- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 21
- Всего постов
- 31
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 543
- 1/48двое суток
- 1 768
- 1/72трое суток
- 1 907
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ប្រតិភូថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ និងកីឡាការិនី មកពីសហព័ន្ធកីឡា ចំនួន៣ រួមមាន សហព័ន្ធកីឡាឡើងភ្នំកម្ពុជា សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡា និងកីឡាករ កីឡាការិនីកម្ពុជា។ ឯកឧត្តមប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡា ព្រមទាំងកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងលះបង់ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា។ ឯកឧត្តមប្រធានក៏បានលើកឡើងពីការផ្តើមគិតគូរផ្នត់គំនិតថ្មី ដើម្បីធ្វើឱ្យកីឡាក្លាយជាផ្នែកមួយនៃជីវិតរស់នៅ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» ដោយផ្តើមពីការធានាជីវភាពរបស់ប្រជាជនកម្ពុជា រួមទាំងអ្នកកីឡា ឱ្យមានដំបូលលើក្បាល ម្ហូបលើតុ មានការងារធ្វើ មានប្រាក់ចំណូល កូនទៅរៀន និងមានពេលលំហែ ដើម្បីបង្កលក្ខណៈឱ្យទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗកាន់តែលេចឡើងក្នុងកម្រិតមួយកាន់តែច្រើន ដែលវាក៏ផ្សារភ្ជាប់ជាមួយនឹងការអប់រំកុមារតូច ដោយរៀបចំថ្នាក់រៀនឱ្យបានស្រឡះ បន្ទប់ទឹកស្អាតបាត និងទីធ្លាសម្រាប់លេងនិងលំហែ ដើម្បីពង្រឹងកាយសម្បទា និងកសាងទំនាក់ទំនង ផ្នត់គំនិត ព្រមទាំងទម្លាប់នៃការរស់នៅ។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
GAW SERIES: BREAK THE BARRIERS TO STUDY ABROAD FAIR🎓🌏 តស់! ចូលរួមកម្មវិធី GAW Series: Break the Barriers to Study Abroad Fair ដើម្បីមានឱកាសជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យល្បីៗ ស្វែងយល់ពីមុខជំនាញ និងឱកាសការងារ ចូលរួមសិក្ខាសាលា និងទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ ព្រមទាំងព័ត៌មានសំខាន់ៗអំពីអាហារូបករណ៍ ការដាក់ពាក្យចូលរៀន និងទិដ្ឋាការសិក្សា។ 📅 ២២ សីហា ២០២៦ 🕘 ៩:០០ ព្រឹក – ៥:០០ រសៀល 📍 GIA Tower ជាន់ទី៨ 🎟️ ចូលរួមដោយសេរី 🔗 ចុះឈ្មោះចូលរួម៖ https://forms.cloud.microsoft/r/aHYnt4WbaC 📞 023 902 903 | 017 548 354 | 081 636 360 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
អង្គរបស់ភិក្ខុ មាន៤យ៉ាង🙏🏻🪷 ១. ពុទ្ធានុស្សតិ រឭករឿយៗ ដល់ព្រះពុទ្ធ ២. មេត្តា ត្រូវផ្សាយមេត្តា ៣. អសុភ ត្រូវចំរើនអសុភកម្មដ្ឋាន ៤. មរណស្សតិ រឭកដល់សេចក្តីស្លាប់ សូមអនុមោទនាថ្ងៃឧបោសថសីល🙏🏻🪷 JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
