនា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 21 июн.3 221779

    без подписи

  • 20 июн.4 12410121

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចជំនាញ មន្ត្រីគយ… ត្រូវប្រយ័ត្ន និងពិនិត្យការចុះត្រួតពិនិត្យកន្លែងលក់ទំនិញរាយ ដែលអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ។ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 19 июн.3 1221139

    ចូលរួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍ "អាស៊ាន-រុស្ស៊ី ៣៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ" នៅទីក្រុងកាហ្សាន, ប្រទេសរុស្សី។ ១៧-១៨ មិថុនា ២០២៦ 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube

  • 19 июн.2 8859910

    🇰🇭🇷🇺ប្រធានាធិបតីរុស្ស៊ី ពូទីន ចាត់ទុក"កម្ពុជាជាមិត្ត និងជាដៃគូយូរអង្វែង និងអះអាងពីការបន្តជួយកម្ពុជា 👉Facebook 👉Telegram 👉TikTok 👉Twitter 👉YouTube