ចេន សុភាព-Chen Sopheap Official Account 🇰🇭
Статистикаជីវិតនឹងគ្មានខ្លឹមសារប្រសិនបើខ្ញុំមិនបានប្រើបទពិសោធន៍និងចំណេះដឹងពេញមួយជីវិតដើម្បីមនុស្សជំនាន់ក្រោយ
- Последний пост
- 21 июл.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 86
- 1/48двое суток
- 98
- 1/72трое суток
- 106
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
នៅពេលដែលម្ចាស់អាជីវកម្ម សហគ្រាសជាច្រើនបានបង្ហាញអំពីការលំបាកក្នុងការធ្វើអាជីវកម្ម លក់មិនដាច់ ស្ងាត់ និង ការចំណាយនៅតែដដែល ឬខ្ពស់ជាងមុន ខ្វះដើមទុន ខ្ញុំបែជាចែករំលែកប្រធានបទនេះ តើអាចទៅរួចដែរឬទេ? បងប្អូនចង់ដឹង និងទទួលបានចំណេះដឹងបន្ថែម អាចចុះឈ្មោះបានតាមរយៈសមាគមសហគ្រិនស្ត្រីកម្ពុជា CWEA - Cambodia Women Entrepreneurs Association តាមតំណរភ្ជាប់ខាងក្រោម។ #នៅក្នុងវិបត្តិតែងតែមានឱកាស
📢 ដំណឹងជ្រើសរើសបុគ្គលិកផ្នែកលក់ ភេទស្រី សហគ្រាសកីតម្បាញខ្មែរ (KTK) ផ្តល់អាទិភាពដល់បងប្អូនៗដែលកំពុងរកការងារធ្វើ ឬ និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យចាប់ពីឆ្នាំទី១ ឡើងទៅ ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកលក់ ទីផ្សារ និងជំនាញមានភាពប្រហាក់ប្រហែល ដែលមានបំណងចង់ស្វែងរកការងារដើម្បីទទួលបានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន បានចំណូលសម្រាប់ផ្គត់ផ្គង់ការសិក្សារៀនសូត្រ កាត់បន្ថយការចំណាយរបស់ឪពុកម្តាយ និងទទួលបានបទពិសោធន៍ថ្មីៗពីការងារ។ 📩 របៀបដាក់ពាក្យ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) មកកាន់៖ អ៊ីមែល (Email): keiytambanhkhmer@gmail.com លេខទូរស័ព្ទទំនាក់ទំនង: 070 82 65 05 / 078 82 65 05
✨កម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ប្រចាំឆ្នាំ២០២៦ (2026 Outstanding Women Award)✨ក្រោមប្រធានបទ “ស្ត្រីជាចលករនៃកំណើន ប្រកបដោយចីរភាព” រៀបចំដោយសមាគមសហគ្រិនស្ត្រីកម្ពុជា បានបើកទទួលចុះឈ្មោះពីថ្ងៃនេះ រហូតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។ ✨អត្ថប្រយោជន៍ទទួលបាន៖ ✔️ទទួលបានការទទួលស្គាល់ពីក្រសួង ឬស្ថាប័ន ✔️បង្កើនឱកាសសម្រាប់ការអភិវឌ្ឍអាជីព និងបង្ហាញអំពីសេវាកម្ម ឬផលិតផល ✔️ទទួលបានឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាល ឬអភិវឌ្ឍសមត្ថភាព ✔️ពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងដៃគូអាជីវកម្ម ✨លក្ខខណ្ឌចូលរួមប្រកួត៖ ✔️ជាសហគ្រិនស្ត្រី ✔️ជាម្ចាស់ផ្ទាល់ ឬមានភាគហ៊ុនចាប់ពី ៣០% ✔️អាជីវកម្មមានបញ្ចីការត្រឹមត្រូវ ស្របច្បាប់ ✔️អាជីវកម្មមានអាយុកាលយ៉ាងតិច ២ឆ្នាំ 📍ចុះឈ្មោះចូលរួមប្រកួត៖ https://forms.gle/7oMhYMMhqTxkbChFA (បិទទទួលពាក្យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦) 📞លេខទំនាក់ទំនង៖ 070 962 020/ 078 962 020 ————————— 📍គេហទំព័រ៖ https://cweacambodia.org 📍តេលេក្រាម៖ https://t.me/cweanews #CWEA #UniteforGrowth #WEAcademy #WEShare #WETalk #WEMarketHub #WEFinancialHub
ដំណឹងជ្រើសរើសបុគ្គលិកផ្នែកលក់ ផ្តល់អាទិភាពដល់និស្សិតដែលកំពុងសិក្សា សូមរួសរាន់ដាក់ពាក្យមកឥលូវនេះ ផុតកំណត់ទទួលពាក្យគឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ដំណឹងជ្រើសរើសបុគ្គលិកផ្នែកលក់ ផ្តល់អាទិភាពដល់និស្សិតដែលកំពុងសិក្សា សូមរួសរាន់ដាក់ពាក្យមកឥលូវនេះ ផុតកំណត់ទទួលពាក្យគឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
ទម្លាប់រស់នៅឱ្យមានសុខភាពល្អបែបជប៉ុនទាំង ១៥ ចំណុច (Japanese Habits for Healthy Living) 1. ទំពារអាហារឱ្យបានយ៉ាងតិច ៣០ ដង (Chew food at least 30 times) 2. ពិសារតែល្មៀតជាមួយម្រេចខ្មៅនៅពេលរសៀល (Drink turmeric tea with black pepper in the afternoon) 3. ដើរដោយជើងទទេនៅលើដីឱ្យបាន ២០ នាទី (ការភ្ជាប់ថាមពលជាមួយដី) (Walk barefoot on soil for 20 mins) 4. ញ៉ាំណាត់តូ (សណ្តែកកែច្នៃជប៉ុន) រៀងរាល់ព្រឹក (Eat natto every morning) 5. ការងូតទឹកព្រៃឈើ (ការដើរកម្សាន្តស្រូបយកខ្យល់អាកាសក្នុងព្រៃធម្មជាតិ) (Forest bathing / Shinrin-yoku) 6. ញ៉ាំស៊ុបមីសូ (Miso soup) មុនរាល់ពេលអាហារ (Eat Miso soup before every meal) 7. កុំប្រើប្រាស់ពន្លឺសិប្បនិម្មិត (ពន្លឺភ្លើង ឬអេក្រង់ទូរស័ព្ទ/កុំព្យូទ័រ) នៅពេលយប់ (No artificial light at night) 8. ញ៉ាំអាហារត្រឹមតែ ៨០% នៃក្រពះបានហើយ (មិនញ៉ាំឆ្អែតតឹងពេកទេ) (Eat only to 80% full / Hara Hachi Bu) 9. ពិសារតែបៃតងជាមួយរាល់ពេលអាហារ (Drink green tea with every meal) 10. អង្គុយលុតជង្គង់បែបជប៉ុន (សីហ្សា / Seiza) (Sit in seiza position - ក្នុងរូបភាពគាត់សរសេរច្រឡំជា ceasar) 11. ងូតទឹកក្តៅផ្លាស់ប្តូរជាមួយទឹកត្រជាក់ (ដើម្បីជំរុញចរន្តឈាម) (Contrast bathing: switch between hot and cold water) 12. ការព្យាបាលដោយការម៉ាស្សាចុចចំណុចរំញោចកម្តៅ (បែបអ៊ុយស៊ិន / Acupressure) (Heat acupressure therapy) 13. ញ៉ាំសារាយសមុទ្រជាមួយរាល់ពេលអាហារ (Eat seaweed at every meal) 14. អនុវត្តការអង្គុយ ឬសមាធិបែបហ្សេន (Zen Meditation) (Practice seated zen meditation / Zazen) 15. ខណៈពេលនេះនឹងមិនត្រឡប់មកវិញជាលើកទីពីរឡើយ (រស់នៅក្នុងបច្ចុប្បន្នកាល និងឱ្យតម្លៃរាល់ឱកាសក្នុងជីវិត) (This moment will never come again / Ichi-go ichi-e) ដកស្រង់ចេញពី យូធូប https://youtube.com/@niblet390?si=eLKtl36cAHrm59Ut
ឱ្យតែមានមុខរបររឹងមាំ មានចំណូលចូលទៀងទាត់រាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ទោះបីមុខរបរ តូច មធ្យម គឺសុទ្ធតែជួយឱ្យជីវិតរស់នៅបានល្អប្រសើរ និងអាចមានលទ្ធភាពជួយក្រុមគ្រួសារ សងគុណឪពុកម្តាយ ជួយជ្រោមជ្រែងបងប្អូន និងចែករំលែកបន្តបានទៅសង្គមតាមលទ្ធភាព និងអាចពង្រីកអាជីវកម្មបន្ថែមនៅក្នុងកំឡុងពេលជាក់លាក់ណាមួយ ៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំ ឬ ២០ឆ្នាំ ទៅខាងមុខទៀតបាន។ ពេលដែលចាប់ផ្តើមមុខរបរតូចតាចដំបូងៗ ប្រសិនបើមានផលិតផលល្អ សេវាកម្មល្អ ពូកែលក់ ពូកែធ្វើទីផ្សារ ពូកែដឹកនាំ ចាត់ចែង លក់ដាច់ មានអតិថិជនគាំទ្រច្រើន ខ្ញុំសូមចូលរួមចែករំលែកគំនិតនិងបទពិសោធន៍ខ្លះៗដែលបានឆ្លងកាត់ តែសម្រាប់បងប្អូនដែលមានក្រុមហ៊ុនធំៗ អាជីវកម្មរឹងមាំរួចហើយ អត្ថបទនេះមិនសម្រាប់បងប្អូននោះទេ។ ចំណុចទាំងនេះគឺខ្ញុំធ្វើរយៈពេលជាង ១០ឆ្នាំ កន្លងមក ហើយពិតជាបានលទ្ធផលតាមផែនការ ទី១៖ មុខរបររឹងមាំ គឺជាប្រភពចំណូលដែលមានតម្លៃជាងទ្រព្យសម្បត្តិបង្ហាញខ្លួន មនុស្សជាច្រើនចង់មានឡានថ្មី ផ្ទះធំ ឬសម្ភារៈទំនើបៗ ប៉ុន្តែអ្វីដែលសំខាន់ជាងគេ គឺការមានប្រភពចំណូលដែលអាចបង្កើតប្រាក់បានជាប្រចាំ។ ឡានថ្មីមួយថ្ងៃណាក៏អាចចាស់ តម្លៃធ្លាក់ចុះ ប៉ុន្តែមុខរបរដែលរកចំណូលបានរាល់ថ្ងៃ អាចបង្កើតទ្រព្យសម្បត្តិថ្មីៗបានជាបន្តបន្ទាប់។ ទី២៖ ការវិនិយោគត្រឡប់ចូលមុខរបរ គឺជាគន្លឹះនៃការរីកចម្រើន នៅដំណាក់កាលដំបូង ម្ចាស់អាជីវកម្មគួរតែយកប្រាក់ចំណេញមួយផ្នែកធំ ទៅពង្រីកមុខរបរវិញ ដូចជាការបង្កើនស្តុកទំនិញ ការធ្វើទីផ្សារ ការបណ្តុះបណ្តាលបុគ្គលិក ឬការកែលម្អគុណភាពសេវាកម្ម។ អាជីវកម្មដែលមានសមត្ថភាពបង្វិលដើមទុនបានល្អ ជាធម្មតាមានឱកាសរីកធំជាងអាជីវកម្មដែលដកប្រាក់ចេញទៅចំណាយលើភាពហ៊ឺហារ។ ទី៣៖ កុំច្រឡំរវាង “ទ្រព្យ” និង “បំណុល” ជាទូទៅ ឡានថ្មី ឬផ្ទះបង់រំលោះដែលមិនបង្កើតចំណូល គឺត្រូវចំណាយថែទាំ ការប្រាក់ និងការរំលស់ជាប្រចាំ។ ចំណែកឯមុខរបរ ឬទ្រព្យដែលបង្កើតចំណូល គឺជាអ្វីដែលអាចជួយឱ្យប្រាក់កើនឡើង។ ដូច្នេះ មុនពេលទិញអ្វីធំៗ គួរសួរខ្លួនឯងថា “តើវាជួយបង្កើតចំណូលបន្ថែម ឬគ្រាន់តែបង្កើនការចំណាយ?” ទី៤៖ កម្ចីធនាគារ គួរប្រើសម្រាប់បង្កើតតម្លៃ មិនមែនសម្រាប់បង្កើតភាពសប្បាយរយៈពេលខ្លី ប្រាក់កម្ចីគឺជាឧបករណ៍ហិរញ្ញវត្ថុ មិនមែនជាប្រាក់រង្វាន់ទេ។ ប្រសិនបើយកកម្ចីមកពង្រីកអាជីវកម្ម ដែលអាចបង្កើតប្រាក់ចំណេញលើសអត្រាការប្រាក់ នោះវាជាការប្រើប្រាស់ប្រាក់ដ៏មានប្រសិទ្ធភាព។ ប៉ុន្តែបើយកទៅទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួនច្រើនពេក នោះវានឹងបង្កើនហានិភ័យហិរញ្ញវត្ថុ និងសម្ពាធក្នុងការសងបំណុល។ ទី៥៖ រក្សាសាច់ប្រាក់បម្រុងសម្រាប់គ្រាអាសន្ន ទីផ្សារមិនតែងតែល្អជានិច្ចនោះទេ។ មានពេលខ្លះការលក់ធ្លាក់ចុះ សេដ្ឋកិច្ចប្រែប្រួល ឬមានបញ្ហាមិននឹកស្មានដល់។ ដូច្នេះ ម្ចាស់អាជីវកម្មគួរមានមូលនិធិបម្រុងសម្រាប់ចំណាយយ៉ាងហោចណាស់ ៦ ទៅ ១២ ខែ ដើម្បីធានាថាអាជីវកម្មអាចបន្តដំណើរការបាន។ ទី៦៖ គិតជារយៈពេល ៥ ឆ្នាំ ១០ ឆ្នាំ និង ២០ ឆ្នាំ ជាជាងគិតត្រឹមថ្ងៃនេះ អ្នកដែលជោគជ័យពិតប្រាកដ មិនមែនជាអ្នកដែលចង់បង្ហាញភាពមានបានឱ្យគេឃើញភ្លាមៗនោះទេ ប៉ុន្តែជាអ្នកដែលអាចរក្សា និងពង្រីកទ្រព្យសម្បត្តិបានយូរអង្វែង។ ការអត់ធ្មត់ ការគ្រប់គ្រងហិរញ្ញវត្ថុល្អ និងការវិនិយោគបន្តបន្ទាប់ នឹងផ្តល់លទ្ធផលធំជាងការ ចំណាយ ដើម្បីបង្ហាញស្ថានភាពនៅក្នុងរយៈពេលខ្លី។ សូមអរគុណដល់បងប្អូនដែលចំណាយពេលអានរហូតមកដល់ឃ្លាចុងក្រោយ។ បងប្អូនមានចំងល់ អាចសួរខ្ញុំនៅខាងក្រោមបាន។ ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ ចេន សុភាព - CHEN Sopheap #ktk11thanniversary #សហគ្រាសកីតម្បាញខ្មែរ #lifemotivationbycsp
🎁💝ផ្តល់កាដូជូនអតិថិជនទាំងអស់នាឱកាសខួប ១១ឆ្នាំ របស់សហគ្រាស កីតម្បាញខ្មែរ (KTK) ០១ មិថុនា ២០១៥-០១ មិថុនា ២០២៦ គ្រប់អតិថិជនទាំងអស់ដែលជាវ ចាប់ពី ថ្ងៃទី ០១-០៣ ខែមិថុនា ឆ្នាំ២០២៦ ១-ស៊ឹងខ្មែរ ស៊ឹងខ្មែរប្រណិត - ១ក្បិន $22 ថែមក្រមា $2 - ១ក្បិន $30, $32, $33, $35 ថែមក្រមា $3 - ១ក្បិន $40, $45, $50 ថែមក្រមា $5 - ១ក្បិន $60 និង $70 ថែមក្រមា $10 - ស៊ឹងលាត ស៊ឹងកានៀវលាត ១ក្បិន ចុះ $1.5 យក ១០ក្បិនឡើង មានតម្លៃពិសេសថែម ៣- ជាវក្រមាកប្បាស ក្រមាឈ្នាន់៤ និងឈ្នាន់៦ - ក្រមា $5 យក ១០ ចុះ 10% - ក្រមា $10 យក 5 ថែមក្រមា $5 - ក្រមា $10 ទិញ 10 ថែម ១ - ក្រមាឈ្នាន់ ៤ តម្លៃ $15 ចុះ $1 ជាវ ១០ ចុះ ១០% - ក្រមាឈ្នាន់ 6 តម្លៃ $22 ចុះ $2 - ក្រមាកប្បាសលាតធំ $12 ចុះ 10% - ក្រមាគោមពេជ្រ $12 ចុះ $2 - ក្រមាគោមពេជ្រ $18 ចុះ $2 - ក្រមាគោមពេជ្រ $22 ចុះ $2 - ក្រមាគោមហូលកប្បាស $15 ចុះ $14 យក១០ ចុះ ១០% - ក្រមាគោមហូល $30 ចុះ $28 - ក្រមាកានៀវ $15 ចុះ $2 - ក្រមាកានៀវ $12 ចុះ $2 - ក្រមាកានៀវ $18 ចុះ $15 សូមអរគុណចំពោះបងប្អូនអតិថិជនដែលចូលរួមគាំទ្រ ប្រើប្រាស់ផលិតផលខ្មែរ ប្រែន KTK រយៈពេល ១១ឆ្នាំ កន្លងមកនេះ 🙏❤️🙏 https://www.facebook.com/share/v/17TG7TnVE3/?mibextid=wwXIfr
без подписи
✅សូមស្វាគមន៍ វគ្គ៣ខែក្លាយជាអ្នកដឹកនាំ ដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និងដឹកនាំស្ថាប័ន --------------- ✅ចង់ក្លាយជាអ្នកដឹកនាំ ចូលរៀនវគ្គ GLA ! មនុស្ស + ភាពជាអ្នកដឹកនាំ = មនុស្សអស្ចារ្យ ✅តម្លៃសិក្សា តែ៣០០ដុល្លារប៉ុណ្ណោះ !! អ្នកខ្វះលទ្ធភាព អាចស្នើសុំអាហារូបករណ៍បាន វគ្គថ្មីចូលរៀនថ្ងៃទី៦ ខែ៦ ឆ្នាំ២០២៦ នេះតទៅ ✅@សាកលវិទ្យាល័យពាណិជ្ជសាស្រ្តអេស៊ីលីដា រៀនថ្ងៃចន្ទ អង្គារ ពុធ សុក្រ សៅរ៍ ពីម៉ោង២-៧យប់