📣‼️ចូលរួមដោយសេរីក្នុងវេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ ដែលរៀបចំឡើងដោយ សាលាភាសាបរទេសខេម-អាស៊ាន លីងឃ័រ និងស.ស.យ.ក រាជធានីភ្នំពេញ👏 ✍️វេទិកាអាហារូបករណ៍ និងជំនាញសិក្សា ២០២៦ ជាកម្មវិធីដែលប្រមូលផ្ដុំដោយឱកាសអាហារូបករណ៍ពីបណ្ដាសាកលវិទ្យាល័យទូទាំងប្រទេសជាង ៥០០ កន្លែង ពិព័រណ៌ឧត្តមសិក្សា និងវេទិកាពិភាក្សាអំពីការដាក់ពាក្យអាហារូបករណ៍ និងជ្រើសរើសជំនាញសិក្សាថ្នាក់ឧត្តមសិក្សា🥰👏 ‼️អំពីកម្មវិធី៖ 🗓កាលរិច្ឆេទ៖ ៦ កញ្ញា ២០២៦ ⏰ពេលវេលា៖ ១៖០០ ដល់ ៥៖០០ រសៀល 📍ទីតាំង៖ ខេម-អាស៊ាន មានជ័យ ✍️សកម្មភាព៖ ពិព័រណ៌អាហារូបករណ៍ និងកិច្ចពិភាក្សា ✅អត្ថប្រយោជន៍នៃការចូលរួម៖ •ចូលរួមដោយសេរី •ផ្ដល់ជូនអាហារសម្រន់ •ឱកាសទទួលបានអាហារូបករណ៍ •រង្វាន់ និងកាដូ •ប្រឹក្សាអាហារូបករណ៍ជាមួយដៃគូសហការ •អ្នកចូលរួម 100 នាក់ដំបូងនឹងទទួលបានដបទឹក ឬសៀវភៅពី CAM-ASEAN •លិខិតសរសើរបញ្ជាក់ពីការចូលរួម 🔗លីងចុះឈ្មោះ៖https://forms.cloud.microsoft/r/hhN9YKdjBA ***ចំនួនមានកំណត់ (500នាក់) ការចុះឈ្មោះនឹងបិទបញ្ចប់ពេលគ្រប់ចំនួន‼️ 📱គ្រុប Telegram សម្រាប់អ្នកចូលរួម៖ https://t.me/+SjMiDmgPeu00ZjI1
អបអរសាទរទិវាយុវជនអន្តរជាតិ លើកទី២៧ ឆ្នាំ២០២៦ 🎊🎉 យុវជន គឺជាកម្លាំងចលករដ៏សំខាន់ និងជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការកសាងយុវជនឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព គុណធម៌ និងសីលធម៌ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការធានាអនាគតដ៏រឹងមាំ និងចីរភាពរបស់សង្គមជាតិ។ ជាក់ស្ដែង ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាអាទិភាពទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព និងគុណភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។ សូមយុវជនគ្រប់រូបបន្តខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងចូលរួមក្នុងសកម្មភាពសង្គម ដើម្បីក្លាយជាកម្លាំងដ៏សកម្មក្នុងការរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
🎓 ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានបញ្ចប់ដោយជោគជ័យ! បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ១២ឆ្នាំ ទីបំផុតដំណើរជាសិស្សវិទ្យាល័យរបស់ប្អូនៗបានមកដល់ទីបញ្ចប់។ សូមប្អូនៗសម្រាកលំហែ ចំណាយពេលជាមួយក្រុមគ្រួសារ និងរង់ចាំលទ្ធផលដោយភាពជឿជាក់។ ចាប់ពីនេះទៅ គឺជាពេលវេលាសម្រាប់ប្អូនៗរៀបចំផែនការសម្រាប់ជំហានបន្ទាប់ ស្វែងយល់ និងជ្រើសរើសជំនាញ និងសាកលវិទ្យាល័យដែលស្របនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងក្តីស្រមៃរបស់ខ្លួន។ ជំពូកមួយបានបញ្ចប់ ជំពូកថ្មីកំពុងចាប់ផ្តើម។ ដំណើរជីវិត និងឱកាសថ្មីៗកំពុងរង់ចាំប្អូនៗនៅខាងមុខ! JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
យ៉ាងណាហើយ សម្រាប់ថ្ងៃទី១ នៃការប្រឡង? នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ទំព័រជីវិតជាសិស្សវិទ្យាល័យរបស់ប្អូនៗ នឹងត្រូវបិទបញ្ចប់ជាស្ថាពរហើយ។ ជឿជាក់ថា ប្អូនៗបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ។ បើថ្ងៃនេះមានវិញ្ញាសាខ្លះធ្វើមិនសូវបានល្អ កុំបាក់ទឹកចិត្តអីណា។ សម្រួលអារម្មណ៍ ហូបចុកឱ្យបានគ្រប់គ្រាន់ សម្រាកឱ្យបានល្អ និងសន្សំកម្លាំងទុកសម្រាប់ថ្ងៃស្អែក។ ជូនពរប្អូនៗ ប្រឡងជាប់ ដោយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។ JOIN 🌐@UYFC Phnom Penh 🌐 | FACEBOOK 🌐 | TIKTOK
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи