tgindex
ទស្សនៈ សង្គម /Opinion

ទស្សនៈ សង្គម /Opinion

Статистика

ត្រូវស្គាល់ពីយើងអោយច្បាស់ មុននឹងទៅណា មកណា និងត្រូវធ្វើអ្វី

Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
1
Всего постов
20
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 165
−1 за 4 дн.
Сутки
−2
−0,09%
Неделя
 
Месяц
 
Просмотров на пост
539
19 постов
Вовлечённость
24,9%
к подписчикам
Постов в день
0,1
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
281
1/48двое суток
322
1/72трое суток
347

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 📚 សេចក្តីជូនដំណឹងអំពីការចេញផ្សាយសៀវភៅថ្មី ខ្ញុំមានកិត្តិយសសូមជម្រាបជូនមិត្តអ្នកអានថា សៀវភៅ «ទស្សនវិជ្ជានៃការទូតព័ត៌មាន» (The Philosophy of Information Diplomacy) នឹងចេញផ្សាយជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ សៀវភៅនេះផ្តោតលើទំនាក់ទំនងរវាង ព័ត៌មាន សារព័ត៌មាន ការទូត អំណាចទន់ (Soft Power) ការទូតសាធារណៈ (Public Diplomacy) និងការកសាងកេរ្តិ៍ឈ្មោះជាតិ ក្នុងបរិបទនៃសតវត្សទី២១។ គោលគំនិតសំខាន់មួយនៃសៀវភៅនេះគឺ៖ «ព័ត៌មានបំភ្លឺការយល់ដឹង ការទូតភ្ជាប់ទំនាក់ទំនង ហើយទាំងពីររួមគ្នាកសាងសន្តិភាព»។ 📖 សូមរង់ចាំការចេញផ្សាយជាផ្លូវការ — ខែវិច្ឆិកា ឆ្នាំ២០២៦។ ជា ច័ន្ទបរិបូរណ៌ អ្នកនិពន្ធ

  • វិចារណកថា៖ «ត្រីចូលជុច» ដោយ៖លោកតា «បើភាគីទាំងពីរប្រកាន់ថាខ្លួនត្រូវ កុំឱ្យប្រុសប្រកាន់ ស្រីប្រកែក។ ចូរយកភស្តុតាងទៅដាក់លើតុច្បាប់។ ព្រោះនៅចំពោះមុខច្បាប់ អន្តរជាតិ អ្នកដែលនិយាយខ្លាំង មិនសំខាន់ស្មើអ្នកដែលមានភស្តុតាងរឹងមាំឡើយ»។ នោះហើយជាវិធីបញ្ចប់ការប្រកែក។