ខ្ញុំមើលឃើញថា អ្នកខ្លះពូកែរកលុយ ពូកែធ្វើការ តែមិនសូវសល់លុយកាក់ ដោយសារបន្ទុកក្នុងគ្រួសារច្រើន មានកូនច្រើន មានឪពុកម្តាយចាស់សុខភាព មិនសូវល្អ ហើយក៏ជួយបងប្អូនកូនក្មួយបង្កើតដែលខ្វះខាត។ អ្នកខ្លះខំសន្សំបានគ្រាន់ ក៏មានហេតុណាមួយកើតឡើងដោយមិនបានព្រាងទុក ដែលធ្វើឱ្យបាត់បង់ទ្រព្យនោះអស់ទៅវិញ។ អ្នកខ្លះទៀត ពូកែរក ឯម្ខាងទៀតពូកែចាយ ពូកែហ៊ឺហារ ជួនកាលលេងល្បែង ស្រី ស្រា អាងតែលុយរកបានច្រើន។ អ្នកខ្លះ មានសមាជិកក្នុងផ្ទះឈឺ ជំងឺដែលត្រូវចំណាយលុយច្រើនដើម្បីព្យាបាល ហើយក៏រកមិនសល់មើលតែជំងឺ។ អ្នកខ្លះក៏ចាញ់បោកគេ…។ល។ ទ្រព្យក្រៅខ្លួន ពិតជាពិបាកថែរក្សាឱ្យបានគង់វង្ស ប្រសិនបើមនុស្សម្នាក់ៗមិនយកចិត្តទុកដាក់ចាត់ចែងឱ្យបានម៉ត់ចត់ ដែលជាហេតុធ្វើឱ្យបងប្អូនមួយចំនួនមានបញ្ហាផ្លូវចិត្ត សតិអារម្មណ៍ បាក់ទឹកចិត្ត។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថា មនុស្សយើងមិនមែនសុទ្ធតែដើរនិងឈរនៅលើផ្លូវទាល់រហូតនោះទេ។ ជីវិតតែងតែមានការផ្លាស់ប្តូរនៅក្នុងរយៈពេលខ្លី ឬវែង ដូច្នេះការចាប់ផ្តើមសារជាថ្មី គឺមិនដែលហួសពេលឡើយសម្រាប់អ្នកដែលមិនបោះបង់ខ្លួនឯង គ្រួសារ និងក្តីសង្ឃឹម។ ខ្ញុំសូមជូនជាគំនិតលើកទឹកចិត្តមួយចំនួនដូចខាងក្រោម៖ ១. កុំប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ពីព្រោះមនុស្សម្នាក់ៗមានបន្ទុក កម្មវិធីជីវិត និងការប្រឈមខុសៗគ្នា។ អ្វីដែលយើងមើលឃើញខាងក្រៅ មិនមែនជារឿងទាំងអស់ដែលមើលយើងឃើញនៅក្នុងជីវិតពិតរបស់មនុស្សម្នាក់ៗនោះទេ។ ២. បើថ្ងៃនេះនៅមិនទាន់សល់ច្រើន កុំអស់សង្ឃឹម។ ការខិតខំដោយសុចរិត និងការមិនបោះបង់ គឺជាទុនដ៏សំខាន់សម្រាប់អនាគត។ ៣. ចេះសន្សំតិចៗជាប្រចាំ ទោះមិនច្រើនក៏ដោយ ព្រោះការសន្សំគឺជាទម្លាប់ មិនមែនរង់ចាំដល់ពេលមានច្រើនទើបសន្សំនោះទេ។ ៤. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ព្រោះសុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ បើខ្លួនយើងរឹងមាំ យើងនៅតែអាចចាប់ផ្តើមសារជាថ្មីបានជានិច្ច។ ៥. បញ្ហា និងការបាត់បង់ គឺជាផ្នែកមួយនៃជីវិត មិនមែនជាចុងបញ្ចប់នៃជីវិតនោះទេ។ មនុស្សជោគជ័យជាច្រើន ក៏ធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកដូចគ្នា។ ៦. កុំឱ្យភាពហ៊ឺហារ ឬការចង់បង្ហាញខ្លួនឱ្យអ្នកដទៃមើលមកថាខ្លួនជាអ្នកមាន មកបំផ្លាញអនាគតរបស់យើង។ ភាពសាមញ្ញ ការរស់នៅសមរម្យ និងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នាំឱ្យជីវិតមានស្ថេរភាពយូរអង្វែង។ ៧. សេចក្តីស្រឡាញ់ ការជួយគ្នា និងការមានទំនួលខុសត្រូវចំពោះគ្រួសារ គឺជាគុណតម្លៃដ៏ធំមួយរបស់មនុស្ស។ ទោះបីពេលខ្លះធ្វើឱ្យយើងហត់នឿយ តែក៏វាជាអត្ថន័យនៃជីវិតផងដែរ។ ៨. រៀនអភិវឌ្ឍខ្លួនឯងជានិច្ច ទាំងចំណេះដឹង ជំនាញ និងគំនិតវិជ្ជមាន ព្រោះអ្វីដែលនៅក្នុងខ្លួនយើង គ្មានអ្នកណាអាចដកយក ឬបំផ្លាញបានឡើយ។ ៩. កុំខ្លាចក្នុងការចាប់ផ្តើមជាថ្មី ទោះអាយុប៉ុន្មានក៏ដោយ។ មនុស្សដែលនៅតែមានក្តីសង្ឃឹម និងឆន្ទៈ គឺនៅអាចកសាងជីវិតថ្មីបានជានិច្ច។ ១០. ជាចុងក្រោយ សូមចងចាំថា “ជីវិតល្អ មិនមែនមានន័យថា គ្មានបញ្ហានោះទេ ប៉ុន្តែមានន័យថា យើងនៅតែមានកម្លាំងចិត្តដើរបន្ត ទោះមានបញ្ហាក៏ដោយ”។ សូមអរគុណដែលបានអានមកដល់ឃ្លាចុងក្រោយបំផុត។ ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ ចេន សុភាព - CHEN Sopheap #lifemotivationbyCSP
