- Последний пост
- 04:59
- Последнее чтение
- 06:46
- Постов за неделю
- 29
- Всего постов
- 54
- Тип
- открытый
- Язык
- английский
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 053
- 1/48двое суток
- 1 206
- 1/72трое суток
- 1 301
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
គណៈកម្មការរៀបចំកម្មវិធីប្រឡង YMO DaVinci Cup សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងបេក្ខជនទាំងអស់គ្នា ដែលបានជ្រើសរើសចូលរួមកម្មវិធីរបស់យើងខ្ញុំ។ ការរៀបចំនូវកម្មវិធីឆ្នាំនេះ ពិតជាពោរពេញទៅដោយឧបសគ្គជាច្រើន ប៉ុន្តែវត្តមាន ការគាំទ្រ និងស្នាមញញឹមដ៏កក់ក្តៅរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏រឹងមាំនិងមានតម្លៃបំផុតសម្រាប់ក្រុមការងារយើង។ បន្ទាប់ពីការប្រឡងត្រូវបានបញ្ចប់ សូមប្អូនៗបេក្ខជនទាំងអស់គ្នាថ្លឹងថ្លែងចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឡើងវិញ ហើយសិក្សាស្រាវជ្រាវបន្ថែមដើម្បីបំពេញនូវចន្លោះខ្វះខាតហើយអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។ សូមប្អូនៗចងចាំថា "ការប្រឡងមិនមែនដើម្បីតែភាពជោគជ័យមួយគ្រានោះទេ ប៉ុន្តែគឺជាមាគ៌ាក្នុងការវាស់ស្ទង់និងដុសខាត់សមត្ថភាពរបស់ខ្លួន"។ ទោះបីជាប្អូនៗធ្វើមិនបានល្អនៅក្នុងកម្មវិធីឆ្នាំនេះ តែប្អូននៅមានឱកាសចូលរួមកម្មវិធីជាច្រើនទៀត។ វិថីសិក្សារបស់ប្អូនមិនបញ្ចប់នៅទីនេះទេ។ អ្វីដែលសំខាន់បំផុតនោះគឺស្មារតីតស៊ូព្យាយាម ភាពអត់ធ្មត់ និងការមិនបោះបង់នូវក្តីស្រមៃរបស់ខ្លួន ពីព្រោះយុវជនកម្ពុជាគឺជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។ គណៈកម្មការ YMO DaVinci Cup ក៏សូមឆ្លៀតឱកាសនេះផងដែរ ដើម្បីអភ័យទោសចំពោះរាល់កំហុសខុសឆ្គងដែលបានប្រព្រឹត្តទៅដោយអចេតនាកាលពីម្សិលមិញ។ ខាងក្រុមការងារយើងសូមស្វាគមន៍នូវរាល់មតិកែលម្អក្នុងន័យស្ថាបនា ដើម្បីធ្វើឱ្យកម្មវិធីនៅឆ្នាំក្រោយៗរឹតតែប្រសើរជាងនេះទៅទៀត។ (រាល់ចម្លើយរបស់លោកអ្នកនឹងត្រូវបានរក្សាទុកជាសម្ងាត់។) 🔗 លីងស្ទង់មតិ៖ https://forms.gle/WG9n7ZGvzndRTzDC9 សូមជម្រាបជូនមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងបេក្ខជនទាំងអស់គ្នាផងដែរអំពីកាលបរិច្ឆេទសំខាន់ៗខាងក្រោម៖ - ការប្រកាសលទ្ធផល៖ លទ្ធផលការប្រឡងទាំង ៣ មណ្ឌលនឹងត្រូវបានប្រកាសរួមគ្នានៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ - ពិធីប្រគល់រង្វាន់៖ ពិធីប្រគល់ពានរង្វាន់ មេដាយ និងវិញ្ញាបនបត្រនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦
😅 វង្វេងវង្វាន់នឹងការត្រៀមខ្លួនសម្រាប់ការប្រឡង YMO DaVinci Cup រហូតដល់មិនទាន់ដឹងថាបន្ទប់ប្រឡងនៅឯណាមែនទេ? មិនជាបញ្ហាទេ! 💫 ក្រុមការងារយើងបានរៀបចំនូវវីដេអូណែនាំរួចរាល់ហើយ។ សូមទស្សនាកញ្ញា ខៀវ ដាណេដាវីណា ដែលជាសមាជិកនៃក្រុមការងារ YMO ណែនាំអំពីទីតាំងប្រឡងនាថ្ងៃស្អែក! 🥰 ដាវីណានឹងរង់ចាំទទួលស្វាគមន៍ និងនាំផ្លូវបេក្ខជនគ្រប់រូបទៅកាន់បន្ទប់ប្រឡងរៀងៗខ្លួន! 🙏 😅 Lost in your revision for the YMO DaVinci Cup so much that you don't even know your room number yet? No problem! 💫 Our team has you covered. Watch as Ms. Khiev Danedavina guides you through the layout and floor plan of tomorrow's exam venue! 🥰 Davina is excited to welcome and lead every participant to their respective rooms tomorrow! 🙏 Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School Cambodia (Russey Keo Campus) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