  • វិចារណកថា៖ «ត្រីចូលជុច» ដោយ៖លោកតា «ជុច» គឺជាឧបករណ៍នេសាទបុរាណរបស់ខ្មែរ ដែលបុព្វបុរសយើងបានប្រើប្រាស់តាំងពីយូរលង់មកហើយ។ វាត្រូវបានបង្កើតឡើងឱ្យត្រីអាចចូលបាន ប៉ុន្តែនៅពេលចូលហើយ ពិបាកថយក្រោយចេញវិញ។ ត្រីរ៉ស់ ត្រីឆ្តោ ត្រីផ្ទក់ ឬត្រីផ្សេងៗ ពេលចូលក្នុងជុចហើយ ទីបំផុតក៏ស្ថិតនៅក្នុងដៃម្ចាស់ជុច ដែលអាចយកទៅអាំង ស្ងោរ ឬចម្អិនតាមចិត្តប្រាថ្នា។ រឿង «ត្រីចូលជុច» នេះ អាចយកមកធ្វើជាការប្រៀបធៀបមួយសម្រាប់មើលស្ថានការណ៍ការទូត និងការប្រកែកគ្នាអំពីជម្លោះព្រំដែនកម្ពុជា–ថៃនាពេលបច្ចុប្បន្ន។ ថ្មីៗនេះ លោក ថម អាន់ឌ្រូស (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបដិសេធការចោទប្រកាន់ពីភាគីថៃដែលថា ការវាយតម្លៃរបស់លោកពាក់ព័ន្ធនឹងស្ថានការណ៍ជម្លោះព្រំដែនថៃ–កម្ពុជា ត្រូវបានផ្សព្វផ្សាយដោយមិនបានពិគ្រោះយោបល់ជាមុនជាមួយទីក្រុងបាងកក។ ភាគីថៃវិញបានរិះគន់ការវាយតម្លៃនេះ ដោយលើកឡើងពីបញ្ហាតុល្យភាព ប្រភពព័ត៌មាន និងវិសាលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស។ ក្នុងលិខិតចុះថ្ងៃទី៧ ខែសីហា ផ្ញើទៅកាន់ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានបង្ហាញការខកចិត្តចំពោះសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោក ថម អាន់ឌ្រូស បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា។ នៅត្រង់នេះ សំណួរសំខាន់មិនមែនថា អ្នកណានិយាយខ្លាំងជាងអ្នកណា នោះទេ។ សំណួរគឺ៖ តើការពិតនៅឯណា? ភាគីមួយមានការអះអាងរបស់ខ្លួន។ ភាគីមួយទៀតមានការបដិសេធរបស់ខ្លួន។ បើការអះអាងមួយត្រូវឆ្លើយតបដោយការបដិសេធ ហើយការបដិសេធត្រូវឆ្លើយតបដោយការចោទប្រកាន់ថ្មីមួយទៀត វិវាទនឹងបន្តវិលជុំដោយគ្មានទីបញ្ចប់។ ខ្មែរយើងមានពាក្យមួយឃ្លាថា៖ «កុំឱ្យប្រុសប្រកាន់ ស្រីប្រកែក»។ មានន័យថា នៅពេលភាគីទាំងពីរប្រកាន់ថាខ្លួនត្រូវរៀងៗខ្លួន ការឈ្លោះប្រកែកគ្នាតទៅទៀត មិនអាចធ្វើឱ្យការពិតលេចចេញឡើយ។ ត្រូវមានភាគីទីបី ឬយន្តការមួយដែលអាចពិនិត្យភស្តុតាង ស្តាប់ហេតុផល និងវិនិច្ឆ័យដោយផ្អែកលើច្បាប់។ ចំពោះវិវាទរវាងរដ្ឋ និងរដ្ឋ យន្តការដែលមានទម្ងន់បំផុតមួយ គឺ យន្តការច្បាប់អន្តរជាតិ និងតុលាការអន្តរជាតិ។ បើកម្ពុជាអះអាងថាខ្លួនមានសន្ធិសញ្ញា ផែនទី ឯកសារប្រវត្តិសាស្ត្រ និងមូលដ្ឋានច្បាប់អន្តរជាតិ ហើយថៃក៏អះអាងថាខ្លួនមានហេតុផល និងភស្តុតាងរបស់ខ្លួនដែរ នោះហេតុអ្វីមិនយកភស្តុតាងទាំងអស់ទៅដាក់លើតុច្បាប់? ឱ្យច្បាប់និយាយ។ ឱ្យភស្តុតាងនិយាយ។ ឱ្យយន្តការអន្តរជាតិវិនិច្ឆ័យ។ ការទៅរកយន្តការតុលាការអន្តរជាតិ មិនគួរត្រូវបានយល់ថា ជាការចាញ់ ឬជាការបាត់បង់កិត្តិយសជាតិឡើយ។ ផ្ទុយទៅវិញ វាជាការបង្ហាញថា រដ្ឋមួយមានទំនុកចិត្តលើភស្តុតាងរបស់ខ្លួន និងជ្រើសរើសច្បាប់ជំនួសកម្លាំង។ យ៉ាងណាក៏ដោយ តាមគោលការណ៍ច្បាប់ យើងមិនអាចសន្និដ្ឋានដោយស្វ័យប្រវត្តិថា ភាគីណាមួយដែលមិនព្រមទៅតុលាការអន្តរជាតិ គឺជាភាគីខុសនោះទេ ព្រោះសមត្ថកិច្ចរបស់តុលាការអន្តរជាតិក៏អាស្រ័យលើមូលដ្ឋានច្បាប់ និងការទទួលស្គាល់សមត្ថកិច្ចរបស់រដ្ឋពាក់ព័ន្ធផងដែរ។ ប៉ុន្តែ ក្នុងទិដ្ឋភាពនយោបាយ និងសាធារណមតិ មានសំណួរមួយដែលពិបាកជៀសវាង៖ បើភាគីទាំងពីរប្រកាន់ថាខ្លួនត្រឹមត្រូវ ហេតុអ្វីត្រូវខ្លាចការពិនិត្យដោយយន្តការច្បាប់អន្តរជាតិ? នេះហើយជាចំណុចដែលខ្ញុំហៅថា «ត្រីចូលជុច»។ ពេលវិវាទនៅក្នុងវាលនៃការឃោសនា ភាគីនីមួយៗអាចនិយាយតាមការបកស្រាយរបស់ខ្លួន។ ប៉ុន្តែពេលវិវាទចូលក្នុង «ជុចនៃច្បាប់» ពាក្យសម្តីមិនគ្រប់គ្រាន់ទៀតទេ។ ត្រូវមានឯកសារ ត្រូវមានផែនទី ត្រូវមានសន្ធិសញ្ញា ត្រូវមានភស្តុតាង និងត្រូវមានហេតុផលដែលអាចឈរបាននៅចំពោះមុខច្បាប់អន្តរជាតិ។ នៅទីនោះ អ្នកដែលស្រែកខ្លាំងជាងគេ មិនប្រាកដថាជាអ្នកឈ្នះទេ។ អ្នកដែលមានភស្តុតាងរឹងមាំជាងគេ ទើបមានទម្ងន់។ ដូច្នេះ ផ្លូវចេញពីជម្លោះមិនគួរជាការបង្កើនកំហឹងរវាងប្រជាជនទាំងពីរ មិនគួរជាការប្រកួតប្រជែងព័ត៌មាន និងក៏មិនគួរជាការប្រើកម្លាំងនោះដែរ។ ផ្លូវដែលស៊ីវិល័យជាងគេ គឺ ការចរចា ការទូត និងច្បាប់អន្តរជាតិ។ ព្រំដែនអាចជាបញ្ហារវាងរដ្ឋាភិបាល ប៉ុន្តែប្រជាជនកម្ពុជា និងថៃមិនគួរក្លាយជាសត្រូវនឹងគ្នាទេ។ ប្រជាជនទាំងពីរត្រូវរស់នៅជិតខាងគ្នាជារៀងរហូត។ ដូច្នេះ ដំណោះស្រាយដែលល្អបំផុត គឺដំណោះស្រាយដែលអាចរក្សាបានទាំង យុត្តិធម៌ សន្តិភាព និងទំនាក់ទំនងរយៈពេលវែងរវាងប្រជាជាតិទាំងពីរ។ ចុងក្រោយ ខ្ញុំសូមទុកជាទស្សនៈមួយថា៖ «បើភាគីទាំងពីរប្រកាន់ថាខ្លួនត្រូវ កុំឱ្យប្រុសប្រកាន់ ស្រីប្រកែក។ ចូរយកភស្តុតាងទៅដាក់លើតុច្បាប់។ ព្រោះនៅចំពោះមុខច្បាប់អន្តរជាតិ អ្នកដែលនិយាយខ្លាំង មិនសំខាន់ស្មើអ្នកដែលមានភស្តុតាងរឹងមាំឡើយ»។ នោះហើយជាវិធីបញ្ចប់ការប្រកែក។

  • ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងស្មោះស្ម័គ្រ ខ្ញុំសូមឧទ្ទិសបទចម្រៀង «បេះដូងអ្នកចំការវាសនាកម្ពុជា» ជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ ៥ សីហា។ 🎵🇰🇭 បេះដូងអ្នកចំការវាសនាកម្ពុជា 🇰🇭🎵 🖋️ បទភ្លេង និងទំនុកច្រៀង៖ ជា ច័ន្ទបរិបូរណ៍ 🎤 ច្រៀងដោយ៖ ពេជ្រ ថារី សូមគោរពជូនពរ សូមឱ្យសម្តេចតេជោ សូមមានសុខភាពរឹងមាំ កម្លាំងមាំមួន សុភមង្គល និងជួបប្រទះតែសេចក្តីសុខ និងពុទ្ធពរគ្រប់ប្រការ។ 🙏 សូមគោរពដោយក្តីស្មោះអស់ពីដួងចិត្ត។ ❤️🇰🇭

