Hong Noeun
СтатистикаWe provide all kind of real estate services in Cambodia . Contact Number: 093 233 799 0313100027
- Последний пост
- 5 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 23
- 1/48двое суток
- 26
- 1/72трое суток
- 28
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
ខ្ញុំបាទ🙏និងក្រុមគ្រួសារទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនា រីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ។ នៅក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំបាទ និង ក្រុមគ្រួសារ សូមគោរពសម្តែងនូវកតញ្ញុតាធម៌ចំពោះ សម្តេចប្រធាន ដែលជាស្ថាបនិកសន្តិភាព និងជាបិតាឯកភាពជាតិកម្ពុជា។ សម្តេចប្រធានបានខិតខំអស់ពីកម្លាំងពលំ ប្រាជ្ញាស្មារតី ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្តេចផ្ទាល់ ក្នុងការរំដោះប្រទេសពីរបបវាលពិឃាត និងដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីពន្លត់បានទាំងស្រុងនូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ឯកភាពជាតិទឹកដី និងសន្តិភាពពេញបរិបូរណ៍នៅទូទាំងផ្ទៃប្រទេស ជាពិសេស ក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភា សម្តេចតេជោ បានបំពេញនូវបេសកកម្មដ៏ឧត្តុង្គឧត្តម និងមានតម្លៃបំផុត ក្នុងការដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល ឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ គួរឲ្យស្ងប់ស្ងែងជាទីបំផុត ។ ស្ថិតក្នុងឱកាសវេលាដ៏វិសេសវិសាលនេះ ខ្ញុំបាទ និង ក្រុមគ្រួសារ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមេត្តាសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីភាពដ៏ស្មោះស្ម័គ្របំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ🙏ព្រមទាំងកូនចៅនិងក្រុមគ្រួសារ 🙏🙏🙏។
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
សម្តេចធិបតី អញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ នៅខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក "កិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ" ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦។ រូបថត៖ គល់ រ៉េននី ——————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺតម្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website
https://www.youtube.com/watch?v=fEqbo7jn95c
អនុទីនឆ្លើយរឿងរថក្រោះចិនឱ្យកម្ពុជា ៩៣ គ្រឿង ថា «មិនបារម្ភ! យោធាថៃត្រៀមរួចហើយ» https://youtu.be/9jbRfXwqESY
កម្ពុជាសួរបកទៅថៃ! បើមិនឈ្លានពានកម្ពុជា តើចិនខ្វាក់ភ្នែកឬទើបសង់ផ្លូវឱ្យកម្ពុជាលើដីថៃ បើចិត្តត្រង់ ចូ https://youtu.be/NJkOJLgWPzs
https://youtu.be/A9Wsvr1S1BI
ដ្រូនយុវជនខ្មែរដឹកស្បៀងទ័ព បានដល់៥០គីឡូក្រាមហើយ! តែអាចឈប់ត្រឹមគ្រឿងទី៣ ព្រោះត្រូវការថវិកាបន្ថែម ។ យុវជនរូបនេះ អះអាងថាការសាកល្បងប្រើ ធ្វើឡើងក្នុងតំបន់សុវត្ថិភាព ។ https://youtu.be/ofNfD5KJGFQ
https://youtu.be/xFvVE7woIco
អបអរសាទរ! អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026)។ ចំណាត់ថ្នាក់នេះ គឺវាយតម្លៃលើសេវាកម្មអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងការវាយតម្លៃបទពិសោធរបស់អ្នកដំណើរទាំងអស់។ នេះបើតាមការវាយតម្លៃរបស់ Skytrax World Airport Awards។ ——————— 👉🔗សូមចូលទៅកាន់បណ្តាញផ្សព្វផ្សាយនាយកដ្ឋានព័ត៌មាន នៃគណៈឃោសនាអប់រំ គ.ក-វិមាន៧មករា