រីករាយទិវាអ្នកម្តាយ 💐 អ្នកម្តាយគឺជាម្តាយដ៏អស្ចារ្យ អ្នកម្តាយគឺជាគ្រូ និងជាទីប្រឹក្សាដ៏ល្អ អ្នកម្តាយគឺជានារីដ៏រឹងមាំ ដែលតែងចាំលើកទឹកចិត្ត និងមើលថែកូនៗជានិច្ច ទោះបីកូនធំឡើង មានគ្រួសារ មានការងារ និងមានវ័យច្រើនប៉ុណ្ណា ក៏ក្តីស្រឡាញ់ និងការព្រួយបារម្ភរបស់អ្នកម្តាយចំពោះកូន មិនដែលផ្លាស់ប្តូរឡើយ អ្នកម្តាយ គឺជាមនុស្សដែល៖ • ស៊ូទ្រាំគ្រប់ការលំបាក ដើម្បីអនាគតកូន • អត់ធ្មត់ និងលះបង់ដោយមិនទាមទារអ្វីតបស្នង • តែងអធិដ្ឋាន និងជូនពរឲ្យកូនមានជីវិតល្អ • រីករាយពេលឃើញកូនជោគជ័យ ទោះខ្លួនហត់នឿយក៏ដោយ • ជាមនុស្សដំបូងដែលការពារកូន នៅពេលកូនជួបបញ្ហា • បង្រៀនកូនពីសេចក្តីល្អ ការអត់ធ្មត់ និងការតស៊ូក្នុងជីវិត • តែងផ្តល់ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ • ជាកម្លាំងចិត្តដ៏ធំបំផុតក្នុងជីវិតកូន អ្នកម្តាយមិនត្រឹមតែបង្កើតជីវិតឲ្យកូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតក្តីស្រឡាញ់ ក្តីសង្ឃឹម និងអនាគតសម្រាប់គ្រួសារទាំងមូល សូមជូនពរអ្នកម្តាយទាំងអស់ ឲ្យមានសុខភាពល្អ សុភមង្គល និងរស់នៅពោរពេញដោយក្តីស្រឡាញ់ពីកូនៗជានិច្ច ❤️ សូមគោរព និងថ្លែងអំណរគុណដល់អ្នកម្តាយគ្រប់រូប ដែលបានផ្តល់ក្តីស្រឡាញ់ដ៏ធំធេងដោយគ្មានដែនកំណត់ ❤️
សូមអានដោយយកចិត្តទុកដាក់
ជារៀងរាល់ព្រឹក ពេលខ្ញុំភ្ញាក់ពីដំណេក គឺខ្ញុំស្តាប់យូធូបទាក់ទងនឹងការជំរុញទឹកចិត្ត សេដ្ឋកិច្ច និងជំនួញ ឆ្លាស់គ្នាតាមថ្ងៃ រយៈពេល ១៥-២០នាទី ហើយខ្ញុំសំគាល់ឃើញថា វាបានជួយឱ្យខ្ញុំមានការរីកចំរើន ចំណេះដឹងបន្ថែម មានសតិ និងការគិតមិនឃ្លីងឃ្លោង រួមទាំងអាចបង្កើតគំនិតថ្មីៗបន្ថែម ដើម្បីការរស់នៅឱ្យបានប្រសើរ រួមទាំងអាចជួយ និងចែករំលែកបន្តបាន។ ព្រឹកនេះ ខ្ញុំក៏ស្តាប់លោក Jack Ma ឡើងវិញ ពីព្រោះគាត់ចូលចិត្តនិយាយអំពី SMEs និងសម្រាប់យុវជន។ គាត់បាននិយាយអំពីការគ្រប់គ្រងជីវិតតាមវ័យ ដូចខាងក្រោម៖ ✅ អាយុ 20–30 ឆ្នាំ • ត្រូវ “សិក្សា និងសាកល្បង” ឱ្យច្រើន • កុំខ្លាចបរាជ័យ ព្រោះវាជាបទពិសោធន៍សំខាន់ • ជ្រើសរើស “មេដឹកនាំល្អ” ជាងជ្រើសក្រុមហ៊ុនធំ ឬក្រុមហ៊ុនស្តង់ដា ➡️ គោលដៅ៖ រៀន និងបង្កើតមូលដ្ឋានជីវិត ✅ អាយុ 30–40 ឆ្នាំ • ផ្តោតលើ “អ្វីដែលអ្នកពូកែ” • ចាប់ផ្តើមអាជីវកម្ម ឬអាជីពដែលច្បាស់លាស់ • កុំប្ដូរទិសដៅញឹកញាប់ ➡️ គោលដៅ៖ ស្ថិរភាព និងកំណត់ទិសដៅជីវិត ✅ អាយុ 40–50 ឆ្នាំ • កុំប្រថុយធ្វើអ្វីថ្មីៗដែលមិនស្គាល់ • ប្រើបទពិសោធន៍ដើម្បីអភិវឌ្ឍអ្វីដែលអ្នកមាន • ផ្តោតលើការគ្រប់គ្រង និងពង្រីក ➡️ គោលដៅ៖ ការលូតលាស់ដោយប្រាជ្ញា ✅ អាយុ 50–60 ឆ្នាំ • ផ្តល់ឱកាសដល់យុវជន • ធ្វើជាអ្នកណែនាំ (mentor) • ចែករំលែកបទពិសោធន៍ និងចំណេះដឹង ➡️ គោលដៅ៖ បង្កើតតម្លៃសង្គម (បន្ថែម) អាយុ 60+ ឆ្នាំ • ផ្តោតលើសុខភាព និងការរស់នៅសុខសាន្ត • រីករាយជាមួយជីវិត និងគ្រួសារ ប្រលែងលេងជាមួយចៅៗ… 🙂😘 💡 សារសំខាន់ពីគាត់គឺ៖ “មនុស្សម្នាក់មិនត្រូវប្រញាប់ជោគជ័យពេកទេ តែត្រូវដើរតាមដំណាក់កាលរបស់ជីវិត និងរៀនពីវា” សូមអរគុណដល់បងប្អូនដែលបានអានដល់ឃ្លារចុងបញ្ចប់នៃការចែករំលែកមួយនេះ ដោយក្តីគោរពរាប់អានពីខ្ញុំ ចេន សុភាព - CHEN Sopheap 🙏❤️🙏
អតិថិជនដែលស្រឡាញ់គាំទ្រផលិតផលឬសេវាកម្មរបស់អ្នក មិនមែនចង់បានតែផលិតផលល្អ និងសេវាកម្មល្អតែម្យ៉ាង ប៉ុណ្ណោះទេ តែជាក្តីសុខផ្លូវចិត្តមួយដែលអតិថិជនចង់បាន ថែមទាំងរីករាយនឹងចំណាយថវិការបស់ខ្លួន ចេញពីកាបូប ឬកុងធនាគារ ដោយទទួលបានអារម្មណ៍មួយពិសេសថាខ្លួនជាអតិថិជនដ៏មានតម្លៃម្នាក់ សម្រាប់ហាងមួយ ឬ ប្រែនមួយ ដែលខ្លួនពេញចិត្ត 🙂 ជាញឹកញាប់ ម្ចាស់ផលិតផល ឬសេវាកម្ម មួយចំនួនគិតថា ដោយសារទីផ្សារមានការប្រកួតប្រជែងខ្លាំង ទើបអាជីវកម្មរបស់ខ្លួនធ្លាក់ចុះប្រាក់ចំណូល បាត់អតិថិជនចាស់ៗ ឬអតិថិជនថ្មីៗមកតែម្តង ហើយក៏បាត់ទៅវិញ។ ម្ចាស់ផលិតផល ឬសេវាកម្មខ្លះ ទៀត មានចរិតឆ្មើងឆ្មៃ ឫកក្រអឺតក្រទម ពេលដែលអាជីវកម្មរបស់ខ្លួនចាប់ផ្តើមរីកចម្រើន បានប្រសើរជាងកាលពីទើបចាប់ផ្តើមដំបូង ក៏ភ្លេចខ្លួន