ទិត សុធា 🇰🇭 Tith Sothea
Статистикаកម្ពុជា🇰🇭 បង្កើនការផ្សព្វផ្សាយ និងចែករំលែកការពិត ✅
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 18
- Всего постов
- 41
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 18
- 1/48двое суток
- 20
- 1/72трое суток
- 22
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖ កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជេីញចូលរួមពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា ======= នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជេីញចូលរួមពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកា ចំនួន ១.០៤៤.១០០ដុល្លារអាម៉េរិក ពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន 🙏 សូមចូលទៅកាន់បណ្តាញសង្គមរបស់ព្រឹទ្ធសភា មានដូចខាងក្រោម៖ 📱 Facebook 📱Telegram 📱Instagram 📱YouTube 📱X (Former Twitter) 📱TikTok 🌐Website
без подписи
без подписи
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃប្រភេទរថយន្តថ្មីសម្រាប់ដឹកជញ្ជូនបងប្អូនកម្មករនិយោជិតប្រកបដោយផាកសុកភាព និងសុវត្ថិភាព ដែលផលិតដោយក្រុមហ៊ុន Zo Motors (Cambodia)Co., Ltd. នៃប្រទេសជប៉ុន។ ព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង #MLVT #HENGSour
United States Commits to Further Strengthening Defence Cooperation with Cambodia On the morning of 14 August 2026, Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, received a courtesy call from His Excellency Elbridge A. Colby, Under Secretary of War for Policy of the United States Department of War, at the Peace Palace. During the meeting, the Under Secretary praised the progress made in US–Cambodia bilateral relations, particularly in the field of defence. He highlighted that the United States is committed to cooperation based on mutual respect, respect for sovereignty, and shared interests. The Under Secretary emphasised that Cambodia is an important partner of the United States and reaffirmed that the United States would continue to further strengthen defence cooperation with Cambodia. In response, Samdech Thipadei expressed his great pleasure at the positive progress in Cambodia–US relations, including in the defence sector. Samdech Thipadei highly valued the continued extensive military cooperation between the two countries and reaffirmed his commitment to further advancing this cooperation. He expressed satisfaction with the progress made in preparations for the "Angkor Sentinel" military exercise scheduled for 2027, as well as ongoing cooperation to strengthen the capabilities of the Cambodian armed forces. Samdech Thipadei stressed that joint exercises and training not only enhance capabilities but also serve as a bridge for fostering close friendship between the armed forces of the two countries. On that occasion, Samdech Thipadei also expressed his gratitude to His Excellency President Donald J. Trump and the US Government for facilitating the previous ceasefire and the Kuala Lumpur Joint Statement of 26 October 2025, as well as for their continued attention to promoting peace between Cambodia and Thailand. Before concluding the meeting, Samdech Thipadei briefed the US Under Secretary of War on the latest developments concerning the Cambodia–Thailand border situation, highlighting Cambodia's commitment and position to pursue a peaceful resolution of border issues on the basis of international law and in accordance with the existing conventions, treaties, and agreements between the two countries. SP-STPM Unofficial Translation បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws 🌐 Facebook 🌐 X (Twitter) 🌐 YouTube 🌐 Tiktok 🌐 Telegram 🌐 Instagram Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី #hunmanet #Cambodia #spstpm #spokespersonforstpm