  • ការពិតត្រូវតែមកមុនល្បឿន ដោយ៖ លោកតា វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលបីយ៉ាង គឺ ការពិត ការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់ព័ត៌មាន។ គោលបំណងរបស់សារព័ត៌មាន មិនមែនដើម្បីប្រកួតប្រជែងថា អ្នកណាផ្សាយបានមុនគេ ឬទាក់ទាញអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាបានច្រើនជាងគេនោះទេ ប៉ុន្តែគឺដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជន គឺជាព័ត៌មានពិត មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។

  • [ការពិតត្រូវតែមកមុនល្បឿន] ដោយ៖ លោកតា វិជ្ជាជីវៈសារព័ត៌មាន ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ស្នូលបីយ៉ាង គឺ ការពិត ការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់ព័ត៌មាន។ គោលបំណងរបស់សារព័ត៌មាន មិនមែនដើម្បីប្រកួតប្រជែងថា អ្នកណាផ្សាយបានមុនគេ ឬទាក់ទាញអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនាបានច្រើនជាងគេនោះទេ ប៉ុន្តែគឺដើម្បីធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជន គឺជាព័ត៌មានពិត មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។ ករណីនារីជនជាតិសិង្ហបុរីវ័យ ២០ ឆ្នាំ ដែលបានធ្វើដំណើរមកប្រទេសកម្ពុជានាពេលថ្មីៗនេះ គឺជាមេរៀនដ៏មានតម្លៃមួយសម្រាប់វិស័យសារព័ត៌មាន។ មុនពេលមានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច និងពីសាមីខ្លួនផ្ទាល់ ព័ត៌មាន និងការសន្និដ្ឋានជាច្រើនបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្ដាញសង្គម ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដកស្រង់ផ្សព្វផ្សាយបន្ត។ ជាលទ្ធផល សាធារណមតិមួយចំនួនបានយល់ថា កម្ពុជាជាទីតាំងនៃសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ទាំងដែលមិនទាន់មានការផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។ ប៉ុន្តែ បន្ទាប់ពីការស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ដោយអាជ្ញាធរមានសមត្ថកិច្ច សាមីខ្លួនបានចេញមុខបញ្ជាក់ជាសាធារណៈថា ការមកកម្ពុជាគឺជាការសម្រេចចិត្តដោយស្ម័គ្រចិត្ត ដើម្បីស្វែងរកផ្លូវជីវិតថ្មី។ នាងក៏បានអះអាងយ៉ាងច្បាស់ថា នាងមិនត្រូវបានបង្ខំ មិនត្រូវបានជួញដូរ មិនត្រូវបានបោកបញ្ឆោត និងមិនបានពាក់ព័ន្ធនឹងសកម្មភាពឆបោក ឬបទល្មើសណាមួយឡើយ។ ការបញ្ជាក់នេះ បានបង្ហាញយ៉ាងច្បាស់ថា ការពិត និងការសន្និដ្ឋាន គឺជារឿងពីរដែលខុសគ្នា។ អ្វីដែលត្រូវបានផ្សព្វផ្សាយនៅដំណាក់កាលដំបូង មិនមែនសុទ្ធតែជាការពិតនោះទេ។ ដូច្នេះ សារព័ត៌មានគួរតែផ្សាយព័ត៌មានដោយផ្អែកលើការផ្ទៀងផ្ទាត់ មិនមែនផ្អែកលើការសន្និដ្ឋាន ឬការប្រជែងគ្នាផ្សាយឱ្យបានលឿននោះឡើយ។ ករណីនេះ ក៏ជាការរំលឹកដល់អ្នកសារព័ត៌មានគ្រប់រូបឱ្យសួរខ្លួនឯងថា៖ តើព័ត៌មានមួយគួរត្រូវបានផ្សាយ ព្រោះតែវាជាព័ត៌មានដែលចេញមុនគេ ឬព្រោះវាជាព័ត៌មានដែលត្រឹមត្រូវជាងគេ? ចម្លើយគួរតែច្បាស់ណាស់។ ព័ត៌មានដែលត្រឹមត្រូវ តែងមានតម្លៃលើសព័ត៌មានដែលលឿន ប៉ុន្តែខ្វះការផ្ទៀងផ្ទាត់។ ការផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ឱ្យបានគ្រប់ជ្រុងជ្រោយ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មិនត្រឹមតែចំពោះបុគ្គលដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់កិត្តិយសជាតិ វិស័យទេសចរណ៍ បរិយាកាសវិនិយោគ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះប្រទេសមួយផងដែរ។ ទោះបីជាមានការកែតម្រូវព័ត៌មាននៅពេលក្រោយក៏ដោយ ក៏មិនអាចលុបបំបាត់ផលប៉ះពាល់ដែលបានកើតឡើងរួចហើយបានទាំងស្រុងដែរ។ ដោយហេតុនេះ ប្រព័ន្ធផ្សព្វផ្សាយ គួរប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចំពោះព័ត៌មានរសើបដែលអាចប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍របស់ជាតិ។ មុននឹងដកស្រង់ ឬផ្សព្វផ្សាយបន្តព័ត៌មានពីប្រភពណាមួយ គួរធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឱ្យបានហ្មត់ចត់ ឬរង់ចាំការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន។ ការអំពាវនាវបែបនេះ មិនមែនជាការបដិសេធសេរីភាពសារព័ត៌មាន ឬជាការទាមទារឱ្យលាក់បាំងព័ត៌មាននោះទេ។ ផ្ទុយទៅវិញ វាគឺជាការរំលឹកឱ្យវិជ្ជាជីវៈសារព័ត៌មាន វិលត្រឡប់ទៅរកគោលការណ៍គ្រឹះរបស់ខ្លួន ពោលគឺ «ផ្ទៀងផ្ទាត់មុនផ្សព្វផ្សាយ បែងចែកការពិតចេញពីការសន្និដ្ឋាន និងផ្តល់តម្លៃដល់ភាពត្រឹមត្រូវលើសល្បឿន»។ នៅក្នុងសម័យដែលព័ត៌មានអាចផ្សព្វផ្សាយជុំវិញពិភពលោកក្នុងរយៈពេលតែប៉ុន្មានវិនាទី ការប្រកួតប្រជែងពិតប្រាកដរបស់ស្ថាប័នសារព័ត៌មាន មិនមែនស្ថិតនៅលើសំណួរថា «អ្នកណាលឿនជាងគេ» នោះទេ ប៉ុន្តែស្ថិតនៅលើសំណួរថា «អ្នកណាគួរឱ្យទុកចិត្តជាងគេ»។ ការពិតអាចចំណាយពេលដើម្បីបង្ហាញខ្លួន ប៉ុន្តែការពិតនៅតែជាការពិត។ ចំណងជើងព័ត៌មានអាចរលាយបាត់ទៅតាមពេលវេលា ប៉ុន្តែភាពជឿជាក់ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់វិជ្ជាជីវៈសារព័ត៌មាន និងជាមូលដ្ឋាននៃទំនុកចិត្តរបស់សាធារណជន៕

