VAYO FM NEWS
Статистикаបើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 81
- Всего постов
- 82
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 154
- 1/48двое суток
- 176
- 1/72трое суток
- 190
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
តើសហជីពដែលដឹកនាំកម្មករធ្វើបាតុកម្មនិងទទួលជំនួយពីបរទេសអាចចាត់ទុកជាសហជីពឯករាជ្យឬទេ? ============= សហជីពត្រូវបានចាត់ទុកថា ជាស្ថាប័នតំណាងឱ្យផលប្រយោជន៍របស់កម្មករ និងនិយោជិត ជាពិសេសក្នុងការការពារសិទ្ធិ លក្ខខណ្ឌការងារ ប្រាក់ឈ្នួល និងសុខុមាលភាពនៅកន្លែងធ្វើការ។ ទន្ទឹមនឹងនេះ ការអនុវត្តសិទ្ធិសហជីព ដូចជាការចរចារួម ការធ្វើកូដកម្ម ឬការតវ៉ា ក៏ត្រូវស្ថិតក្រោមក្របខណ្ឌនៃច្បាប់ផងដែរ។ ក្នុងបរិបទនេះ សំណួរមួយដែលតែងតែត្រូវបានលើកឡើងគឺថា តើសហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម ឬកូដកម្ម និងសហជីពដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ ឬដៃគូបរទេស អាចចាត់ទុកថាជា «សហជីពឯករាជ្យ» ដែរឬទេ? លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា(NLC) បានថ្លែងថា៖ «បងប្អូនយើងខ្លះនៅតែយល់ច្រឡំថា សហជីពឯករាជ្យ គឺសំដៅដល់សហជីពដែលប្រឆាំង រិះគន់ ដឹកនាំកម្មករធ្វើបាតុកម្ម និងធ្វើជាដៃជើងឱ្យជនបរទេស។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
ក្រសួងថាមន្ដ្រីជំនាញកំពុងចុះដោះស្រាយកង្វល់របស់កម្មករនៅរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ដោយយកចិត្តទុកដាក់ ============= មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំពុងចុះទៅដោះស្រាយ និងសាកសួរព័ត៌មានបន្ថែមពីភាគីកម្មករនិយោជិត និងតំណាងរោងចក្រ លីស៊ុន បូយី ខ្លូស៊ីង ឯ.ក បន្ទាប់ពីមានកម្មករនិយោជិតនាំគ្នាតវ៉ានៅក្នុងរោងចក្រ ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ នេះបើតាមក្រសួងការងារ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីជំនាញរបស់ក្រសួង បានចុះទៅកាន់ទីតាំងរោងចក្រផ្ទាល់ ដើម្បីសាកសួរ ប្រមូលព័ត៌មាន និងសម្របសម្រួលដោះស្រាយជាមួយភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ស្របតាមនីតិវិធីច្បាប់ការងារជាធរមាន។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
https://youtu.be/5JkKGsMXaH4
តែងតាំងប្រធានគណៈកម្មការផ្សះផ្សារួចរាល់ក្រោមUNCLOS កម្ពុជារំពឹងនឹងមានកិច្ចប្រជុំលើកដំបូងឆាប់ៗ! ============= លោកស្រី Katrina Cooper ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជានិងថៃនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា។ កម្ពុជាតាមរយៈក្រសួងការបរទេសប្រកាសស្វាគមន៍ចំពោះការតែងតាំងនេះ ដោយចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយកម្ពុជា។ ============= 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
លោកត្រាំថានឹងប្រកាសថាច្រកHormuzជាទឹកដីអាមេរិកក្នុងពេលឆាប់ៗ តែអ៊ីរ៉ង់ថាដេកស្រមៃទៅ! ========== លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក នៅថ្ងៃសុក្រទី១៤ខែសីហាឆ្នាំ២០២៦បាននិយាយថា លោកនឹងប្រកាសក្នុងពេលឆាប់ៗនេះថា ច្រកសមុទ្រHormuzជាផ្នែកមួយនៃទឹកដីរបស់អាមេរិកបន្ទាប់ពីយកឈ្នះលើប្រទេសអ៊ីរ៉ង់។ លោកត្រាំបានថ្លែងបែបនេះ នៅក្នុងពិធីជួបជុំនយោបាយនៅរដ្ឋញូវយ៉ក។ លោកត្រាំបាននិយាយម្តងទៀត អំពី ការប្រកាសជ័យជម្នះរបស់លោកលើអ៊ីរ៉ង់ ទោះបីជាសង្គ្រាមនៅតែបន្តដោយគ្មានទីបញ្ចប់ច្បាស់លាស់ក៏ដោយ។ បច្ចុប្បន្នកងទ័ពជើងទឹកអាមេរិកកំពុងបិទផ្លូវចេញ ចូលកំពង់ផែអ៊ីរ៉ង់នៅច្រកសមុទ្រHormuz ខណៈអ៊ីរ៉ង់ក៏បិទផ្លូវនៅច្រកសមុទ្រនេះដែរ ដោយមិនអនុញ្ញាតឱ្យកប៉ាល់ស៊ីវិលភាគច្រើនឆ្លងកាត់ឡើយ។ ឆ្លើយតបនឹងការគំរាមរបស់លោកត្រាំ អ៊ីរ៉ង់បានអំពាវនាវឱ្យអាមេរិកទទួលយកការបរាជ័យទៅ និងឈប់បណ្តោយខ្លួនឱ្យលង់ក្នុងក្តីស្រមៃដែលមិនអាចក្លាយជាការពិត។ ========== 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័របានវាយប្រហារកោះFlores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ទី១៥ខែសីហាឆ្នាំ២០២៦នេះ ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ និងជំរុញឱ្យមនុស្សរាប់រយនាក់ជម្លៀសចេញ។ បើតាមCNAបានរាយការណ៍ថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតនៅឆ្នេរសមុទ្រភាគខាងជើងនៃកោះ ចម្ងាយប្រហែល៦៨គីឡូម៉ែត្រភាគពាយ័ព្យនៃក្រុងEnde។ បន្ទាប់ពីការរញ្ជួយដំបូង ក៏មានការអង្រួនជាបន្តបន្ទាប់នៅក្នុងតំបន់ដដែល រួមទាំងការរញ្ជួយដីមួយដែលមានកម្រិត៦.១រ៉ិចទ័រផងដែរ។ ភ្លាមៗ អាជ្ញាធរមិនទាន់បានរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ។ ========== 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
ជនត្រូវចោទឈ្មោះ ចិន្តា សុវណ្ណារី ដែលជេរប្រមាថកងទ័ពជួរមុខ ត្រូវបានបញ្ជូនទៅដល់មណ្ឌលអប់រំកែប្រែទី២ (ម២)ហើយ កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ========== 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
ថៃចែកដីខ្មែរឱ្យពលរដ្ឋថៃនៅភូមិជោគជ័យ! ក្រសួងការបរទេសចេញតវ៉ាប្រឆាំងដាច់ខាតសកម្មភាពខុសច្បាប់នេះ! ============ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបែងចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃ នៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យនៃប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥និង៤៧។ កម្ពុជាតាមរយៈក្រសួងការបរទេស បានចេញតវ៉ាប្រឆាំងដាច់ខាតនឹងសកម្មភាពខុសច្បាប់នេះ។ ============ 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរផ្តល់ឱកាសឱ្យសិស្សស្គាល់រោងជាង ឧបករណ៍ទំនើប និងការងារជាក់ស្តែង ========== វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ កំពុងពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើការផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែង តាមរយៈការផ្តល់ឱកាសឱ្យសិស្សានុសិស្សបានស្គាល់ដោយផ្ទាល់នូវរោងជាង ឧបករណ៍ បរិក្ខារបច្ចេកទេស និងបរិយាកាសសិក្សាដែលត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍជំនាញ។ ក្នុងសកម្មភាពតម្រង់ទិសវិជ្ជាជីវៈកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យទំនាក់ទំនងរបស់វិទ្យាស្ថាន បានចុះផ្សព្វផ្សាយ និងផ្តល់ប្រឹក្សាអំពីជម្រើសសិក្សាជំនាញបច្ចេកទេសដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំនួន៦ ក្នុងខេត្តសៀមរាប។ ========== 🌐អានព័ត៌មាន 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android
без подписи
លោកស្រី Katrina Cooper ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជានិងថៃនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា។ កម្ពុជាប្រកាសស្វាគមន៍ចំពោះការតែងតាំងនេះ ដោយចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយកម្ពុជា។ កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្ដល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នា។ សូមជម្រាបថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS មានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksɵe-Jensen និង Jean-Marc Thouvenin ខណៈប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជាអ្នកផ្សះផ្សា។ អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង៕ =========== 👉Facebook 👉Telegram 👉TikTok 👉YouTube 👉IOS 👉Android