без подписи
без подписи
📣 សេចក្តីប្រកាសស្តីពីការផ្លាស់ប្តូរលេខបន្ទប់ C3-10 និង C3-F ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងនឹងទីតាំងប្រឡង គណៈកម្មការប្រឡងសូមធ្វើការផ្លាស់ប្តូរបន្ទប់ប្រឡងមួយចំនួន។ 📝 បេក្ខជនដែលស្ថិតនៅក្នុងបន្ទប់ C3-10 និង C3-F ត្រូវផ្លាស់ប្តូរទៅប្រឡងនៅបន្ទប់ A1-03, A1-04, និង A1-05 វិញ។ សូមមាតាបិតា អាណាព្យាបាល និងបេក្ខជនទាំងអស់ ជ្រាបជាព័ត៌មាន។ 🙏 📣 Announcement Regarding Room Changes for Participants in C3-10 and C3-F Due to technical issues with the exam venue, some room assignments have been changed. 📝 Students originally assigned to Room C3-10 and C3-F will now take their exam in Rooms A1-03, A1-04, and A1-05. Parents, guardians, and students, please be informed of these changes. 🙏 Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School Cambodia (Russey Keo Campus) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
📣 សារក្រើនរំឭកនិងការផ្តាំផ្ញើសំខាន់ៗសម្រាប់បេក្ខជនប្រឡងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup សូមបេក្ខជនទាំងអស់ត្រៀមខ្លួននិងពិនិត្យមើលចំណុចសំខាន់ៗខាងក្រោម៖ 🗓 ១. សូមពិនិត្យកាលវិភាគប្រឡង បញ្ជីរាយនាមបេក្ខជន លេខតុ និងលេខបន្ទប់ឱ្យបានច្បាស់លាស់។ ប្រសិនបើមានករណីខុសឆ្គង សូមទាក់ទងមកកាន់ក្រុមការងារជាបន្ទាន់។ (ចុចនៅទីនេះ) 🏫 ២. សូមពិនិត្យមើលទីតាំងប្រឡងជាមុនដើម្បីរៀបចំផ្លូវធ្វើដំណើរ ដើម្បីចៀសសវាងការមកដល់យឺត។ (ចុចនៅទីនេះ) ⏰ ៣. សូមបេក្ខជនមកដល់ទីតាំងប្រឡងឱ្យបានមុនម៉ោង សូមមកដល់ទីតាំងប្រឡងយ៉ាងហោចណាស់នៅម៉ោង 7:30 នាទីព្រឹក ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះនិងត្រៀមខ្លួនប្រឡង។ 🪪 ៤. ត្រៀមឯកសារចាំបាច់ សូមប្អូនៗយកកាតសម្គាល់ខ្លួន អត្តសញ្ញាណប័ណ្ណ ឬឯកសារផ្សេងៗទៀតដើម្បីផ្ទៀងផ្ទាត់ឈ្មោះរបស់ខ្លួន។ ✏️ ៥. ត្រៀមសម្ភារៈប្រឡង សូមត្រៀម ខ្មៅដៃ ជ័រលុប និងសម្ភារៈដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រឡង។ 📖 ៦. សូមស្តាប់ការណែនាំរបស់អនុរក្សដោយភាពហ្មត់ចត់ មុនពេលការប្រឡងចាប់ផ្តើម។ 📵 ៧. បេក្ខជនមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិចអំឡុងពេលប្រឡងទេ។ ប្រសិនបើបេក្ខជនបានយកគ្រឿងអេឡិចត្រូនិច សូមរក្សាទុកនៅក្នុងកាបូប ឬផ្ញើជាមួយនឹងអនុរក្ស។ 🚪 ៨. មិនត្រូវចាកចេញពីបន្ទប់ប្រឡងដោយគ្មានការអនុញ្ញាតនៅពេលការប្រឡងចាប់ផ្តើម សូមនៅក្នុងបន្ទប់ប្រឡងរហូតដល់ការប្រឡងបញ្ចប់ឬទទួលបានការអនុញ្ញាតពីអនុរក្ស។ 🤫 ៩. រក្សាសណ្តាប់ធ្នាប់និងភាពស្ងប់ស្ងាត់ សូមកុំជជែក ឬរំខានបេក្ខជនផ្សេងទៀតក្នុងអំឡុងពេលប្រឡង។ 💚 ១០. សុំចៀសវាងប្រើប្រាស់ប្រភេទផ្លាស្ទិចដែលប្រើបានតែមួយដង។ បេក្ខជនគួរយកដបទឹកមកជាមួយខ្លួន។ 🌟 ជាចុងក្រោយ សូមបេក្ខជនទាំងអស់រក្សាភាពស្ងប់ស្ងាត់ ជឿជាក់លើការត្រៀមខ្លួននិងសមត្ថភាពរបស់ខ្លួន និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព! 