VP.Start
СтатистикаVP.Start takes pride in our heritage as being a Khmer-founded company with a vision of the betterment of the Cambodian people through our self-developed technologies. Change starts from within and there are no limitations to what we can achieve.
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 20
- Всего постов
- 45
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 81
- 1/48двое суток
- 92
- 1/72трое суток
- 100
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
បច្ចេកវិទ្យា AI បាននាំមកនូវភាពងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារជូនមនុស្សជាតិ។ តើយើងគួរប្រើប្រាស់បច្ចេកវិទ្យា AI បែបណាខ្លះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍ ដោយផ្សារភ្ជាប់ជាមួយក្រមសីលធម៌? សិក្ខាសាលា The SIMA Journey របស់ VP.Start នឹងលើកយកប្រធានបទ “How Do We Take Advantage of Al Capabilities Ethically?” មកពិភាក្សា និងចែករំលែកអំពីលទ្ធភាពដែលមនុស្សគ្រប់រូបអាចប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីនាំមកនូវការអភិវឌ្ឍពិតប្រាកដសម្រាប់សង្គមជាតិ និងពិភពលោក។ កុំភ្លេចចុះឈ្មោះចូលរួមកម្មវិធីសិក្ខាសាលា The SIMA Journey នៅ VP.Start Sen Sok Valley Campus នៅថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ សប្តាហ៍ក្រោយនេះ! #VPStart #innovation #technology
без подписи
без подписи
без подписи
តើប្រព័ន្ធ SIMA Smart Grid របស់ VP.Start នឹងចូលរួមចំណែកបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបណ្ដាញចែកចាយថាមពលអគ្គិសនីយ៉ាងដូចម្តេចខ្លះ? ការធ្វើទំនើបកម្មឌីជីថលនៃបណ្ដាញអគ្គិសនី គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបៀបគ្រប់គ្រងបណ្ដាញ តាមរយៈការប្រើប្រាស់ប្រព័ន្ធវៃឆ្លាត។ ប្រព័ន្ធ SIMA Smart Grid របស់ VP.Start កំពុងចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល ដោយផ្ដល់នូវព័ត៌មាន និងទិន្នន័យជាក់ស្ដែង ដែលជួយដល់ការសម្រេចចិត្តបានរហ័ស និងឆ្លាតវៃ។ ទិន្នន័យទាំងនេះជួយឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីមានស្ថិរភាព ប្រសិទ្ធភាព និងកាត់បន្ថយផលប៉ះពាល់ដល់ប្រតិបត្តិករ និងអ្នកប្រើប្រាស់។ ថ្មីៗនេះ វិស្វករជំនាញរបស់ VP.Start បានធ្វើបទបង្ហាញអំពីប្រព័ន្ធ SIMA Smart Grid ជូនដល់វិស្វករអគ្គិសនីកម្ពុជា ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធវៃឆ្លាតឱ្យអស់ពីលទ្ធភាព។ ប្រព័ន្ធនេះនឹងជួយសម្រួលដល់ភាពស្មុគស្មាញនៃការគ្រប់គ្រងប្រតិបត្តិការផ្សេងៗ ឱ្យកាន់តែងាយស្រួល មានប្រសិទ្ធភាព និងមានភាពជឿជាក់ជាងមុន ដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធ SIMA Smart Grid ។ #VPStart #PLUM #SmartGridSolution #edc
ប្រព័ន្ធ LMS ដែលជាផ្នែកមួយនៃប្រព័ន្ធ SIMA Smart Grid របស់ VP.Start មានសមត្ថភាពទាញយក និងបញ្ជូនទិន្នន័យទៅកាន់ប្រតិបត្តិករបានយ៉ាងរហ័ស និងសម្បូរបែប ដោយមានលំហូរទិន្នន័យ និងការបញ្ជូនព័ត៌មានសំខាន់ៗអំពីស្ថានភាពបណ្ដាញរៀងរាល់ ១៥ នាទីម្តង។ ប្រព័ន្ធនេះ ជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងបណ្ដាញ និងធ្វើឱ្យការសម្រេចចិត្តកាន់តែមានភាពជឿជាក់ និងប្រសិទ្ធភាព។ https://youtu.be/AH_zhgzqlwQ?si=pBtSTqGJUBBmba2Y #VPStart #innovation #technology #LMS
ប្រព័ន្ធ SIMA Smart Grid Data Analytics របស់ VP.Start ប្រមូលទិន្នន័យពីបណ្ដាញចែកចាយ និងសង្ខេបជាព័ត៌មានខ្លីៗ អំពីការទិញ ការលក់ និងការបាត់បង់ថាមពលអគ្គិសនីប្រចាំខែ។ ទិន្នន័យទាំងនេះជួយផ្ដល់នូវការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មចែកចាយថាមពលអគ្គិសនី និងផ្ដល់ប្រាក់ចំណេញខ្ពស់។ #VPStart #innovation #technology #DRS #LMS
без подписи
без подписи
តើបច្ចេកវិទ្យា AI នឹងអាចមកជំនួសការងាររបស់មនុស្សបានដែរឬទេ នៅថ្ងៃអនាគត? តើមានជំនាញអ្វីខ្លះដែលយើងគួរតែសិក្សា និងស្វែងយល់ ដើម្បីយកមកប្រកួតប្រជែងជាមួយសមត្ថភាពរបស់បច្ចេកវិទ្យា AI? សិក្ខាសាលា The SIMA Journey នឹងនាំយកចម្លើយចំពោះសំណួរទាំងនេះមកចែករំលែក និងពិភាក្សា ដើម្បីបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា AI ដែលកំពុងពេញនិយម និងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយនាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត។ ចុះឈ្មោះចូលរួមសិក្ខាសាលាដោយឥតគិតថ្លៃ តាមរយៈតំណភ្ជាប់ខាងក្រោម៖ https://sima.vpstart.com/event/75/register សិក្ខាសាលា The SIMA Journey នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅ VP.Start Sen Sok Valley Campus។ #VPStart #innovation #technology
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ហេតុអ្វីបានជានវានុវត្តន៍ និងបច្ចេកវិទ្យា នឹងកើតមានឡើងនៅកម្ពុជានាថ្ងៃអនាគត? កម្ពុជាកំពុងឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលកាន់តែមានការរីកចម្រើន។ ប៉ុន្តែ តើប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា អាចក្លាយជាប្រទេសឈានមុខមួយក្នុងវិស័យបច្ចេកវិទ្យាបានដោយរបៀបណា? នវានុវត្តន៍បានក្លាយជាគន្លឹះដ៏សំខាន់ក្នុងការផ្លាស់ប្តូរការយល់ឃើញទាំងអស់នេះ និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅក្នុងវិស័យបច្ចេកវិទ្យា។ នវានុវត្តន៍បាននាំមកនូវការបង្កើតគំនិតថ្មីៗ បច្ចេកវិទ្យាបែបថ្មី និងដំណោះស្រាយបច្ចេកវិទ្យាដែលមានតម្លៃ ដែលជាសមិទ្ធផលជួយឱ្យកម្ពុជាអាចបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់ខ្លួនទៅកាន់ពិភពលោក។ សមិទ្ធផលនៃដំណោះស្រាយបច្ចេកវិទ្យាទាំងនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់និរន្តរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយចីរភាព សម្រាប់កម្ពុជា និងពិភពលោក ព្រមទាំងគិតគូរពីការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងភពផែនដីផងដែរ។ បង្កើតនៅកម្ពុជា បង្កើតឡើងដើម្បីពិភពលោក 🇰🇭🌎 #VPStart #innovation #technology