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិក រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បណ្តាញសង្គមផ្លូវការ៖ https://spokespersonforstpm.taplink.ws 🌐 Facebook 🌐 X (Twitter) 🌐 YouTube 🌐 Tiktok 🌐 Telegram 🌐 Instagram Join ឆាណែលតេលេក្រាមក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី #hunmanet #Cambodia #spstpm #spokespersonforstpm
វីដេអូ៖ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៤ សីហា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
វីដេអូទាំងស្រុង៖ អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី វិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ រាជធានីភ្នំពេញ, ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website
🔴 ផ្សាយផ្ទាល់ពិសេស៖ អនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ——————— https://www.facebook.com/share/v/1B4JUws85k/
🔴 ផ្សាយផ្ទាល់៖ បច្ចុប្បន្នភាព ស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ ២០២៦ https://www.facebook.com/share/v/1JijZuJvH8/
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នាចុងសប្តាហ៍នេះ https://fna.asia/651dd99 🔗JOIN US
ក្នុងនាមខ្ញុំបាទជាយុវជនតំណាងឱ្យយុវជនខ្មែរទាំងអស់ ខ្ញុំសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់លោកពូអ្នកមីង បងៗកងទ័ពទាំងអស់។ ដើម្បីឆ្លើយតបនឹងគុណូបការៈដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមប្តេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញ សីលធម៌ ឥរិយាបថ និងសមត្ថភាពឱ្យបានពិតប្រាកដ ប្រកាន់ខ្ជាប់នូវស្មារតីស្នេហាជាតិ ឯកភាពជាតិ និងការទទួលខុសត្រូវខ្ពស់ ហើយយកចំណេះដឹងទាំងអស់មកបម្រើជាតិ និងប្រជាជនឱ្យសមនឹងការលះបង់របស់វីរៈកងទ័ពយើង។ សូមឱ្យវីរៈកងទ័ពជួរមុខទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម។ សូមជឿជាក់ថា នៅពីក្រោយលោកអ្នក មានប្រជាជនខ្មែរទាំងមូល និងយុវជនជំនាន់ក្រោយ ដូចរូបខ្ញុំជាច្រើនលាននាក់ ដែលកំពុងគាំទ្រ គោរព និងប្តេជ្ញាបន្តកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន សក្តិសមនឹងការលះបង់របស់លោកអ្នក។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐ក្រសួងការពារជាតិ 🌐TEA Seiha/ទៀ សីហា 🌐X(Twitter): ក្រសួងការពារជាតិ 🌐YouTube: ក្រសួងការពារជាតិ 🌐Tiktok: ក្រសួងការពារជាតិ
ចំណាប់អារម្មណ៍របស់តំណាងយុវជនកម្ពុជាទាំងមូលផ្ញើជូនវីរកងទ័ពនៅជួរមុខក្នុងឱកាសប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា _________________ ខ្ញុំបាទ ហេង ឌីមែន ជាសិស្សមកពីវិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី រាជធានីភ្នំពេញ។ ថ្ងៃនេះ ខ្ញុំបាទពិតជាមានកិត្តិយសជាអនេក ដែលមានឱកាសបានតំណាងឱ្យយុវជនកម្ពុជាទាំងមូល ឈរលើវេទិកាដ៏សែនអស្ចារ្យនៃការប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា។ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ ក្រោមប្រធានបទ៖ «បរិបទខុសគ្នា បំណងប្រាថ្នារួមគ្នា»។ អង្គពិធីទាំងមូលជាទីគោរព ក្រោមប្រធានបទដ៏មានអត្ថន័យមួយនេះ បានបង្ហាញពីតួនាទីដ៏មានសក្តានុពលរបស់យុវជន ក្នុងការផ្លាស់ប្តូរពិភពលោកឱ្យបានល្អប្រសើរ។ ទោះបីជាយុវជនយើងរស់នៅក្នុងបរិបទសង្គម វប្បធម៌ និងស្ថានភាពសេដ្ឋកិច្ចខុសៗគ្នាក៏ដោយ ប៉ុន្តែយើងមានបំណងប្រាថ្នារួមគ្នាតែមួយ គឺការចង់បានពិភពលោកមួយដែលមានសមធម៌ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ សំឡេង និងសកម្មភាពរបស់យុវជន គឺជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការជម្នះរាល់ឧបសគ្គ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីធានាថាគ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ ឯកឧត្តមលោកជំទាវ លោកគ្រូអ្នកគ្រូជាទីគោរព មិត្តៗយុវជនជាទីរាប់អាន វត្តមានខ្ញុំបាទក្នុងថ្ងៃនេះ មិនមែនគ្រាន់តែតំណាងឱ្យខ្លួនឯង សាលារៀនរបស់ខ្ញុំនោះឡើយ ប៉ុន្តែជាសំឡេងមួយដែលតំណាងឱ្យសំឡេងរាប់លានរបស់យុវជនទូទាំងពិភពលោក។ នៅថ្ងៃនៃការប្រារព្ធទិវាអន្តរជាតិសម្រាប់យុវជននេះ ខ្ញុំចង់និយាយទៅកាន់យុវជនទាំងអស់គ្នាថា៖ យើងទាំងអស់គ្នាជាកម្លាំងដ៏មានសក្តានុពលដែលអាចដឹកនាំពិភពលោកឆ្ពោះទៅរកវឌ្ឍនភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។ ពិភពលោកទាំងមូលរីកចម្រើន សុខក្សេមក្សាន្តទៅបានគឺអាស្រ័យលើយើងទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់ចំណុចចាំបាច់ ដូចខាងក្រោម៖ - ពង្រឹងសមត្ថភាព៖ យើងទាំងអស់គ្នាត្រូវខិតខំរៀនសូត្រចាប់យកចំណេះ ជំនាញមួយឱ្យច្បាស់លាស់ស្របតាមច្បាប់សង្គមជាតិ។ - បណ្តុះស្មារតីសាមគ្គីភាព៖ យើងទាំងអស់គ្នាត្រូវចេះស្រឡាញ់ គោរពសិទ្ធិឱ្យតម្លៃគ្នាទៅវិញទៅមក។ - ប្រកាន់យកនូវសច្ចៈភាព៖ យើងទាំងអស់គ្នាត្រូវរស់នៅក្នុងទទួលយក ទទួលស្គាល់ការពិត ចេះកែតម្រូវ ផ្លាស់ប្តូរចំណុចមិនល្អចេញពីជីវិត។ - រួមគ្នាដោះស្រាយបញ្ហា៖ យើងទាំងអស់ត្រូវចូលរួមដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសង្គមដោយមិនទម្លាក់បន្ទុករង់ចាំនរណាម្នាក់ដោះស្រាយបញ្ហានោះឡើយ រួមដោះស្រាយបញ្ហាតាមសមត្ថភាព លទ្ធផលដែលខ្លួនមាន អាចធ្វើបាន ដើម្បីសង្គមជាតិបានប្រសើរ។ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រទេសជាតិមានភាពរីកចម្រើន។ គុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន ដែលកូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននោះ គឺវីរកងទ័ពកម្ពុជាគ្រប់រូប ខ្ញុំពិតជាសូមគោរពដឹងគុណជាអនេកនូវការលះបង់ ការបូជាសាច់ស្រស់ ឈាមស្រស់ សូម្បីតែជីវិតមិនខ្លាចញញើតនឹងលះបង់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានពីប្រទេសអមិត្ត។ យើងទាំងអស់គ្នាជាកូនខ្មែរ សូមបួងសួងដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សាលោកអ៊ំ លោកពូ បងប្អូនកងទ័ពទាំងអស់គ្នាជួបប្រទះតែសុខសុវត្ថិភាព។ ការលះបង់ដ៏ធំធេងរបស់លោកអ៊ំ លោកពូ បងប្អូនកងទ័ពទាំងអស់គ្នា ដែលបានពលីជីវិតគឹ៖ • ដើម្បីការពារមាតុភូមិ • ដើម្បីការពារជីវិតប្រជាជន • ដើម្បីការពារអធិបតេយ្យភាពជាតិ ទោះបីជាការសម្រាកមិនបានគ្រប់គ្រាន់ អាហារបរិភោគគ្រាន់តែចុងមាត់ចុងក ការហត់នឿយ និងភាពអស់កម្លាំងបានក្លាយជារឿងប្រចាំថ្ងៃក៏ដោយ លោកពូ អ្នកមីង បងប្អូនកងទ័ពជួរមុខ នៅតែឈរយ៉ាងរឹងមាំលើសមរភូមិ ដោយមិនដែលបោះបង់តួនាទី និងភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី សន្តិភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនខ្មែរទាំងមូល។ ស្នាមញញឹមដែលលោកអ្នកផ្តល់ឱ្យប្រជាជននៅជួរក្រោយ មិនមែនជាស្នាមញញឹមធម្មតានោះទេ ប៉ុន្តែជាស្នាមញញឹមដែលលាក់បាំងនូវភាពនឿយហត់ ការលះបង់ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមាតុភូមិ។ នៅពីក្រោយទាហានម្នាក់ គឺមានឪពុកម្តាយដែលទន្ទឹងរង់ចាំ មានភរិយា មានស្វាមី មានកូនៗ និងក្រុមគ្រួសារដែលតែងតែបួងសួងឱ្យលោកអ្នកមានសុវត្ថិភាពជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ដើម្បីឱ្យប្រជាជនរាប់លាននាក់អាចរស់នៅដោយសុខសាន្ត លោកអ្នកបានសម្រេចចិត្តដាក់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។ ការលះបង់នេះ គឺជាគុណូបការៈដ៏ធំធេង ដែលយុវជនជំនាន់ក្រោយមិនអាចបំភ្លេចបានជារៀងរហូត។
🔴 ផ្សាយផ្ទាល់៖ បច្ចុប្បន្នភាព ស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ ២០២៦ https://www.facebook.com/share/v/19DQKL54aL/
🔴 ផ្សាយបន្តផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង, ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ————— 👉 Facebook: https://www.facebook.com/share/v/19KgtMxvK5/
ថ្ងៃនេះ ក្មួយៗថ្នាក់ទី១២ បានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ខ្ញុំសូមជូនពរក្មួយៗ ទាំងអស់ឱ្យប្រឡងជាប់ និងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា🙏 ក្រោយបញ្ចប់ការប្រឡង ក្មួយៗ ពិតជានឹងដើរដល់សំណួរបន្ទាប់គឺ តើខ្លួនគួររៀនជំនាញណាដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារហើយងាយស្រួលរកការងារ? ឬរៀនជំនាញណាដែលបញ្ចប់ ហើយទទួលបានប្រាក់បៀវត្សខ្ពស់? ឬប្រសិនជាខ្លួនចង់ប្រកបអាជីព វិជ្ជាជីវៈ ឬមុខរបរណាមួយទៅថ្ងៃមុខ តើខ្លួនគួររៀនជំនាញមួយណា? ហើយគួររៀនដល់កម្រិតណា? ក្នុងស្មារតីនេះ ខ្ញុំសូមចែករំលែកនូវឯកសារ "ទស្សនវិស័យមុខរបរ និងការងារ - តម្រូវការជំនាញ និងការងារសម្រាប់យុវជន" លេខទី៦ ឆមាសទី២ ឆ្នាំ២០២៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចងក្រងរួចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីជាព័ត៌មានបន្ថែមសម្រាប់ក្មួយៗ ក៏ដូចជាឳពុកម្តាយ អាណាព្យាបាល និងរៀមច្បងរបស់ក្មួយៗ ធ្វើជាមូលដ្ឋាន និងត្រិះរិះពិចារណា។ សូមអរគុណ🙏
Press Release of the Ministry of National Defence of the Kingdom of Cambodia: The Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT KH HOM) from the Philippines in conducting an observation, verification, and reporting at Techo Morakoth Health Centre located in Techo Morakot Village, Morakot Commune, Choam Ksan District, Preah Vihear Province. ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