🍀 សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យក្នុង YMO DaVinci Cup 2026 វគ្គផ្តាច់ព្រ័ត្រ! 🏆📚
без подписи
🌱 សាររំឭកតូចមួយ ដើម្បីឱ្យវគ្គផ្តាច់ព្រ័ត្រកាន់តែបៃតង ខាងក្រុមការងារសូមអំពាវនាវដល់បេក្ខជនទាំងអស់ចូលរួមជួយរក្សាទីតាំងប្រកួតឱ្យស្អាតនិងមានសណ្តាប់ធ្នាប់។ 🌍💚 🚫 សូមចៀសវាងការយកសម្ភារៈប្លាស្ទិកប្រើតែមួយដងមកកាន់ទីតាំងប្រឡង។ ♻️ ប្រសិនបើអាច សូមយកដបទឹក ដើម្បីជួយកាត់បន្ថយសំណល់ដែលមិនចាំបាច់។ សូមអរគុណសម្រាប់ការចូលរួមសហការ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា! 🙌 🌱 A Small Reminder for a Greener Final Round As we prepare for the YMO DaVinci Cup 2026 Final Round, we kindly ask all participants to help us keep our venue clean and environmentally friendly. 🚫 Please avoid bringing single-use plastic items to the venue. ♻️ Bring reusable bottles or containers whenever possible to help reduce unnecessary waste. Thank you for your cooperation and support! 🙌 Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School Cambodia (Russey Keo Campus) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
📣 បញ្ជីរាយនាមបេក្ខជនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup ត្រូវបានប្រកាសជាផ្លូវការហើយ! 🏆 សូមអបអរសាទរដល់បេក្ខជនទាំងអស់ដែលបានឈានមកដល់វគ្គបន្ទាប់! 🎉 សូមពិនិត្យបញ្ជីឈ្មោះដោយយកចិត្តទុកដាក់ ចងចាំលេខតុនិងលេខបន្ទប់ ហើយធានាថាព័ត៌មានរបស់ខ្លួនត្រឹមត្រូវ។ ត្រៀមខ្លួនដើម្បីបង្ហាញចំណេះដឹង ប្រកួតប្រជែងដណ្តើមពានរង្វាន់ និងបង្កើតស្នាដៃរបស់អ្នកនៅវគ្គផ្តាច់ព្រ័ត្រ! 🌟 🏅📚 ជួបគ្នានៅថ្ងៃទី១៦ ខែសីហា! 📣 The Official Participants List for the Final Round of the YMO DaVinci Cup 2026 has officially been released! 🏆 Congratulations to all finalists who have made it to the next stage. Please check the list carefully for your table and room number and make sure your details are correct. Get ready to showcase your knowledge, compete for prestigious awards, and make your mark in the Final Round! 🌟 See you on August 16! 🏅📚 បញ្ជីរាយនាមបេក្ខជនវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School Cambodia (Russey Keo Campus) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
📢 ការចុះឈ្មោះសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup ត្រូវបានបិទជាផ្លូវការហើយ! 🎉 សូមអរគុណដល់បេក្ខជនទាំងអស់ដែលបានចុះឈ្មោះ និងជ្រើសរើសចូលរួមកម្មវិធីរបស់ YMO។ ក្រុមការងារទន្ទឹងរង់ចាំស្វាគមន៍បេក្ខជនទាំងអស់នៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2026 សម្រាប់ការប្រឡងដ៏សែនរន្ធត់និងបទពិសោធន៍ដ៏មានតម្លៃ។ 🏆✨ 📚 បេក្ខជនត្រៀមខ្លួនឱ្យហើយណា! ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ! 📢 Registration for the Final Round of the YMO DaVinci Cup 2026 has officially closed 🎉 Thank you to everyone who registered and chose to take on this exciting challenge. We’re looking forward to welcoming all finalists on 16 August 2026 for a day filled with excitement, achievement, and unforgettable moments. 🏆✨ 📚 Finalists, get ready! See you there at the final round! Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School Cambodia (Russey Keo Campus) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
⏰ នៅសល់តែ ៤ ម៉ោងទៀតប៉ុណ្ណោះ! ការរាប់ថយក្រោយបានចាប់ផ្ដើមហើយ! នៅសល់តែ ៤ ម៉ោងទៀតប៉ុណ្ណោះ 😲 សម្រាប់ការចុះឈ្មោះចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង YMO DaVinci Cup 2026។ កុំខកខានឱកាសចូលរួមកម្មវិធីប្រឡងដែលយកគំរូតាមស្តង់ដាអន្តរជាតិ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ឈ្នះពានរង្វាន់ កិត្តិយស និងការទទួលស្គាល់ដ៏មានតម្លៃ។ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានឱកាសចូលរួមប្រកួត YMO DaVinci Cup 2026! 🏆📚✨ ⏰ Only 4 Hours Left! The countdown has begun! There is just 4 hours left 😲 to register for the Final Round of YMO DaVinci Cup 2026. Don’t miss this opportunity to compete in an international-style competition, challenge your abilities, and strive for exciting awards and recognition. Competition Details: 🗓 Date: August 16, 2026 ⏳ Registration Deadline: August 12, 2026 💵 Registration fee: $20 🏫 Location: Paragon International School 🔗 Registration Link: https://forms.gle/WszrK1we31StN9Cr7 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
без подписи
តើបេក្ខជនអាចឈ្នះមេដាយរហូតដល់តែ ១០ គ្រឿង និងពានរង្វាន់រហូតដល់តែ ៤ គ្រឿង នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup ដោយរបៀបណា? 🤔 🏅ប្រភេទមេដាយដែលបេក្ខជនអាចទទួលបាន (សរុប ១០ គ្រឿង) - មេដាយ ១ គ្រឿង សម្រាប់ពិន្ទុសរុប (Overall Score) - មេដាយរហូតដល់តែ ២ គ្រឿង សម្រាប់ពិន្ទុសរុបលើមុខវិជ្ជា STEM ឬមុខវិជ្ជាសង្គម - មេដាយរហូតដល់តែ ៦ គ្រឿង សម្រាប់មុខវិជ្ជានីមួយៗ - មេដាយពិសេស ១ គ្រឿង សម្រាប់ម្ចាស់ជ័យលាភីកំពូល ដែលទទួលបានពិន្ទុខ្ពស់បំផុតប្រចាំកម្មវិធី 🏆 ប្រភេទពានរង្វាន់ដែលបេក្ខជនអាចទទួលបាន (សរុប ៤ គ្រឿង) - ពានរង្វាន់ ១ គ្រឿង សម្រាប់ជ័យលាភីកំពូលទាំង ៣ ក្នុងកម្រិតប្រឡងនីមួយៗ - ពានរង្វាន់ ១ គ្រឿង សម្រាប់បេក្ខជនទទួលបានពិន្ទុខ្ពស់បំផុតលើមុខវិជ្ជា STEM - ពានរង្វាន់ ១ គ្រឿង សម្រាប់បេក្ខជនទទួលបានពិន្ទុខ្ពស់បំផុតលើមុខវិជ្ជាសង្គម - ពានរង្វាន់ ១ គ្រឿង សម្រាប់ម្ចាស់ជ័យលាភីកំពូលប្រចាំកម្មវិធី 🔗 Registration Link: https://forms.gle/WszrK1we31StN9Cr7 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