និងភ្លេចគិតថា អតិថិជនគឺទ្រព្យសកម្ម របស់អាជីវកម្មខ្លួនឯង។ តើអ្នកដឹងទេ ខ្ញុំក៏ជាអតិថិជន អ្នកក៏ជាអតិថិជន ប្រសិនបើអ្នកចង់បានបែបណា អតិថិជនរបស់អ្នកក៏ចង់បានមិនសូវខុសគ្នាដែរ គ្រាន់តែកម្រិតនៃការប្រើប្រាស់ ការចំណាយ ចំណង់ចំណូលចិត្ត គឺទៅតាមលទ្ធភាព និងការពេញចិត្តរបស់អតិថិជនម្នាក់ៗប៉ុណ្ណោះ មុននឹងបន្ទោសទីផ្សារប្រកួតប្រជែង មុននឹងបន្ទោសសេដ្ឋកិច្ចទាំងស្រុង និងមុនបន្ទោស ពួកម៉ាក មិត្តភក្តិ បងប្អូន ថាមិនមែនជាអតិថិជនរបស់ខ្លួន គួរមើលពីខ្លួនឯងសិន។ ពេលវេលារបស់យើងគ្រប់គ្នាមាន២៤ម៉ោង ដូចគ្នា យើងមិនចាំបាច់សុំពេលវេលាបន្ថែមដើម្បីធ្វើឱ្យប្រសើរឡើង ហើយនៅតែធ្វើដដែលៗនោះទេ តែត្រូវផ្តោតលើពេលវេលាដែលខ្លួនកំពុងមាន ហើយធ្វើឱ្យបានល្អបំផុត នោះគឺអតិថិជននៅតែគាំទ្រតាំងពីជំនាន់ឪពុកម្តាយរហូតដល់កូនៗ និងសាច់ញាត្តិ មិត្តភក្តិរបស់គាត់ថែមទៀត។ ការដែលយើងមានលេសដោះសារ ដាក់បន្ទុកទៅលើកត្តាខាងក្រៅ គឺមានន័យថា យើងព្យាយាមគេចវេសពីការទទួលខុសត្រូវ និងមិនព្យាយាមដោះស្រាយបញ្ហាដែលកំពុងកើតមានឱ្យបានចប់សព្វគ្រប់ រួចបន្តដំណើរដោយការជឿជាក់ ជាមួយនឹងការកសាងកិត្តិនាមមួយដែលខ្លួនដឹងច្បាស់និងមានការទទួលស្គាល់ថាជា ម៉ាកសញ្ញាដែលអតិថិជនមានទំនុកចិត្ត និងផ្តល់ផ្កាយជូនដោយរីករាយ 🙏❤️🙏 ដោយបំណងល្អពីខ្ញុំ ចេន សុភាព - CHEN Sopheap
#សូមមេត្តាអានការសរសេររបស់ខ្ញុំឱ្យចប់ មុននឹងបន្ទោស ក្មេងៗសម័យឥលូវថា មិនសូវចេះភាសាខ្មែរ និយាយនិងសរសេរលាយភាសាបរទេស មិនលើកស្ទួយអក្សរសាស្ត្រខ្មែរ ចង់អភិរក្ស និងលើកស្ទួយអក្សរសាស្ត្រខ្មែរ នៅក្នុងសម័យកាលទំនើបនិងបច្ចេកវិទ្យា គឺមិនពិបាកទេ សូមចាស់ព្រឹទ្ធាចារ្យ រៀមច្បង មាតាបិតា មហាជនទូទៅ កុំបន្ទោសតែក្មេងៗជំនាន់ក្រោយ។ ការស្តីបន្ទោស ប្រើពាក្យពេចន៍ឌឺដង ផ្លែផ្កា ពាក្យអសុរស មិនសមរម្យ ក្នុងគោលបំណងចង់ឱ្យនរណាម្នាក់ផ្លាស់ប្តូរ គឺមិនអាចទៅរួចនោះទេ បើមិនជឿ សាកយកខ្លួនឯងមកធ្វើជាក្មេង មកធ្វើជាកូន មកធ្វើជាបុគ្គលដែលកំពុងជួបបញ្ហាហ្នឹង នោះមនុស្សចាស់ទាំងឡាយ រួមទាំងខ្ញុំនឹងដឹងហើយ ថាចង់ផ្លាស់ប្តូរឬតាមក៏អត់? ខ្ញុំសូមជូនចំណុចមួយចំនួន សម្រាប់គិតពិចារណា ក្នុងនាមយើងមានវ័យជាមាតាបិតា និងត្រៀមខ្លួនបង្ករ បង្កើតកូនចៅជំនាន់ក្រោយបន្តទៀត ដូចខាងក្រោម៖ ១.យើងគ្រប់គ្នាត្រូវរៀនសរសេរអក្សរខ្មែរ ឱ្យបានត្រឹមត្រូវ ទាំងពាក្យពេចន៍ និងឃ្លារប្រយោគ។ ឧទាហរណ៍ខ្លីៗ ដូចជា ពាក្យ «ខ្ញុំ» មិនមែន «ញ៉ុម» ឃ្លាណា ត្រូវប្រើ «ដែល» ឃ្លាណា ត្រូវប្រើ «ដែរ»…និងពាក្យខ្មែរ ជាច្រើនទៀត… ២.កុំឱ្យកូនរៀនភាសាបរទេសមុនភាសាខ្មែរ ពីព្រោះភាសាខ្មែរ មានព្យញ្ជនៈ ៣៣តួ និង ស្រៈពេញតួ = ២៣ តួ ស្រៈផ្សំ (ស្រៈនិមិត្ត) = ១២ តួ (ជាការបែងចែកតាមមេរៀនទូទៅ) ដូច្នេះសរុបគឺ តួ ៣៣ (ព្យញ្ជនៈ) + ៣៥ (ស្រៈ) = ៦៨ តួ ដូច្នេះបើរៀនភាសាខ្មែរមុន ក្មេងៗនិងងាយចាប់ភាសាខ្មែរ បានមុនភាសាអង់គ្លេស ឬ ភាសាចិន ៣.កុំបញ្ជូនកូនទៅរៀនសាលាអន្តរជាតិ ដែលរៀន តែភាសាបរទេស តែត្រូវមានបង្រៀនភាសាខ្មែរតាំងពីតូចៗដូចគ្នា (បើអាណាព្យាបាលមានលទ្ធភាពខ្ពស់ឱ្យកូនរៀនសាលាថ្លៃៗ) ៤.ទម្លាប់ជួយបង្រៀនកូនៗបន្ថែមនៅផ្ទះ ឧស្សាហ៍បើកមើលសៀវភៅកូនរៀន ការសរសេរតាមអាន អក្សរផ្ចង់ មើលកិច្ចការផ្ទះដែលគ្រូដាក់ឱ្យ បើកូនមិនចេះនិយាយភាសាខ្មែរ និងសរសេរខ្មែរច្បាស់ អញ្ជើញគ្រូមកបង្រៀនកូនក្រៅម៉ោងនៅផ្ទះបន្ថែម នេះជាការជួយក្មេងៗ មិនមែនបន្ទោសក្មេងៗ ៥.និយាយខ្មែរជាមួយកូនផង កុំនិយាយតែភាសាអង់គ្លេស ចិន ជាមួយកូន ពីព្រោះក្មេងៗ មើល និងស្តាប់តាមមនុស្សចាស់តើ ហេតុអីត្រូវខឹងក្មេងៗ? ៦.