CAS-BIZ Technology
СтатистикаDiscover the Power of CAS-BIZ Technology - One-Stop Solutions Simplifying Your Path to Business Success. Achieve More with Our Streamlined Business Solutions.
- Последний пост
- 25 июл.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 31
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 87
- 1/48двое суток
- 99
- 1/72трое суток
- 107
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🎓 ផ្តល់ជូនអ្នកសិក្សារបស់លោកអ្នកនូវដំណើរឆ្ពោះទៅកាន់វិញ្ញាបនបត្រស្ដង់ដាអន្តរជាតិដ៏ពេញលេញ! ការផ្តល់ជូនពិសេសសម្រាប់ស្ថាប័ន ឆ្នាំ២០២៦ពី ខាស-ប៊ីហ្ស ថេកណឡជី ដែលជា Certiport Solution Provider នៅកម្ពុជា។ នៅពេលស្ថាប័នរបស់លោកអ្នកបញ្ជាទិញ Certiport Exam Voucher ចាប់ពី 100 ឡើងទៅ លោកអ្នកនឹងទទួលបានអាជ្ញាបណ្ណបន្ថែមដោយឥតគិតថ្លៃរួមមាន៖ ✅ Courseware៖ ផ្តល់នូវមាតិកាបង្រៀនដែលរៀបចំតាមស្តង់ដាអន្តរជាតិ ជួយកាត់បន្ថយពេលវេលារៀបចំមេរៀន និងគាំទ្រគ្រូបង្រៀនក្នុងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព។ ស្ថាប័នអាចប្រើមាតិកានេះដោយផ្ទាល់ឬកែសម្រួលវាឱ្យស្របនឹងកម្មវិធីសិក្សា និងសម្ភារៈបង្រៀនដែលមានស្រាប់។ ✅ CertPREP៖ ប្រព័ន្ធគាំទ្រអ្នកសិក្សាអនុវត្តសំណួរ និង Mock Exam ដើម្បីស្គាល់អំពីទម្រង់នៃការប្រលងជាក់ស្ដែង កំណត់ចំណុចដែលត្រូវកែលម្អ បង្កើនទំនុកចិត្ត និងត្រៀមខ្លួនបានកាន់តែល្អមុនថ្ងៃប្រលង។ លោកអ្នកអាចប្រើប្រាស់ Courseware របស់យើងដោយផ្ទាល់ឬប្រើជាសម្ភារៈបន្ថែមដើម្បីគាំទ្រកម្មវិធីសិក្សាដែលមានស្រាប់។ ស្ថាប័នរបស់លោកអ្នកនៅតែរក្សាការគ្រប់គ្រងពេញលេញលើ៖ កម្មវិធីសិក្សា គ្រូបង្រៀន ការបណ្តុះបណ្តាល ដំណើរការសិក្សារបស់អ្នកសិក្សា។ កម្មវិធីនេះគាំទ្រវិញ្ញាបនបត្រស្ដង់ដាអន្តរជាតិជាច្រើន រួមមាន៖ IT Specialist, IC3 Digital Literacy, Adobe Certified Professional, Microsoft Office Specialist និង Autodesk Certification។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! 📞 សូមទាក់ទងក្រុមការងាររបស់យើងដើម្បីទទួលបានការប្រឹក្សា និងស្វែងយល់ពីកញ្ចប់ដែលសមស្របសម្រាប់ស្ថាប័នរបស់លោកអ្នក៖ ☎️ (Smart) 081 982 324 (Cellcard) 061 982 324 📲 Telegram: t.me/CASBIZTechnology 👨🔧 Expert Team: t.me/CASBIZ_bot 📥 info@cas.com.kh 🌐 www.cas.com.kh #CASBIZTechnology #Certiport #InternationalCertification #ExamVoucher #FreeCourseware #CertPREP #LearnPracticeCertify
без подписи
📄 តើលោកអ្នកកំពុងមានភាពស្មុគស្មាញក្នុងការរៀបចំ និងបោះពុម្ពវិក្កយបត្រពន្ធជាភាសាខ្មែរ បន្ទាប់ពីកត់ត្រាទិន្នន័យហើយមែនទេ? FaceAzure គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មនៅកម្ពុជា ដែលជួយសន្សំសំចៃពេលវេលា កាត់បន្ថយកំហុស បង្កើនភាពត្រឹមត្រូវ និងធានាការអនុលោមតាមបទប្បញ្ញត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ អត្ថប្រយោជន៍សំខាន់ៗរបស់ FaceAzure៖ ✅ បោះពុម្ពវិក្កយបត្រពន្ធជាភាសាខ្មែរ ដោយទាញយកទិន្នន័យពី QuickBooks ដោយផ្ទាល់ ✅ មាន Forms និង Reports ស្រាប់ជាង 40 ប្រភេទ ស្របតាមស្តង់ដា និងតម្រូវការពន្ធដារ ✅ ធានាថាព័ត៌មានសំខាន់ៗត្រូវបានបង្ហាញបានគ្រប់គ្រាន់ និងមានស្តង់ដាវិជ្ជាជីវៈ ✅ មិនចាំបាច់បង្កើតវិក្កយបត្រដាច់ដោយឡែកនៅក្នុង Excel ✅ កាត់បន្ថយការវាយបញ្ចូលទិន្នន័យស្ទួន និងកំហុសដែលអាចកើតមាន ✅ ឯកសារមានរចនាប័ទ្មស្តង់ដា ងាយស្រួលសម្រាប់អតិថិជនក្នុងស្រុកប្រើប្រាស់ ✅ អាចបោះពុម្ពឯកសារពាណិជ្ជកម្មជាច្រើនប្រភេទដូចជា៖ Tax Invoice, Sales Order, Purchase Order, Credit Note, Receipt, Payment Voucher និងឯកសារផ្សេងៗជាច្រើនទៀត។ ស្វែងយល់បន្ថែមអំពី FaceAzure https://faceazure.com/ #CASBIZTechnology #FaceAzure #QuickBooks #KhmerTaxInvoice