  • «ច្បាប់អន្តរជាតិ មិនមែនជាឧបសគ្គនៃការចរចាទេ ប៉ុន្តែជាគ្រឹះនៃការចរចាប្រកបដោយទំនួលខុសត្រូវ»

  • ការបង្ហាញរបស់លោក ស្រ៊ឺ បូរ៉ា អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិព្រំដែនកម្ពុជា បានបង្ហាញភស្តុតាងជាប្រព័ន្ធថា តំបន់អានសេះ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ ភស្តុតាងទាំងនោះមិនមែនជាការអះអាងដោយផ្ទាល់មាត់ទេ ប៉ុន្តែផ្អែកលើផែនទីផ្លូវការមាត្រដ្ឋាន ១/២០០,០០០ ដែលជាលទ្ធផលនៃការខណ្ឌសីមារបស់គណៈកម្មការឥណ្ឌូចិន–សៀម កំណត់ហេតុ (PV) នៃការបោះបង្គោលព្រំដែនឆ្នាំ ១៩០៨ និង ១៩១៩ ព្រមទាំងការប្រៀបធៀបជាមួយផែនទី L7017 មាត្រដ្ឋាន ១/៥០,០០០ ដែលភាគីថៃគូសឡើងដោយឯកតោភាគី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺសូម្បីតែផែនទីដែលថៃគូសដោយខ្លួនឯង ក៏មិនបានគាំទ្រការអះអាងរបស់ខ្លួនទាំងស្រុងដែរ។ តាមការពន្យល់របស់អ្នកជំនាញកម្ពុជា ទីតាំងរូបសំណាកព្រះវិស្ណុដែលត្រូវបានបំផ្លាញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាប្រមាណ ៥០០ ម៉ែត្រ ទោះវាស់តាមខ្សែបន្ទាត់ក្នុងផែនទី L7017 របស់ថៃក៏ដោយ។ ប្រសិនបើការវាស់វែងនេះត្រឹមត្រូវ នោះសំណួរមិនមែនស្ថិតនៅត្រង់ថា អ្នកណាសាងសង់អ្វី ឬអ្នកណាចូលទៅតំបន់ណាទៀតទេ។ សំណួរពិតប្រាកដគឺ តើសកម្មភាពឯកតោភាគីអាចបង្កើតអធិបតេយ្យភាពលើទឹកដីបានដែរឬទេ? ចម្លើយគឺ មិនអាចបានទេ។ ច្បាប់អន្តរជាតិមិនទទួលស្គាល់ការប្រើកម្លាំង ឬការបង្កើត fait accompli ដើម្បីផ្លាស់ប្តូរព្រំដែនរដ្ឋឡើយ។ ការសាងសង់រូបសំណាក ការដាក់ទូរកុងតឺន័រ ឬការគូសផែនទីថ្មីដោយឯកតោភាគី មិនអាចលុបចោលសន្ធិសញ្ញា ផែនទីផ្លូវការ និងឯកសារប្រវត្តិសាស្ត្រដែលមានសុពលភាពបានទេ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺប្រសិនបើការអះអាងរបស់ថៃពិតជាមានមូលដ្ឋានច្បាប់រឹងមាំ ដូចដែលខ្លួនតែងតែអះអាង ហេតុអ្វីបានជាមិនព្រមយកវិវាទនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)? សំណួរនេះមិនមែនកម្ពុជាជាអ្នកបង្កើតឡើងទេ ប៉ុន្តែជាសំណួរដែលសហគមន៍អន្តរជាតិអាចសួរបានដោយសមហេតុផល។ បើជឿថាខ្លួនត្រូវ ហេតុអ្វីត្រូវខ្លាចតុលាការ? បើជឿថាផែនទីរបស់ខ្លួនត្រឹមត្រូវ ហេតុអ្វីមិនយកទៅឱ្យចៅក្រមអន្តរជាតិពិនិត្យ? បើជឿថាភស្តុតាងរបស់ខ្លួនរឹងមាំ ហេតុអ្វីមិនអនុញ្ញាតឱ្យច្បាប់ជាអ្នកកាត់សេចក្តី? ក្នុងនីតិរដ្ឋអន្តរជាតិ គ្មានរដ្ឋណាមួយអាចប្រកាសដោយខ្លួនឯងថា ខ្លួនជាម្ចាស់ទឹកដីនោះទេ។ អ្នកដែលមានសិទ្ធិកាត់សេចក្តី គឺតុលាការយុត្តិធម៌អន្តរជាតិ។ ការបដិសេធមិនយកវិវាទទៅកាន់តុលាការ ខណៈដែលបន្តបង្កើតស្ថានភាពថ្មីនៅលើដី អាចធ្វើឱ្យសាធារណជនអន្តរជាតិចោទជាសំណួរអំពីទំនុកចិត្តលើមូលដ្ឋានច្បាប់របស់ភាគីនោះ។ ផ្ទុយទៅវិញ កម្ពុជាបានបង្ហាញជំហរជាបន្តបន្ទាប់ថា វិវាទត្រូវដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងតាមយន្តការដែលពិភពលោកទទួលស្គាល់។ នេះគឺជាវិធីដែលអាចធានាបានទាំងយុត្តិធម៌ ស្ថិរភាព និងសន្តិភាពយូរអង្វែង។ នៅក្នុងសម័យដែលព័ត៌មានផ្សព្វផ្សាយទៅដល់ពិភពលោកក្នុងរយៈពេលប៉ុន្មានវិនាទី ការឃោសនា ឬការគូសផែនទីដោយឯកតោភាគី មិនអាចជំនួសភស្តុតាង និងច្បាប់បានឡើយ។ ផែនទីផ្លូវការ កំណត់ហេតុប្រវត្តិសាស្ត្រ និងឯកសារច្បាប់នៅតែជាភាសាដែលតុលាការអន្តរជាតិយល់ និងទទួលស្គាល់។ បើថៃជឿថាខ្លួនត្រូវ មាគ៌ាដែលមានកិត្តិយស និងស្របច្បាប់បំផុត គឺការទៅតុលាការយុត្តិធម៌អន្តរជាតិ។ បើមិនហ៊ានទៅទេ សហគមន៍អន្តរជាតិមានសិទ្ធិសួរថា តើការអះអាងទាំងនោះ ពិតជារឹងមាំតាមផ្លូវច្បាប់ដូចដែលបានអះអាងមែនឬទេ? នៅទីបញ្ចប់ អធិបតេយ្យភាពមិនអាចសម្រេចដោយកាំភ្លើង ឬការបង្កើត fait accompli បានឡើយ។ វាត្រូវសម្រេចដោយភស្តុតាង ប្រវត្តិសាស្ត្រ និងច្បាប់។ ហើយក្នុងចំណោមអ្នកទាំងអស់ មានតែតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ដែលមានសិទ្ធិកាត់សេចក្តី។