ដាក់ឈ្មោះកូន ជាភាសាខ្មែរ បើមានឈាមជ័រ ខ្សែរស្រឡាយជាខ្មែរ កើតជាកូនខ្មែរ មិនមែនកូនកើតមកដាក់តែឈ្មោះបរទេស រួចហើយតាំងខឹងប្រទេស ជិតខាងនោះទេ។ ខ្ញុំសូមបញ្ជាក់ កូនៗប្រទេសជិតខាង ដែលមករស់នៅ និងកើតនៅខ្មែរ គឺឈ្មោះខ្មែរ ដោយមិនមានឪពុកម្តាយជាខ្មែរនោះទេ តែមានឈ្មោះដូចខ្ញុំ និងឈ្មោះខ្មែរជាច្រើន រាប់មិនអស់ ចិន្តា បុប្ផា សម្បត្តិ លក្ខិណា សោភា នារី សុជាតា…មករា កុម្ភៈ មិនា មេសា…ចុះកូនខ្មែរពិតប្រាកដ ដាក់ឈ្មោះអី? ៧.សរសេរអក្សរខ្មែរ ឱ្យបានច្រើន នៅលើបណ្តាញសង្គមរបស់ខ្លួន កុំសរសេរគ្រាមភាសា កុំសរសេរកាត់ អានមិនយល់ ហើយបើមានអត្ថបទណាល្អៗសូមជួយអានឱ្យចប់ ដើម្បីដឹងអត្ថន័យ ដឹងថាគេសរសេរខុសឬត្រូវ កុំអានតែចំណងជើង ហើយនិយាយថា ខ្ជិលអានណាស់ 🙂 ៨.អត្ថបទនេះ ខ្ញុំចំណាយពេល ១៥នាទី ដើម្បីសរសេរ សូមបងប្អូនជួយចំណាយពេល ៥នាទី ដើម្បីអានផង ដើម្បីភាសាខ្មែរ ភាសាជាតិរបស់យើងរុងរឿង ហើយខ្ញុំសង្ឃឹមថា បន្តិចទៀត នៅលើទូរសព្ទដៃរបស់យើង នឹងមានចុចការបកប្រែជាភាសាខ្មែរបាន ដោយមិនមានឧបសគ្គ នៅពេលប្រជាពលរដ្ឋខ្មែរ ប្រើភាសាខ្មែរបានត្រឹមត្រូវនិងកាន់តែច្រើន។ ដោយក្តីគោរព និងស្រឡាញ់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពីខ្ញុំ ចេន សុភាព - CHEN Sopheap
កុំអោយពិភពលោកស្គាល់យើង តាមភាសាផ្សេង តែឲ្យពិភពលោកស្គាល់យើងតាមភាសាខ្មែរ 🇰🇭 រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំកម្រសរសេរចែករំលែកជាភាសាអង់គ្លេសនៅលើបណ្តាញសង្គម គឺសឹងតែមិនមានទេ។ មូលហេតុគឺខ្ញុំចង់រួមចំណែកលើកកម្ពស់អក្សរសាស្ត្រខ្មែរ ឱ្យមានភាពត្រឹមត្រូវ ទាំងពាក្យពេចន៍ រចនាសម្ព័ន្ធឃ្លា និងវេយ្យាករណ៍ ដើម្បីឱ្យបច្ចេកវិទ្យា ជាពិសេស AI អាចស្គាល់ និងប្រើប្រាស់ភាសាខ្មែរ បានកាន់តែទូលំទូលាយ។ ខ្ញុំសង្កេតឃើញថា យុវជនខ្មែរជាង ៨០% ប្រើភាសាអង់គ្លេស ឬសរសេរខ្មែរជាអក្សរឡាតាំង ក្នុងការទំនាក់ទំនងប្រចាំថ្ងៃ។ បើសរសេរជាភាសាខ្មែរពិតវិញ ក៏នៅមានកំហុសច្រើនជាង ៥០% ទាំងការប្រើពាក្យ ការបញ្ចប់ឃ្លា និងការបញ្ជាក់ន័យ។ ខ្ញុំមិនបដិសេធនោះទេ ចំពោះសារៈសំខាន់នៃភាសាអង់គ្លេស ព្រោះវាជាភាសាអន្តរជាតិ ដែលចាំបាច់សម្រាប់ការងារ អាជីវកម្ម និងការសិក្សា នៅក្នុងសម័យទំនើបនេះ។ យុវជនយើងគួរតែចេះច្រើនភាសា ដើម្បីបង្កើនឱកាសក្នុងជីវិត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តឱ្យយុវជនខ្មែរ ខិតខំរៀន និងអនុវត្តសរសេរភាសាខ្មែរ ឱ្យបានច្រើនជាងមុន ព្រោះភាសា និងអក្សរសាស្ត្រ គឺជាសញ្ញាសម្គាល់នៃជាតិសាសន៍ និងជាអត្តសញ្ញាណជាតិ ដែលយើងមិនអាចមើលរំលងបានឡើយ។ យើងអាចសង្កេតឃើញថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក បានអនុវត្ត និងរក្សាភាសាជាតិរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ឧទាហរណ៍ នៅក្នុងអាស៊ាន ដូចជា Vietnam ប្រើភាសាវៀតណាមជាភាសាផ្លូវការ ទាំងក្នុងការសិក្សា ការងារ និងឯកសាររដ្ឋាភិបាល។ Thailand ក៏ដូចគ្នា បានប្រើភាសាថៃយ៉ាងទូលំទូលាយ ទាំងក្នុងប្រព័ន្ធអប់រំ និងជីវិតប្រចាំថ្ងៃ។ ចំណែកឯ Indonesia វិញ បានជោគជ័យយ៉ាងខ្លាំង ក្នុងការរួមបញ្ចូលជាតិជាច្រើនតាមរយៈភាសា Bahasa Indonesia ដែលក្លាយជាភាសាអត្តសញ្ញាណជាតិដ៏រឹងមាំ។ នៅក្រៅតំបន់អាស៊ាន ប្រទេសអភិវឌ្ឍន៍ជាច្រើន ក៏ផ្តោតខ្លាំងលើការរក្សាភាសារបស់ខ្លួន ដូចជា Japan និង South Korea ដែលប្រើភាសាជាតិជាអាទិភាព ទោះបីជាពួកគេមានការរីកចម្រើនខាងបច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងខ្លាំងក៏ដោយ។ លើសពីនេះ France ក៏ជាប្រទេសមួយដែលមានគោលនយោបាយការពារភាសារបស់ខ្លួនយ៉ាងតឹងរឹង និងលើកទឹកចិត្តឱ្យប្រជាជនប្រើភាសាបារាំងក្នុងគ្រប់វិស័យ។ ការអនុវត្តទាំងនេះបានបង្ហាញថា ការរីកចម្រើនមិនមែនមានន័យថាត្រូវបោះបង់ភាសាជាតិទេ ប៉ុន្តែអាចរីកចម្រើនជាមួយនឹងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ខ្លួនបានយ៉ាងសមស្រប។ ដូច្នេះ ការរក្សា និងអភិវឌ្ឍភាសាខ្មែរ មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ក្នុងនាមជាជនជាតិខ្មែរ។ សូមយើងរួមគ្នាប្រើប្រាស់អក្សរសាស្ត្រខ្មែរឱ្យបានជាប់ជាប្រចាំនិងត្រឹមត្រូវ 🙏🇰🇭🙏 ដោយក្តីស្រឡាញ់ពីខ្ញុំក្នុងនាមជាជនជាតិខ្មែរ ចេន សុភាព - CHEN Sopheap