We’re Hiring — Join CAS-BIZ Technology Are you passionate about sales, building strong customer relationships, and delivering results? This could be your next career opportunity. CAS-BIZ Technology is expanding our sales team in Phnom Penh and looking for talented, motivated candidates to grow with us. Open Positions: ▪️ Assistant Sales Manager — 1 post ▪️ Sales Executive — 2 posts Why Join CAS-BIZ Technology? ✅ Fast-growing technology company ✅ Career growth and professional development opportunities ✅ Professional and supportive work environment 📍 Location: Phnom Penh 📧 Apply now: hr@cas.com.kh 📞 Contact: 011 972 324 | 081 967 855 #CASBIZTechnology #WeAreHiring #SalesJobs #AssistantSalesManager #SalesExecutive #PhnomPenhJobs #CareerOpportunity
អបអរសាទរខួបលើកទី១ នៃការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាង នៃការប្ដូរផ្ដាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជន។ #CASBIZTechnology #TuolSleng #CambodiaMemorialSites #UNESCOWorldHeritage #WorldHeritage
អបអរសាទរ ទិវាជាតិប្រជាជន និងប្រជាជនពិភពលោក លើកទី៣៧ (១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៦) គោលបំណងសំខាន់នៃទិវានេះរួមមាន៖ ១. ការយល់ដឹងពីបញ្ហាប្រជាជន៖ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនានាដែលទាក់ទងនឹងកំណើនប្រជាជន ការរៀបចំផែនការគ្រួសារ ភាពក្រីក្រ និងវិសមភាព។ ២. សុខភាពបន្តពូជ និងសិទ្ធិមនុស្ស៖ ធានាថាប្រជាជនទាំងអស់ទទួលបានសេវាថែទាំសុខភាពបន្តពូជ និងសិទ្ធិស្មើគ្នាក្នុងសង្គម។ ៣. ការអភិវឌ្ឍធនធានមនុស្ស៖ លើកទឹកចិត្តឱ្យរដ្ឋាភិបាលនានាវិនិយោគលើការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារសម្រាប់យុវជន។ #CASBIZTechnology #WorldPopulationDay #PopulationDay #SustainableDevelopment #ReproductiveHealth #HumanRights
អបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៦) តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ” សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ ទី១. ក្រុមប្រាសាទសំបូរ(ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល(ប្រាសាទតោ) និងទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ ។ សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។ #CASBIZTechnology #SamborPreiKuk #UNESCOWorldHeritage #WorldHeritage #CambodianHeritage #ChenlaKingdom #Isanapura #CulturalHeritage
អបអរសាទរខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែក ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រេចចុះបញ្ជីក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យនេះមិនត្រឹមតែជាដួងព្រលឹងរបស់កូនខ្មែរគ្រប់រូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទូទាំងពិភពលោកផងដែរ។ #CASBIZTechonlogy #PreahVihearTemple #UNESCOWorldHeritage #CambodianHeritage #PreahVihear18Years #Cambodia #UNESCO #KhmerPride #HistoricLandmark