  • без подписи

  • អានសេះ៖ បើថៃជឿថាខ្លួនត្រូវ ហេតុអ្វីមិនទៅតុលាការយុត្តិធម៌អន្តរជាតិ? ក្នុងវិវាទព្រំដែនរវាងរដ្ឋ និងរដ្ឋ ការពិតមិនត្រូវបានសម្រេចដោយកម្លាំងយោធា ឬការបង្កើតស្ថានភាពជាក់ស្តែង (fait accompli) នោះទេ។ អ្វីដែលកំណត់ថា អ្នកណាត្រូវ ឬអ្នកណាខុស គឺច្បាប់អន្តរជាតិ ភស្តុតាងប្រវត្តិសាស្ត្រ និងការវិនិច្ឆ័យដោយស្ថាប័នយុត្តិធម៌អន្តរជាតិ។

  • អង្គហេតុដែលមិនអាចប្រកែកបាន គឺអនុស្សរណៈយោគយល់ឆ្នាំ២០០១ ស្តីពីការចរចាព្រំដែនសមុទ្រ ត្រូវបានបញ្ចប់ដោយការសម្រេចចិត្តជាឯកតោភាគីរបស់ភាគីថៃ។ នៅពេលក្របខណ្ឌដែលភាគីទាំងពីរធ្លាប់ពឹងផ្អែកត្រូវបានដកចេញ កម្ពុជាបានជ្រើសរើសប្រើយន្តការដែលមានចែងក្នុង UNCLOS ដើម្បីបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់អន្តរជាតិ។ ប្រសិនបើការប្រើប្រាស់យន្តការដែលច្បាប់អន្តរជាតិបានផ្តល់ឱ្យ ត្រូវបានចាត់ទុកថាជាការបិទទ្វារចរចា នោះនឹងមានន័យថា ការប្រើប្រាស់ច្បាប់អន្តរជាតិគឺជាកំហុស។ ទស្សនៈបែបនេះ មិនស្របនឹងគោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់នោះទេ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ គឺថៃបានទទួលយកការចូលរួមក្នុងនីតិវិធីផ្សះផ្សាក្រោម UNCLOS រួចហើយ។ ការចូលរួមក្នុងដំណើរការមួយ ខណៈពេលដំណាលគ្នាចោទថា ដំណើរការនោះជាការបដិសេធការចរចា បង្កើតជាសំណួរអំពីភាពស៊ីសង្វាក់នៃជំហរនយោបាយ។ ជាមួយគ្នានេះ ការចរចាព្រំដែនគោកតាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងការកំណត់ព្រំដែនសមុទ្រក្រោម UNCLOS គឺជាបញ្ហាពីរផ្សេងគ្នា ដែលស្ថិតក្រោមយន្តការច្បាប់ផ្សេងគ្នា។ ការបន្តដំណើរការទាំងពីរនេះក្នុងពេលដំណាលគ្នា មិនមែនជាភាពផ្ទុយគ្នាទេ ប៉ុន្តែជាការអនុវត្តត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ សារព័ត៌មាន បឹងកក់ប៉ុស្តិ៍ យល់ឃើញថា ទំនុកចិត្តរវាងប្រទេសជិតខាងមិនមែនកើតឡើងដោយការរង់ចាំនោះទេ ប៉ុន្តែកើតឡើងតាមរយៈការសន្ទនា ការចរចា និងការគោរពកាតព្វកិច្ចដែលបានព្រមព្រៀងគ្នា។ ការភ្ជាប់ការបន្តការងាររបស់ JBC ទៅនឹងលក្ខខណ្ឌនយោបាយ ឬបញ្ហាសន្តិសុខផ្សេងៗ ដែលមានយន្តការដោះស្រាយរៀងខ្លួន អាចធ្វើឱ្យដំណើរការកំណត់ព្រំដែនជាប់គាំងដោយគ្មានពេលកំណត់។ សំណួរសំខាន់សម្រាប់សហគមន៍អន្តរជាតិ មិនមែនថា «អ្នកណានិយាយថាចង់ចរចា» នោះទេ ប៉ុន្តែគឺ «អ្នកណាបានបង្កើតលក្ខខណ្ឌអំណោយផលឱ្យការចរចាអាចបន្តបាន?»។ ការតែងតាំងគណៈកម្មការ ឬការចេញសេចក្តីថ្លែងការណ៍ មិនអាចជំនួសការកោះប្រជុំ ការបញ្ជូនក្រុមបច្ចេកទេស និងការអនុវត្តការងារជាក់ស្តែងបានឡើយ។ ការទូតដែលមានប្រសិទ្ធភាព ត្រូវការទាំងឆន្ទៈនយោបាយ និងការគោរពច្បាប់។ ការចរចាដែលគ្មានក្របខណ្ឌច្បាស់លាស់ អាចក្លាយជាការពន្យារពេលគ្មានទីបញ្ចប់។ ផ្ទុយទៅវិញ ការចរចាដែលផ្អែកលើច្បាប់អន្តរជាតិ ផ្តល់នូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសម្រាប់ភាគីទាំងពីរ។ នៅចុងបញ្ចប់ អង្គហេតុមិនអាចសរសេរឡើងវិញដោយសេចក្តីថ្លែងការណ៍នយោបាយបានឡើយ។ ភាគីដែលបានបញ្ចប់ក្របខណ្ឌចរចាសមុទ្រ ហើយបន្តដាក់លក្ខខណ្ឌថ្មីៗលើការចរចាព្រំដែនគោក ពិបាកនឹងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិថា ខ្លួនមិនមែនជាអ្នកធ្វើឱ្យទ្វារចរចាបិទជិតនោះទេ។ ដូចសុភាសិតខ្មែរដែលមានអត្ថន័យជ្រាលជ្រៅថា៖ «ស្វាស៊ីបាយ ហើយលាបមាត់ពពែ»។ ក្នុងការទូតដូចក្នុងជីវិត អ្នកទទួលខុសត្រូវចំពោះការបិទទ្វារ មិនគួរបន្ទោសអ្នកដែលកំពុងស្វែងរកទ្វារថ្មីសម្រាប់សន្តិភាព និងដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិនោះឡើយ។