🌟🎓 ឱកាសអាហារូបករណ៍សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup! 🏆 ដើម្បីលើកកម្ពស់ការចូលរួមសកម្មភាពផ្សេងៗក្នុងវិស័យអប់រំ សម្តៅអភិវឌ្ឍសមត្ថភាព បណ្តុះបណ្តាលចំណេះដឹង និងជំនាញ YMO នឹងផ្តល់អាហារូបករណ៍ចូលរួមប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup ដោយឥតគិតថ្លៃជូនទៅកាន់សិស្សានុសិស្ស។ សូមបញ្ជាក់ផងដែរថាចំនួនអាហារូបករណ៍មានចំនួន ១០ កន្លែងប៉ុណ្ណោះ ហើយមិនមែនគ្រប់ករណីស្នើសុំទាំងអស់សុទ្ធតែត្រូវបានទទួលយកទេ។ ក្រុមការងារនឹងផ្តល់អាទិភាពទៅកាន់សិស្សានុសិស្សដែលត្រូវការអាហារូបករណ៍នេះជាចាំបាច់បំផុត។ 🌟🎓 Scholarship Opportunities for the Final Round of the YMO DaVinci Cup! 🏆 To encourage active participation in educational activities aimed at enhancing capabilities and fostering the development of skills and knowledge, YMO is offering full scholarships that cover the registration fee of the Final Round of the YMO DaVinci Cup. Please note that there are only 10 scholarships available, and not all applications will be approved. Our team will prioritize students with the greatest financial need. 🔗 តំណភ្ជាប់សម្រាប់ស្នើសុំអាហារូបករណ៍ 📅 ថ្ងៃផុតកំណត់ទទួលពាក្យស្នើសុំ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ Competition Details: 🗓 Date: August 16, 2026 🏫 Location: Paragon International School (https://maps.app.goo.gl/HhGFTfGMenCieyBi6) 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
⏰ នៅសល់តែ ១២ ម៉ោងទៀតប៉ុណ្ណោះ! ការរាប់ថយក្រោយបានចាប់ផ្ដើមហើយ! នៅសល់តែ ១២ ម៉ោងទៀតប៉ុណ្ណោះ 😲 សម្រាប់ការចុះឈ្មោះចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែង YMO DaVinci Cup 2026។ កុំខកខានឱកាសចូលរួមកម្មវិធីប្រឡងដែលយកគំរូតាមស្តង់ដាអន្តរជាតិ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន ឈ្នះពានរង្វាន់ កិត្តិយស និងការទទួលស្គាល់ដ៏មានតម្លៃ។ ចុះឈ្មោះឥឡូវនេះដើម្បីទទួលបានឱកាសចូលរួមប្រកួត YMO DaVinci Cup 2026! 🏆📚✨ ⏰ Only 12 Hours Left! The countdown has begun! There is just 12 hours left 😲 to register for the Final Round of YMO DaVinci Cup 2026. Don’t miss this opportunity to compete in an international-style competition, challenge your abilities, and strive for exciting awards and recognition. Competition Details: 🗓 Date: August 16, 2026 ⏳ Registration Deadline: August 12, 2026 💵 Registration fee: $20 🏫 Location: Paragon International School 🔗 Registration Link: https://forms.gle/WszrK1we31StN9Cr7 👥 Participants Group Chat: https://t.me/+qAF9n2icskw4Njg1 ☎️ https://t.me/Vinchhiv ☎️ https://t.me/boniflakes
без подписи
без подписи
без подписи
без подписи
без подписи