មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
Статистикаសូមស្វាគមន៍ នេះជាទំព័រតេឡេក្រាមផ្លូវការរបស់មន្ទីរពេទ្យខេត្តព្រះសីហនុ
- Последний пост
- 23 апр.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ – លោក នៃ គង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការងារជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងដើម្បីតាមដានដំណើរការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ក៏ដូចជាវាយតម្លៃលើកិច្ចការងារអភិវឌ្ឍន៍នានាក្នុងមន្ទីរពេទ្យ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការបម្រើសេវាជូនអ្នកជំងឺ។
без подписи
без подписи
без подписи
без подписи
នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ថុង សុខហ៊ាន បានចុះពិនិត្យវឌ្ឍនភាពនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងផ្តល់អនុសាសន៍ណែនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ តែក៏ត្រូវ ពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដែលធ្វើឱ្យមន្ទីរពេទ្យក្លាយជាទីតាំងផ្តល់សេវាសុខាភិបាលដ៏មានទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ។
សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមគោរពជូនពរ លោកវេជ្ជបណ្ឌិត សេង ណុង និងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មី។ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច។
📢 កម្មវិធីវះកាត់បបូរមាត់ឆែប និងក្រអូមមាត់ឆែប ដោយឥតគិតថ្លៃ! 👄✨ ============================ អង្គការ Smile Cambodia សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីវះកាត់ជូនដល់អ្នកជំងឺដែលមានបញ្ហា បបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ ផ្សេងៗ។ 🗓 កាលបរិច្ឆេទពិនិត្យ និងចុះឈ្មោះ៖ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ 🏥 ទីតាំង៖ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ⏳ កាលបរិច្ឆេទវះកាត់៖ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែឧសភា ឆ្នាំ ២០២៦ 👉 កម្មវិធីនេះធ្វើឡើងដោយឥតគិតថ្លៃទាំងស្រុង! សូមបងប្អូនជួយចែករំលែកព័ត៌មាននេះបន្ត ដើម្បីឱ្យអ្នកដែលមានតម្រូវការបានដឹង និងមកទទួលសេវាវះកាត់ឱ្យបានទាន់ពេលវេលា ដើម្បីស្នាមញញឹមដ៏ស្រស់ស្អាតរបស់ពួកគេ។ រួមគ្នាផ្តល់ស្នាមញញឹមថ្មីដល់កុមារ និងបងប្អូនរបស់យើង! 🙏💙
без подписи
без подписи
без подписи
без подписи
без подписи