  • «ច្បាប់អន្តរជាតិ មិនមែនជាឧបសគ្គនៃការចរចាទេ ប៉ុន្តែជាគ្រឹះនៃការចរចាប្រកបដោយទំនួលខុសត្រូវ» ដោយ៖លោកតា ក្នុងវិស័យការទូត អង្គហេតុតែងតែមានតម្លៃជាងសេចក្តីថ្លែងការណ៍។ ការបញ្ចេញមតិនយោបាយអាចទាក់ទាញចំណាប់អារម្មណ៍សាធារណៈបាន ប៉ុន្តែមិនអាចផ្លាស់ប្តូរលំដាប់ព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្តែងបានឡើយ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ថៃថា កម្ពុជាបាន «បិទទ្វារចរចា» ដោយផ្តួចផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការលើកឡើងដែលត្រូវវាស់វែងដោយអង្គហេតុ មិនមែនដោយវោហាសាស្ត្រនយោបាយ។

  • «ច្បាប់អន្តរជាតិ មិនមែនជាឧបសគ្គនៃការចរចាទេ ប៉ុន្តែជាគ្រឹះនៃការចរចាប្រកបដោយទំនួលខុសត្រូវ» ដោយ៖លោកតា ក្នុងវិស័យការទូត អង្គហេតុតែងតែមានតម្លៃជាងសេចក្តីថ្លែងការណ៍។ ការបញ្ចេញមតិនយោបាយអាចទាក់ទាញចំណាប់អារម្មណ៍សាធារណៈបាន ប៉ុន្តែមិនអាចផ្លាស់ប្តូរលំដាប់ព្រឹត្តិការណ៍ដែលបានកើតឡើងជាក់ស្តែងបានឡើយ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ថៃថា កម្ពុជាបាន «បិទទ្វារចរចា» ដោយផ្តួចផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការលើកឡើងដែលត្រូវវាស់វែងដោយអង្គហេតុ មិនមែនដោយវោហាសាស្ត្រនយោបាយ។ អង្គហេតុដែលមិនអាចប្រកែកបាន គឺអនុស្សរណៈយោគយល់ឆ្នាំ២០០១ ស្តីពីការចរចាព្រំដែនសមុទ្រ ត្រូវបានបញ្ចប់ដោយការសម្រេចចិត្តជាឯកតោភាគីរបស់ភាគីថៃ។ នៅពេលក្របខណ្ឌដែលភាគីទាំងពីរធ្លាប់ពឹងផ្អែកត្រូវបានដកចេញ កម្ពុជាបានជ្រើសរើសប្រើយន្តការដែលមានចែងក្នុង UNCLOS ដើម្បីបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់អន្តរជាតិ។ ប្រសិនបើការប្រើប្រាស់យន្តការដែលច្បាប់អន្តរជាតិបានផ្តល់ឱ្យ ត្រូវបានចាត់ទុកថាជាការបិទទ្វារចរចា នោះនឹងមានន័យថា ការប្រើប្រាស់ច្បាប់អន្តរជាតិគឺជាកំហុស។ ទស្សនៈបែបនេះ មិនស្របនឹងគោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់នោះទេ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ គឺថៃបានទទួលយកការចូលរួមក្នុងនីតិវិធីផ្សះផ្សាក្រោម UNCLOS រួចហើយ។ ការចូលរួមក្នុងដំណើរការមួយ ខណៈពេលដំណាលគ្នាចោទថា ដំណើរការនោះជាការបដិសេធការចរចា បង្កើតជាសំណួរអំពីភាពស៊ីសង្វាក់នៃជំហរនយោបាយ។ ជាមួយគ្នានេះ ការចរចាព្រំដែនគោកតាមរយៈគណៈកម្មការព្រំដែនរួម (JBC) និងការកំណត់ព្រំដែនសមុទ្រក្រោម UNCLOS គឺជាបញ្ហាពីរផ្សេងគ្នា ដែលស្ថិតក្រោមយន្តការច្បាប់ផ្សេងគ្នា។ ការបន្តដំណើរការទាំងពីរនេះក្នុងពេលដំណាលគ្នា មិនមែនជាភាពផ្ទុយគ្នាទេ ប៉ុន្តែជាការអនុវត្តត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ សារព័ត៌មាន បឹងកក់ប៉ុស្តិ៍ យល់ឃើញថា ទំនុកចិត្តរវាងប្រទេសជិតខាងមិនមែនកើតឡើងដោយការរង់ចាំនោះទេ ប៉ុន្តែកើតឡើងតាមរយៈការសន្ទនា ការចរចា និងការគោរពកាតព្វកិច្ចដែលបានព្រមព្រៀងគ្នា។ ការភ្ជាប់ការបន្តការងាររបស់ JBC ទៅនឹងលក្ខខណ្ឌនយោបាយ ឬបញ្ហាសន្តិសុខផ្សេងៗ ដែលមានយន្តការដោះស្រាយរៀងខ្លួន អាចធ្វើឱ្យដំណើរការកំណត់ព្រំដែនជាប់គាំងដោយគ្មានពេលកំណត់។ សំណួរសំខាន់សម្រាប់សហគមន៍អន្តរជាតិ មិនមែនថា «អ្នកណានិយាយថាចង់ចរចា» នោះទេ ប៉ុន្តែគឺ «អ្នកណាបានបង្កើតលក្ខខណ្ឌអំណោយផលឱ្យការចរចាអាចបន្តបាន?»។ ការតែងតាំងគណៈកម្មការ ឬការចេញសេចក្តីថ្លែងការណ៍ មិនអាចជំនួសការកោះប្រជុំ ការបញ្ជូនក្រុមបច្ចេកទេស និងការអនុវត្តការងារជាក់ស្តែងបានឡើយ។ ការទូតដែលមានប្រសិទ្ធភាព ត្រូវការទាំងឆន្ទៈនយោបាយ និងការគោរពច្បាប់។ ការចរចាដែលគ្មានក្របខណ្ឌច្បាស់លាស់ អាចក្លាយជាការពន្យារពេលគ្មានទីបញ្ចប់។ ផ្ទុយទៅវិញ ការចរចាដែលផ្អែកលើច្បាប់អន្តរជាតិ ផ្តល់នូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសម្រាប់ភាគីទាំងពីរ។ នៅចុងបញ្ចប់ អង្គហេតុមិនអាចសរសេរឡើងវិញដោយសេចក្តីថ្លែងការណ៍នយោបាយបានឡើយ។ ភាគីដែលបានបញ្ចប់ក្របខណ្ឌចរចាសមុទ្រ ហើយបន្តដាក់លក្ខខណ្ឌថ្មីៗលើការចរចាព្រំដែនគោក ពិបាកនឹងបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិថា ខ្លួនមិនមែនជាអ្នកធ្វើឱ្យទ្វារចរចាបិទជិតនោះទេ។ ដូចសុភាសិតខ្មែរដែលមានអត្ថន័យជ្រាលជ្រៅថា៖ «ស្វាស៊ីបាយ ហើយលាបមាត់ពពែ»។ ក្នុងការទូតដូចក្នុងជីវិត អ្នកទទួលខុសត្រូវចំពោះការបិទទ្វារ មិនគួរបន្ទោសអ្នកដែលកំពុងស្វែងរកទ្វារថ្មីសម្រាប់សន្តិភាព និងដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិនោះឡើយ។

  • វិចារណកថា៖ សន្តិភាពមិនអាចកើតចេញពីកាំភ្លើងទេ ប៉ុន្តែត្រូវកើតចេញពីច្បាប់អន្តរជាតិ ដោយ៖លោកតា

  • វិចារណកថា៖ សន្តិភាពមិនអាចកើតចេញពីកាំភ្លើងទេ ប៉ុន្តែត្រូវកើតចេញពីច្បាប់អន្តរជាតិ ដោយ៖លោកតា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ក្នុងនោះមានកុមារចំនួន ៦,០៦៦នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។ មនុស្សរាប់ម៉ឺននាក់នៅតែរស់នៅក្នុងជម្រកបណ្តោះអាសន្ន ខណៈផ្ទះសម្បែង សាលារៀន វត្តអារាម មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ តំបន់ជាច្រើននៅតែប្រឈមនឹងគ្រោះថ្នាក់ពីគ្រាប់មិនទាន់ផ្ទុះ ដែលជាឧបសគ្គដ៏ធំក្នុងការវិលត្រឡប់របស់ប្រជាពលរដ្ឋ។ សោកនាដកម្មនេះ រំឭកពិភពលោកថា នៅក្នុងសង្គ្រាម គ្មានអ្នកណាជាអ្នកឈ្នះពិតប្រាកដឡើយ។ អ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុត គឺប្រជាពលរដ្ឋស្លូតត្រង់។ រូបភាពព្រះពុទ្ធបដិមាបាក់បែកនៅក្នុងវត្តអារាម មិនមែនគ្រាន់តែជារូបភាពនៃការខូចខាតសម្ភារៈប៉ុណ្ណោះទេ។ វាជានិមិត្តរូបនៃការប៉ះពាល់ដល់តម្លៃខាងវិញ្ញាណ វប្បធម៌ និងបេតិកភណ្ឌ ដែលជាកម្មសិទ្ធិរួមរបស់មនុស្សជាតិ។ សង្គ្រាមមិនត្រឹមតែបំផ្លាញអគារ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែវាបន្សល់ទុកស្លាកស្នាមនៅក្នុងចិត្តរបស់កុមារ គ្រួសារ និងសហគមន៍ ដែលអាចចំណាយពេលជាច្រើនឆ្នាំទើបអាចស្តារឡើងវិញបាន។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការប្រើកម្លាំងយោធាមិនដែលអាចដោះស្រាយជម្លោះព្រំដែនឱ្យបានយូរអង្វែងឡើយ។ ជ័យជម្នះនៅលើសមរភូមិ គឺជាជ័យជម្នះបណ្តោះអាសន្ន ប៉ុន្តែសន្តិភាពដែលកើតចេញពីការគោរពច្បាប់អន្តរជាតិ ទើបជាសន្តិភាពដែលមាននិរន្តរភាព។ ហេតុនេះហើយ កម្ពុជាបានជ្រើសរើសផ្លូវមួយដែលស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ គឺការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។ ការបញ្ជូនវិវាទទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) មិនមែនជាការបង្ហាញពីភាពទន់ខ្សោយនោះទេ ប៉ុន្តែជាការបង្ហាញពីភាពជឿជាក់លើនីតិរដ្ឋអន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការការពារជីវិតមនុស្ស។ តុលាការយុត្តិធម៌អន្តរជាតិ មិនមែនជាយន្តការសម្រាប់បង្កើតអ្នកឈ្នះ និងអ្នកចាញ់នោះទេ។ ផ្ទុយទៅវិញ វាជាយន្តការដែលអនុញ្ញាតឱ្យភាគីទាំងពីរទទួលបានការសម្រេចដោយឯករាជ្យ អព្យាក្រឹត និងផ្អែកលើច្បាប់អន្តរជាតិ ជំនួសឱ្យការប្រើកម្លាំងប្រដាប់អាវុធ។ នេះជាវិធីតែមួយដែលអាចបង្កើតទំនុកចិត្តរវាងប្រជាជាតិជិតខាង និងការពារកុំឱ្យជម្លោះកើតឡើងម្តងហើយម្តងទៀត។ សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អាស៊ាន ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសដែលស្រឡាញ់សន្តិភាព គួរតែបន្តលើកទឹកចិត្ត និងជំរុញឱ្យភាគីទាំងពីរ ជាពិសេសភាគីថៃ ទទួលយក តុលាការយុត្តិធម៌អន្តរជាតិ ជាយន្តការស្របច្បាប់ និងអរិយធម៌ សម្រាប់ដោះស្រាយវិវាទព្រំដែន ដោយជៀសវាងការប្រើកម្លាំងយោធា ដែលនាំមកនូវការបាត់បង់ជីវិត ការផ្លាស់ទីលំនៅ និងការបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស្លូតត្រង់។ ការគាំទ្រយន្តការច្បាប់អន្តរជាតិ មិនមែនជាការគាំទ្រភាគីណាមួយឡើយ ប៉ុន្តែជាការគាំទ្រគោលការណ៍សកលនៃការដោះស្រាយវិវាទដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ពិភពលោកគួរតែរួមគ្នាផ្ញើសារយ៉ាងច្បាស់ថា កាំភ្លើងមិនគួរជំនួសច្បាប់ ហើយសង្គ្រាមមិនគួរជំនួសយុត្តិធម៌ឡើយ។ កុមារកម្ពុជា និងកុមារថៃ សមនឹងរស់នៅក្រោមមេឃតែមួយដែលមានសន្តិភាព មិនមែនស្តាប់សំឡេងកាំភ្លើងទេ។ កសិករនៃប្រទេសទាំងពីរ សមនឹងធ្វើស្រែចម្ការដោយសុវត្ថិភាព មិនមែនរស់នៅក្នុងភាពភ័យខ្លាចនៃគ្រាប់មិនទាន់ផ្ទុះទេ។ ប្រជាជននៃប្រទេសទាំងពីរ គួរតែជាអ្នកជិតខាងដែលរស់នៅដោយការគោរព និងសហប្រតិបត្តិការ មិនមែនជាសត្រូវរបស់គ្នាឡើយ។ ដូច្នេះ យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រ និងជំរុញឱ្យភាគីថៃ ទទួលយកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាយន្តការដោះស្រាយវិវាទដោយសន្តិវិធី។ នេះមិនមែនដើម្បីផ្តល់ជ័យជម្នះដល់កម្ពុជា ឬថៃនោះទេ ប៉ុន្តែដើម្បីផ្តល់ជ័យជម្នះដល់សន្តិភាព យុត្តិធម៌ និងអនាគតរបស់ប្រជាជនទាំងពីរ។ សន្តិភាពដែលកើតចេញពីការគោរពច្បាប់ មានតម្លៃលើសជ័យជម្នះដែលកើតចេញពីអាវុធ។ ព្រោះនៅទីបញ្ចប់ ប្រជាជនទាំងពីរមិនត្រូវការសង្គ្រាមទេ ពួកគេត្រូវការសន្តិភាព សុវត្ថិភាព និងអនាគតដែលកូនចៅអាចរស់នៅជាមួយគ្នាដោយភាពថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក។

  • ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ដ៏សោកសៅដែលបានកើតឡើងកាលពី៣៦៥ថ្ងៃមុន បន្សល់ទុកនូវទំព័រដ៏ឈឺចាប់មួយក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ 24 July 2026 marks the first anniversary of the tragic events that took place 305 days ago, leaving a painful chapter in the history of the Kingdom of Cambodia.

  • Channel photo updated

  • 24 July 2026 marks the first anniversary of the tragic events that took place 365 days ago, leaving a painful chapter in the history of the Kingdom of Cambodia. On that day, Thai military forces launched an armed attack against Cambodia’s territorial integrity. Heavy weapons were reportedly used, including aerial bombardment, cluster munitions, suicide drones, and other military assets, striking both military positions and civilian areas, causing significant destruction and human suffering. May this event serve as an enduring historical lesson and an objective subject of scholarly study, strengthening our collective memory and reinforcing the spirit of national unity, determination, and shared responsibility among all Cambodians. Cambodia firmly believes that peace is the nation’s greatest treasure. Safeguarding sovereignty, territorial integrity, and lasting peace remains the shared responsibility of every Cambodian, so that future generations may live in security, stability, and sustainable prosperity. Cambodia needs peace. Peace is the foundation of our nation’s future. ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំ នៃព្រឹត្តិការណ៍ដែលបានកើតឡើងកាលពី ៣៦៥ ថ្ងៃមុន ដែលបានបន្សល់ទុកនូវការចងចាំដ៏ឈឺចាប់សម្រាប់ប្រជាជនកម្ពុជា។ នៅថ្ងៃនោះ កងកម្លាំងទាហានសៀមបានវាយលុករំលោភលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើនប្រភេទ រួមទាំងការវាយប្រហារតាមអាកាស គ្រាប់បែកចង្កោម ដ្រូនអត្តឃាត និងអាវុធផ្សេងៗទៀត លើគោលដៅយោធា និងតំបន់ស៊ីវិល ដែលបណ្តាលឱ្យមានការខូចខាត និងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។ សូមឱ្យព្រឹត្តិការណ៍នេះ ក្លាយជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់ និងជាមូលដ្ឋានសម្រាប់ការសិក្សាដោយផ្អែកលើការពិត ដើម្បីបន្តពង្រឹងស្មារតីសាមគ្គីភាព ឆន្ទៈ មនសិការ និងការរួបរួមជាតិរបស់ប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំ។ កម្ពុជាតែងតែជឿជាក់ថា សន្តិភាព គឺជាតម្លៃដ៏មានឧត្តមភាពបំផុត។ ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការថែរក្សាសន្តិភាព គឺជាកាតព្វកិច្ចរួមរបស់ប្រជាជាតិទាំងមូល ដើម្បីធានាថា មនុស្សជំនាន់ក្រោយនឹងរស់នៅក្នុងបរិយាកាសដែលមានសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាត្រូវការសន្តិភាព។ សន្តិភាព គឺជាមូលដ្ឋាននៃការរស់នៅ ការអភិវឌ្ឍ និងអនាគតរបស់ជាតិ។

  • без подписи

  • без подписи