រឿងនិទានបុរសបោកប្រាស់៣នាក់ មានបុរសម្នាក់ ដាក់ពពែលើស្មា ដើរតាមផ្លូវទៅផ្ទះ។ បុរសបោកប្រាស់៣នាក់ បានរៀបផែនការ ដើម្បីយកពពែនោះ។ ម្នាក់ៗឈរចាំតាមផ្លូវ ហើយនិយាយដូចគ្នា៖ “ហេតុអ្វីបានជាអ្នកដាក់ឆ្កែលើស្មា?” ដំបូង បុរសនោះមិនជឿទេ ព្រោះគាត់ដឹងថាវាជា ពពែ។ ប៉ុន្តែពេលមនុស្ស៣នាក់ និយាយដូចគ្នា គាត់ក៏ចាប់ផ្តើមសង្ស័យខ្លួនឯង។ ចុងក្រោយ គាត់ក៏បោះពពែនោះចោល។ បុរសបោកប្រាស់ទាំង៣នាក់ ក៏យកពពែទៅដោយងាយ។ មេរៀនក្នុងជីវិត៖ «ពេលមនុស្សជាច្រើននិយាយអ្វីមួយដូចគ្នា មិនមានន័យថាវាជាការពិតនោះទេ» «មនុស្សឆ្លាត គឺមិនត្រឹមតែស្តាប់គេទេ តែដឹង យល់ គិត វិភាគ និងជឿលើការពិតដែលខ្លួនឯងដឹង» «សូមបងប្អូនជឿដោយបញ្ញា និងផ្អែកលើការពិត» ចែករំលែកដោយបំណងល្អពីខ្ញុំ ចេន សុភាព - CHEN Sopheap 🙏❤️🙏 រូបភាពនេះ បង្កើតឡើងដោយ AI Mode
ប្រសិនបើយើងចង់ផ្តោតធ្វើអ្វីមួយ សូមផ្តោតធ្វើឱ្យពេញលេញ។ កុំចំណាយពេលជាមួយការឆ្លើយឆ្លងនូវគំនិតអវិជ្ជមាន ដែលអាចបន្ថយថាមពល និងការតាំងចិត្តរបស់យើង។ សព្វថ្ងៃនេះ ខ្ញុំចំណាយពេលស្តាប់ YouTube អានអត្ថបទនៅលើ Google និងសៀវភៅ ដើម្បីស្វែងយល់ព័ត៌មានថ្មីៗ ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ការសិក្សាទាំងនេះ ជួយឱ្យខ្ញុំត្រៀមខ្លួន និងត្រៀមផែនការសម្រាប់ទាំងបច្ចុប្បន្ន និងអនាគត។ ខ្ញុំតែងតែមានក្តីអំណរ នៅពេលឃើញអ្នកដឹកនាំក្រុមហ៊ុន និងអ្នកមានបទពិសោធន៍ ចែករំលែកគំនិត និងបទពិសោធន៍របស់ពួកគាត់។ ទោះបីជាវាមិនមែនជាផែនការពេញលេញរបស់ក្រុមហ៊ុនពួកគាត់ក៏ដោយ ប៉ុន្តែវាជាគន្លឹះសំខាន់ៗ ដែលនាំឱ្យពួកគាត់ឈានដល់ភាពជោគជ័យ។ អ្នកដែលមានគំនិតទុទិដ្ឋិនិយម អាចសើចចំអក ឬមិនជឿ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំជ្រើសរើស ស្តាប់ រៀន និងវិភាគដោយគំនិតខ្លួនឯង។ ស្តាប់អ្នកដែលមានជាងយើង ពូកែជាងយើង ខ្លាំងជាងយើង និងល្អជាងយើង។ យកបទពិសោធន៍របស់ពួកគាត់ មករៀន មកគិត និងអភិវឌ្ឍខ្លួន។ ទន្ទឹមនឹងនេះ យើងក៏គួរតែបន្តចែករំលែកគំនិត និងបទពិសោធន៍ ដល់អ្នកដែលខ្សោយជាងយើង ដោយក្តីមេត្តា និងទឹកចិត្តល្អ ពីព្រោះនៅពេលដែលយើងរីកចម្រើន មានសមត្ថភាព និងលទ្ធភាពពេញលេញ នោះយើងក៏អាចចូលរួមចំណែកជួយគ្រួសារ និងសង្គម ឱ្យកាន់តែល្អប្រសើរឡើងផងដែរ។ “រៀនពីអ្នកដើរមុន និងការចែករំលែកទៅអ្នកដើរតាម គឺជាគន្លឹះមួយនៃការរីកចម្រើនរបស់មនុស្ស និងសង្គម” “មនុស្សដែលបន្តរៀន និងបន្តចែករំលែក គឺជាមនុស្សដែលបង្កើតតម្លៃពិតប្រាកដសម្រាប់សង្គម” ដោយក្តីគោរពរាប់អានពីខ្ញុំ ចេន សុភាព - CHEN Sopheap
មិនមាននរណាម្នាក់អាចដឹងមុនថានឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខ សេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលបែបណា ឡើងឬចុះ ប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍកម្រិតណា ឬមានបញ្ហា តែអ្វីដែលមនុស្សយើងត្រូវដឹងនិងធ្វើគឺ៖ ១-រៀបចំផែនការសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ២-ថែរក្សា ការពារក្រុមគ្រួសារ គ្រួសារមានក្តីសុខ ទើបយើងមានក្តីសុខ និងរីករាយ ៣-រៀបចំការងារ មុខរបរ ឱ្យបានច្បាស់លាស់ ៤-អភិវឌ្ឃជំនាញ ចំណេះដឹង មុខរបរ កុំបង្អង់ដៃ ៥-សន្សំ និងវិនិយោគដោយប្រើចំណេះដឹង បញ្ញា កុំលោភលន់ ចង់មានលឿន ៦-ចូលរួមចំណែកជួយលើកស្ទួយដល់សង្គមដែលខ្លួនកំពុងរស់នៅរាល់ថ្ងៃ។ ដោយបំណងល្អ ពីខ្ញុំ ចេន សុភាព - CHEN Sopheap