អបអរសាទរខួបលើកទី ៧៥ ឆ្នាំ នៃការចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) របស់កម្ពុជា (៣ កក្កដា ១៩៥១-៣ កក្កដា ២០២៦) ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤ សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ ឱកាសដ៏មានអត្ថន័យនេះ ជាសក្ខីភាពនៃមោទនភាពជាតិ និងការប្តេជ្ញាចិត្តបន្តថែរក្សា អភិវឌ្ឍ និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ #CASBIZTechnology #CambodiaJoinedUNESCO #75thAnniversary #CambodiaHeritage
CAS-BIZ Technology pinned a video
🎉 ប្រូម៉ូសិនប្រចាំខែកក្កដា! បញ្ចុះតម្លៃរហូតដល់ 70%* លើការរៀបចំកម្មវិធីគណនេយ្យ 🎉 កំពុងចង់ប្រើប្រាស់ប្រព័ន្ធគណនេយ្យ និងកម្មវិធីគ្រប់គ្រងអាជីវកម្ម ប៉ុន្តែមិនដឹងថាគួរជ្រើសរើស System មួយណាដែលស័ក្តិសមមែនទេ? អាជីវកម្មនីមួយៗមានតម្រូវការខុសៗគ្នា ហើយការជ្រើសរើសប្រព័ន្ធត្រឹមត្រូវ អាចជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយកំហុស និងជំរុញការរីកចម្រើនរបស់អាជីវកម្មបានយ៉ាងមានប្រសិទ្ធភាព។ ការបញ្ចុះតម្លៃដ៏ពិសេសរួមមាន៖ ✅ បញ្ចុះតម្លៃ 70% លើកម្មវិធី QuickBooks Online Advanced Cambodia Version ✅ បញ្ចុះតម្លៃ 10% លើសេវាកម្ម QuickBooks Enterprise Cloud Hosting ✅ បញ្ចុះតម្លៃ 30% លើកម្មវិធី FaceAzure Online និង FaceAzure Desktop ✅ បញ្ចុះតម្លៃ 20% លើកម្មវិធី ABSS (MYOB) 📅 ផ្ដល់ជូនចាប់ពីថ្ងៃទី ១ ដល់ ៣១ កក្កដា ២០២៦ តែប៉ុណ្ណោះ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍! សូមទាក់ទងមកយើងខ្ញុំឥឡូវនេះដើម្បីទទួលបានការប្រឹក្សាឥតគិតថ្លៃ៖ ☎️ (Smart) 081 982 324 (Cellcard) 061 982 324 👨🔧 Expert Team: https://t.me/CASBIZ_bot 📥 info@cas.com.kh 🌐 www.cas.com.kh #CASBIZTechnology #JulyPromotion #QuickBooksOnline #QuickBooksEnterprise #FaceAzure #ABSS
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី និងវិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នារសៀលថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានទីតាំងនៅសាលប្រជុំនៃ វិទ្យាស្ថានបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ កម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សភាពាណិជ្ជកម្ម សហគ្រាស ក្រុមហ៊ុនដៃគូចំនួន៦ រួមមាន៖ ១. សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ២. ក្រុមហ៊ុន ខាស-ប៊ីហ្ស ថេកណឡជី ឯ.ក ៣. ក្រុមហ៊ុន ឡូធើស ហ្រ្គីន ធីម ៤. ក្រុមហ៊ុន អ៊ីស៊ី រីហ្រ្វីជើរេសិន ឯ.ក ៥. ហាង ចាង តិច តិចណូឡូជី ៦. ហាង ឃីត អេឡិចត្រូនិច កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង៖ ១. បង្កើតយន្តការយុទ្ធសាស្ត្រនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារជាក់ស្តែង។ ២. បង្កើនការទទួលខុសត្រូវ និងការវិនិយោគរួមគ្នា ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។ ៣. ពង្រីក និងបើកចំហឱកាសការងារឱ្យកាន់តែទូលំទូលាយសម្រាប់សិស្ស-និស្សិត ចាប់តាំងពីដំណាក់កាលសិក្សា រហូតដល់បញ្ចប់ការសិក្សា តាមរយៈការតភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយវិស័យឯកជន។ ការសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ពង្រឹងទំនាក់ទំនងរវាងវិស័យឧស្សាហកម្ម និងគ្រឹះស្ថានអប់រំ ព្រមទាំងត្រៀមសិស្សនិស្សិតឱ្យមានជំនាញ និងឱកាសចាំបាច់ ដើម្បីទទួលបានភាពជោគជ័យក្នុងទីផ្សារការងារដែលកំពុងវិវត្តឥតឈប់ឈរ។ #CASBIZTechnology #RegionalPolytechnicInstituteTechoSenSiemReap #MOU #MoUSigningCeremony #TechnologyEducation #DigitalEra #TVET #CambodianYouth #STEMEducation #DigitalSkills #EducationPartnership
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи